Khmernote Media
  • PR

    បច្ចុប្បន្ននេះបច្ចេកវិទ្យាកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យការរស់នៅ កាន់តែមានភាពងាយស្រួល និងទាន់សម័យគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះដែរក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ក៏បានបញ្ចេញនូវនាឡិកាវៃឆ្លាត (ស្មាតវ៉ច) របស់ខ្លួនកាលពីពេលថ្មីៗនេះដោយធ្វើការអភិវឌ្ឍន៍មុខងារថ្មីៗជាច្រើនដែលធ្វើឱ្យអតិថិជនដែលតែងតែគាំទ្រគ្រប់ផលិតផលរបស់ខ្លួនទាំងអស់កាន់តែមានការជឿជាក់ និងពោរពេញដោយប្រណិតភាព។ ថ្មីៗកន្លងមកនេះ សាមសុង បានបញ្ចេញនូវនាឡិកា Galaxy Watch របស់ខ្លួនដោយរចនាឡើងយ៉ាងល្អឥតខ្ចោះ និងត្រូវបានគេចាត់ទុកថាជានាឡិកាវៃឆ្លាត (ស្មាតវ៉ច) ដ៏ល្អបំផុត។ អ្វីដែលធ្វើឱ្យ Galaxy Watch ទទួលបានការជឿទុកចិត្ត និងគាំទ្រខ្លាំងបំផុតគឺដោយសារតែចំណុចទាំង ៥ របស់វា៖ ១.មានតម្លៃសមរម្យបំផុត ២. មានរូបរាងល្អប្រណីតបែប Premium ៣. មានគ្រូពេទ្យចាំមើលថែ (Samsung Health Functions)

    February 14, 2019
  • អន្តរជាតិ

    ក្មេងប្រុសអាយុត្រឹមអាយុ ១៣ ឆ្នាំម្នាក់បានចេញផ្សាយរបកកំឃើញរបស់ខ្លួនជាផ្លូវការ និងបានក្លាយជាអ្នកស្រាវជ្រាវវ័យក្មេងម្នាក់នៅក្នុងពិភពលោកផងដែរ។ ក្មេងប្រុសអច្ឆរិយរូបនេះមានឈ្មោះថា Daniel Liu ជា​មនុស្សពូកែខាងគីមីវិទ្យាតាំងពីរូបគេនៅក្មេងម្លះ។ គេនៅចាំបានថា កាលពីរូបគេមានអាយុត្រឹម ១០ ឆ្នាំ រូបគេធ្លាប់ឈ្នះពានរង្វាន់ ផ្នែកគីមីវិទ្យា Chemical Educational Foundation ក្រោយការប្រកួតប្រជែងជាមួយនឹងបេក្ខជនប្រមាណជា ៣០​,០០០ នាក់ផ្សេងទៀត និងទទួលបានប្រាក់រង្វាន់ ១,០០០ ដុល្លារអាមេរិកទៀតផង។ ក្រោយមកនៅឆ្នាំ ២០១៦ គេក៏បានចូលរៀននៅក្នុង សាកលវិទ្យាល័យ Toledo ក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក។ ​ដោយសាររូបគេមានសមត្ថភាពខ្ពស់ កុមាររូបនេះត្រូវបានលោកសាស្ត្រាចារ្យល្បីៗផ្នែកគីមីវិទ្យានាំយកមកបណ្តុះបណ្តាលជាពិសេស និងបានយកគេទៅសិក្សានៅក្នុងមន្ទីរពិសោធរួមគ្នា ដើម្បីស្រាវជ្រាវពីឱសថ

