- Khmernote Media
- PR
ភ្នំពេញ ថ្ងៃទី 18 កុម្ភះ ឆ្នាំ 2019 ៖ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខពីរក្នុងពិភពលោក បានរៀបចំសន្និសីទសារព័ត៌មានប្រូម៉ូសិន ទិញ Huawei អេ 7 ឈ្នះ Mazda 2 និងកម្មវិធីចាប់រង្វាន់លើកទីមួយ កាលពីថ្ងៃ 15 កុម្ភះ ដែលមានការផ្សាយផ្ទាល់តាមរយ: Facebook Page របស់ Huawei និង MY TV។ ការចាប់រង្វាន់លើកទីមួយនេះ ជាការចាប់រង្វាន់ម៉ូតូ Zoomer X
February 18, 2019 - PR
សម្រាប់លោកអ្នកដែលមានបំណងចង់ទទួលបានសម្ភារៈសំណង់ដែលមានគុណភាពខ្ពស់ និងតម្លៃថោកសមរម្យ សេវាកម្មល្អ និងមានទំនុកចិត្តខ្ពស់អាចទៅរកទិញបាននៅហាង គ្លូប៊ល ហៅស៍ ដែលមានលក់ផលិតផលសំបូរបែប។ បន្ថែមលើសពីនេះ គ្លូប៊ល ហៅស៍ ក៏បានបង្កើតនូវកម្មវិធីផ្តល់សំណាងជារៀងរាល់សប្តាហ៍ដល់អតិថិជនរបស់ខ្លួនដែលទិញទំនិញអស់ទឹកប្រាក់ ៣០ ដុល្លារ ចំពោះសម្ភារៈសំណង់ (ដែក ស៊ីម៉ង់ត៍ ក្បឿង ឈើដំបូល ក្ដារបន្ទះ ក្ដារបន្ទះជីពស៊ី គ្រោងដែក) នឹងទទួលបានគូប៉ុងផ្សងសំណាងមួយភ្លាមៗ។ កម្មវិធី «សំណាងប្រចាំសប្តាហ៍» ចាប់ផ្តើមពីថ្ងៃទី១ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩។ ការចាប់រង្វាន់នឹងប្រព្រឹត្តិ៍ឡើងរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៤:០០ល្ងាច ទីតាំងនៅគ្លូប៊ល ហៅស៍
February 18, 2019 - បច្ចេកវិទ្យា
នៅមិនដល់ប៉ុន្មានថ្ងៃទៀតទេ Samsung នឹងបង្ហាញជាផ្លូវការនូវស្មាតហ្វូនកំពូលថ្មីរបស់ខ្លួននោះគឺ Samsung Galaxy ត្រកូល S ជំនាន់ទី ១០ ដែលមានមនុស្សជាច្រើនកំពុងទន្ទឹងរងចាំយ៉ាងអន្ទះសារពីដំណឹងរបស់ស្មាតហ្វូននេះ។ ហើយខាងក្រោយនេះជា Spec របស់ស្មាតហ្វូនទាំង៣ នេះដែលយើងត្រូវបានបែកធ្លាយពីវែបសាយព៌តមានបច្ចេកវិទ្យា GSM។ Galaxy S10 , S10 Plus និង S10E ទំហំអេក្រង់៖ ចំពោះទំហំអេក្រង់ S10 មានទំហំ 6.1 អ៊ីញ ក្នុងកម្រិតបង្ហាញរូបភាព 3040×1440 pixels QHD+ ជាមួយនឹងដង់ស៊ីតេអេក្រង់ 550
February 18, 2019 - អន្តរជាតិ
