Khmernote Media
  • PR

    កាដូពិសេសក្នុងរដូវក្តៅពីម៉ាស៊ីនត្រជាក់សាមសុងចាប់ផ្តើមពីថ្ងៃទី ០៩ មីនា ដល់ ១៣ មេសា ២០១៩!!! តើលោកអ្នកធុញទ្រាន់ និងពិបាកទ្រាំជាមួយអាកាសធាតុក្តៅមែនទេ? អាកាសធាតុក្តៅសម្រាប់ខែចេត្រខាងមុខនេះជិតមកដល់ហើយ! តើលោកអ្នកត្រៀមខ្លួនហើយឬនៅ? កុំបារម្ភអី! ឥឡូវនេះក្រុមហ៊ុន សាមសុង មានកាដូដ៏ពិសេសជូនដល់អតិថិជនទាំងអស់សម្រាប់រដូវក្តៅនេះ។ លោកអ្នកនឹងទទួលបានទាំងម៉ាស៊ីនត្រជាក់ដែលល្អបំផុតក្នុងការផ្តល់ជូនការរស់នៅដែលប្រកបដោយផាសុកភាព និងការថែមជូនដ៏ពិសេសផងដែរ។ ងាយៗ! អតិថិជនទាំងអស់គ្រាន់តែមកជាវម៉ាស៊ីនត្រជាក់ម៉ូឌែលមួយណាក៏បានក្នុងចំណោមម៉ូឌែលខាងក្រោមនេះនឹងទទួលបានការថែមជូនដូចជា៖ – សេវាតម្លើងជូនយ៉ាងល្អឥតខ្ចោះដោយឥតគិថ្លៃ! – ជើងភ្ជាប់ជញ្ជាំងដែលមានគុណភាពល្អដោយឥតគិតថ្លៃ! ពិសេសទេ? អតិថិជនទាំងអស់នឹងមិនចាំបាច់ចំណាយថវិកាបន្ថែមជាមួយនឹងសេវាជាងតម្លើងក៏ដូចជាខាតពេលវេលាក្នុងការរកទិញគ្រឿង ឬជើងទម្រសម្រាប់ភ្ជាប់ជញ្ជាំងទៀតនោះទេ! កាថែមជូនដ៏ពិសេសនេះសម្រាប់តែម៉ូឌែល Samsung ដូចខាងក្រោមនេះតែប៉ុណ្ណោះ៖ – ម៉ូឌែល WIND FREETM –

    March 11, 2019
  • PR បច្ចេកវិទ្យា

    រឹតតែពិសេសទៀតហើយ បន្ទាប់ពីបានបង្ហាញខ្លួនកូនពៅត្រកូល F11 Pro នៅតាមបណ្តាញសង្គមរួចមក , ថ្ងៃនេះ ក្រុមហ៊ុន OPPO បានប្រកាសព័ត៌មាននៅលើគេហទំព័រផ្លូវការរបស់ពួកគេ ក្នុងកម្មវិធី Blind Order F11 Pro នឹងទទួលបានឱកាសពិសេសៗ មិនធ្លាប់មានពីមុនមក ។ យោងតាមគេហទំព័រផ្លូវការនោះបានបញ្ជាក់ថា កម្មវិធី Blind Order F11 Pro របស់ក្រុមហ៊ុន OPPO នឹងធ្វើការផ្តល់ជូនសំណាងជាពិសេសចំពោះអតិថិជនដែលបានកម្មង់ទុកមុននូវទូរស័ព្ទ F11 Pro ពីតាមបណ្តាហាងលក់ទូរស័ព្ទ OPPO នានា ចំនួន១១នាក់ពីក្នុងចំណោមអ្នកកម្មង់ទុកមុនទូរស័ព្ទ F11

