Khmernote Media
  • អន្តរជាតិ

    ថ្មីៗនេះមានករណីពលរដ្ឋម្នាក់នៅឃ្លាំងលើ សង្កាត់លេខ១ ក្រុងព្រះសីហនុ បានប្តឹងប៉ូលីសថាបាត់រថយន្តមួយគ្រឿងនៅមុខផ្ទះកាលពីល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។ តែតាមពិតទៅពលរដ្ឋដែលដាក់ពាក្យបណ្តឹងនោះច្រលំដោយខ្លួនឯង ដោយរថយន្តដែលផ្អើលថាបាត់នោះ ត្រូវបានម្ចាស់រថយន្តយកទៅដាក់ឲ្យគេលាង បន្ទាប់មកក៏មកលក់ដូរធម្មតា រួចភ្លេចថារថយន្តយកទៅលាង ក៏ផ្អើលឆោឡោប្តឹងទៅសមត្ថកិច្ចថាបាត់រថយន្តពីមុខផ្ទះ ក្នុងនោះក៏មានសាច់ញាតិបង្ហោះនៅលើបណ្តាញសង្គម ពីករណីថាមានចោរលួចរថយន្តថែមទៀតផង។ បច្ចុប្បន្នពលរដ្ឋរូបនេះបានសុំការអធ្យាស្រយ័ពីសមត្ថកិច្ចចំពោះការភន្ត័ច្រឡំនេះ៕ ប្រភព៖ Huy Bunleng ដោយ៖ ណារ៉ែន

    March 13, 2019
  • PR

    ភ្នំពេញថ្ងៃទី ១៣ មីនា ២០១៩៖ ស្ទើរតែមិនជឿថាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង នៅតែមាននូវ ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនដើម្បីបញ្ចេញជូនដល់អ្នកគាំទ្រទាំងអស់ជុំវិញពិភពលោកក៏ដូចជាធ្វើការវាយលុកទីផ្សារនៃពិភពបច្ចេកស្មាតហ្វូននាពេលបច្ចុប្បន្ននេះ! គួររំឭកផងដែរថាវត្តមានស្មាតហ្វូនលំដាប់កំពូលត្រកូល S ជំនាន់ចុងក្រោយដែលបានធ្វើឱ្យកក្រើកពិភពលោកជាពិសេសព្រះរាជាណាចក្រកម្ពុជាមិនទាន់ទាំងបាត់ក្តៅផងឥឡូវនេះ សាមសុង ក៏គ្រោងនឹងបញ្ចេញស្មាតហ្វូនត្រកូល A របស់ខ្លួនបន្ថែមទៀត គឺស៊េរី Galaxy A50 | A30! ពិតជាមិនសរសើរមិនបានមែន! ជាការពិតណាស់យើងសង្កេតឃើញថាមួយរយៈចុងក្រោយនេះ សាមសុង កំពុងតែពង្រីកវិសាលភាព និងធ្វើការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាស្មាតហ្វូនរបស់ខ្លួនបានយ៉ាងល្អបំផុតដើម្បីបំពេញតាម សេចក្តីត្រូវការអតិថិជនរបស់ខ្លួនទូទាំងពិភពលោក។ជាក់ស្តែងដូចអ្វីដែលក្រុមហ៊ុន សាមសុង បានថ្លែងប្រាប់ក្នុងការបើកសម្ពោធកំពូលស្មាតហ្វូន Samsung Galaxy S10 និង S10+ របស់ខ្លួន

    March 13, 2019
  • សង្គម

    នៅព្រឹកថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នេះ នៅក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយកូនក្មួយកម្មករកម្មការិនី នៅខេត្តកោះកុង សម្តេចតេជោ បានមានប្រាសាន៍ថា បញ្ហាប្រឈមរបស់ខេត្តកោះកុងពេលបច្ចុប្បន្ននេះ គឺការខ្វះខាតទឹកសាបសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។ ជាមួយគ្នានេះ សម្តេចតេជោ បានផ្តល់សិទ្ធិឲ្យក្រុមហ៊ុន លីយ៉ុងផាត់ ទទួលការសាងសង់កន្លែងស្តុកទឹក តបណ្តាញទឹក ក្នុងរយៈពេលវែង ដើម្បីយកទឹកពីខេត្តត្រាតនៃ ប្រទេសថៃ មកផ្គត់ផ្គង់ប្រជាពលរដ្ឋខេត្តកោះកុង ដែលបច្ចុប្បន្ននេះ ខេត្តកោះកុងគឺទឹកអាចផ្គត់ផ្គង់បានត្រឹមកម្រិតណាមួយប៉ុណ្ណោះ