យោងតាមសារព័ត៌មាន BANGKOKPOST របស់ថៃបានចុះផ្សាយថា មានហេតុការណ៍គ្រោះថ្នាក់ចរាចណ៍មួយបានកើតឡើងនៅក្នុងតំបន់ Si Maha Phot ភាគខាងលិចប្រទេសថៃ ហើយក្នុងហេតុការណ៍នេះបានធ្វើឲ្យអ្នកដំណើរជនជាតិខ្មែរចំនួន ១២ នាក់បានរងបួស។ គ្រោះថ្នាក់បានកើតឡើងនៅម៉ោងប្រមាណជា ៥ និង ៣០ នាទីថ្ងៃទី១៧ ខែកុម្ភៈ ម្សិលមិញនេះ គ្រោះថ្នាក់នោះបង្កឡើងដោយរថយន្តដឹកអ្នកដំណើរខ្នាតតូចបុកគ្នា។ បើតាមអ្នកបើកបររថយន្តជនជាតិថៃដែលមានឈ្មោះ Jakkrit Ketphet អាយុ ៣៣ ឆ្នាំ បានឲ្យដឹងថា អ្នកដំណើរទាំងអស់សុទ្ធតែជាកម្មករជនជាតិខ្មែរ ដែលត្រូវធ្វើដំណើរទៅបន្តទិដ្ឋការស្នាក់នៅក្នុងប្រទេសថៃបន្ថែមទៀត ហើយក៏សំណាងអាក្រក់ជួបគ្រោះថ្នាក់ដូចនេះតែម្តង។ រហូតមកទល់នឹងពេលនេះ ទាំងអ្នកបើកបរជនជាតិថៃ និងអ្នកដំណើរជនជាតិខ្មែរ កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យបង្អែក Si
February 18, 2019 - កីឡា
កាលពីយប់មិញនេះ យើងឃើញមានការប្រកួតជាច្រើនគួរនៅក្នុងក្របខ័ណ្ឌបាល់ទាត់នៅតាមបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប ជាពិសេសយើងមានការចាប់អារម្មណ៍ក្រុមបាល់ទាត់ Real Mardrid នៅក្នុងក្របខ័ណ្ឌ La Liga ប្រទេសអេស្ប៉ាញ បានចាញ់ក្រុមបាតតារាង Girona ក្នុងលទ្ធផល ២ទល់នឹង១។ នេះគឺជារឿងមួយដែលគួរអោយភ្ញាក់ផ្អើល សម្រាប់អ្នកគាំទ្រវិស័យបាល់ទាត់។ ជាមួយគ្នានេះដែរនៅក្នុងតង់ទីមួយក្រុមអធិរាជស Real Madrid បាននាំមុខក្រុមម្ចាស់ផ្ទះ ១ទល់នឹង០ ដោយរកបានដោយខ្សែបំរើការពារ Casemiro បន្ទាប់ពីតែតបាល់បញ្ចូលទីបានយ៉ាងល្អ ក្រោយការលើកបាល់ពីខ្សែបំរើប្រយុទ្ធ Toni Kroos ។ បន្ទាប់មក កីឡាករ Cristhian Stuani បានសុតបាល់ពិន័យ ១១ ម៉ែត្រតាមស្មើរវិញនៅដើមតង់ទី២
February 18, 2019 - បច្ចេកវិទ្យា
ហុងកុងកំពុងតែធ្វើតេស្តសាកល្បងប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យដើរដោយបច្ចេកវិទ្យាខ្ពស់បំផុតសម្រាប់ត្រួតពិនិត្យគុកដាក់អ្នកទោស ឬគេហៅថា គុកវ័យឆ្លាត (Smart Prison)។ បើយោងតាមលោក Danny Woo Ying-min ដែលជាស្នងការក្រុងហុងកុងបានបញ្ជាក់ឲ្យដឹងថា គុកវ័យឆ្លាតនេះនឹងអនុញ្ញាតឲ្យគេអាចតាមដានអ្នកទោសបានយ៉ាងល្អប្រសើរ និងចំណាយកម្លាំងមនុស្សតិចជាងមុន។ លោកបានបន្តថា គុកវ័យឆ្លាតនឹងអនុញ្ញាតឲ្យគេអាចតាមដានគ្រប់សកម្មភាពរបស់អ្នកទោស ហើយក្នុងករណីដែលពួកគេចង់វាយគ្នា ធ្វើអត្តឃាត ឬធ្វើសកម្មភាពខុសប្រក្រតីណាមួយ វានឹងផ្តល់សញ្ញាភ្លាមៗ ដូចនេះគេអាចធ្វើការទប់ស្កាត់មិនឲ្យអ្នកទោសប្រព្រឹត្តិសកម្មភាព ដែលគេចង់ធ្វើនោះបានទាន់ពេលពេលវេលា។ គុកវ័យឆ្លាតក៏អាចតាមដានចង្វាក់បេះដូងរបស់អ្នកទោសបានផងដែរ ដូចនេះគេក៏អាចវាយតម្លៃពីស្ថានភាពសុខភាពរបស់អ្នកទោសបានខ្លះផងដែរ។ ក្រៅពីនេះគេនឹងបន្ថែមមនុស្សយន្ត ដែលមានតម្លៃ ១២៥,០០០ ដុល្លារ ឲ្យជួយធ្វើការត្រួតពិនិត្យកម្រិតនៃថ្នាំញៀននៅក្នុងលាមករបស់អ្នកបានទៀតផង។ គេរំពឹងថា គុកវ័យឆ្លាតនេះនឹងក្លាយជាគុកដ៏ទំនើបបំផុតក្នុងលោកនាពេលបច្ចុប្បន្ន។ អត្ថបទ៖ ភក្តី ប្រភព៖ engadget
February 18, 2019 - អន្តរជាតិ
ថៃ៖ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងស្រវឹង (Alcohol Control Committee) បានអនុម័តសេចក្តីសម្រេចមួយ ដើម្បីហាមឃាត់ការលក់ភេសជ្ជៈដែលមានជាតិអាល់កុល ឬគ្រឿងស្រវឹង នៅក្នុងថ្ងៃឈប់សម្រាករបស់ជាតិ ប៉ុន្តែវានឹងត្រូវទទួលបានការយល់ព្រមពីគណៈកម្មការគោលនយោបាយគ្រឿងស្រវឹង (Alcohol Policy Committee) ជាមុនសិន មុនពេលវាត្រូវបានអនុវត្តឱ្យមានប្រសិទ្ធិភាព។ ACC បានសម្រេចចិត្តហាមឃាត់ការលក់គ្រឿងស្រវឹងនេះ ពីព្រោះស្ថិតិគ្រោះថ្នាក់ចរាចរណ៍របស់ថៃ គឺមានចំនួនខ្ពស់បំផុតក្នុងកំឡុងពេលចូលឆ្នាំជារៀងរាល់ឆ្នាំ។ ថ្ងៃ ទី១៣ ខែមេសា គឺជាថ្ងៃចូលឆ្នាំប្រពៃណីថៃ និងជាថ្ងៃដែលប្រជាជនមានការធ្វើដំណើរច្រើនតាមដងផ្លូវ ហើយទោះបីជាអ្នកមិនពិសាស្រា ក៏អ្នកអាចរងគ្រោះថ្នាក់ពីអ្នកដទៃដែលផឹកស្រា។ ដូច្នេះហើយដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ណាមួយដោយសារគ្រឿងស្រវឹង គណៈកម្មាធិការត្រួតពិនិត្យគ្រឿងស្រវឹងក៏បានសម្រេចចិត្តស្នើឱ្យមានច្បាប់មួយនេះ៕ អត្ថបទ៖ លីដា ប្រភព៖ nationmultimedia
February 17, 2019 - អន្តរជាតិ
ស្រុកកំពង់សីលា-(ដំណឹងបន្ថែមករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករះបន្តគ្នា) របាយការណ៍សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងវេលាម៉ោង 10 និង13នាទីព្រឹក ថ្ងៃទី17 ខែកុម្ភៈ ឆ្នាំ2019 លើផ្លូវជាតិលេខ 4 ចន្លោះគីឡូម៉ែត្រលេខ 141-142 ចំណុចថ្នល់បំបែកស្រែអំបិល ក្នុងភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រៈសីហនុ បង្កដោយរថយន្តដឹកសុីម៉ង់ត៌ ម៉ាកហុីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ធំ 3A-1369 មានទិសដៅចេញពីកំពង់ផែស្រុកស្រែអំបិលទៅភ្នំពេញ មកដល់ចំណុចកេីតហេតុរថយន្តចុះពីចំណុចថ្នល់បំបែកផ្លូវជាតិលេខ 48 ឆ្លងចូលផ្លូវជាតិលេខ 4 ដាច់ហ្វ្រាំងក៍បានបុករថយន្ត04គ្រឿងផ្សេងទៀត ដែលចតនៅចិញ្ចេីមផ្លូវគ្រួសក្រហម បណ្តាលអោយមនុស្សម្នាក់ ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ និងខូចខាតរថយន្តចំនួន05គ្រឿង។
