អាជ្ញាធរយកគ្រឿងចក្រមកជួយកាយសំរាម និងដាក់កម្លាំងជួយសម្អាតប្រឡាយបឹងត្របែក
- March 16, 2019
មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញបញ្ហាសំរាមនៅលូទឹកស្អុយ ម្តុំបឹងត្របែក បានកំពុងក្លាយជាប្រធានបទ ដែលបងប្អូនប្រជាពលរដ្ឋនាំគ្នាជជែកវែកញែកយ៉ាងច្រើននៅក្នុងបណ្តាញសង្គម។ បើទោះបីជាមានក្រុមអ្នកស្ម័គ្រចិត្តនាំគ្នាមកប្រមូលសំរាមទាំងនោះចេញពីលូទាំងយប់ទាំងថ្ងៃក៏ដោយ ក៏គេសង្កេតឃើញសំរាមនៅតែកើតមានមកវិញដដែល។

កាលពីពេលថ្មីៗនេះផងដែរ រដ្ឋបាលខណ្ឌចំការ សហការជាមួយមន្ទីរសាធារណ:ការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានដឹកនាំកម្លាំងមកធ្វើការសម្អាតសំរាមនៅក្នុងប្រឡាយបឹងត្របែកនោះ ដោយប្រើប្រាស់គ្រឿងចក្រមកធ្វើការកាយសំរាម ដែលកកស្ទះក្នុងប្រឡាយទាំងនោះចេញ។ អាជ្ញាធរក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយប្រឡាយបឹងត្របែក និងប្រជាពលរដ្ឋ ដែលធ្លាប់យកសំរាមមកបោះចោលក្នុងប្រឡាយ រឺតាមមាត់ប្រឡាយបឹងត្របែក សូមបងប្អូនប្រជាពលរដ្ឋមេត្តាទុកដាក់ វេចខ្ចប់ និងរក្សាទុកសំរាមរបស់បងប្អូន ដោយទុកអោយក្រុមហ៊ុនប្រមូលសំរាមជាអ្នកទទួលយក ដេីម្បីអោយទីក្រុងភ្នំពេញយេីងមានសោភ័ណភាពស្រស់ស្អាត រដ្ឋបាលខណ្ឌចំការមន សង្ឃឹមនឹងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួមសហការជាមួយរដ្ឋបាលខណ្ឌចំការមន៕
អត្ថបទ៖ សេម
រូបភាព៖ រដ្ឋបាលខណ្ឌចំការមន
- Share This Post:













