- Khmernote Media
- សង្គម
បន្ទាប់ពីសាលារាជធានីភ្នំពេញបានចេញសេចក្ដីណែនាំ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ និងការប្រេីប្រាស់ចិញ្ចេីមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី ២០ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមការងាររៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈខណ្ឌដូនពេញ បានធ្វើការរៀបចំសណ្ដាប់ធ្នាប់តាមបណ្តោយមហាវិថីព្រះនរោត្តម ចាប់ពីរង្វង់មូលរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ រហូតដល់វង្វង់មូលវិមានឯករាជ្យ ដោយបានធ្វើការហាមឃាត់យានយន្ដគ្រប់ប្រភេទមិនអោយមានការឈប់ចតនៅលើចិញ្ចើមផ្លូវថ្មើជើង និងការ៉ូឡាទាំងសងខាងផ្លូវនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងជាផ្លូវសម្រាប់ជនពិការផងដែរ ដោយក្នុងនោះអាជ្ញាធរបានធ្វើការឃាត់រថយន្តចំនួន០៤គ្រឿងយកមករក្សាទុក និងធ្វើការអប់រំណែនាំតាមក្រោយនៅអធិការខណ្ឌដូនពេញ៕ រូបភាព៖ រដ្ឋបាលខណ្ឌដូនពេញ
February 20, 2019 - បច្ចេកវិទ្យា
ក្រុមហ៊ុន Samsung បានបង្ហាញឱ្យឃើញនូវទូរស័ព្ទ ដែលបត់បាននៅក្នុងស្ពតពាណិជ្ជកម្មរបស់ខ្លួនតាំងពីខែវិច្ឆិកាចុងឆ្នាំមុនមកម៉្លេះ ប៉ុន្តែមិនបានបង្ហាញឈ្មោះរបស់វានោះទេ ហេតុដូច្នេះហើយទើបគេហៅវាថា Galaxy Fold ឬ Galaxy F ។ យ៉ាងណាមិញអ្នកលេងបណ្តាញសង្គម Twitter ជំនាញខាងបែកធ្លាយស្មាតហ្វូនដ៏ល្បីលោក Evan Blass បានបញ្ជាក់ថា ទូរស័ព្ទស្មាតហ្វូននេះនឹងត្រូវបានដាក់ឈ្មោះជាផ្លូវការថា Samsung Galaxy Fold។ ដំបូងឡើយយើងដឹងហើយថា ទូរស័ព្ទនេះនឹងមានអេក្រង់ពីរ៖ ១ មានទំហំ 4.58អ៊ីញ និង ១ ទៀតមានទំហំ 7.3អ៊ីញ។ អេក្រង់តូចនឹងមានសមាមាត្រ 21:9 និង
February 20, 2019 - បច្ចេកវិទ្យា
មួយរយៈកន្លងមកនេះមានក្រុមហ៊ុនស្មាតហ្វូនជាច្រើនបានប្រឹងប្រែង ផលិតនូវស្មាតហ្វូនថ្មីៗ ប្លែកៗ និងបច្ចេកវិទ្យាទំនើបៗផងដែរ ជាពិសេសគឺផ្ដោតខ្លាំងទៅលើកាមេរ៉ាតែម្ដង ។ ហើយថ្មីៗនេះដែរក៏មានរូបភាពបែកធ្លាយមួយ ដែលថតចេញពីកាមេរ៉ាស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ដែលបានចែករំលែកដោយលោក Richard Yu នាយកប្រត្តិបត្តិនៃក្រុមអាជីវកម្មអតិថិជនរបស់ក្រុមហ៊ុន Huawei។ ដោយគាត់បានថតរូបព្រះច័ន្ទ ហើយបានចែករំលែករូបនោះទៅលើបណ្ដាញសង្គម Weibo