February 17, 2019 - PR
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ មិត្តហ្វូននឹងប្រារព្ធពិធីគំរប់ខួប១០ឆ្នាំ Metfone Intelligent Connect (MIC) 2019 ដែលប្រព្រឹត្តិទៅ ចំនូន២ថ្ងៃ នាសណ្ឋាគារសូហ្វីតែល ភ្នំពេញ។ ការវិវត្តនូវផ្នែកឌីជីថល គឺជាចំនុចស្នូលនៃកម្មវិធីទាំងមូល ដែលអ្នកចូលរួមនឹងទទួលបាននូវបទពិសោធន៏បច្ចេកវិទ្យាចុងក្រោយ លើទូរសព្ទដៃចល័ត ផ្តោតទៅលើការតភ្ជាប់ដ៍វៃឆ្លាត “Intelligent Connectivity” ហើយក៏ជាឱកាសបានជូបនឹងស្តាប់វាគ្មិន បកស្រាយពីការវិវត្តន៍នៃបច្ចេកវិទ្យានាពេលខាងមុខទៀតផងដែរ។ គួររំលឹកផងដែរថា រាជរដ្ឋាភិបាលបានចាប់ដៃគូរជាមួយនឹងសមាគមន៍បច្ចេកវិទ្យាដើម្បីជាចលនារៀបចំមូលដ្ឋានសំរាប់ទីក្រុងឆ្លាត។ Metfone ជាដៃគូរយុទ្ឋសាស្រ្តនឹងយូរអង្វែងរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ចាប់ពីឆ្នាំ២០១៧ Metfone នឹងរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងដោយនាំយកនូវបច្ចេកវិទ្យាពត៌មាន សំរាប់កិច្ចការរបស់រដ្ឋាភិបាល ដើម្បីបំរើប្រជាជនកម្ពុជានឹងសហគ្រិនអោយកាន់តែមានប្រសិទ្ធិភាព។ Metfone
February 17, 2019 - កីឡា
ខ្សែរប្រយុទ្ធមុតស្រួចសញ្ចាតិអ៊ុយរ៉ាហ្គាយ Luis Suarez ដែលនាពេលប្ចុប្បន្ននេះកំពុងលេងនៅក្នុងទឺកដីអេស្ប៉ាញជាមួយក្រុមយក្សអ្នកមានបុណ្យ Bacelona ធ្លាប់ចំណាយពេលប្រហែល ៤ឆ្នាំនៅក្នុងទឹកដី Amsterdam ប្រទេសហូឡង់ នៅចន្លោះឆ្នាំ ២០០៧ ដល់ ២០១១ ហើយកីឡាកររូបនេះធ្លាប់និយាយប្រាប់ប្រធានក្លឹបចាស់របស់ខ្លួនលោក Marc Overmars ថារូបគេអាចនឹងត្រឡប់ទៅក្លឹបចាស់របស់លោកវិញ។ បន្ថែមពីនេះទៀត Suarez បានផ្តល់ដំណឹងថា ទ្វារនៅក្លឹប Ajax តែងតែបើកស្វាគមន៍លោកជានិច្ច ប្រសិនបើគាត់ចង់ត្រឡប់មករួមសំបុកចាស់វិញ។ ខ្សែរប្រយុទ្ធរូបនេះធ្លាប់ជោគជ័យជាមួយក្លឹប Ajax រយៈពេល៤ឆ្នាំ ហើយគាត់ក៏សប្បាយចិត្តនៅពេលដែលគាត់បានលេងនៅក្នុងក្របខ័ណ្ឌកំពូល Eredivisie របស់ប្រទេសហូឡង់។ ពេលនេាះដែរ Saurez រកបាន ១១១គ្រាប់
February 17, 2019









