- Khmernote Media
- Nissan Auto Tech
ភាពជឿជាក់គឺជាកត្តាដ៏សំខាន់បំផុតដែលត្រូវពិចារណានៅពេលទិញឡានថ្មី អ្នកនឹងបាត់បង់អាជីវកម្មរបស់អ្នកប្រសិនបើឡានរបស់អ្នកខូច ដូច្នេះហើយនៅពេលទិញរថយន្តដឹកជញ្ជូនថ្មី គួរតែទៅមើល រថយន្ត Nissan URVAN ដែលវាត្រូវបានគេស្គាល់រួចហើយនៅក្នុងទីផ្សារ ជាមួយនឹងការផ្តល់ទំនុកចិត្តខ្ពស់ ហើយវាក៏មានប៉ុន្មានចំនុចទៀតដែលធ្វើអោយអ្នកសម្រេចចិត្តជ្រើសរើសយកវាមកប្រើប្រាស់គឺ ទំហំសរុប និងទ្វារទាញរបស់វា។ ប្រវែងសរុបរបស់ Nissan Urvan គឺមានបណ្តោយ 5230 មីល្លីម៉ែត្រ ទទឹង 1880 មីល្លីម៉ែត្រ និងកំពស់ 2285 មីល្លីម៉ែត្រ ដែលទ្វារនៃរថយន្តមួយនេះអាចបើកធំទូលាយធ្វើឱ្យអ្នកដំណើរងាយស្រួលចូលនិងចេញថែមទៀតផង។ ប្រភេទទ្វារទាញរបស់វា យើងអាចប្រើប្រាស់បានដោយភាពងាយស្រួល ជាមួយមុខងារ close assist ដែលវាមានស្រាប់ ទាំងរថយន្តស្តង់ដា និងប្រភេទតួធំ។ មិនបំភ្លេចទំហំផ្ទុកដើម្បីផ្ទុកឥវ៉ាន់របស់អ្នកដំណើរទេ
February 16, 2019 - PR
ភ្នំពេញ៖ ឱកាសល្អសម្រាប់អតិជនវីតាល់ ជាពិសេសអ្នកដែលនិយមប្រើប្រាស់វីតាល់ចំនុះ១.៥លីត្រ ព្រោះពេលនេះ វីតាល់មានប្រ៉ូម៉ូសិនពិសេស រាល់ការជាវផលិតផលទឹកវីតាល់ចំណុះ១.៥លីត្រកេសបេប៊ី ចំនួន៤កេស នឹងទទួយលបានថែមជូនកាបូបដាក់សម្ភារៈទារកគុណភាពខ្ពស់ ឬបន្តោងសាររូបទារកមួយដ៏ស្រស់ស្អាតភ្លាមៗ។កម្មវិធី ប្រូម៉ូសិនពិសេសនេះ ចាប់ផ្តើម ពីថ្ងៃទី ៩ ខែកុម្ភៈ ដល់ថ្ងៃទី ៣ខែមីនា ឆ្នាំ២០១៩ ដែលសហការជាមួយ ផ្សាទំនើបចំនួន៣ទីតាំងនៅភ្នំពេញ ដែលមានដូចជាផ្សារទំនើបខេមបូឌាស៊ុបភើស្ទ័រ ផ្សារទំនើបភ្នំពេញស៊ុបភើស្ទ័រ និងផ្សារទំនើបស៊ុបភើម៉ាត។ ចំពោះផ្សារទំនើបភ្នំពេញស៊ុបភើស្ទ័រដែលមានទីតាំងនៅលើបណ្តោយផ្លូវទ្រុងមាន់រៀងរាល់ថ្ងៃ ពុធ សៅរ៍ អាទិត្យ រាល់ការជាវវីតាល់កេសបេប៊ីចំនួន៤កេស នឹងទទួលបានកាបូបដាក់សម្ភារទារកដ៏ស្រស់ស្អាត១ភ្លាមៗ និង ការជាវវីតាល់ចំនុះ១.៥លីត្រ/១២ដប(កេសធម្មតា) ១កេស នឹងទទួលបានបន្តោងសោរូបទារកចំនួន ២។ ។
February 16, 2019 - អន្តរជាតិ