ដើម្បីអបអរសាទរពិធីបុណ្យបង្ហោះគោម ប៉ុន្តែគេបានចាប់អារម្មណ៍ត្រង់ចំនុច water mark នៅលើរូបនោះត្រូវបានព្រាលមិនបង្ហាញពីម៉ូឌែលរបស់ទូរស័ព្ទនោះឡើយ។ ហេតុផលនេះហើយដែលមនុស្សគ្រប់គ្នាមានការសន្និដ្ឋានថា រូបភាពនោះគឺថតចេញពីស្មាតហ្វូន Huawi P30 Pro ។ គួរបញ្ជាក់ផងដែរថា Huawei P30 នឹងបង្ហាញខ្លួននៅ ថ្ងៃទី ២៦
February 20, 2019 - រថយន្ត
Rolls-Royce Cullinan គឺជាប្រភេទរថយន្តទំនើប SUV និងមានតម្លៃខ្ពស់មួយក្នុងចំណោមរថយន្តទំនើបៗផ្សេងទៀតក្នុងពិភពលោក។ កន្លងមករថយន្តប្រភេទនេះមិនត្រូវបានក្រុមហ៊ុនផលិតឡើងក្នុងចំនួនច្រើននោះទេ ព្រោះទីផ្សាលក់របស់វាមិនសូវធំទូលាយដូចទីផ្សារលក់រថយន្តធម្មតានោះទេ។ ខុសពីឆ្នាំមុនៗ ពេលនេះក្រុមហ៊ុន Rolls-Royce បានបញ្ជាក់អ្នកប្រាប់សារព័ត៌មានថា ក្រុមហ៊ុនរបស់ខ្លួនទទួលបានការបញ្ជាទិញលើសការំពឹងទុក ដោយក្រុមហ៊ុនមិនអាចផលិតរថយន្តឲ្យបានទាន់តាមតម្រូវការរបស់អតិថិជននោះទេ។ ដើម្បីឆ្លើយតបនឹងទៅការកើនឡើងតម្រូវការនេះក្រុមហ៊ុនបានសម្រេចបន្ថែមបុគ្គលិកផ្នែកមេកានិចចំនួន ២០០ នាក់ទៀត ចូលទៅក្នុងក្រុមហ៊ុន ដើម្បីឲ្យការផលិតកើនឡើងតាមតម្រូវការផងដែរ។ សូមបញ្ជាក់ថា Rolls-Royce Cullinan ជាប្រភេទរថយន្ត SUV មានកម្លាំងម៉ាស៊ីន 6.75 លីត្រ ប្រភេទ twin-turbocharged មានស៊ីឡាំងចំនួន១២ (V12) ប្រភេទសាំង ដែលមានប្រអប់លេខ៨វគ្គ អូតូម៉ាទិច ហើយវាមានតម្លៃចាប់ពី
February 20, 2019 - PR
ភ្នំពេញ៖ ទាំងព្រះរាជាណាចក្រកម្ពុជា និងប្រទេសស្ទើរតែទាំងអស់ជុំវិញពិភពលោកកំពុងធ្វើការរាប់ថយក្រោយយ៉ាងអន្ទះសារនៃវត្តមានកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ។ គួរបញ្ជាក់ផងដែរថាកាលពីពេលថ្មីៗនេះវីដេអូ Teaser ថ្មីមួយនៅក្នុងវេបសាយផ្លូវការរបស់ក្រុមហ៊ុន សាមសុង ដែលទើបបង្ហោះចេញជាមួយនឹងលេខ ១០ ព្រមទាំងកាលបរិច្ឆេទនៃការបង្ហាញទូរស័ព្ទដៃស្មាតហ្វូនជំនាន់ថ្មីរបស់ត្រកូល Galaxy ស៊េរីទំនើបចុងក្រោយប្រចាំឆ្នាំ ២០១៩ នឹងបង្ហាញជាផ្លូវការនាពេលឆាប់ៗនេះនៅក្នុងទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ (San Francisco) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី២០ កុម្ភៈ ត្រូវនឹងថ្ងៃ ទី២១ កុម្ភៈម៉ោង ២យប់ នៅប្រទេសកម្ពុជាយើង។ ដោយឡែកសម្រាប់ការបង្ហាញលេខ ១០ ធំៗនៅក្នុងវីដេអូ គឺចង់បញ្ជាក់ពីការអបអរសាទរខួប ១០ឆ្នាំ របស់
February 20, 2019 - អន្តរជាតិ
រាជធានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានឃាត់ខ្លួនជនសង្ស័យ៦នាក់ ដែលបានប្រព្រឹត្តលួចមានស្ថានទម្ងន់ទោស (ប្លន់វាយយកម៉ូតូ) កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខអគ្គស្នងការនគរបាលជាតិ ជិតស្ពានអាកាសក្បាលថ្នល់ ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យទាំង៦នាក់នោះរួមមាន ទី១៖ឈ្មោះ សុខវឌ្ឍន ហៅលីន ភេទប្រុស អាយុ២១ឆ្នាំ, ទី២៖ឈ្មោះ ហីម រាជ ភេទប្រុស អាយុ១៧ឆ្នាំ, ទី៣៖ឈ្មោះ សួ រិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ, ទី៤៖ឈ្មោះ ហីម វុទ្ធី
February 20, 2019 - បច្ចេកវិទ្យា
នៅសល់តែ១ថ្ងៃទៀតប៉ុណ្ណោះព្រឹត្តិការណ៍ដាក់បង្ហាញ Galaxy S10 ជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung នឹងបង្ហាញខ្លួនជាផ្លូវការទៅហើយ ស្រាប់តែពេលថ្មីៗនេះ មានលេចធ្លាយវីដេអូផ្សាយពាណិជ្ជកម្មយ៉ាងច្បាស់ក្រឡែតអំពី Galaxy S10 នៅប្រទេស Norway។ តាមវីដេអូផ្សាយពាណិជ្ជកម្មរយៈពេល៣០វិនាទី ដែលបានផ្សាយនៅលើទូរទស្សន៍ TV2 របស់ប្រទេស Norway បានបង្ហាញយ៉ាងខ្លាំងតែម្តង អំពីរូបរាងរបស់ S10 និង S10 Plus ជាមួយនឹងមុខងារពិសេសៗមួយចំនួនដូចជាង ស្កែនក្រយ៉ៅដៃលើអេក្រង់ មានកាមេរ៉ាក្រោយ៣គ្រាប់ និងខាងមុខ២គ្រាប់ (សម្រាប់ S10 Plus) ព្រមទាំងមាន Reverse Wireless charge
February 20, 2019 - អន្តរជាតិ
រាជធានីភ្នំពេញ៖ មានរថយន្តក្រឡុកស៊ីម៉ងត៍បេីកចូលក្រុងទាំងព្រលឹម បុករះនិងកិនម៉ូតូជាច្រេីនគ្រឿង នៅមុខវិទ្យាល័យបឹងត្របែក ខណ្ឌចំការមន បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល៦នាក់ ។ ខណៈពេលនេះកម្លាំងសមត្ថកិច្ចខណ្ឌចំការមន កំពុងចេញអន្តរាគមន៍ វេលាម៉ោង០៨:០៥នាទីព្រឹកនេះ។ ចំណែកតៃកុងរថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍ ។ នេះជាដំណឹងបឋមពីកន្លែងកើតហេតុ សូមរងចាំដំណឹងពិស្ដារខ្ញុំបាទម៉េង នឹងជម្រាបជូនបន្តិចទៀតនេះ! ប្រភព៖ ម៉េង អ្នកសារព័ត៌មាន អត់លុយ
February 20, 2019 - សង្គម
