ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរអប្សរាបិទផ្លូវមួយខ្សែនេះបណ្តោះអាសន្នសិន ដើម្បីសម្រួលឡើងវិញ ព្រោះធ្វើឲ្យអ្នកដំណើររអិលដួលញឹកញាប់ពេក

    BY Khmernote Media February 23, 2019
    អាជ្ញាធរអប្សរាបិទផ្លូវមួយខ្សែនេះបណ្តោះអាសន្នសិន ដើម្បីសម្រួលឡើងវិញ ព្រោះធ្វើឲ្យអ្នកដំណើររអិលដួលញឹកញាប់ពេក

    ក្រុងសៀមរាប: នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ក្រុមហ៊ុនមួយបានទទួលសិទ្ធិ ធ្វើការចាក់ដីគ្រួសក្រហម បំពេញផ្ទៃចិញ្ចើមចំណីផ្លូវ ទាំងសង្ខាងនៃកំណាត់ ផ្លូវកូម៉ៃ ចាប់ពី ខាងមុខវត្តទេពពោធិវង្ស ហៅវត្តថ្មីរហូតដល់ផ្លូវបំបែកកូម៉ៃ ពីអាជ្ញាធរជាតិអប្សរា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កលក្ខណៈសុវត្តិភាពបន្ថែមទៀតសម្រាប់ដងផ្លូវនេះ ។

    តែដោយសារ មានកំហុសបច្ចេកទេស បានធ្វើអោយដីគ្រួសក្រហមមាននៅលើដងផ្លូវនេះ បណ្តាលអោយរំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ផងដែរ។

    បន្ទាប់ពីទទួលដំណឹងនេះ នៅរសៀលថ្ងៃដដែលនេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានចេញចំណាត់ការភ្លាមៗ ដោយបានចាត់អោយក្រុមការងារធ្វើការបិទផ្លូវនេះជាបណ្តោះអាសន្ន ដើម្បីអោយ​ក្រុមការងារ​នៃអាជ្ញាធរជាតិអប្សរា សហការ​ជាមួយ អាជ្ញាធរ​ខេត្ត និង កំលាំងនគរបាលខេត្តសៀមរាប កំលាំងមន្ត្រីកងរាជអាវុធហត្ថ​ខេត្ត ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ដឹកទឹកមកធ្វើការបាញ់សំអាត​ដីក្រហម​ចេញពីលើផ្លូវនេះ អោយបានស្អាតឡើងវិញផងដែរ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងបណ្តាភ្នាក់ងារបំរើសេវាទេសចរណ៍ ទាំងអស់មេត្តាជ្រាបជាពត៌មាន និង សូមយោគយល់ដោយក្តីអនុគ្រោះ៕

    ប្រភព៖ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប

    Share This Post:
    MPO4D jitutoto mpo4d Mpoplay