ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ៖ “ខ្ញុំដាក់វិធានការតឹងរ៉ឹងណាស់ចំពោះរឿងរថយន្តធុនធំចូលក្រុងខុសម៉ោង ខ្លាចតែបងប្អូនយេីងនៅខាងក្រោមគាត់ចន្លោះប្រហោង”
- February 27, 2019
ទោះបីជាមានវិធានការក្តៅ ក្នុងការឃាត់រថយន្តធុនធំចូលក្រុងខុសម៉ោង ជាប្រចាំយ៉ាងណាក៏ដោយ ក៏នៅតែមានរថយន្តធុនធំមួយចំនួនតូចដែលឆ្លៀតឱកាសចូលក្រុងខុសម៉ោងតាមច្រកផ្សេងៗ។ ជាក់ស្តែងណាស់ថ្មីៗនេះយោងតាមការបង្ហោះរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ (PHNOM PENH Police Commissariat) បានបង្ហាញនូវប្រសាសន៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត យ៉ាងដូច្នេះថា៖
“អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានប្រាប់សារព័ត៍មានរឿងរថយន្តធុនធំចូលក្រុងខុសអោយដឹងថា៖ “ខ្ញុំដាក់វិធានការតឹងរ៉ឹងណាស់ចំពោះរឿងរថយន្តធុនធំចូលក្រុងខុសម៉ោង ប៉ុន្តែខ្លាចបងប្អូនយេីងឬមួយយ៉ាងម៉េចនៅខាងក្រោមៗគាត់ចន្លោះប្រហោង ព្រោះកងកម្លាំងមិនមែនធ្វេីតែការងារមួយមុខនេះទេ មានការងារច្រេីនមុខណាស់។ ពេលរបូតមួយឬពីរ ចេះតែថាចំណាត់ការទឹកមាត់សាបដូចទឹកទន្លេចេះតែប្រៀបធៀបបែបនេះ។ គេធ្វេីបានច្រេីន យេីងអត់មេីលឃេីញ ចាំតែមេីលបំណាំគ្នា ពេលគ្នាខុសតិចតួចនាំអោយមានបញ្ហា”។
គួររំលឹកផងដែលយុទ្ធនាការឃាត់រថយន្តទ្រង់ទ្រាយធំ ត្រូវបានដាក់តាមគោលដៅធំៗចំនួន២កន្លែង នៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ និងតាមបណ្តោយផ្លូវជាតិលេខ១ ហើយមន្រ្តីនគរបាលចរាចរណ៍តាមគោលដៅនីមួយៗ ត្រូវប្រចាំការ២៤ម៉ោងលើ២៤ម៉ោងដោយមិនខ្លាចនឿយហត់ និងលំបាកឡើយ ចំណុចល្អ និងចំណុចមិនល្អ តែងតែកើតមាននៅពេលអនុវត្តច្បាប់៕



អត្ថបទ៖ រ៉ែន
ប្រភព៖ PHNOM PENH Police Commissariat
- Share This Post:






