- Khmernote Media
- PR បច្ចេកវិទ្យា
ភ្នំពេញ ២២ កុម្ភៈ ២០១៩ ៖ បន្ទាប់ពីព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏គួរជាទីមោទនៈរបស់ក្រុមហ៊ុនសាមសុងដែលបានដាក់បង្ហាញនូវរូបរាងពិតនៃកំពូលស្មាតហ្វូន Samsung Galaxy S10|S10+ ជូនដល់ពិភពលោកទាំងមូលពីទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ (San Francisco) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅម៉ោង១១ព្រឹក ថ្ងៃទី២០ កុម្ភៈ ត្រូវនឹងម៉ោង២យប់ ថ្ងៃទី២១ កុម្ភៈនៅកម្ពុជា។ ក្រុមហ៊ុនសាខាថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជាបានអញ្ចើញអ្នកសារព័ត៌មាន និងអ្នកថតរូបអាជីពជាច្រើននាក់ជួបជុំគ្នាទស្សនាការផ្សាយផ្ទាល់នៅឯសណ្ឋាគារ ហ្គាឌិន ស៊ីធី ដើម្បីជាសាក្សីនៃការបង្ហាញជាសាកលនៃកំពូលស្មាតហ្វូនដ៏ជាទីមោទនៈរបស់ក្រុមហ៊ុនសាមសុងជាមួយនឹងខួប១០ឆ្នាំនៃSamsung Galaxy ដែលពិភពលោកកំពុងរង់ចាំនេះ។ Samsung Galaxy S10 មិនត្រឹមតែមានរូបរាង ស្អាត កាលីប ទាន់សម័យ
February 23, 2019 - បច្ចេកវិទ្យា
ប៉ុន្មានថ្ងៃមុន Samsung បានប្រកាសជាផ្លូវការនូវជំនាន់ថ្មីនៃស្មាតហ៊ូនរបស់ខ្លួនគឺ Galaxy Fold ដែលជាស្មាតហូនកូនកាត់ Tablet ។ Galaxy Fold នៅពេលដែលលោកអ្នកបើកលាតវាជាធម្មតា វានឹងក្លាយជា Tablet ទំហំ ៧អុីញ ហើយនៅពេលដែលលោកអ្នកបត់វាជា ២ វានឹងក្លាយជាស្មាតហ្វូនទំហំ ៤.៥អុីញ ភ្លាម។ បើក្រឡេកទៅមើលក្រុមហ៊ុន Apple វិញ ការប្រកាសជាផ្លូវការរបស់ Samsung ប្រហែលជាធ្វើឱ្យ Apple ឈឺក្បាលមិនតិចទេ។ ជាក់ស្តែង យោងតាមព័ត៌មានចចាមអារាមបានឲ្យដឹងថា Apple ហាក់ដូចជាមានគម្រោងបង្កើតនូវស្មាតហ្វូនប្រភេទដែលអាចបត់ចូលគ្នា (Foldable) នេះបាន
February 23, 2019 - អន្តរជាតិ
ទីក្រុងហាណូយ ហូជីមិញ និងហយអាន ដែលជាទីក្រុងស្ថិតនៅភាគកណ្តាលនៃប្រទេសវៀតណាម គឺជាទីក្រុងដែលមានតម្លៃទំនិញថោកបំផុត និងបានជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ ដែលវាយតម្លៃដោយ Price of Travel ។ ហើយទីក្រុងទាំង ៣ ក៏ជាទិសដៅទេសចរណ៍ដ៏ល្អបំផុតសម្រាប់ភ្ញៀវទេសចរដែលចូលមកទស្សនាប្រទេសវៀតណាមផងដែរ។ រដ្ឋធានីហាណូយ បានឈរនៅលើកំពូលតារាង ដោយអ្នកដំណើរដែលចូលមកកម្សាន្តគឺត្រូវការចំណាយតែ ១៨.២៩ដុល្លារអាមេរិក (ជាមធ្យម) ក្នុងមួយថ្ងៃ ខណៈដែលទីក្រុងហូជីមិញត្រូវការចំណាយ ១៩.៤៧ដុល្លារអាមេរិក និង ហយអាន គឺ ២១.២ដុល្លារអាមេរិក ក្នុងមួយថ្ងៃ។ ក្នុងនោះទីក្រុងភ្នំពេញក៏ជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ ផងដែរ ដោយមានការចំណាយ ២២.២៣ដុល្លារអាមេរិក ក្នុងមួយថ្ងៃ៕