    March 11, 2019
  • PR សង្គម

    រូបភាពមួយសន្លឹកបង្ហាញពីទិដ្ឋភាពទីក្រុងរណបថ្មីមួយរបស់កម្ពុជា មានឈ្មោះថា Ay-City ដែលត្រូវបានគូរឡើងដោយក្រុមហ៊ុនស្ថាបត្យករល្បីឈ្មោះពីប្រទេសថៃ។ បើតាមប្រភពព័ត៌មានមិនផ្លូវការមួយបានអោយដឹងថា ទីក្រុងរណបថ្មីមួយនេះមានទំហំរាប់រយហិចតា ដែលអាចនឹងស្ថិតនៅក្បែរអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី ហើយជាតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំងនៅពេលអនាគត។ រូបថតដែលបានបង្ហោះដោយក្រុមហ៊ុ ស្ថាបត្យករល្បីឈ្មោះរបស់ថៃ គឺក្រុមហ៊ុន A-Seven កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម Facebook ខណៈដែលមានអ្នកខ្លះចោទសួរថា តើទីក្រុងរណបនេះស្ថិតនៅតំបន់មួយណាទៅ ? គួរបញ្ជាក់ផងដែរថាខណៈពេលដែលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងមានការរីកចំរើន ហើយវិស័យអចលនទ្រព្យក៏កាន់តែមានសន្ទុះខ្លាំង ធ្វើអោយប្រជាជនខ្មែរ នាំគ្នាសម្រុកទិញដី ទិញផ្ទះ ទុកស្នាក់អាស្រ័យ ហើយអ្នកខ្លះទៀតនាំគ្នាទិញដើម្បីទុកចំណេញនៅថ្ងៃក្រោយ ទើបធ្វើអោយរូបភាពនៃទីក្រុងរណបថ្មីនេះ មានការចាប់អារម្មណ៍ខ្លាំងបែបនេះ៕

    March 11, 2019
  • កីឡា

    យប់មិញនេះ នៅក្នុងក្របខ័ណ្ឌ English Premier League គឺជាការប្រកួតលើកទី ៣០ ហើយមានគូល្អៗជាច្រើន ជាពិសេសនោះកាលពីរាត្រីយប់មិញនេះគឹជាការប្រកួតរវាងក្រុមកាំភ្លើងធំ Arsenal បានបើកទ្វារពហុកីឡាដ្ឋាន Emirats ដើម្បីស្វាគមន៍ក្រុមភ្ញៀវបិសាចក្រហម Manchester United។ ជាលទ្ធផល ក្រុមម្ចាស់ផ្ទះបានលុតក្រុមភ្ញៀវទក់សាច់ ២ទល់នឹង០ ដោយនៅក្នុងតង់ទី១ គ្រាប់បាល់ដំបូងរកបានដោយកីឡាករ Xhaka និងពាក់កណ្ដាលតង់ទី២ កីឡាករខ្សែបំរើ Nemanja Matic បង្កអោយមានកំហុសនៅក្នុងតំបន់គ្រោះថ្នាក់ ហើយពិន័យបាល់១១ម៉ែត្រ និងស៊ុតបញ្ចូលទីដោយកីឡាករខ្សែប្រយុទ្ធ Aubameyang នៅនាទីទី ៦៩។ ចំណែកឯការគ្រប់គ្រងបាល់វិញមិនសូវខុសគ្នាប៉ុន្មាននោះទេ។ គួរបញ្ចាក់ផងដែរថា កាប្រកួតយប់មិញនេះបានបញ្ចប់ពាក្យមិនដែលចាញ់របស់គ្រូបង្វឹកបណ្តោះអាសន្ន

