- Khmernote Media
- អន្តរជាតិ
ថ្លើមគឺជាសេរីរាង្គដ៏សំខាន់មួយនៅក្នុងរាងកាយរបស់លោកអ្នក ហើយក្នុងករណី ដែលថ្លើមរបស់លោកអ្នកមានបញ្ហា វានឹងអាចបង្កឲ្យផ្នែកផ្សេងទៀតនៃរាងកាយមានបញ្ហាដែរ និងអាចបង្កទៅជាជំងឺធ្ងន់ធ្ងរព្យាបាលលែងបានទៀតផង។ ដូចនេះហើយលោកអ្នកត្រូវចេះតាមដាន និងពិនិត្យសុខភាពថ្លើមរបស់ខ្លួនឲ្យបានជាប្រចាំ ទើបអាចទប់ស្កាត់បញ្ហាធ្ងន់ធ្ងរ ដែលអាចកើតមាននៅក្នុងថ្លើមបានទាន់ពេលវេលា។ ខាងក្រោមនេះជាភាពខុសប្រក្រតីក្នុងរាងកាយចំនួន ៨ ចំណុច ដែលជាសញ្ញាបឋមបង្ហាញថា ថ្លើមរបស់លោកអ្នកកំពុងតែមានបញ្ហា៖ ១. ភ្នែកនឹងស្បែករបស់លោកហាក់មានពណ៌លឿងខុសធម្មតា។ ២. លោកអ្នកចេះតែមានអារម្មណ៍ថា នឿយហត់ និងអស់កម្លាំងខុសធម្មតា បើទោះជាលោកអ្នកមិនបានធ្វើការងារហួសកម្លាំងក៏ដោយ។ ៣. ពោះរបស់លោកអ្នកប៉ោងឡើងធំខុសធម្មតា ខណៈដែលការប៉ោងនោះមិនមែនជាការធាត់ដុះក្បាលពោះនោះទេ។ ៤. ចំណង់អាហាររបស់លោកអ្នកថយចុះ ហើយទម្ងន់ខ្លួនរបស់លោកអ្នកបន្តស្រក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ។ ៥. ស្បែករបស់លោកចាប់ផ្តើមប្រេះជាច្រើនកន្លែង ហើយស្នាមប្រេះនោះមានរាងដូចជាសំបុកពីងពាងអីចឹង។ ៦. ស្បែករបស់លោកអ្នកមានស្នាមជាំដោយលោកអ្នកមិនបានប៉ះទង្គិចជាមួយនឹងអ្វីទាល់តែសោះ ព្រោះថាការពិតការស្នាមជាំនោះបង្កឡើង ដោយសារតែមានកំណកឈាមមិនល្អនៅក្រោមស្បែករបស់លោកអ្នក។
February 22, 2019 - កីឡា
ក្រោយបញ្ចប់ការប្រកួតពានរង្វាន់ Europa League វគ្គ 32 ក្រុមកាលពីយប់មិញនេះ ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបលំដាប់ទី 2 មួយនេះបានស្វែងរកឃើញ 16 ក្រុមហើយដែលបានបន្ដដំណើរទៅវគ្គបន្ទាប់។ ការប្រកួតពានរង្វាន់ Europa League វគ្គ 32 ក្រុមចុងក្រោយបានបញ្ចប់ជាស្ថាពរក្រោយពេលបញ្ចប់ការប្រកួតទាំងពីរជើង។ ក្រុមទាំង 16 ដែលបានបន្ដដំណើរទៅកាន់វគ្គ 16 ក្រុមចុងក្រោយមានដូចជា៖ 1. Arsenal 2. Chelsea 3. Valencia 4. Villareal 5. Sevilla 6. Napoli
February 22, 2019 - អន្តរជាតិ
រដ្ឋាភិបាលចិនបានធ្វើការចោទប្រកាន់ថា អាមេរិកមានបំណងចង់រារាំងការីកចម្រើនក្នុងវិស័យបច្ចេកវិទ្យារបស់ខ្លួន ដែលការចោទប្រកាន់នេះត្រូវបានធ្វើឡើងក្រោយសហរដ្ឋអាមេរិកបាននិយាយថា ប្រព័ន្ធទូរស័ព្ទចល័តរបស់ចិន បានធ្វើឲ្យមានបញ្ហាដល់ប្រព័ន្ធអ៊ីនធឺណិតក្នុងប្រទេសមួយចំនួន។ កន្លងមករដ្ឋបាលរបស់លោក Donald Trump