    February 14, 2019
  • កីឡា

    ក្លឹបបិសាចក្រហម Manchester United ត្រៀមកញ្ចប់ថវិកាប្រមាណជាង 100លានផោន ទុកសម្រាប់ដេញថ្លៃខ្សែបម្រើប្រយុទ្ធវ័យក្មេង Joao Felix ពីក្លឹប Benfica នៅក្នុងពេលបញ្ចប់រដូវកាលនេះ។ ខ្សែបម្រើប្រយុទ្ធវ័យក្មេង Joao Felix ដែលត្រូវបានគេរំពឹងទុកថា នឹងក្លាយជាខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ព័រទុយហ្គាល់ក្នុងពេលអនាគតនោះ កំពុងត្រូវបានក្លឹបធំៗនៅក្នុងទ្វីបអឺរ៉ុបចាប់អារម្មណ៍ខ្លាំងមែនទែនចំពោះគ្រាប់គុជរបស់ព័រទុយហ្គាល់មួយនេះ។ ខ្សែបម្រើប្រយុទ្ធវ័យ 19 ឆ្នាំរូបនេះក្នុងមួយរយៈចុងក្រោយដែលចូលរួមជាមួយនឹងក្លឹប Benfica ត្រូវបានក្លឹបធំៗត្រៀមប្រជែងគ្នាដណ្ដើមរូបគេ ដោយសារតែ Felix មានទេពកោសល្យល្អជាពិសេសសមត្ថភាពរបស់គេ។ ឥលូវនេះក្លឹបបិសាចក្រហម Manchester United បានបើកភ្លើងខៀវក្នុងការត្រៀមដេញថ្លៃខ្សែប្រយុទ្ធ Joao Felix ដោយក្លឹបយក្សរបស់អង់គ្លេសមួយនេះហ៊ានចំណាយដល់ទៅ 100លានផោន ដើម្បីធ្វើយ៉ាងណាអូសទាញ Felix

    February 14, 2019
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ស្ត្រីជាអ្នកញៀននឹងការលេង Facebook ម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួន បន្ទាប់ពីនាងខឹងនឹងប្តីរបស់នាង ដែលបានហាមឃាត់នាងមិនឲ្យលេង Facebook។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Penajam ភាគខាងត្បូងប្រទេសឥណ្ឌូនេស៊ី។ ស្ត្រីជាជនរងគ្រោះមានឈ្មោះថា Arniati អាយុ ២២ ឆ្នាំ មានមុខរបរជាមេផ្ទះ។ រាល់ថ្ងៃនាងតែងតែចំណាយពេលជាច្រើន ដើម្បីប្រើប្រាស់ Facebook និងបណ្តាញសង្គមផ្សេងទៀតតាមរយៈទូរស័ព្ទដៃរបស់នាង។​ ដោយមើលឃើញសកម្មភាពនេះហាក់ជ្រុលហួសហេតុពេក បុរសជាប្តីបានដាស់តឿនជារឿយៗឲ្យនាងកាត់បន្ថយពេលប្រើប្រាស់ទូរស័ព្ទដៃ និងអ៊ីនធឺណិតខ្លះ ព្រោះវាជារឿងអត់ប្រយោជន៍ និងខ្ជះខ្ជាយពេលវេលា។ យ៉ាងណាក្តី ស្រ្តីជាជនរងគ្រោះនៅតែបន្តសកម្មភាពរបស់ខ្លួន ដោយមិនស្តាប់តាមការដាស់តឿនរបស់ប្តីឡើយ។ ក្រោយមកបុរសជាប្តីក៏សម្រេចហាមមិនអោយនាងប្រើប្រាស់ Facebook ទាំងស្រុងតែម្តង ដោយបានផ្តាច់អ៊ីនធឺណិតនៅផ្ទះចោលទៀតផង។ សកម្មភាពនេះបានធ្វើឲ្យស្រ្តីរងគ្រោះខឹងនឹងប្តីជាខ្លាំង ហើយក៏សម្រេចចិត្តចងកសម្លាប់ខ្លួនតែម្តង៕ អត្ថបទ៖

    February 14, 2019
  • អន្តរជាតិ

    នៅពេលតំរងនោមរបស់លោកអ្នកចុះខ្សោយឬមានបញ្ហា វានឹងអាចបង្កឲ្យរាងកាយលោកអ្នកមានបញ្ហាផ្សេងៗជាច្រើនទៀតដូចជា បញ្ហាសំពាធឈាម ជំងឺទឹកនោមផ្អែម ឬខូចក្រលៀនព្យាបាលលែងបានទាល់តែប្តូរចេញតែម្តង។ ដើម្បីទប់ស្កាត់បញ្ហាធ្ងន់ធ្ងរ ទាំងនេះ លោកអ្នកត្រូវចេះតាមដានពីសុខភាពក្រលានឲ្យបានជាប្រចាំ ដើម្បីងាយស្រួលរកដំណោះស្រាយនៅពេលដែលក្រលាន ទើបមានបញ្ហាតិចតួច។ ខាងក្រោមនេះជាសញ្ញាបឋមដែលអនុញ្ញាតឲ្យលោកអ្នកដឹងថា ក្រលានរបស់លោកអ្នកកំពុងតែផ្ដើមមាន បញ្ហាហើយ៖ ១. ស្បែករបស់លោកអ្នកចាប់ផ្តើមស្ងួត​ និងមានរមាស់តិចៗ ២. អស់កម្លាំង ហើយបញ្ញាស្មារតីក៏ចុះខ្សោយដែរ ព្រោះក្នុងរាងកាយមានជាតិពុលច្រើន ៣. រាងកាយរបស់លោកអ្នកមានពណ៌ស្លេកស្លាំងខុសធម្មតា ៤. មានបញ្ហាដំណេកដូចជាមិនសូវងងុយគេង ឬគេងមិនស្កប់ជាដើម ៥. លោកអ្នកមានទំនោរចង់បត់ជើងតូចញឹកញាប់ជាងធម្មតា ៦. ជើង និងកជើងរបស់លោកអ្នកហើ​មដោយគ្មានប៉ះទង្គិតជាមួយអ្វីទាល់តែសោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ healthdigezt  