    March 13, 2019
  • សង្គម

    ប្រាសាទបន្ទាយស្រីជាប្រាសាទតូចមួយ ដែលស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅជិតរង្វង់មូលភ្នំគូលែន ដែលមានចំងាយពីក្រុងសៀមរាបប្រហែល ៣៥គីឡូម៉ែត្រ និងប្រើពេលប្រហែលជា១ម៉ោង ដើម្បីជិះទៅពីក្រុងសៀមរាប។ យើងដឹងហើយថា ប្រាសាទនេះមានប្រជាជនខ្មែរយើងភាគច្រើនស្គាល់ និងចូលទស្សនាជាច្រើន មានកន្លែងចតឡានធំ ព្រមទាំងមានហាងលក់វត្ថុអនុស្សាវរីយ៍ជាច្រើន ប៉ុន្តែភាគច្រើនប្រហែលជាមិនសូវបានដឹងពីលក្ខណៈពិសេសរបស់ប្រាសាទតូចមួយនេះទេ។ ថ្ងៃនេះក្រុមការងារខ្មែរណូត បានចុះទៅយកព័ត៌មាន និងបានសាកសួរពីបងៗ ដែលជាមគ្គុទេសនៅក្នុងតំបន់អង្គរ ដើម្បីផ្តល់ជាចំណេះដឹងបន្ថែមពីប្រាសាទខ្មែរយើង។ តាមរយៈការបកស្រាយរបស់ពួកគាត់បានអោយដឹងថា មូលហេតុដែលប្រាសាទមានអាយុជាង១សហស្សវត្សរ៍ មួយនេះមានភ្ញៀវចូលទស្សនាច្រើនយ៉ាងនេះ ព្រោះប្រាសាទនេះ បុព្វបុរសខ្មែរយើងបានយកថ្មភក់មួយប្រភេទ ដែលជាថ្មភក់កំរ ហើយមានព៌ណផ្កាឈូក ឬក្រហមយកមកសង់ជាប្រាសាទ និងមានតែមួយគត់នៅក្នុងតំបន់អង្គរ។ ថ្មប្រភេទនេះមានគុណភាពល្អបំផុត និងពិបាករក ហើយវាមានការលំបាកក្នុងការឆ្លាក់ ព្រោះថ្មភក់ប្រភេទនេះរឹងខ្លាំង ប៉ុន្តែបើសិនជាយើងឆ្លាក់វាបាននោះវានឹងបង្ហាញពីភាពអស្ចារ្យនៃចម្លាក់ និងអាចទុកបានគង់វង្សយូរអង្វែង។

    March 13, 2019
  • សង្គម

    លោក Jack Ma បានបញ្ចប់កម្មវិធីទស្សន:កិច្ចជា លក្ខណៈឯកជន នៅក្នុងតំបន់សៀមរាប អង្គរ រយៈពេល០២ថ្ងៃ ប្រកបដោយជោគជ័យ ដោយថ្ងៃចុងក្រោយនេះ លោកបានអញ្ជើញទៅ ទស្សនាប្រាសាទបន្ទាយស្រី កាលពីព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩មិញនេះ ។ តាមកម្មវីធី នៅពេលរសៀលនេះ លោក Jack Ma និងក្រុមការងារ នឹងចាកចេញពីកម្ពុជា នៅវេលាម៉ោង១៤ និង០០រសៀលថ្ងៃនេះ ។ វត្តមានរបស់លោក Jack Ma នឹងរួមចំណែកជួយជម្រុញការផ្សព្វផ្សាយ វិស័យទេសចរណ៍កម្ពុជា និងការវិនិយោគផ្សេងៗ តាមរយៈដំណើរទស្សន:កិច្ចនេះ ដែលបានបង្ហាញដល់ពិភពលោកថា

    March 13, 2019
  • អន្តរជាតិ

    ថៃ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏មិនគួរឲ្យនឹកស្មានមួយបានកើតឡើង និងបានធ្វើម៉ូតូមួយគ្រឿងត្រូវហោះទៅទើរលើបង្គោលខ្សែភ្លើង ដែលស្រដៀងគ្នាទៅនឹងឈុតឆាកក្នុងខ្សែភាពយន្តអ៊ីចឹង។ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតនេះបានកើតឡើង នៅលើដងផ្លូវមួយកន្លែងនៅក្នុងខេត្តសុរិន្ទ​ ប្រទេសថៃ។ បើយោងតាមសាកស្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មានរថយន្ត ​Pickup មួយគ្រឿង ដែលមានដាក់ម៉ូតូមួយគ្រឿងនៅពីក្រោយផងនោះបានបើកយ៉ាងល្បឿនក្នុងទិសដៅស្របច្បាប់គឺនៅស្ថិតនៅផ្នែកខាងឆ្វេងនៃផ្លូវ លុះមកដល់កន្លែងកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងបើកក្នុងទិសដៅបញ្ច្រាស់ផ្លូវសំដៅមកបុករថយន្តតែម្តង។ ខណៈនោះរថយន្ត ​Pickup បានព្យាយាមគេចចេញពីម៉ូតូ ដែលបើកបញ្ច្រាស់ផ្លូវនោះ ហើយបានទៅបុកជាមួយនឹងបង្គោលខ្សែភ្លើង ក្រឡាប់ និងធ្វើឲ្យម៉ូតូ ដែលស្ថិតនៅខាងផ្នែកខាងក្រោយរថយន្តត្រូវហោះទៅទើរជាប់នៅលើខ្សែភ្លើងតែម្តង។ គ្រោះថ្នាក់នេះបង្កឲ្យមានមនុស្ស ៤ នាក់ រងរបួសធ្ងន់ និងត្រូវបញ្ចូនទៅកាន់មន្ទីរពេទ្យបង្អែកក្នុងខេត្តសុរិន្ទជាបន្ទាន់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ bangkokpost

    March 13, 2019
  • កីឡា

    កាលពីយប់មិញនេះមានការប្រកួតក្នុងក្របខ័ណ្ឌ Uefa Champion League រវាងគូខ្លាំង សេះបង្កង់ Juventus និងក្រុម Atletico Madrid នៅក្នុងពហុកីឡាដ្នាន Allianz Stadium។ វាពិតជាធម្មតាព្រោះនៅក្នុងជើងទីមួយ ក្រុមម្ចាស់ផ្ទះ Atletico Madrid បានបើកទ្វារស្វាគមន៍ក្រុមភ្ញៀវ Juventus ដោយរកបានពីរគ្រាប់ ដែលធ្វើអោយក្រុម Juventus មានការលំបាកក្នុងការយកឈ្នះដើម្បីឡើងទៅវគ្គបន្ត ប៉ុន្តែយប់មិញនេះ កីឡាករខ្សែប្រយុទ្ធ Christiano Ronaldo និងជាម្ចាស់ពាន Balon d’or ៥សម័យកាលរូបនេះបានទាត់បញ្ជូលទី Hatrick ជួយអោយឡើងទៅវគ្គបន្ត។ ជាមួយគ្នានេះដែរ

    March 13, 2019
  • PR បច្ចេកវិទ្យា

    បើយើងនិយាយអំពីទូរស័ព្ទស៊េរី F វិញ អ្នកណាៗក៏ស្គាល់ដែរ គឺវាជាប្រភេទទូរស័ព្ទស៊េរីថ្មី ដែលបានវាយលុកទីផ្សារទាំងនៅ កម្ពុជា និង បណ្តាប្រទេសនានាលើសកលលោករបស់ក្រុមហ៊ុន OPPO ។ ជាពិសេសនៅប្រទេសកម្ពុជា នៅពេលដែលយើងនិយាយថាសាកថ្ម ៥នាទី និយាយបាន២ម៉ោង គឺជាអ្វី? នោះពួកគេនឹងឆ្លើយថា F9 ។ សមត្ថភាពត្រកូល F របស់ OPPO គឹមានការគាំទ្រច្រើនពីក្រុមយុវវ័យ និង មនុស្សវ័យកណ្តាល ហើយតាមការបញ្ជាក់របស់ក្រុមហ៊ុន បានឲ្យដឹងថា ការរចនាទូរស័ព្ទស៊េរី F ចេញមកម្តងៗ គឺធ្វើឡើងដើម្បីបំពេញតម្រូវការរបស់អតិថិជន ដោយការរចនាពីមួយម៉ូឌែលទៅមួយម៉ូឌែលតែងតែមានភាពប្លែក និង