February 23, 2019 - កីឡា
ក្លឹបតោខៀវ Chelsea ហ៊ានផ្ដល់ទឹកប្រាក់ឲ្យលោក Zinedine Zidane ចំនួន 200លានផោន សម្រាប់ការចាយលើកីឡាករក្នុងពេលទីផ្សារដោះដូរកីឡាករ ប្រសិនបើគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះព្រមមកដឹកនាំ Chelsea។ ក្លឹបតោខៀវ Chelsea ត្រូវបានសហព័ន្ធទ្វីបអឺរ៉ុបពិន័យហាមមិនឲ្យដោះដូរកីឡាករក្នុងកំឡុងពេលទីផ្សារដោះដូរកីឡាករបើកចំនួន 2 ដងដោយសារតែក្លឹបយក្សរបស់អង់គ្លេសមួយនេះរំលោភលើគោលការដោះដូរកីឡាករក្រោយអាយុ 18 ឆ្នាំ។ ប៉ុន្ដែ Chelsea គ្រោងនឹងប្ដឹងឧទ្ធរណ៍ដើម្បីទាមទារការខុសត្រូវពីការដាក់ពិន័យមិនឲ្យដោះដូរកីឡាករនេះនៅក្នុងពេលបញ្ចប់រដូវកាលនេះ ប្រសិនបើការប្ដឹងឧទ្ធរណ៍របស់ Chelsea ឈ្នះនោះពួកគេនឹងមានសិទ្ធិក្នុងការទិញកីឡាករវិញនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ ទោះបីជា Chelsea ត្រូវពិន័យមិនឲ្យដោះដូរកីឡាករក៏ដោយ ប៉ុន្ដែលោក Zinedine Zidane នៅតែសម្លឹងមើលដំណែងគ្រូបង្វឹកនៅឯ Chelsea ខណៈដែលលោក Maurizio Sarri អាចនឹងបណ្ដេញចេញក្នុងពេលឆាប់ៗនេះ។ បុត្រ ប្រភព៖
February 23, 2019 - PR បច្ចេកវិទ្យា
ថ្មីៗនេះមានព័ត៌មានបរទេសជាច្រើនបានបញ្ជេញនូវរូបភាពPoster និង រូបភាពវីដេអូជាច្រើនដែលហាក់ដូចជាចង់បង្ហាញថាក្រុមហ៊ុន OPPO នឹងមានចេញផលិតផលថ្មីរបស់ខ្លួនជាម៉ូឌែល F11 Pro ដែលបណ្តាលឲ្យមានការងឿងឆ្ងល់ និង ចង់ដឹងពីព័ត៌មានបែកធ្លាយទាំងនោះថាជាការពិតឬយ៉ាងណា។ តាមរយៈរូបភាពនោះបានបង្ហាញថានឹងមានទូរស័ព្ទ F11 Pro ដ៏ទាក់ទាញមកជាមួយនឹងអេក្រង់លាតសន្ធឹង គ្មានចន្លោះឆក ហើយមានភាពស្រដៀងគ្នាបន្តិចទៅនឹងម៉ូឌែល OPPO Find X បន្តិច។ ចំណែកការរចនាកាមេរ៉ានៅខ្នង ខាងក្រោយវិញ គឺស្ថិតនៅចំជួរកណ្តាលតែម្តង វាស្ថិតក្នុងរាងបញ្ឈរចុះក្រោម ជាមួយនឹងកាណុងកាមេរ៉ាភ្លោះ អមដោយ Flash LED នៅផ្នែកខាងលើថែមទៀតផង វាមើលទៅហាក់មានទ្រនាប់សេនស័រ ស្កេនម្រាមដៃដ៏គួរឲ្យទាក់ទាញ នៅខាងក្រោមកាមេរ៉ាដូច្នោះដែរ។ ជាពិសេស គឺថានៅក្នុងរូបភាព Poster
February 23, 2019 - អន្តរជាតិ
