សង្គម

ជួយគ្នាផង! យុវជនប្រមូលសំរាមសម្អាតលូទឹកស្អុយបឹងត្របែក ប្រកាសសុំជំនួយជាបន្ទាន់ ពីបងប្អូនព្រោះត្រូវការធុងជ័រយ៉ាងច្រើន

BY
Khmernote Media
March 15, 2019

កាលពីព្រឹកមិញនេះ មហាជនជាច្រើនបានសម្តែងក្តីរីករាយដែលយុវជនប្រមូលសំរាមនៅម្តុំលូទឹកស្អុយបឹងត្របែកបានធ្វើការដាក់សំណាញ់ទប់សំរាមបានសម្រេច ដែលវាជំហ៊ានជោគជ័យដំបូងរបស់ពួកគាត់។ ដំណឹងនេះក៏បានលេចឮដល់អភិបាលរងរាជធានីភ្នំពេញ ដោយបានចុះមកត្រួតពិនិត្យ និងបញ្ជូនកងកម្លាំងមកជួយប្រមូលសំរាមដែលបានច្រកបាវរួចចេញទៅរួចរាល់ជាស្ថាពរ។

យ៉ាងណាមិញជាថ្មីម្តងទៀតពេលនេះ យុវជនមួយក្រុមនេះមិនទាន់បានបញ្ឈប់សកម្មភាពរបស់ខ្លួននៅឡើយនោះទេ ដោយពួកគេនៅតែធ្វើបន្តទៀត ព្រោះថាវាមិនទាន់បានស្អាតទាំងស្រុងនៅឡើយទេ។ ដោយពេលនេះដែរពួកគេកំពុងត្រូវការជំនួយពីបងប្អូនរាល់គ្នាជាបន្ទាន់ នេះបើតាមរយៈទំព័រ Life Unlock ដែលបានបង្ហោះសាររៀបរាប់ឲ្យដឹងថា «ក្រុមយើងខ្ញុំត្រូវការជំនួយជាបន្ទាន់បងប្អូន ធុងជរ័ បែបនេះចំនួន១០០ធុង ធុងមួយតំលៃ១៦$ សូមបងប្អូនជួយសហការ ដើម្បីធានាសុវត្តិភាពក្នុងការចុះយកសម្រាម! ទំនាក់ទំនង ០៦៩ ២១ ៦០ ៨៥ ឬ Inbox មកខ្ញុំផ្ទាល់! សូមអគុណ»។ អាស្រ័យហេតុនេះសូមបងប្អូនទាំងអស់គ្នាជួយចែករំលែកព័ត៌មាននេះ និងសូមជួយចូលរួមឧបត្ថម្ភដល់ពួកគាត់ទាំងអស់គ្នាផង៕ អត្ថបទ៖ មេសា

Share This Post: