Khmernote Media
  • PR បច្ចេកវិទ្យា

    ភ្នំពេញថ្ងៃទី១៥ មីនា ២០១៩៖ ដើម្បីអបអរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះក្រុមហ៊ុន សាមសុង បានធ្វើការបញ្ចុះតម្លៃយ៉ាងពិសេសដល់អតិថិជនទាំងអស់! តើលោកអ្នកកំពុងរកមើលជាវគ្រឿងអេឡិចត្រូនិកដើម្បីទទួលបានការរស់នៅប្រកបដោយផាសុកភាពមែនទេ? ឥឡូវនេះកម្មវិធីបញ្ចុះតម្លៃដ៏អស្ចារ្យពី សាមសុង បានមកដល់ហើយ! រាល់ការជាវផលិតផលអេឡិចត្រូនិករបស់ក្រុហ៊ុន សាមសុងដូចជា៖ ទូរទស្សន៍ ទូទឹកកក ឬម៉ាស៊ីនបោកសម្លៀកបំពាក់ម៉ូឌែលណាមួយក៏បានក្នុងចំណោមម៉ូឌែលដែលក្រុមហ៊ុនធ្វើការផ្តល់ជូន នឹងទទួលបានការបញ្ចុះតម្លៃយ៉ាងពិសេសចាប់ពី $15 រហូតដល់ $300 ភ្លាមៗ! ជាពិសេសបើអតិថិជនទាំងអស់ជាវផលិតផលទូរទស្សន៍នឹងមានការថែមជូនជើងចាប់ភ្ជាប់ជញ្ជាំងដោយឥតគិតថ្លៃទៀតផង! ពិតជាអស្ចារ្យ! សូមរួសរាន់ឡើងឱកាសបញ្ចុះតម្លៃដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី ១៥ មីនា ដល់ ១៥ មេសា ឆ្នាំ ២០១៩ ប៉ុណ្ណោះ! ឆ្នាំថ្មីសិរីសួស្តី នាំលាភ នាំមហាសំណាង!

    March 15, 2019
  • អន្តរជាតិ

    ពិធីកោរជុក ជាទំនៀមទម្លាប់បុរាណ ដែលស្ទើរតែបាត់បង់ទៅហើយ ចំណែកឯនៅខេត្តផ្សេងៗប្រហែលជា មិនមានពិធីនេះទៀតទេ ចំណែកនៅខេត្តសៀមរាបវិញ ពិធីនេះនៅមានតែភូមិតាមទីជនបទ មួយចំនួនតែប៉ុណ្ណោះ ពិធីនេះគេធ្វើចំពោះក្មេងប្រុស ស្រី ដែលមានអាយុមិនលើស ១៦ឆ្នាំ គេអាចធ្វើរួមគ្នា ច្រើនអ្នកក៏បាន តែធ្វើយ៉ាងណា ត្រូវមានចំនួនសេសជានិច្ច។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះ យោងតាមហ្វេសប៊ុកព្រះតេជគុណ Kong Chhumnam បានឲ្យដឹងថា មានកុមារាកុមារី នៅភូមិត្នោតជ្រំ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប បានធ្វើពិធីកោរជុក ដែលជាពិធីនិម្មិតរូបនៃការ ឆ្លងវ័យមួយចូលទៅវ័យមួយទៀត ពោលគឺឆ្លងពីវ័យកុមារ ចូលទៅវ័យជំទង់។ យោងតាមព្រះតេជគុណ Kong Chhumnam

    March 15, 2019
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ISIS ដែលជាក្រុមឥស្លាមជ្រុលនិយម និងជាក្រុមភេរវកម្មដ៏សាហាវនោះ ត្រូវបានគេជឿថា មានបណ្តាញជាច្រើននៅតាមបណ្តាប្រទេសផ្សេងៗ ហើយសមាជិករបស់ក្រុមនេះទៀតសោធក៏មានការចូលរួមពីប្រជាជនឥស្លាម មកពីប្រទេសជាច្រើនផងដែរ។ តួយ៉ាងរដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ីបានប្រកាសថា មានប្រជាជនខ្លួនមួយចំនួនក៏បានទៅចូលរួមជាមួយនឹងក្រុម ISIS ដែរ​ហើយពេលនេះម៉ាឡេស៊ីថែមទាំងបានប្រកាសអំពាវនាវឲ្យប្រជាជនខ្លួន ដែលបានទៅចូលរួមជាមួយក្រុម ISIS ទាំងអស់នោះត្រលប់មកកាន់ប្រទេសម៉ាឡេស៊ីវិញទៀតផង។ យ៉ាងណាក្តី​ រដ្ឋាភិបាលម៉ាឡេស៊ីមានលក្ខខណ្ឌមួយ សម្រាប់ប្រជាជនទាំងនោះ គឺត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាលរយៈពេលមួយខែសិន។ វគ្គបណ្តុះបណ្តាលនេះមានគោល បំណង់ផ្តល់មូលដ្ឋាននៃការគិតសាជាថ្មីទៅកាន់ប្រជាជន ក៏ដូចជាលាងសម្អាតនូវមនោគមន៍វិជ្ជា ដែលក្រុម ISIS បានបណ្តុះបណ្តាល និងអប់រំទៅកាន់ពួកគេ។ គេជឿថា បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលជាពិសេសនេះរួច មនុស្សទាំងអស់នឹងក្លាយជាមនុស្សល្អ និងស្អប់ខ្ពើមអំពើអាក្រក់របស់ក្រុម ISIS ទៀតផងដែរ៕ អត្ថបទ៖ ភក្តី

    March 15, 2019
  • អន្តរជាតិ

    យោងតាមការបង្ហោះរបស់ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា គម្រោងស្រាវជ្រាវម៉ូដាធំរបស់វិទ្យាស្ថានបារាំងចុងបូព៌ា ដែលបានសហការជាមួយអាជ្ញាធរជាតិអប្សរា មានភស្តុតាងមួយដែលអ្នកស្រាវជ្រាវភ្ញាក់ផ្អើលខ្លាំង មិនដែលជួបប្រទះនោះ គឺឃើញដើមធ្លកកប់ពីក្រោមនៃប្រាសាទភិមានអាកាស។ មានសំណួរចោទសួរថាដើមធ្លកដែលកប់នៅបាតប្រាសាទ មានអ្វីសំខាន់ទាក់ទងនឹងរឿងនិទានអំពីកំណកំណើតនៃប្រទេសខ្មែរ? រឿងព្រេងនគរគោកធ្លកដែលលេចឮនៅសតវត្សទី១៩ ពិតជាមានកំណើតនៅអង្គរ ពោលគឺមានទាក់ទងនឹងប្រាសាទភិមានអាកាស ដោយដើមធ្លកនិងគ្រាប់ធ្លកបានប្រទះឃើញនៅបាតប្រាសាទនេះឯង។ លោក ហ្សាក់ ហ្គូសេ ប្រធានគម្រោងស្រាវជ្រាវ MoDaThom (ម៉ូដាធំ) បានបញ្ជាក់ថា តាមរយៈការស្រាវជ្រាវជិត២០ឆ្នាំមកនេះ នាំឱ្យឲ្យដឹងកាន់តែច្បាស់ថា ក្នុងអតីតព្រះបរមរាជវាំងនេះ ប្រហែលមានកំណើតរៀបចំតាំងពីស.វទី៩ ហើយបន្តប្រើប្រាស់រហូតដល់ស.វទី១៦។ លើសពីនេះទៀត តាមរយៈភស្តុតាងរកឃើញក្នុងរណ្តៅកំណាយ គេក៏អាចស្មានបានថា អាគារវាំងដំបូងទីសង់ពីឈើប្រក់ក្បឿង និងមានការរៀបចំជាបន្តបន្ទាប់ពីអង្គក្សត្រមួយទៅអង្គក្សត្រមួយទៀត។ ភស្ដុតាងសំខាន់គួរឲ្យចាប់អារម្មណ៍ និងជាទិន្នន័យបញ្ជាក់ពីរឿងព្រេងទាក់ទងនឹងព្រះថោងនិងនាងនាគ គឺការរកឃើញដើមធ្លកនិងគ្រាប់ធ្លក