    March 11, 2019
  • កីឡា

    កាលពីយប់មិញសប្តាហ៍នេះមានការប្រកួតនៅក្នុងក្របខ័ណ្ឌ English Premier League ជាច្រើនគូ ខណៈដែលរដូវកាលជិតបញ្ចប់ ក្នុងនោះមានក្រុមម្ចាស់ផ្ទះតោខៀវ Chelsea បានបើកទ្វារពហុកីឡាដា្ឋន Stamford Bridge ដើម្បីស្វាគមន៍ក្រុមភ្ញៀវ Wolverhamton Wanderers។ ចំពោះការប្រកួតបញ្ចប់ទៅដោយរលូន នៅក្នុងលទ្ធផល មួយស្មើ ដោយក្រុមភ្ញៀវបានស៊ុតបញ្ចូលទីមុននៅដើមតង់ទីពីរ និងក្រុមម្ចាស់ផ្ទះតាមបានស្មើមកវិញទាំងប្រផិតប្រផើយនៅនាទីទី៩០បូកទៅហើយ។ ចំណែកឯការគ្រប់គ្រងបាល់វិញ Chelsea បានគ្រប់គ្រងរហូតដល់ទៅ ៦៥ភាគរយ ខណៈក្រុមភ្ញៀវមានត្រឹមតែ៣៥ភាគរយតែប៉ុណ្ណោះ។ បន្ថែមពីនេះទៅទៀត គ្រាប់បាល់ដំបូងនៃការប្រកួតបានកើតឡើង បន្ទាប់ពីតង់ទីពីរបានចាប់ផ្តើមចំនួន១៥នាទី ដោយកីឡាករ Raul Jimenez។ បន្ទាប់មកការប្រកួតបានអូសបន្លាយរហូតដល់ជិតចប់ការប្រកួតទៅហើយ កីឡាករខ្សែប្រយុទ្ធ Eden Hazard

    March 11, 2019
  • បច្ចេកវិទ្យា

    ឈ្មោះរបស់អគ្គនាយកក្រុមហ៊ុន Apple គឺលោក Tim Cook ត្រូវបានបានអ្នកប្រើប្រាស់បណ្តាញសង្គមនាំគ្នាហៅថា “Tim Apple” វិញ បន្ទាប់ពីគេបានប្រទះឃើញថា លោកប្រធានាធិបតីអាមេរិក Donald Trump បានសរសេរឈ្មោះ Tim និងមានរូបសញ្ញាផ្លែប៉ោម ជាឈ្មោះហៅក្រៅ ដើម្បីសម្គាល់ដល់លោក Tim Cook។ ​ការប្រទះឃើញលោក ប្រធានាធិបតីអាមេរិកមេរិក Donald Trump ប្រើប្រាស់ឈ្មោះដូចខាងលើនេះ បានកើតឡើងក្នុងជំនួបសំណេះសំណាល ដែលបានរៀបចំឡើងនៅក្នុងសេតវិមានរវាងលោក Donald Trump និងលោក Tim Cook។ ក្នុងជំនួបនោះគេបានឃើញគណនី Twitter

    March 11, 2019
  • កីឡា

    គ្រូបង្វឹកបច្ចុប្បន្នរបស់ក្រុមអធិរាជស Real Madrid លោក Santiago Solari បានរិះគន់លើកាយសម្បទា និងហាត់មិនទាន់ដល់កំរិតរបស់ Isco ចឹងតើបានជាខ្សែបំរើតំបន់កណ្តាលរូបនេះមិនសូវបានជាប់ជាជម្រើស១១នាក់ដំបូងសោះនៅក្នុងរដូវកាលនេះ។ គួរបញ្ជាក់ផងដែរថា កីឡាករ Isco មានអាយុ២៦ឆ្នាំ បានចូលលេង៥ដងគត់តាំងពីរដូវកាលចាប់ផ្តើម និងគ្មានឱកាសចូលលេងបន្ទាប់ពី Solari ចូលមកកាន់តំណែងជាគ្រូបង្វឹកនៅក្នុងចុងខែតុលាឆ្នាំមុននេះ។ តាមសារព័ត៌មានប្រទេសអេស៉្បាញបានរាយការណ៍ថា Isco មិនបានធ្វើដំណើរតាមឡានក្រុងជាមួយមិត្តរួមក្រុមនោះទេសម្រាប់ការប្រកួតជើងទី២នៃការប្រកួតពាន Champion League ពេលប៉ះជាមួយ Ajax កាលពីថ្ងៃអង្គារអាទិត្យ បន្ទាប់ពីគេបញ្ចេញឈ្មោះ១១នាក់ដំបូង។ នៅពេលដែល លោក Solari មិនសូវជាខ្វល់ខ្វាយពីបញ្ហាប្រឈមដែលបានកើតឡើង និងធ្លាក់ទំរង់លេង គ្រូបង្វឹកសញ្ជាតិអាស្សង់ទីនរូបនេះបានអោយលើកឡើងថា កំរិតនៃការហ្វឹកហាត់របស់ខ្សែបំរើ