វិស័យដឹកជញ្ជូននៅក្នុងស្រុកសព្វថ្ងៃកំពុងមានការអភិវឌ្ឍខ្លាំងគួរអោយកត់សម្គាល់ ជាពិសេសមានក្រុមហ៊ុនដឹកជញ្ជូនតាមរយៈ app ជាច្រើន កំពុងតែដំណើរការនៅក្នុងប្រទេសកម្ពុជា។ ខណៈដែលមានអ្នកប្រកបអាជីវកម្មផ្នែកសេវាដឹកជញ្ជូនច្រើន ក្នុងនោះបញ្ហាក៏កាន់តែមានច្រើន ជាពិសេសនៅពេលយប់ព្រលប់តែម្តង។ ដោយនារសៀលថ្ងៃសុក្រ ០៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាពាក់ព័ន្ធនឹងអាជីវកម្មសេវាដឹកជញ្ជូនអតិថិជនតាមរយៈApp ក្នុងរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសក្នុងការបើកបរ។ អ្នកប្រកបអាជីវកម្មទាំងអស់ត្រូវមានបណ្ណបើកបរ បណ្ណសំគាល់ខ្លួន ស្លាកលេខយានជំនិះ និងត្រូវធានាឲ្យបាននូវសុខសុវត្ថិភាពជូនអតិថិជនរបស់ខ្លួនរាល់ពេលធ្វើដំណើរ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។ គួរបញ្ជាក់ថា យោងតាមសិ្ថតិ រុឺម៉កកង់៣ឥណ្ឌា មានសរុបចំនួន ២៤.៤២៩គ្រឿង៕
February 23, 2019 - អន្តរជាតិ
អ្នកដែលចូលចិត្តទៅលេងថៃ មុខជាស្គាល់ច្បាស់នូវហាងម៉ាតដ៏ល្បីដែលមានឈ្មោះថា 7-Eleven មិនខាន ដោយហាងទំនិញមួយនេះមានជាង១ម៉ឺនសាខានៅក្នុងប្រទេសថៃ។ ថ្មីៗនេះតាមប្រភពសារព័ត៌មានប្រទេសថៃបានរៀបរាប់ឲ្យដឹងថា ហាង 7-Eleven មានគម្រោងនឹងពង្រីកសាខារបស់ខ្លួនទៅកាន់ប្រទេសជិតខាងគឺប្រទេសកម្ពុជា និងឡាវ។ ហាង 7-Eleven ដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុន CPALL ដែលមានឈ្មោះពេញ CP All Public Company Limited បានប្រកាសឲ្យដឹងថា ខ្លួននឹងចំណាយទុនចំនួន ៥សែនលានបាត ដើម្បីបោះជំហានចូលទីផ្សារប្រទេសកម្ពុជា និងឡាវ ក្នុងគោលបំណងពង្រីកអាជីវកម្មព្រមទាំងបង្កើនប្រាក់ចំណូល។ នេះពិតជាដំណឹងដ៏ល្អមួយសម្រាប់ប្រិយមិត្ត ដែលនិយមចូលចិត្តទិញទំនិញនៅហាងមួយនេះ ដោយក្រុមហ៊ុន CPALL បានស្នើសុំការរៀបចំកិច្ចសន្យាចរចារ ដើម្បីលក់អាជ្ញាប័ណ្ណជំនួញ (Master Franchise
February 23, 2019 - អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី២២ ខែកុម្ភៈ បានសម្រេចថា នឹងកាត់បន្ថយកងកម្លាំងអាមេរិកពីកូរ៉េខាងត្បូង ដែលវាជាផ្នែកមួយនៃកិច្ចព្រមព្រៀងក្នុងជំនួបកំពូលនាពេលខាងមុខរបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើង។ លោក ត្រាំ បានឱ្យដឹងថា នឹងដកកងកម្លាំងចេញមួយចំនួននៅពេលដែលលោកត្រូវបានគេសួរថា តើលោកនឹងពិចារណាដកកងទ័ព ២៨,៥០០ ចេញពីប្រទេសកូរ៉េខាងត្បូងដែរ ឬអត់។ ការឆ្លើយតបនឹងសំណួរខាងលើគឺចំពេលដែលលោក ត្រាំ មានជំនួបជាមួយមន្ត្រីជាន់ខ្ពស់របស់ចិននៅឯសេតវិមាន។ លោកបានបញ្ជាក់ថា នឹងមិនបង្ហាញពីអ្វីដែលនឹងត្រូវយកទៅចរចាសម្រាប់កិច្ចប្រជុំកំពូលលើក ទី២ ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នោះទេ៕ អត្ថបទ៖ លីដា ប្រភព៖ channelnewsasia