រដ្ឋបាលខណ្ឌដូនពេញ ចេញសេចក្តីជូនដំណឹង ហាមចតយានយន្ត គ្រប់ប្រភេទឈប់ចតលើចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងនៅមហាវិថីព្រះនរោត្តម ក្រោយពីសាលារាជធានីភ្នំពេញបានរៀបការឺឡាថ្មីរួច នេះបើយោងតាមសេចក្តីជូនដំណឹងដែលបានចេញនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។ ដោយសេចក្តីជូនដំណឹងបានឲ្យដឹងថា ដើម្បីសោភ័ណភាព និងសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ អោយជៀសផុតពីការកកស្ទះចរាចរណ៍ រដ្ឋបាលខណ្ឌដូនពេញបានចេញគោលការណ៍ដូចខាងក្រោមនេះ៖ ១. មិនអនុញ្ញាតអោយមានការថតរថយន្តម៉ូតូ គ្រប់ប្រភេទនៅលើចិញ្ចើមផ្លូវសាធារណៈ និងផ្លូវស្រាប់អ្នកថ្មើរជើង ២. នៅខាងមុខទីតាំងអាជីវកម្មរបស់ខ្លួន ត្រូវមានចំណតផ្ទាល់ខ្លួន ដែលមិនត្រូវធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈឡើយ។ ៣. នៅមុខទីតាំងអាជីវកម្ម រួមទាំងស្ថាប័នរដ្ឋ ឯកជន ត្រូវសម្អាតអនាម័យឲ្យបានស្អាតជានិច្ច ៤. ម្ចាស់ទីតាំងស្ថាប័នរដ្ឋឯកជន អាចសុំចតរថយន្ត ម៉ូតូ តាមគំនូសទីតាំងដែលមន្ទីរសាធារណការបានកំណត់ ៥. ក្នុងករណី
February 20, 2019 - អន្តរជាតិ
យោងតាមការបញ្ជាក់ពីស្នងការនៃស្នងការដ្ឋានននគរបាលខេត្តបាត់បានឲ្យដឹងថា ដំបងសូមជម្រាបជូនដល់សាធារណ:ជនក៏ដូចអ្នក និយមប្រេីប្រាស់បណ្តាញសង្គម Face book ជ្រាបថា ក្នុងរយ:ពេលកន្លងទៅនេះមានគណនី Facebook ឈ្មោះ (Chout Wutty ) បានយករូបភាពកិច្ចប្រតិបត្តិការរបស់កងកម្លាំនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបង្រ្កាបករណីចរាចរណ៍ក្រដាស់ប្រាក់ដុល្លាក្លែងក្លាយមួយករណីក្នុងភូមិសាស្រ្តស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាយូរឆ្នាំមកហេីយមកបង្ហោះក្នុងគណនីFacebook របស់ខ្លួនដោយសរសេរអក្សរថា ករណី មួយនេះគឺជាសកម្មភាពរបស់ជនជាតិ(ចិន)ទៅវិញ ដែលការពិតជាក់ស្តែងការបង្ក្រាបនាពេលនោះក្រុមជនស័ង្សយគឺជាជនជាតិ(ថៃ) មិនមែនជាជនជាតិ(ចិន)នោះទេ ។ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានកត់សម្គាល់ឃេីញថា ការបង្ហោះរូបភាព និងសរសេរខ្លឹមសារផ្ទុយពីការពិតទាំងស្រុងពីសំណាក់ម្ចាស់គណនី Facebook ខាងលេីបានបង្ហាញឲ្យឃេីញនូវចេតនាទុច្ចរិតរបស់ម្ចាស់គណនី ដែលជាហេតុនាំបង្កឲ្យមានការភ័ន្តច្រឡំក្នុងមជ្ឍដ្ឋានប្រជាពលរដ្ឋទូទៅ ជាពិសេសអ្នកនិយមប្រេីប្រាស់បណ្តាញសង្គម Facebook ។ នៅចំពោះមុខសកម្មភាព និងចេតនាទុច្ចរិតបែបនេះស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្នេីម្ចាស់គណនី Facebook
February 20, 2019