    March 14, 2019
  • អន្តរជាតិ

    លោកប្រធានាធិបតីអាមេរិក ដូណល់ត្រាំ បានចេញសេចក្តីប្រកាសជាបន្ទាន់មួយ ដើម្បីបញ្ជាឲ្យមានបណ្តុះបណ្តាលការហោះហើរគ្រប់យន្តហោះ Boeing 737 Max 8 និង Max 9 ក្រោយយន្តហោះស៊េរីនេះមានគ្រោះថ្នាក់ជាបន្តបន្ទាប់ក្នុងរយៈពេលថ្មីៗនេះ។ ការបណ្តុះបណ្តាលនេះគឺត្រូវបានធ្វើឡើងដោយផ្នែកលើ ប្រព័ន្ធសុវត្ថភាពនៃការហោះហើររបស់យន្តហោះ ហើយមានប្រទេសជាច្រើនបានចូលរួមក្នុងការបណ្តុះបណ្តាលនេះរួមមានអាមេរិក​ កាដាណា និងបណ្តាលប្រទេស ៤០ ផ្សេងទៀត។ សម្រាប់នៅក្នុងអាមេរិកវិញ ការបណ្តុះបណ្តលនេះត្រូវបានធ្វើឡើងសម្រាប់យន្តធន់ធំៗជាច្រើនប្រភេទ ក្រៅពីយន្តហោះទាំងពីរប្រភេទខាងលើនេះ ទៀតផង។ សូមរម្លឹកជូនថា កាលពីប៉ុន្មានថៃមុនេះមានក្រោះថ្នាក់ធ្លាក់យន្តហោះ Boeing មួយគ្រឿងបានកើតឡើងនៅក្នុងប្រទេសអេត្យូពី និងបានសម្លាប់មនុស្សអស់ចំនួន ១៥៧ នាក់។ ហើយកាលពីប៉ុន្មានខែមុខក៏មានគ្រោះថ្នាក់ធ្លាក់យន្តហោះបានកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ និងបានសម្លាប់មនុស្សអស់ ១៨៧ នាក់។ គេសង្ឃឹមថា

    March 14, 2019
  • អន្តរជាតិ

    ខណៈដែលនៅតាមបណ្តាខេត្តមួយចំនួនធំ នៅក្រុងភ្នំពេញ កំពុងតែទទួលរងនូវធាតុអាកាសក្តៅហួសប្រមាណនោះ នៅព្រឹកថ្ងៃទី១៤ ខែមីនានេះ នៅខេត្តមណ្ឌលគីរី មានភ្លៀងខ្សោយក្នុងក្រុងសែនមនោរម្យ ស្រុកអូររាំង និងស្រុកកោះញែក។ នេះបើតាមការបង្ហោះនៅក្នុងហ្វេសប៊ុកផេករបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។ គួររំលឹកផងដែលថាយោងតាមសេចក្តីប្រកាសក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅក្នុងខែមេសា និងខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ ធាតុអាកាសនឹងមានសភាពក្តៅហួតហែង ខ្លាំង ហើយនៅពេលខ្លះ សីតុណ្ហភាពអតិបរមានឹងហក់ឡើងដល់៤០-៤២អង្សាសេ ពិសេសនៅតំបន់ទំនាបកណ្តាលភាគពាយ័ព្យ និងតំបន់ខ្ពង់រាបភាគខាងជើង៕