February 23, 2019 - អន្តរជាតិ
ក្រុងសៀមរាប: នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ក្រុមហ៊ុនមួយបានទទួលសិទ្ធិ ធ្វើការចាក់ដីគ្រួសក្រហម បំពេញផ្ទៃចិញ្ចើមចំណីផ្លូវ ទាំងសង្ខាងនៃកំណាត់ ផ្លូវកូម៉ៃ ចាប់ពី ខាងមុខវត្តទេពពោធិវង្ស ហៅវត្តថ្មីរហូតដល់ផ្លូវបំបែកកូម៉ៃ ពីអាជ្ញាធរជាតិអប្សរា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កលក្ខណៈសុវត្តិភាពបន្ថែមទៀតសម្រាប់ដងផ្លូវនេះ ។ តែដោយសារ មានកំហុសបច្ចេកទេស បានធ្វើអោយដីគ្រួសក្រហមមាននៅលើដងផ្លូវនេះ បណ្តាលអោយរំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ផងដែរ។ បន្ទាប់ពីទទួលដំណឹងនេះ នៅរសៀលថ្ងៃដដែលនេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានចេញចំណាត់ការភ្លាមៗ ដោយបានចាត់អោយក្រុមការងារធ្វើការបិទផ្លូវនេះជាបណ្តោះអាសន្ន ដើម្បីអោយក្រុមការងារនៃអាជ្ញាធរជាតិអប្សរា សហការជាមួយ
February 23, 2019 - អន្តរជាតិ
តៃវ៉ាន់៖ បុរសជាអ្នកបើករថយន្ត Taxi ម្នាក់បានសម្លាប់ប្រពន្ធខ្លួនឯង កូនពីរនាក់ និងក្រោយមកក៏សម្លាប់ខ្លួនឯងទៀត ដោយសារតែខឹងនឹងប្រពន្ធរបស់គាត់មិនព្រមទៅវះកាត់ពង្រីកដើមទ្រូងជាលើកទី២។ ហេតុការណ៍នេះបានកើតឡើងនៅទីក្រុងតៃវ៉ាន់ និងបានបង្កឡើងដោយបុរសជាប្តីដែលមានឈ្មោះថា Wu Meng-yu អាយុ ៣២ ឆ្នាំ ខណៈស្រ្តីជាប្រពន្ធមានឈ្មោះថា Peng Hui-i និងមានអាយុ ៣៤ ឆ្នាំ។ មុនពេលកើតហេតុជាច្រើនឆ្នាំស្ត្រីជាប្រពន្ធបានទៅធ្វើការវះកាត់ពង្រីកដើមទ្រូងម្តងរួមហើយ ដើម្បីតម្រូវតាមការចង់បានរបស់ប្តី។ ហើយកាលពីពេលថ្មីៗមុនពេលកើតហេតុនេះទៀត បុរសជាប្តីបានស្នើឲ្យប្រពន្ធទៅធ្វើការវះកាត់ពង្រីកដើមទ្រូងសារជាថ្មីម្តងទៀត តែស្ត្រីជាប្រពន្ធបានបដិសេធ។ ការមិនយល់ស្របគ្នាក៏បានបង្កឲ្យការអន់ចិត្ត ប្រកែកគ្នា និងចុងក្រោយស្រ្តីជាប្រពន្ធក៏បានសុំលែងលះតែម្តង។ ដោយខឹងនឹងប្រពន្ធសុំលែងលះនោះបុរសជាប្តី បាននាំប្រពន្ធ និងកូនទៅញ៉ាំអាហារជុំគ្នាជាលើកចុងក្រោយ។ ពេលញ៉ាំអាហារនោះហើយ ដែលគាត់បានដាក់ថ្នាំពុលសម្លាប់កូនពីរនាក់ និងប្រពន្ធ
February 23, 2019