អតីតអ្នកបើកបរឲ្យក្រុមហ៊ុន Didi ក្នុងប្រទេសចិន ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសប្រហារជីវិត ជុំវិញករណី ដែលជនល្មើសបានចាប់រំលោភ ប្លន់យកប្រាក់ និងសម្លាប់ស្ត្រីជាអ្នកដំណើរម្នាក់កាលពីខែ សីហា ឆ្នាំ ២០១៨ កន្លងទៅនេះ។ បុរសជាជនល្មើសមានឈ្មោះថា Zhong Yuan អាយុ ២៧ ឆ្នាំ ហើយចំណែកឯស្ត្រីជាជនរងគ្រោះមានឈ្មោះថា Zhao អាយុ ១៩ ឆ្នាំ។ ក្នុងថ្ងៃកើតហេតុស្ត្រីរងគ្រោះបានប្រើប្រាស់សេវាដឹកជញ្ជូនរបស់ក្រុមហ៊ុន Didi ដើម្បីធ្វើដំណើរតែម្នាក់ឯងទៅចូលរួមកម្មវិធីខួបកំណើតមិត្តភក្តិរបស់នាង តែពេលនោះអ្នកបើកបរបែរជាដឹកនាងទៅដល់កន្លែងស្ងាត់មួយ ដើម្បីចាប់រំលោភនាង ប្លន់យកប្រាក់របស់នាងអស់ និងក្រោយមកក៏បានសម្លាប់នាង និងយកសាកសពទៅបោះចោល នៅក្បែជើងភ្នំ។ យ៉ាងណាក្តី មុនពេលកើតស្រ្តីជាជនរងគ្រោះ
February 16, 2019 - កីឡា
ក្រុមកំពូលតារាង Serie A របស់អុីតាលី Juventus បន្តការឈ្នះរបស់ពួកគេនៅក្នុងសប្តាហ៍ទី ២៤ ទៅលើក្រុម Frosinone ក្នុងលទ្ធផល ៣ទល់នឹង០។ មិនតែប៉ុណ្ណោះ គិតត្រឹមនាទី ទី២០ពួកគេអាចរកបាន២គ្រាប់ ដោយគ្រាប់បាលទី១ រកបានដោយ Paulo Dybala នៅនាទី ៦ និងគ្រាប់បានទីពីរកបានដោយ កីឡាករខ្សែរការពារ Bonucci ដែលទើបនឹងជាពីរបួសនៅនាទី ទី ១៧។ ក្រោយមកនៅពាក់កណ្តាលតង់ទី២ កីឡាករដែលទើបនឹងចាប់ផ្តើមអាជីពនៅក្របខ័ណ្ឌ Serie A Christiano Ronaldo នៅតែអាចរកគ្រាប់បាល់បានអោយក្រុម ដោយការបោះបញ្ជូនបាល់ដោយ
February 16, 2019 - អន្តរជាតិ
វាជារឿងធម្មតាសម្រាប់ម្ចាស់ឆ្កែ ដែលពួកគេតែងតែដាក់ឆ្អឹងសល់ពីចានរបស់ពួកគេឱ្យទៅឆ្កែ។ ប៉ុន្តែតើអ្នកដឹងទេថា ការធ្វើបែបនេះអាចបណ្តាលឱ្យមានបញ្ហាជាច្រើនដល់សត្វឆ្កែរបស់អ្នក? ជាក់ស្ដែងថ្មីៗនេះមន្ទីរពេទ្យសត្វមួយនៅកោះតៃវ៉ាន់ បានធ្វើការវះកាត់ឱ្យឆ្កែមួយក្បាលដែលម្ចាស់វាចូលចិត្តឱ្យវាស៊ីឆ្អឹង។ ក្រុមបសុពេទ្យក៏បានវះកាត់យកឆ្អឹងដែលមិនអាចកិនរំលាយពីក្នុងពោះរបស់វាចំនួន ១.៣គីឡូក្រាម។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ អ្នកឯកទេសខាងពេទ្យសត្វម្នាក់ឈ្មោះ Donna Solomon ដែលជាម្ចាស់នៃមជ្ឈមណ្ឌលពេទ្យសត្វនៃទីក្រុងឈីកាហ្គោបាននិយាយនៅក្នុងអត្ថបទរបស់គាត់ថា ឆ្អឹងដែលអ្នកដាក់ឱ្យឆ្កែអាចបណ្តាលឱ្យពួកវាមានបញ្ហាដូចជា៖ ធ្មេញបាក់ដោយសារបាក់តេរី រយះអណ្តាត រាករូស ការដាច់រហែកនៃក្រពះពោះវៀន និងហូរឈាមចេញពីរន្ធគូថរបស់ពួកវា -ល- ដូច្នេះអ្នកមិនគួរដាក់ឆ្អឹងរឹងៗឱ្យវាស៊ីនោះទេ៕ អត្ថបទ៖ លីដា ប្រភព៖ worldofbuzz
February 16, 2019 - PR
(ភ្នំពេញ)៖ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ជាធនាគារដែលមានផលិតផល និងសេវាកម្ម គណនីប្រាក់បញ្ញើ ប្រាក់កម្ចីជាបុគ្គល ប្រាក់កម្ចីពាណិជ្ជកម្ម និងហិរញ្ញទាន ពាណិជ្ជកម្មជាដើម ដែលមានលក្ខណៈពិសេសគួរឱ្យទាក់ទាញ និងច្នៃប្រឌិតខ្ពស់បានពង្រីកវិសាលភាពរបស់ខ្លួនហើយបន្ថែមទៀតហើយ ដោយនៅថ្ងៃដ៏ឆាប់ខាងមុខនេះ នឹងបើកសម្ពោធសាខាទី៣របស់ខ្លួន នៅផ្សារអូឡាំពិក។ វត្តមានរបស់ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក នៅក្នុងវិស័យធនាគាររបស់ប្រទេសកម្ពុជា នឹងផ្តល់អត្ថប្រយោជន៍ ចំពោះគ្នាទៅវិញទៅមកដល់ប្រជាជនកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋ ប្រជាមានិតចិន ពិសេសវាក៏ឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីទំនាក់ទំនងទ្វេភាគី និងទំនាក់ទំនងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងទីក្រុងហុងកុងផងដែរ។ ធនាគារមាន ការិយាល័យកណ្តាល
February 15, 2019 - បច្ចេកវិទ្យា
ក្រុមហ៊ុន Apple គ្រោងនឹងចេញលក់នូវកាសឥតខ្សែរ AirPods 2 សេរីថ្មីរបស់ខ្លួន ដែលមានលក្ខណៈពិសេសមិនងាយ រអិលចេញពីត្រចៀកអ្នកស្ដាប់។ AirPods 2 សេរីថ្មីនេះនឹងមានរូបរាងដូចគ្នាទៅនឹង AirPods 2 សេរីថ្មីសេរីចាស់ដែរ តែអ្វីដែលខុសគ្នានោះគឺប្រភេទជ័រដែលគេប្រើសម្រាប់ស្រោមកាស។ AirPods 2 សេរីថ្មីត្រូវបានគេប្រើប្រាស់ជ័រដែល មានលក្ខណៈស្អិតជាប់នឹងរន្ធត្រចៀក ហើយមិនងាយរបូតចេញពីត្រចៀកអ្នកស្ដាប់នោះទេ។ យ៉ាងណាក្តីតម្លៃរបស់ AirPods 2 សេរីថ្មីអាចនឹងមានតម្លៃខ្ពស់ជាងសេរីចាស់បន្តិចចន្លោះពី ២០០-២៥៥ ដុល្លារ (តម្លៃនៅអាមេរិក)។ គេរំពឹងយ៉ាងខ្ពស់ថា AirPods 2 សេរីថ្មីនេះនឹងក្លាយជាជម្រើសល្អបំផុត សម្រាប់ប្រិយមិត្តអ្នកគាំទ្ររផលិតផលរបស់ ក្រុមហ៊ុន Apple៕
February 15, 2019 - PR