ក៏ធ្លាប់បានធ្វើការចោទប្រកាន់ដែរថា ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន ដែលមានមូលដ្ឋាននៅក្រៅស្រុកនោះមាននិន្នាការប្រមូលយកអ្នកចេះដឹងទៅប្រើប្រាស់ដើម្បីយកការសម្ងាត់នៅក្នុងប្រទេសទាំងនោះផងដែរ។ ថ្មីៗនេះទៀតសោធ អនុប្រធានាធិបតីអាមេរិកលោក Mike Pence បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបនៅក្នុងប្រទេសអាឡឺម៉ង់ថា សូមបណ្តាប្រទេសទាំងអស់យកចិត្តទុកដាក់ឲ្យបានខ្លាំងមែនទែន មុននឹងសម្រេចធ្វើការវិនិយោគជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន ព្រោះចិនអាចបញ្ជូនអ្នកស៊ើបការសង្ងាត់មកតាមរយៈក្រុមហ៊ុនទាំងនោះ ដើម្បីធ្វើកិច្ចការនយោបាយជាច្រើនទៀត។ សូមបញ្ជាក់ដែរថា ក្រុមហ៊ុនផលិតទូរស័ព្ទដ៏ធំរបស់ចិនគឺក្រុមហ៊ុន Huawei កំពុងស្វែងរកដៃគូសហការក្នុងបង្កើតប្រព័ន្ធអ៊ីនធឺណិត 5G ដែលជាប្រព័ន្ធអ៊ីនធឺណតល្បឿនលឿនជាងគេក្នុងពេលបច្ចុប្បន្ននេះ ហើយក្រុមហ៊ុន Huawei ក៏ជាក្រុមហ៊ុនប្រជែងគ្នាជាមួយនឹងក្រុមហ៊ុនទូរស័ទ្ទអាមេរិកដ៏ធំគឺក្រុមហ៊ុន Apple ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ msn
February 22, 2019 - អន្តរជាតិ
ក្រុងព្រះសីហនុ- នគរបាលខេត្តព្រះសីហនុបានបង្ក្រាបទីតាំងពេស្យាចាធ្វើអាជីវកម្ម ដោយជនជាតិចិនចំនួន០៣កន្លែង កាលពីយប់រំលង អាធ្រាតឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុច ភ្នំខៀវ ស្ថិតក្នុងភូមិ០១ សង្កាត់លេខ០២ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន៣៨នាក់ក្នុងនោះមានជនជាតិចិនចំនួន២៣នាក់ (បុរសចំនួន១១នាក់) និងស្ត្រីជនជាតិថៃចំនួន១៥នាក់។ មន្ត្រីនគរបាលប្រឆាំងបទល្មើសជួញដូរមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុអោយដឹងថា ដោយយោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្ស ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ០២ រួមជាមួយកម្លាំងអន្តរាគមន៍ បានធ្វើការឆ្មក់ចូលទីតាំងជួញដូរផ្លូវភេទចំនួន០៣ទីតាំង ដែលជារបស់ជនជាតិចិន ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៣៨នាក់ ក្នុងនោះមាននបុរសចំនួន១១នាក់ និងបានរកឃើញវត្ថុតាងមួយចំនួន ដែលបានបំរើអោយបទល្មើសខាងលើ ក្នុងនោះមានស្រោមអនាម័យប្រើប្រាស់រួចហើយ និង ស្រោមអនាម័យមិនទាន់ប្រើជាច្រើនផងដែរ។
February 22, 2019 - កីឡា