    March 13, 2019
  • បច្ចេកវិទ្យា

    Galaxy ត្រកូល A អាចនឹងជាអ្នកនាំមុខថ្មីរបស់ក្រុមហ៊ុន Samsung។ កាលពីពេលថ្មីៗនេះ លេចចេញនូវឈ្មោះ Galaxy A90 នៅលើទំព័រហ្គេមដ៏ល្បីឈ្មោះ Asphalt 9 នៅសហរដ្ឋអាមេរិក។ ការដាក់បង្ហាញទូរស័ព្ទថ្មីនេះ គឺសំដៅទៅលើផ្នែកម៉ាស៊ីន ដែលវាផលិតមកសម្រាប់រត់ជាមួយនឹងហ្គេមប្រភេទធំៗ ។ តាមរយៈរូបភាពចចាមអារាមរបស់ Galaxy A90 នេះបានបង្ហាញឲ្យយើងឃើញនូវកាមេរ៉ាវ ដែលលោតចេញមកពីខាងលើនៃផ្នែកទូរស័ព្ទ ដែលដូចទៅនិងស្មាតហ្វូនរបស់ OPPO និង Vivo កន្លងមកដែរ ។ ការធ្វើបែបគឺយើងនឹងលែងឃើញក្បាលឆកគ្រប់ប្រភេទទៀតហើយ មិនថាឆកធំ ឬក៏បែបតំណក់ទឹកនោះទេ ដូច្នេះយើងក៏អាចរីករាយជាមួយនឹងអេក្រង់ ដែលលាតដល់គែមពេញតែម្ដង ។

    March 13, 2019
  • សង្គម

    បើគិតមកទល់ពេលនេះក្រុមយុវជនដែលបានចុះជួយប្រមូលសំរាមសម្អាតប្រព័ន្ធលូទឹកស្អុយបឹងត្របែក គឺពួកគាត់បានចំណាយពេលអស់១០ថ្ងៃមកហើយ។ ដោយលទ្ធផលយើងឃើញថាប្រព័ន្ធលូទឹកស្អុយមួយនេះបានប្រែប្រួលស្ទើតែគ្មានសម្រាម ដោយឡែកនៅក្បែររន្ធលូដែលពួកគាត់តែងសម្អាតម្តងហើយម្តងទៀតនៅតែបន្តមានសម្រាមមិនចេះអស់ ដោយមូលហេតុគឺសំរាមទាំងនោះចេះតែច្រាលឡើងមកវិញ។ តាមរយៈប្រភព Life Unlock បានសរសេរសារមួយឃ្លារៀបរាប់ឲ្យដឹងថា «ថ្ងៃទី ១០ កន្លែងយប់មិញហ្នឹងគ្នាយើង មករែងត្បូងបន្ត ហាហា»។ គួរបញ្ជាក់ឲ្យដឹងថា កាលពីម្សិលមិញនេះយុវជនមួយក្រុមនេះ បានធ្វើការងារយ៉ាងសស្រាក់សស្រាំពុំមានការឈប់សម្រាក រហូតដល់ពេលរាត្រីងងឹត ដែលធ្វើឲ្យមហាជនជាច្រើនកោតសរសើរមិនដាច់ពីមាត់។ ស្រាប់តែព្រឹកនេះសំរាមទាំងនោះក៏បង្ហាញខ្លួនចេញមកទៀត ដោយច្រាលមកមិនចេះអស់ ដែលជាហេតុបណ្តាលឲ្យក្រុមយុវជនត្រូវបន្តបេសកម្មរបស់ខ្លួន។ យ៉ាងណាមិញប្រសិនបើបងប្អូនមានគំនិតយោបល់ ដែលអាចចែករំលែកសុំចូលទៅខំមិននៅក្នុងទំព័រផ្លូវការរបស់គាត់។ សម្រាប់អ្នកដែលចង់ឧបត្ថម្ភជាសម្ភារៈសម្រាប់ប្រើប្រាស់សម្អាតសូមទំនាក់ទំនងទៅលេខ ០៦៩ ២១ ៦០ ៨៥ ឬ inbox មកកាន់ page Life

    March 13, 2019