កាលពីថ្ងៃទី១៤ កុម្ភៈ ម្សិលមិញនេះ ក្រុមហ៊ុនអចលនទ្រព្យ PDH Town Investement Co.,LTD បានសម្ពោធលក់គម្រោងដីឡូត៍តម្លៃចាប់ពី២៥០០ដុល្លារ របស់ខ្លួនដែលមានទីតាំងនៅតំបន់សក្តានុពលជាប់បណ្តោយផ្លូវលោកឧកញ៉ាលីយ៉ុង ផាត់(៣០ម៉ែត្រ) ស្ថិតនៅភូមិតាំងស្តុក ឃុំសែនមនោរម្យ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។ គម្រោងអភិវឌ្ឍន៍នេះ មានឈ្មោះថា ដីឡូត៍មនោរម្យអភិវឌ្ឍន៍ ដែលមានតម្លៃធូរថ្លៃពោលចាប់ពី២៥០០ដុល្លារដល់១២០០០ដុល្លារ លើផ្ទៃដីជាង២ហិកតា មាន១២២ឡូត៍ ហើយទំហំមាន5mx20m ស្តង់ដារផ្ទះល្វែង ឬវិឡាបាន។ ក្នុងឱកាសសម្ពោធនេះ លោកហេង មករា នាយកប្រតិបត្តិក្រុមហ៊ុន មានប្រសាសន៍ថា ទីតាំងដីឡូត៍ស្ថិតនៅតំបន់អភិវឌ្ឍន៍ថ្មី ដែលមានចម្ងាយ១គីឡូម៉ែត្រពីផ្សារបាត់ដឹង និង១៧គីឡូ កន្លះពីផ្សារសំរោង។ អ្វីពិសេសនោះ
February 15, 2019 - អន្តរជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលអាកាសដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការសហការចូលរួមពីមន្ត្រីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅក្នុងផ្សារសេនជូរីផ្លាស្សា ខណ្ឌសែនសុខ។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួនមកធ្វើតេស្តបឋមរួមមាន៖ ខាត់ណា ស្ពៃតឿ សាឡាដ ខ្ញីហាន់
February 15, 2019 - កីឡា
ក្លឹប Inter Milan បានសម្រេចចិត្តបញ្ចុះតម្លៃខ្លួនខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Mauro Icardi មកត្រឹម 80លានអឺរ៉ូ ដើម្បីជួយសម្រួលដល់ការចាកចេញរបស់ Icardi ពី Inter Milan នៅក្នុងពេលបញ្ចប់រដូវកាលនេះ។ ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះកំពុងស្វាសស្វែងរកផ្លូវចាកចេញពីក្លឹប Inter Milan ក្រោយពេលខ្សែប្រយុទ្ធរូបនេះខកចិត្តគ្រូបង្វឹកដកដំណែងជាប្រធានក្រុម ជាពិសេសខ្សែប្រយុទ្ធរូបនេះបានអវត្តមានជាមួយនឹងក្លឹប Inter Milan ក្នុងជំនួបយកឈ្នះក្លឹប Rapid Vienna ក្រៅដីក្នុងការប្រកួតពានរង្វាន់ UEFA Europa League កាលម្សិលមិញ។ តម្លៃផ្ទេរចាស់របស់ខ្សែប្រយុទ្ធរូបនេះ ត្រូវបានក្លឹប Inter Milan កំណត់តម្លៃដល់ទៅ 110លានអឺរ៉ូ
February 15, 2019









