- Khmernote Media
- សង្គម
មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញបញ្ហាសំរាមនៅលូទឹកស្អុយ ម្តុំបឹងត្របែក បានកំពុងក្លាយជាប្រធានបទ ដែលបងប្អូនប្រជាពលរដ្ឋនាំគ្នាជជែកវែកញែកយ៉ាងច្រើននៅក្នុងបណ្តាញសង្គម។ បើទោះបីជាមានក្រុមអ្នកស្ម័គ្រចិត្តនាំគ្នាមកប្រមូលសំរាមទាំងនោះចេញពីលូទាំងយប់ទាំងថ្ងៃក៏ដោយ ក៏គេសង្កេតឃើញសំរាមនៅតែកើតមានមកវិញដដែល។ កាលពីពេលថ្មីៗនេះផងដែរ រដ្ឋបាលខណ្ឌចំការ សហការជាមួយមន្ទីរសាធារណ:ការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានដឹកនាំកម្លាំងមកធ្វើការសម្អាតសំរាមនៅក្នុងប្រឡាយបឹងត្របែកនោះ ដោយប្រើប្រាស់គ្រឿងចក្រមកធ្វើការកាយសំរាម ដែលកកស្ទះក្នុងប្រឡាយទាំងនោះចេញ។ អាជ្ញាធរក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយប្រឡាយបឹងត្របែក និងប្រជាពលរដ្ឋ ដែលធ្លាប់យកសំរាមមកបោះចោលក្នុងប្រឡាយ រឺតាមមាត់ប្រឡាយបឹងត្របែក សូមបងប្អូនប្រជាពលរដ្ឋមេត្តាទុកដាក់ វេចខ្ចប់ និងរក្សាទុកសំរាមរបស់បងប្អូន ដោយទុកអោយក្រុមហ៊ុនប្រមូលសំរាមជាអ្នកទទួលយក ដេីម្បីអោយទីក្រុងភ្នំពេញយេីងមានសោភ័ណភាពស្រស់ស្អាត រដ្ឋបាលខណ្ឌចំការមន សង្ឃឹមនឹងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួមសហការជាមួយរដ្ឋបាលខណ្ឌចំការមន៕ អត្ថបទ៖ សេម រូបភាព៖ រដ្ឋបាលខណ្ឌចំការមន
March 16, 2019 - PR បច្ចេកវិទ្យា
តោះអ្នកណាខ្លះចូលចិត្តលេងហ្គេមបែប Online ? វាជាសមរភូមិប្រើប្រាស់គ្រាប់កាំភ្លើងដែលច្នៃដោយបច្ចេកវិទ្យាទំនើបៗ ការស្លៀកពាក់ និង រចនាពណ៌បែប3Dយ៉ាងត្រជាក់ភ្នែក សំលេងអង្រួនបេះដូង ដូចទិដ្ឋភាពពិតៗ គ្រាន់តែឃើញហើយ ចង់លេងភ្លាមតែម្តង។ លើកនេះលោកអ្នកមិនត្រឹមតែបានចូលរួមលេងហ្គេម Online ជាមួយមិត្តភក្រ័្តរបស់លោកអ្នកប៉ុណ្ណឹងទេ ថែមទាំងអាចមានឱកាសឈ្នះទឹកប្រាក់សុទ្ធសរុបចំនួន ១០០,០០០,០០០រៀល (មួយរយលានរៀល) បូកជាមួយនឹងទូរស័ព្ទដៃម៉ាកល្បីៗ របស់ក្រុមហ៊ុន OPPO ជាច្រើនគ្រឿងថែមទៀតផងផង។ ហើយអ្វីដែលពិសេសនោះគឺអ្នកឈ្នះនឹងទទួលបានទូរស័ព្ទ F11 Pro ដ៏ថ្មីស្រឡាង ដែលជាផលិតផលចុងក្រោយ សម្រាប់ដើមឆ្នាំ២០១៩នេះ ពីក្រុមហ៊ុន OPPO ។ មូលហេតុអ្វីបានជា Rules Of Survival
March 16, 2019 - បច្ចេកវិទ្យា
យោងតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា ក្រុមហ៊ុន Apple គ្រោងនឹងចេញលក់ iPad ស៊េរីថ្មីជំនាន់ទី ៧ របស់ខ្លួននៅក្នុងឆ្នាំនេះ ជាមួយនឹងបច្ចេកវិទ្យាទំនើបជាង និងទំហំអេក្រង់ធំជាង iPad ជំនាន់មុនៗផងដែរ។ តាមសារព័ត៌មានដែលគេទទួលបាន iPad ជំនាន់ទី ៧ របស់ក្រុមហ៊ុន Apple នឹងមាន ២ ម៉ូឌែល គឺ iPad 7th ដែលមានទំហំអេក្រង់ ១០,២ អ៉ីញ និង iPad non-Pro ដែលមានអេក្រង់ទំហំ ១០,៥ អ៉ីញ។ បើធៀបទៅនឹង
March 16, 2019 - កីឡា
កីឡាករសញ្ជាតិអង់គ្លេស Raheem Sterling ដែលមានអាយុត្រឹមតែ 25ឆ្នាំ បានចូលរួមជាមួយក្រុហហង្សក្រហម Liverpool នៅក្នុងឆ្នាំ ២០១០ និងបានទៅចូលរួមជាមួយក្លឹប Manchester City នៅក្នុងឆ្នាំ ២០១៥ រហូតដល់សព្វថ្ងៃនេះ។ នាពេលថ្មីៗនេះ ក្រុមអធិរាជស Real Madrid កំពុងតែចង់ទិញយកកីឡាករជនជាតិចាមុីកាសញ្ជាតិអង់គ្លេសរូបនេះ ដើម្បីទៅចូលរួមនៅក្នុងរដូវកាលក្រោយ នេះបើយើងទៅតាមកាសែត Mirror ។ បន្ថែមពីនេះទៅទៀត Sterling គឺជាតារាបាល់ទាត់លំដាប់ពិភពលោកដែលអាចជាគោលដៅសំខាន់សម្រាប់ក្លឹបធំ Real Madrid កំពុងតាមប្រមាញ់ដើម្បីយកមកចូលរួមនៅក្នុងរដូវកាល ២០១៩-២០២០នេះ ក្នុងនោះដែរយើងឃើញមានដូចជា Neymar Eden
March 16, 2019 - សង្គម
យោងតាមសេចក្តីប្រកាសពីទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីអំពី កម្រៃសេវាថ្មី នៃការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅរាជធានីភ្នំពេញ ហើយរដ្ឋបាលរាជធានីភ្នំពេញក៏បានបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ នេះតទៅ ថ្លៃសំរាមនឹងឡើងថ្លៃជាមុន។ ការឡើងថ្លៃសំរាមនេះ ដោយសារតែកំណើនផ្ទៃដី កំណើនសេដ្ឋកិច្ច និងកំណើនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បរិមាណសំរាមក៏មានការកើនឡើងយ៉ាងខ្លាំងផងដែរ ដែលជាបញ្ហាប្រឈមចំពោះមុខសម្រាប់រដ្ឋបាលរាជធានីភ្នំពេញត្រូវធ្វើការគ្រប់គ្រងឲ្យបានត្រឹមត្រូវ ដោយក្នុងនោះតម្រូវឲ្យមានការពង្រីកបន្ថែមទៀតនូវការផ្តល់សេវាកម្មសម្អាត ប្រមូល ដឹកជញ្ចូន និងទុកដាក់ឲ្យបានល្អ៕ អត្ថបទ៖ សេម
March 16, 2019 - សង្គម
