- Khmernote Media
- អន្តរជាតិ
ថៃ៖ កាលពីពេលថ្មីៗនេះ មគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់ ដែលមិនចេះនិយាយភាសាថៃ ត្រូវបានប៉ូលិសថៃចាប់ខ្លួននៅក្នុងព្រលានយន្តហោះសុវណ្ណភូមិ។ បុរសជាមគ្គុទ្ទេសក៍ទេសចរណ៍រូបនេះត្រូវបានគេពិនិត្យឃើញថា គាត់មានអាជ្ញារបណ្ណត្រឹមត្រូវសម្រាប់ការងាររបស់គាត់ តែបញ្ហាត្រង់ថា គាត់មិនអាចនិយាយភាសាថៃបាន។ តាមវិជ្ជាជីវៈជាអ្នកជាមគ្គុទ្ទេសក៍ទេសចរណ៍នៅក្នុងប្រទេសថៃ ត្រូវតែជាអ្នក ដែលអាចនិយាយភាសាថៃបាន តែយ៉ាងណាក្តីបុរសដែលត្រូវបានចាប់ខ្លួនខាងលើនេះ មិនអាចសរសេរ និងនិយាយភាសាថៃសូម្បីតែមួយមាត់ ខណៈពេលដែលប៉ូលិសប្រចាំនៅព្រលានយន្តហោះធ្វើការសាកសួរគាត់។ តាមរយៈវីដេអូដែលគេថតបាន បុរសដែលត្រូវប៉ូលិសថៃចាប់ខ្លួនបានស្រែកយ៉ាងខ្លាំង (មិនមែនជាភាសាថៃ) ពេលត្រូវប៉ូលិសចាប់ខ្លួន។ រហូតមកទល់នឹងពេលនេះ ប៉ូលិសកំពុងធ្វើការសាកសួរ និងស្វែងរកអត្តសញ្ញាណពិតប្រាកដរបស់បុរសម្នាក់នេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ thethaiger
February 27, 2019 - PR
សម្រាប់ប្រភេទហ្គេមNetease Games សហព័ន្ធកីឡា E-Sports កម្ពុជា និងCellcard នាំយកការប្រកួតជាផ្លូវការប្រចាំកម្ពុជានៃកំណើនប្រភេទហ្គេម Battle Royale Game គឺ Rules of Survival។ Rules of Survival ជាប្រភេទហ្គេម Battle Royale Games ដែលមានការពេញនិយមជាងគេនៅលើពិភពលោក បានមកដល់នៅក្នុងប្រទេសកម្ពុជា ដែលមានអ្នកលេងពូកែៗមកចូលប្រកួតយកពានរង្វាន់ ROS KH Cup និង ប្រកួតដើម្បីជាជើងឯកប្រចាំប្រទេស។ ការប្រកួត ROS KH រដូវកាលទី១ ដែលជាការប្រកួតជាផ្លូវការមួយនៅក្នុងប្រទេសកម្ពុជា
February 27, 2019 - សង្គម
រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពី ផែនការរៀបចំផ្លាស់ប្តូរទីតាំងរោងចក្រ សហគ្រាស ឃ្លាំងស្តុក ទំនិញ និងយានដ្ឋានជួសជុលរថយន្តធំៗ ពីតំបន់ទីប្រជុំជន ទៅតំបន់ជាយក្រុង ស្ថិតនៅតាមបណ្តោយ ផ្លូវក្រវាត់ក្រុងទី៣ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចេញនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា៖ “ដើម្បីឱ្យរាជធានីភ្នំពេញរក្សាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបានការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ រដ្ឋបាលរាជធានីភ្នំពេញ សូមឲ្យប្រជាពលរដ្ឋជាម្ចាស់រោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ និងយានដ្ឋានជួសជុលរថយន្តធំៗ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ទីប្រជុំជន ក្នុងរាជធានីភ្នំពេញទាំងអស់ រៀបចំផ្លាស់ប្តូរទីតាំងអាជីវកម្ម របស់ខ្លួនឱ្យទៅស្ថិត នៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣ ដែលក្រសួងសាធារណការ
February 27, 2019 - សង្គម
យោងតាមសេចក្ដីណែនាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ស្ដីពីវិធានកាត់បន្ថយការខ្វះខាតទឹកប្រើប្រាស់ ដោយសារគ្រោះរាំងស្ងួត បានឲ្យដឹងថា នៅដើមឆ្នាំ ២០១៩ នេះព្រះរាជាណាចក្រកម្ពុជានឹងរងទទួល (ដោយប្រយោល) ពីឥទ្ធិពលបាតុភូតអែលនី (El Nino) ។ ឥទ្ធិពលនៃបាតុភូតនេះ នឹងបង្កឲ្យអាកាសធាតុនៅកម្ពុជានារដូវប្រាំងនេះ (ពិសេសក្នុងខែមេសា និង ខែឧសភា) មានសភាពក្ដៅហួតហែងខ្លាំង សីតុណ្ហភាពអតិបរមានៅពេលខ្លះអាចហក់ឡើងដល់ ៤០ ទៅ ៤២ អង្សារសេ។ ការកើនឡើងកំដៅនេះនឹងធ្វើឲ្យមានការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃរបស់មនុស្ស និង សត្វ ។ ដើម្បីកាត់បន្ថយការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញវិធានការ ៤ ចំណុច សម្រាប់ប្រធាននាយកដ្ឋានជំនាញ និង
February 27, 2019 - សង្គម
ទោះបីជាមានវិធានការក្តៅ ក្នុងការឃាត់រថយន្តធុនធំចូលក្រុងខុសម៉ោង ជាប្រចាំយ៉ាងណាក៏ដោយ ក៏នៅតែមានរថយន្តធុនធំមួយចំនួនតូចដែលឆ្លៀតឱកាសចូលក្រុងខុសម៉ោងតាមច្រកផ្សេងៗ។ ជាក់ស្តែងណាស់ថ្មីៗនេះយោងតាមការបង្ហោះរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ (PHNOM PENH Police Commissariat) បានបង្ហាញនូវប្រសាសន៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត យ៉ាងដូច្នេះថា៖ “អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានប្រាប់សារព័ត៍មានរឿងរថយន្តធុនធំចូលក្រុងខុសអោយដឹងថា៖ “ខ្ញុំដាក់វិធានការតឹងរ៉ឹងណាស់ចំពោះរឿងរថយន្តធុនធំចូលក្រុងខុសម៉ោង ប៉ុន្តែខ្លាចបងប្អូនយេីងឬមួយយ៉ាងម៉េចនៅខាងក្រោមៗគាត់ចន្លោះប្រហោង ព្រោះកងកម្លាំងមិនមែនធ្វេីតែការងារមួយមុខនេះទេ មានការងារច្រេីនមុខណាស់។ ពេលរបូតមួយឬពីរ ចេះតែថាចំណាត់ការទឹកមាត់សាបដូចទឹកទន្លេចេះតែប្រៀបធៀបបែបនេះ។ គេធ្វេីបានច្រេីន យេីងអត់មេីលឃេីញ ចាំតែមេីលបំណាំគ្នា ពេលគ្នាខុសតិចតួចនាំអោយមានបញ្ហា”។ គួររំលឹកផងដែលយុទ្ធនាការឃាត់រថយន្តទ្រង់ទ្រាយធំ
February 27, 2019 - បច្ចេកវិទ្យា
ក្នុងកម្មវិធី MWC ក្នុងឆ្នាំ ២០១៩ នេះ វាពិតជាមានភាពចម្លែកច្រើនមែនទែន ដែលមានក្រុមហ៊ុនជាច្រើនបានផលិតនូវស្មាតហ្វូនបំពាក់នូវបច្ចេកវិទ្យាថ្មីៗ ប្លែកៗ តួយ៉ាងដូចជាក្រុមហ៊ុនរបស់ប្រទេសបារាំងមួយនេះមានឈ្មោះ Avenir Telecom បានផលិតស្មាតហ្វូនម៉ាក Energizer ម៉ូឌែល Energizer Power Max P18K Pop ។ អ្វីដែលធ្វើឲ្យស្មាតហ្វូនសញ្ជាតិបារាំងនេះមានភាពលេចធ្លោនោះ គឺថាមពលថ្មដ៏សម្បើម និងរូបរាងដ៏ចម្លែករបស់វា ។ ស្មាតហ្វូនកម្រាស់ 18 មីល្លីម៉ែត្រ នេះមានថាមពលថ្មរហូតដល់ទៅ 18000mAh ដែលវាអាចប្រើបានរហូតដល់ 48ម៉ោង វាស្មើនិង ២ថ្ងៃ ។
February 27, 2019 - អន្តរជាតិ
(ព័ត៌មានបឋម) មានការភ្ញាក់ផ្អើលជាខ្លាំងបានកើតឡើង ក្រោយឃើញមានករណីឡានដឹកទំនិញធំមួយគ្រឿង បានបុកចូលផ្ទះប្រជាពលរដ្ឋមួយកន្លែងជាផ្ទះលក់ទូរស័ព្ទដៃ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅយប់ថ្ងៃទី២៦ ឈាងចូលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ ១២ និង ២០នាទីយប់ នៅស្តុបចំការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ករណីនេះមិនបានកើតឡើងនៅពេលព្រឹកព្រលឹមទេ គឺបានបុកតាំងពីយប់មកម្ល៉េះ ប៉ុន្តែរថយន្តនៅតែជាប់នៅក្នុងផ្ទះប្រជាពលរដ្ឋដដែល ហើយខណៈនេះសមត្ថកិច្ចក៏កំពុងនៅកន្លែងកើតហេតុ ដោយពុំទាន់មានការបញ្ជាក់ពីចំនួននៃការខូចខាត ឬមានអ្នករងរបួសនៅឡើយ។ ព័ត៌មានលម្អិតនឹងជម្រាបជូននាពេលក្រោយ៕ អត្ថបទ៖ រ៉ែន រូបភាព៖ Aplus Cooc
February 27, 2019 - PR
ទូកមាស ខេត្តកំពត – ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ថ្ងៃនេះ ក្រុមហ៊ុនជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (CMIC) ដែលជាក្រុមហ៊ុនផលិតស៊ីម៉ងត៍ឈានមុខគេមួយរបស់ប្រទេសកម្ពុជា បានប្រារព្ធពិធីបង្គ្រប់ពេញមួយឆ្នាំដំបូង ចាប់តាំងពីការបើកសម្ពោធរោងចក្រស៊ីម៉ងត៍របស់ខ្លួន នៅទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត។ រោងចក្រនេះត្រូវបានបើកសម្ពោធនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ គឺបីខែបន្ទាប់ពីរោងចក្រនេះបាន ផលិតស៊ីម៉ងត៍ដំបូងរបស់ខ្លួននៅខែវិច្ឆិកា ឆ្នាំ២០១៧។ សព្វថ្ងៃ រោងចក្រមានសមត្ថភាអាចផលិតស៊ីម៉ងត៍ប្រកបដោយគុណភាពខ្ពស់បានជាង ៥.៥០០ តោនក្នុងមួយថ្ងៃ។ ក្រុមហ៊ុនជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន
February 27, 2019 - អន្តរជាតិ
ចិន៖ កុមារតូចអាយុត្រឹមតែ ៨ ឆ្នាំម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ បន្ទាប់ពីរូបគេត្រូវបានឪពុកវាយយ៉ាងដំណំ និងយកកាំបិតមកចាក់លើរាងកាយទៀតផង ព្រោះតែកុមាររូបនោះធ្វើកិច្ចការសាលាមិនទាន់ពេល។ បើយោងតាមសារព័ត៌មាន WORLDOFBUZZ បានឲ្យដឹងថា កុមាររងគ្រោះរស់នៅក្នុងក្រុង Chenzhou ប្រទេសចិន និងជាកូនសិស្សសាលាបឋមសិក្សាម្នាក់។ ក្នុងអំឡុង ពេលឈប់សម្រាក់កុមាររងគ្រោះទទួលបានកិច្ចការសាលាជាច្រើន ដើម្បីយកមកធ្វើនៅផ្ទះ តែរូបគេមិនបានធ្វើកិច្ចការសាលាទាំងនោះទេ ដោយរូបគេគិតតែពីលេងរហូត។ ក្នុងថ្ងៃកើតហេតុឪពុករបស់គេបានឆែកមើលសៀវភៅ និងបានរកឃើញថា កុមាររងគ្រោះមិនបានធ្វើកិច្ចការសាលានោះទេ ខណៈថ្ងៃត្រូវចូលរៀនបានមកដល់ហើយ។ ដោយខឹងនឹងភាពខ្ជីខ្ជានេះ ឪពុកក៏បានវាយកូនយ៉ាងខ្លាំង ភ្លាមនោះយាយរបស់កុមាររងគ្រោះក៏បានទៅចាប់ឪពុកចេញ ហើយដោយមិនទាន់អស់កំហឹងនោះ គាត់ក៏បានទាញកាំបិតមកចាក់កូនថែមទៀត។ ក្រោយជ្រុលប្រើអំពើហឹង្សាលើកូនក្រោមភ្លើងកំហឹងនោះ ឪពុករូបនោះស្រាប់តែភ័យស្លន់ស្លោរពេលឃើញកូនមានរបួស និងប្រញាប់ជូនកូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។ កុមាររងគ្រោះត្រូវសម្រាកនៅមន្ទីរពេទ្យជាច្រើនថ្ងៃទើបអាចជាសះស្បើយវិញបាន ខណៈបុរសជាឪពុកត្រូវបាន
February 27, 2019 - PR បច្ចេកវិទ្យា
ភ្នំពេញ ថ្ងៃទី 26 កុម្ភះ ឆ្នាំ 2019 ៖ បន្ទាប់ពីស្មាតហ្វូន Huawei អេ 7 បានចូលមកអង្រួនទីផ្សារស្មាតហ្វូនលំដាប់ថវិកានៅប្រទេសកម្ពុជាឲ្យកក្រើក និងទទួលបានការពេញនិយមបំផុតនៅដើមឆ្នាំ 2019 នេះ ក្រុមហ៊ុន Huawei បានបង្ហាញវត្តមានត្រកូលអេ ថ្មីមួយម៉ូដែលទៀត គឺ Huawei អេ 5s ដែលចាប់ផ្តើមកុម្មង់ទិញទុកមុនចាប់ពីថ្ងៃនេះតទៅក្នុងតម្លៃត្រឹមតែ $159 តែប៉ុណ្ណោះ ថែមទាំងទទួលបានកាសកាលីបទាន់សម័យមួយឥតគិតថ្លៃ។ Huawei អេ 5s មានចំណុចពិសេស 6 ចំណុចដែលអតិថិជនមិនគួរមើលរំលង៖ 1.
February 27, 2019