ក្លឹបអ្នកមានបុណ្យ Barcelona បានច្រានចោលឱកាសចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Karim Benzema ពីក្លឹប Lyon កាលពីឆ្នាំ 2008 បន្ទាប់ពីក្លឹបយក្សរបស់អេស្ប៉ាញមួយនេះមានការព្រួយបារម្ភអំពីឥរិយាបថនិងបុគ្គលិកលក្ខណៈរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ។ កាលពីខ្សែប្រយុទ្ធ Karim Benzema នៅវ័យក្មេង រូបគេបានបង្កើតខ្លួនឯងជាខ្សែប្រយុទ្ធវ័យក្មេងដ៏អស្ចារ្យម្នាក់ដោយត្រូវបានក្លឹបធំៗចាប់អារម្មណ៍ ហើយពេលនោះ Barcelona ស្ទើរតែចុះហត្ថលេខានាំយក Benzema ពីក្លឹប Lyon មកកាន់ទឹកដី Camp Nou ទៅហើយក្នុងតម្លៃផ្ទេរ 30លានអឺរ៉ូ កាលពីឆ្នាំ 2008 ប៉ុន្ដែដោយសារតែ Barcelona មានការព្រួយបារម្ភអំពីអត្តចរិករបស់ Benzema ទើបបដិសេធមិនព្រមចុះហត្ថលេខាទិញខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះវិញ ហើយចុងក្រោយ
February 21, 2019 - PR
ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានប្រារព្ធកម្មវិធីចុះអនុស្សរណៈយោគយល់គ្នា ដើម្បីផ្ដល់ប្រាក់កម្ចីជូនអតិថិជន ផ្ទះមេគង្គ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅការិយាល័យលក់ ផ្ទះមេគង្គ សួនឧស្សាហកម្ម ខេ អឹម អេច ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ មានអ្នកចូលរួម ៥០នាក់ ។ ការចុះអនុស្សរណៈយោគយល់គ្នា ដើម្បីផ្ដល់ប្រាក់កម្ចីជូនអតិថិជន ផ្ទះមេគង្គ ធ្វើទ្បើងក្នុងគោលបំណងជួយប្រជាជនកម្ពុជាឲ្យមានផ្ទះល្អប្រសើរសម្រាប់ស្នាក់នៅ ដោយបានផ្ដល់ប្រាក់កម្ចីអត្រាការប្រាក់ទាប។
February 21, 2019 - កីឡា
នៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League វគ្គ 16 ក្រុមចុងក្រោយជំនួបគូរពិសេសរវាងក្លឹប Atletico Madrid និងក្លឹបសេះបង្កង់ Juventus បញ្ចប់ទៅដោយ Atletico Madrid បញ្ជូន Juventus ទៅអុីតាលីវិញដោយការបរាជ័យក្រោយយកឈ្នះដោយលទ្ធផល 2-0 ក្នុងទឹកដី Estadio Wanda កាលពីយប់ម្សិលមិញ។ ក្នុងជំនួបជើងទី 1 វគ្គ 16 ក្រុមចុងក្រោយពានរង្វាន UEFA Champion League រវាងម្ចាស់ផ្ទះ Atletico Madrid និង
February 21, 2019 - រថយន្ត