ថ្មីៗនេះមានករណីមួយដោយមានគណនីហ្វេសប៊ុក Socheata Hy បានបង្ហោះទាំងការខឹងសម្បារ ដោយជួបនឹងករណីអ្នកបើកកង់បីឥណ្ឌាម្នាក់ បានបន្លំយកលុយរបស់នាង ដោយមិនព្រមអាប់លុយមកវិញ រួចជិះទៅបាត់ ខណៈដែលនាងកំពុងតែយកអីវ៉ាន់ចុះ ដោយប្រភពដដែលបានបង្ហាញអត្តសញ្ញាណអ្នកបើកកង់បីឥណ្ឌា ដោយកង់បីមានពាក់ផ្លាកលេខ ត្បូងឃ្មុំ 1G-7898 ពណ៏ស លេខទូរស័ព្ទ ០៨១ ៥៦៤ ៥៣៩។ ដោយម្ចាស់គណនីហ្វេសប៊ុកដដែលបានសរសេររៀបរាប់ថា៖ “រត់….ឬក៏ចោរ បានជាខ្ញុំជិះអស់តែ25000៛ សោះអោយលុយទៅ ២០$ អាលែងតែរៀបអីវ៉ាន់ចុះ ស្រាប់តែវាជិះយ៉ាងលឿនអត់អាប់លុយអោយ ខំស្រែកយ៉ាងម៉េចក៏មិនឈប់ដែល។ សំខាន់ខលទៅបិទទូរសព្ទ័មិនលើកម៉ាអាពស់ចឹកកណ្ដាលទ្រូង បងប្អូនប្រុងប្រយត្ន័ទាំងអស់គ្នាជាមួយអាឆ្កួតម្នាក់នេះ ថោកទាបណាស់”៕
March 16, 2019 - អន្តរជាតិ
រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពជះទឹកអាស៊ីតដាក់បុរសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៩ វេលាម៉ោង២០ និង៣០នាទី ជនសង្ស័យបានទូរស័ព្ទទាក់ទងមកជនរងគ្រោះ ដើម្បីសុំជួបចរចារអំពីបញ្ហាររស់នៅជាមួយគ្នាវិញ ប៉ុន្តែជនរងគ្រោះមិនយល់ព្រមទើបធ្វើអោយជនសង្ស័យខឹងជាខ្លាំង ហើយឈានដល់ការជះទឹកអាសុីតដាក់ជនរងគ្រោះ បណ្តាលអោយរបួសត្រង់ផ្ទៃមុខ និងទ្រូងតែម្តង បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅអធិការនគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។ ករណីមនុស្សឃាតដោយចេតនា (ជះទឹកអាស៉ីត) បានកើតឡើង ចំណុចមុខសណ្ឌាគារឡឺម៉ុងអគារ លេខ១៩៦ ផ្លវលេខ៣០៤ក្រុម៣៩ ភូមិ០៥សង្កាត់បឹងកេងកងទី០២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនរងគ្រោះ ឈ្មោះ ឃុន កុសល ភេទប្រុស អាយុ២៣ឆ្នាំ
March 16, 2019 - អន្តរជាតិ
វៀតណាម៖ បុរសចំណាស់ ដែលជាអ្នកជិះម៉ូតូលក់កាហ្វេតាមដងផ្លូវម្នាក់បានខំរកប្រាក់យ៉ាងលំបាក និងសុខចិត្តលក់ផ្ទះផ្ទាល់ខ្លួនមួយខ្នងផង ដើម្បីយកលុយឲ្យកូនស្រីពីរនាក់របស់គាត់ទៅរៀននៅអាមេរិក តែក្រោយពេលរៀនចប់កូនស្រីរបស់គាត់មិនត្រលប់មកជួបគាត់វិញទាល់តែសោះ។ លោកឪពុកកំសត់រូបនេះមានឈ្មោះថា Duyen អាយុ ៧៤ ឆ្នាំ រស់នៅក្នុងក្រុងហូជីមិញ ប្រទេសវៀតណាម ហើយប្រពន្ធរបស់គាត់បានស្លាប់ចោលគាត់ជាច្រើនឆ្នាំមកហើយ ដោយបន្សល់ទុកកូនស្រីចំនួនពីរនាក់។ ដោយស្រលាញ់កូនស្រី គាត់សុខចិត្តលក់ផ្ទះរបស់គាត់មួយខ្នង និងប្រមូលលុយ ដែលគាត់សន្សំបានទាំងអស់ ដើម្បីឲ្យកូនស្រីរបស់គាត់បានទៅបន្តការសិក្សានៅអាមេរិក។ នៅក្នុងឆ្នាំ ២០០៩ កូនស្រីរបស់គាត់ម្នាក់បានរៀនចប់ក្លាយជាវេជ្ជបណ្ឌិត និងម្នាក់ទៀតបានក្លាយជាសាស្ត្រាចារ្យ ហើយពួកគេបន្តរស់នៅ និងធ្វើការងារនៅអាមេរិកមិនត្រលប់មកជួបឪពុកវិញឡើយ ដោយទុកឲ្យគាត់រស់នៅតែម្នាក់ឯង។ យ៉ាងណាក្តី កូនស្រីតែងតែធ្វើការទំនាក់ទំនងមកកាន់ឪពុករបស់នេះជារឿយៗ និងបានប្រាប់ឲ្យគាត់សន្សំលុយ ដើម្បីទិញសំបុត្រយន្តហោះទៅលេងពួកគេនៅអាមេរិកវិញ។ រហូតមកទល់នឹងពេលនេះ គាត់បានសន្សំលុយគ្រប់ចំនួនហើយសម្រាប់ទៅលេងអាមេរិក ហើយគាត់បានសរសេរអក្សរបិទនៅលើម៉ូតូលក់កាហ្វេរបស់គាត់ថា គាត់នឹងផ្អាកលក់កាហ្វេ
March 16, 2019 - PR
បន្ទាប់ពីក្រុមហ៊ុន A-Seven ដែលជាក្រុមហ៊ុន ស្ថាបត្យករល្បីឈ្មោះមួយក្នុងប្រទេសថៃ បានធ្វើការបង្ហោះចេញនូវរូបរាងទីក្រុងរណប Ay-City ដែលគេបង្ហើបថាជាទីក្រុងរណបថ្មីមួយរបស់កម្ពុជា ស្រាប់តែថ្មីៗនេះក្រុមហ៊ុន A-Seven ដដែលនេះបានបង្ហោះរូបថត២សន្លឹកទៀត ដែលបង្ហាញអោយឃើញកាន់តែច្បាស់នូវ រូបរាង ការរចនា យ៉ាងល្អគួរជាទីគយគន់ និងចង់រស់នៅបំផុត នៅក្នុងទីក្រុងដ៏ទំនើបមួយនេះ។ រូបថត២សន្លឹកដែលបង្ហាញពី អាងទឹក និង ច្រកចូលធំនៃទីក្រុងរណប Ay-City បានធ្វើអោយគេមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងចង់អោយមានការបង្ហាញកាន់តែច្បាស់ជាងនេះទៅទៀត ទាក់ទងនឹងគម្រោងទីក្រុងរណបថ្មីមួយនេះ។ គួរបញ្ជាក់ផងដែរថាខណៈពេលដែលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងមានការរីកចំរើន ហើយវិស័យអចលនទ្រព្យក៏កាន់តែមានសន្ទុះខ្លាំង ធ្វើអោយប្រជាជនខ្មែរ នាំគ្នាសម្រុកទិញដី ទិញផ្ទះ ទុកស្នាក់អាស្រ័យ ហើយអ្នកខ្លះទៀតនាំគ្នាទិញដើម្បីទុកចំណេញនៅថ្ងៃក្រោយ ទើបធ្វើអោយរូបភាពនៃទីក្រុងរណបថ្មីនេះ មានការចាប់អារម្មណ៍ខ្លាំងបែបនេះ៕
March 15, 2019 - PR បច្ចេកវិទ្យា
ភ្នំពេញ ថ្ងៃទី 15 មីនា ឆ្នាំ 2019 ៖ បន្ទាប់ពីកម្មវិធីសម្ពោធជាផ្លូវការ Huawei Mate X ស្មាតហ្វូនជំនាន់ថ្មីអេក្រង់បត់ ព្រមទាំងការឈ្នះពានរង្វាន់ផ្ទួនៗរហូតដល់ 34 ពានរង្វាន់នៅក្នុងសន្និសីទទូរស័ព្ទពិភពលោក ( Mobile World Congress) កាលពីម្សិលមិញក្រុមហ៊ុន Huawei បានបង្កើតភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបង្ហាញកំពូលស្មាតហ្វូនដ៏អស្ចារ្យនេះនៅប្រទេសកម្ពុជា ក្នុងកម្មវិធីដ៏ពិសេសដែលបានរៀបចំឡើងនៅការិយាល័យក្រុមហ៊ុន Huawei ប្រចាំប្រទេស កម្ពុជា នៅអគារ Exchange Square ជាន់ទៅ 18។ កម្មវិធីនេះមានការចូលរួមពីក្រុមហ៊ុនចែកចាយផ្លូវការផ្តាច់មុខនិង ទូទាំងប្រទេស ក្រុមហ៊ុន
March 15, 2019