    March 10, 2019
  • កីឡា

    កីឡាករខ្សែរបំរើសញ្ជាតិប្រេសុីល Philippe Coutinho បានប្រាប់កីឡាករសញ្ជាតិអេស៉្បាញដែលកំពុងលេងនៅ Manchester United ជាច្រើនថារូបគេចង់មកលេងនៅ Old Trafford នេះបើតាមព័ត៌មានរបស់ Daily Star។ ហើយកីឡាកររូបនេះកំពុងសង្ឃឹមថានឹងអាចចាកចេញពីក្លឹបចាស់ ទៅ Old Traffordនៅរដូវក្តៅនេះ។ នៅពេលនេះ Coutinho កំពុងលេងអោយក្លឹបអ្នកមានបុណ្យ Barcelona មួយឆ្នាំពេញ ប៉ុន្តែហាក់ដូចជាពិបាកក្នុងការប្រជែងយកជម្រើស១១នាក់ដំបូង និងមានការធ្លាក់ទំរង់លេង ខណៈដែល កីឡាករ Frenkie de Jong និងចូលរួមនៅរដូវក្តៅនេះ។ ប្រសិនបើ Man Utd ត្រៀមរួចរាល់ក្នុងការចំណាយ ៨៦លានផោន

    March 10, 2019
  • កីឡា

    អតីតគ្រូបង្វឹករបស់បិសាចក្រហម Machester United ដែលត្រូវបានដកចេញកាលពីចុងឆ្នាំ ២០១៨ លោក Jose Mourinho គឺជាជម្រើសរបស់ក្លឹបអធិរាជសដើម្បីយកមកដឹកនាំក្រុមបណ្តោះអាសន្នរហូតដល់ចប់ការរដូវកាល បន្ទាប់ពីការប្រកួតជាមួយ Real Valladolid ថ្ងៃអាទិត្យនេះបញ្ចប់។ បន្ថែមពីនេះទៅទៀត ប្រធានក្លឹបលោក Florentino Perez និងលោក Jose Angel Sanchez បានធ្វើការប្រជុំអស់រយៈពេល ៤ម៉ោងនៅថ្ងៃព្រហស្បតិ៍នេះអំពីការសម្រេចមួយថាតើ លោក Mourinho និងក្លាយជាជម្រើសក្នុងការដឹកនាំក្លឹបបន្តរហូតដល់ចប់រដូវកាលឬយ៉ាងណា។ ហើយមួយវិញទៀត ថ្ងៃអាទិត្យពេលប៉ះជាមួយ Real Valladolid គឺជាការប្រកួតចុងក្រោយរបស់លោក Solari។ ការតែងតាំងអោយលោក Mourinho

    March 9, 2019
  • កីឡា

    កីឡាករខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ី Jame Rodriguez នឹងចូលរួមជាមួយក្លឹបយក្ស Bayern Munich នៅរដូវក្តៅក្រោយជាផ្លូវការក្នុងតំលៃប្រហែល ៤២លានផោន បន្ទាប់ពីបានខ្ចីជើងពីអធិរាជស Real Madrid កាលពីពីររដូវកាលមុន។ កីឡាករសញ្ជាតិកូឡុំប៊ីរូបនេះ ជិតត្រូវបានបញ្ចប់អាណត្តិពី Bayern Manich បន្ទាប់ពីខ្ចីជើងលេងនៅទឹកដីអាឡឺម៉ង់ជិត២ឆ្នាំ នៅក្នុងទឹកដី Allianz Arena ហើយអាចនឹងត្រឡប់ទៅលេងអោយក្លឹប Real Madrid ពេលចប់រដូវកាលនេះវិញ ប្រសិនបើការចចារបរាជ័យ។ ទោះបីជាយ៉ាងណាក៏ដោយ Jame មិនសូវជាសប្បាយចិត្តជាមួយក្លឹបចាស់ប៉ុន្មានទេ ហើយពេលនេះរូបគេកំពុងតែសម្លឹងមើលការចុះកុត្រារយៈពេលយូរ ជាមួយក្លឹប Bayern Marnich នៅរដូវការថ្មី៕ អត្ថបទ៖

    March 9, 2019