កូនពៅនៃត្រកូល SUV របស់ក្រុមហ៊ុន Lexus ដែលមានឈ្មោះថា Lexus UX ត្រូវបានគេស្គាល់ថាជារថយន្ត SUV ដែលមានតំលៃទាបជាងគេមួយនៅក្នុងត្រកូលរថយន្តទំនើបរបស់ក្រុមហ៊ុនយក្សរបស់ជប៉ុនមួយនេះ។ បន្ទាប់ពីទទួលបានការជោគជ័យខ្លាំងនៅលើត្រកូល NX ទើបធ្វើអោយ Lexus សម្រេចចិត្តបញ្ចេញត្រកូល UX 200 មកបន្ថែមទៀត ហើយរថយន្តមួយនេះបាន 3 ប្រភេទសម្រាប់អ្នកប្រើប្រាស់ជ្រើសរើស ដូចជាប្រភេទ Base Option (ឡានស្តង់ដា) ប្រភេទ F-Sport (បែបស្ព័រ) និង Luxury។ Lexus UX 200 នេះដែរក៏បានបំពាក់នូវបរិក្ខាទំនើបៗមិនចាញ់ត្រកូល
February 21, 2019 - អន្តរជាតិ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃប្រហស្បតិ៍ ទី ២១ ខែកុម្ភៈ ឆ្នាំ២០១៩ ម៉ោង ៨ និង៣០នាទីនាទីដល់ម៉ោង ១១ និង០០នាទី លោក យស យុទ្ធី អភិបាលរងស្តីទី លោក អែម សម្បត្តិ ប្រធានការិយាល័យសណ្ដាប់ធ្នាប់ និងលោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ បានសហការចុះដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ជាមួយការិយាល័យសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការរៀបចំសណ្ដាប់ធ្នាប់តាមបណ្តោយមហាវិថីព្រះនរោត្តម ជាពិសេសធ្វើការហាមឃាត់យានយន្ដគ្រប់ប្រភេទមិនអោយមានការឈប់ចតនៅលើចិញ្ចើមផ្លូវថ្មើជើង និងការ៉ូឡាទាំងសងខាងផ្លូវនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងជាផ្លូវសម្រាប់ជនពិការផងដែរ ។ ជាលទ្ធផល
February 21, 2019 - អន្តរជាតិ
ចិន៖ ដើម្បីចំណេញពេលវេលាក្នុងការធ្វើដំណើរទៅក្រុមហ៊ុននោះ បុគ្គលិកក្រុមហ៊ុនធានារ៉ាប់រងម្នាក់សុខចិត្តប្រើកូនទូកតូចមួយអ៊ុំកាត់តាមទន្លេទៅធ្វើការងារជំនួសដោយការប្រើប្រាស់រថយន្ត ឬមធ្យោបាយធ្វើដំណើរលើផ្លូវគោកផ្សេងទៀត។ បុគ្គលិករូបនេះមានឈ្មោះថា Liu Fucao អាយុ ២៩ ឆ្នាំ រស់នៅក្នុងក្រុង Chongqing ប្រទេសចិន។ ជាធម្មតាគាត់ត្រូវជិះរថយន្តទៅធ្វើការងារពីត្រោយម្ខាងនៃទន្លេ Yangtze ទៅកាន់ត្រោយម្ខាងទៀតដោយប្រើពេលប្រមាណជា ១ ម៉ោង។ ដោយធុញទ្រាន់នឹងការចំណាយពេលវេលាយូរក្នុងការធ្វើដំណើរនោះ គាត់បានសម្រេចចិត្តប្រើប្រាស់កូនទូកតូចមួយអ៊ុំកាត់ទន្លេនោះតែម្តងដោយប្រើពេលត្រឹមតែ ៦ នាទីប៉ុណ្ណោះ។ គាត់បានឲ្យដឹងថាដ្បិតតែការជិះទូកទៅធ្វើការងារវាមិនទាន់សម័យ ហត់ និងត្រូវផ្លាស់ប្តូរសំលៀកបំពាក់ជាច្រើនដងក្តី តែគាត់ពេញចិត្តក្នុងការប្រើប្រាស់មធ្យោបាយមួយនេះណាស់ ព្រោះវាចំណេញពេលវេលាបានច្រើន។ លោកអ្នកអាចទស្សនាវីដេអូនៃសកម្មភាពនេះដូចខាងក្រោម៖ https://www.youtube.com/watch?time_continue=72&v=EzgcErhNgGI អត្ថបទ៖ ភក្តី ប្រភព៖ nextshark
February 21, 2019