    March 14, 2019
  • សង្គម

    ប្រាសាទអង្គរវត្តគឺជាគោលដៅចំបងរបស់ភ្ញៀវអន្តរជាតិ ដែលបានចូលមកទស្សនានៅក្នុងប្រទេសកម្ពុជាយើង ព្រោះប្រាសាទអង្គរវត្តគឺជាសំណង់ស្ថាបត្យកម្មដ៏ធំមហិមា និងត្រូវបានគេទទួលស្គាល់ថាគឺជាប្រាសាទព្រហ្មញ្ញសាសនាធំជាងគេលើពិភពលោក បើទោះបីជាប្រទេសកម្ពុជានាពេលសព្វថ្ងៃគឺជាប្រទេសកាន់សាសនាព្រះពុទ្ធបែបហិនយានយ៉ាងណាក្តី។ ដូចនេះនៅក្នុងប្រាសាទទាំងអស់នៅក្នុងតំបន់អង្គរមានច្បាប់ និងបទបញ្ជាមួយចំនួនដែលបានកំណត់ដោយអាជ្ញាធរអប្សរាជាតិ និងអង្គការ យូនីស្កូរ ជាពិសេសគឺនៅក្នុងប្រាសាទអង្គរវត្តជាន់បាកាណនេះតែម្តង។ ចំនុចទីមួយភ្ញៀវទាំងអស់ត្រូវពិនិត្យមើលប្រតិទិនសិន បើសិនជាចង់ឡើងទៅលើជាន់បាកាណ ដែលជាជាន់ចុងគេបង្អស់ ព្រោះរៀងរាល់ថ្ងៃសីល ជាន់បាកាណនឹងបិទមិនអោយមនុស្សឡើងទៅទស្សនានោះទេ។ ហើយមួយវិញទៀតជាន់បាកាណត្រូវបានកំណត់ចំនួនភ្ញៀវអោយឡើងក្នុងមួយដងបានត្រឹមតែ ១០០នាក់តែប៉ុណ្ណោះ ដោយគេមានកាតសំគាល់ពិសេសសម្រាប់ភ្ញៀវ។ មិនតែប៉ុណ្ណោះជួនកាលភ្ញៀវទាំងអស់ត្រូវតំរង់ជួររងចាំពីចន្លោះ ៣០ ទៅ ៤៥នាទីប្រសិនបើចង់ឡើង ព្រោះប្រាសាទនេះមានអ្នកចូលទស្សនារាប់ពាន់នាក់ក្នុង១ថ្ងៃៗ។ ហើយចំនុចមួយទៀត អ្នកចូលទស្សនាទាំងអស់ត្រូវស្លៀកពាក់ខោអាវអោយបានសមរម្យ ហើយត្រូវចាំថាមិនអាចយកកន្សែង ឬក្រណាត់យកមកដណ្តប់ពីលើទេ និងមិនអនុញ្ញាតអោយប្រើមួក ឬឆ័ត្រដើរឡើងនោះទេ បើចង់ឡើងទៅលើជាន់បាកាណ។ គួរបញ្ជាក់ផងដែរថាប្រាសាទអង្គរវត្តនៅលើជាន់បាកាណគឺជាកន្លែង ដែលខ្មែរយើងចាត់ទុកថាជាកន្លែងស័ក្តិសិទ្ធជាងគេ និងណាមួយច្បាប់ទាំងអស់នេះគឺយើងចង់កាត់បន្ថយ និងអភិរក្សសំណង់ប្រាសាទអោយបានគង់វង្សយូរអង្វែង

    March 14, 2019
  • Nissan Auto Tech

    តើមានអ្វីកើតឡើងបន្ទាប់ពីអ្នកទិញរថយន្តថ្មី ហើយគ្រាន់តែលាងសម្អាតវាធម្មតា ក៏ដូចជាការធ្វើអោយប្រាកដចិត្តថាវាមានសុខភាពល្អនៅផ្នែកខាងក្នុងនោះ? ហើយអ្វីទៅដែលហៅថាសុខភាពល្អ ? ចម្លើយរបស់វាគឺជាការថែមទាំង ដើម្បីអោយរថយន្តរបស់អ្នក នៅល្អជានិច្ច។ អ្នកដឹងទេថា បើសិនជាអ្នកបញ្ជូនរថយន្តរបស់អ្នកទៅកាន់ផ្នែកសេវាកម្មថែទាំរថយន្តនោះ រថយន្តរបស់អ្នកនឹងដំណើរការបានល្អដូចធម្មតា ហើយការប្រើប្រាស់មានប្រសិទ្ធភាពខ្ពស់ ប៉ុន្តែបើមិនដូច្នោះទេ រថយន្តរបស់អ្នកនឹងត្រូវប្រឈមមុខនឹងហានិភ័យជាច្រើន ដែលពេលខ្លះតម្រូវអោយអ្នកខាតបង់ថវិការច្រើន ទៅការផ្លាស់ប្តូរគ្រឿងបន្លាស់ផ្សេងៗ។ ដូច្នេះហើយយើងសូមណែនាំ លោកអ្នកអោយជ្រើសរើសសេវាកម្មថែទាំរថយន្តពីក្រុមហ៊ុន Nissan ដែលលោកអ្នកអាចធ្វើការកំណត់ពេលវេលាក្នុងការណាត់ជួប ដើម្បីពិនិត្យថែមទាំរថយន្តរបស់លោកអ្នក។ ហេតុផលសំខាន់ 5 យ៉ាងដែលបង្ហាញថាហេតុអ្វីអ្នកត្រូវទទួលយកសេវាកម្មថែទាំរថយន្តពី Nissan 1. សេវាកម្មជាប្រចាំមានសារៈសំខាន់ណាស់ ជាមួយនឹងឧបករណ៍ធ្វើរោគវិនិច្ឆ័យរថយន្តរបស់ក្រុមហ៊ុន Nissan ក្រុមហ៊ុន Nissan / Tan Chong

    March 14, 2019
  • PR បច្ចេកវិទ្យា

    ដូចជាលោកអ្នកបានដឹងហើយថា កាលពីថ្ងៃទី2 ខែមិនា ឆ្នាំ2019 កន្លងមកនេះយើងបានឃើញថាក្រុមហ៊ុន vivo បានបញ្ចេញនូវម៉ូឌែលស៊េរីខ្ពស់របស់ខ្លួនដែលជាម៉ូឌែលស្មាតហ្វូននៃសមាជិកត្រកូល V ជំនាន់ទី 5 ផងដែរនោះគឺ ម៉ូឌែល vivo V15Pro ដែលត្រូវបានប្រកាសចេញលក់ជាផ្លូវការប្រហែលជាប៉ុន្មានថ្ងៃមុននេះ។ យើងឃើញថាចំពោះស្មាតហ្វូន vivo V15Pro នេះកំពុងតែមានសន្ទុះនៃការគាំទ្រហើយនិងកំពុងតែមានប្រជាប្រិយភាពខ្លាំគួរឲ្យកត់សម្គាល់ផងដែរ។ បើនិយាយទៅលើការ Pre-Order វិញគឺថាមានអតិថិជនដែលបានធ្វើការកុម្ម៉ង់ទុកមុនច្រើនទៅលើ vivo V15Pro មួយនេះ។ សម្រាប់បច្ចុប្បន្នយើងបានលេចលឺដំណឹងថាបងប្អូនបង្កើតរបស់ស្មាតហ្វូន vivo V15Pro នឹងធ្វើការបង្ហាញខ្លួននៅលើទីផ្សារនៃប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះផងដែរនោះគឺ ម៉ូឌែល vivo V15។ ចំពោះការរចនាបទទៅលើផ្នែករូបរាងរបស់ស្មាតហ្វូន vivo

    March 14, 2019
  • អន្តរជាតិ

    បញ្ហាលក់ដូរនៅតាមចិញ្ចើមផ្លូវ ក៏មិនមែនជាបញ្ហាកើតមានតែនៅទីក្រុងភ្នំពេញឡើយ សូម្បីនៅក្នុងក្រុងកំពង់ចាម ក៏កំពុងតែមានបញ្ហារឿងពលរដ្ឋលក់ដូរដោយគ្មានសណ្តាប់ធ្នាប់ យាន្តជំនិះចត និងមានកាកសំណល់រាយប៉ាយពេញលើថ្នល់។ រហូត ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ បានបង្ហោះរូបភាពរបស់ពលរដ្ឋដែលបានលក់ដូរតាមចិញ្ចើមថ្នល់គ្មានសណ្តាប់ធ្នាប់ ភ្ជាប់ជាមួយនឹងសំណួរយ៉ាងចាក់ដោតបែបនេះថា៖ “ចតម៉ូតូលើថ្នល់​ លក់លើចិញ្ចើមថ្នល់​ បោះសម្រាមពេញក្រោមតុ​ (លើចិញ្ចើមថ្នល់)​។ តើគួរអោយសរសើរ​ ឬ​ អោយបញ្ឈប់ការលក់ដូរ ​ឬ​ បន្ទោសអ្នករៀបចំ​ដែលតែងតែដើរណែនាំ?​ សូមប្រិយមិត្ត​ ជួយអោយយោបល់ផង​!​ អ្នកក្រុងកំពង់ចាមយើង​”។ តើប្រិយមិត្តយល់យ៉ាងដែលចំពោះបញ្ហានេះ?

    March 14, 2019