    February 14, 2019
  • សង្គម

    ក្នុងឳកាសទិវានៃក្តីស្រលាញ់១៤ កុម្ភៈ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារដាស់តឿនដល់យុវជន យុវតី ដោយមានខ្លឹមសារដូចតទៅនេះ។ “សួស្ដីចៅៗក្មួយៗនិងជនរួមជាតិទាំងឡាយ ថ្ងៃនេះជាថ្ងៃ ១០កើត ខែមាឃ ឆ្នាំច បើនិយាយជាថ្ងៃតាមចន្ទគតិបែបនេះ ប្រហែលជាគ្មានក្មួយៗចៅៗណាចាប់អារម្មណ៍ទេមើលទៅ តែបើនិយាយថាជាថ្ងៃ១៤កុម្ភៈ ប្រហែលជាមានអ្នកចាប់អារម្មណ៍ច្រើន អ្នកខ្លះប្រហែលជាបានរៀបចំផែនការរួចរាល់ហើយផងក៏មិនដឹង។ ថ្ងៃនេះតាមិនចង់និយាយពីរឿងនយោបាយអីទេ គ្រាន់តែចង់និយាយទៅកាន់ចៅៗដែលទើបពេញវ័យ។ ចៅៗសុទ្ធតែដឹងហើយថាអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ ជាពិសេសនៅថ្ងៃទិវានៃក្តីស្រលាញ់នេះតែម្តង ។ តានិយាយនេះ មិនមែនចង់ជ្រៀតជ្រែកចូលកិច្ចការយុវវ័យនោះទេ តែការប្រព្រឹត្តខុសប្រពៃណីទំនៀមទម្លាប់ខ្មែរក៏មិនមែនជាកិច្ចការយុវជនយុវនារីដែរ។ តាមកដល់អាយុប៉ុណ្ណេះ តាក៏ធ្លាប់ឆ្លងកាត់ជីវិតយុវវ័យដែរ តាដឹងថា អារម្មណ៍រំភើបពេលជួបអ្នកដែលខ្លួនស្រលាញ់វាយ៉ាងដូចម្តេច។

    February 14, 2019
  • កីឡា

    កាលពីយប់មិញនេះ ព្រឹត្តិការណ៍បាលទាត់ធំជាងគេប្រចាំទ្វីបអឺរ៉ុបនៅតែបន្ត បើទោះបីជាបានស្ងាត់មួយរយៈធំក៏ដោយ។ នៅវគ្គ ១៦ក្រុមចុងក្រោយ យើងឃើញថាមានក្រុមបាល់ទាត់ធំៗជាច្រើន ដែលសុទ្ធតែជាជើងឯកប្រចាំប្រទេស ដោយកាលពីយប់មិញនេះ មានពីរគូ ដែលគូទីមួយជាការប្រកួតរវាង Real Madrid មកពីអេស៉្បាញ និង AJax មកពីអាឡឺម៉ង់ និង មួយគូទៀតជាការប្រកួតរវាង Tottenham Hotspur មកពីអង់គ្លេស និង Borussia Dortmund មកពីអាឡឺម៉ង់ដូចគ្នា។ មិនគួរអោយជឿថា នៅជើងទីមួយនៃវគ្គ ១៦ក្រុមចុងក្រោយ នៅទឹកដី Wembley ក្រុម Spur បានយកឈ្នះក្រុមដែលឈរនៅកំពូលតារាង Bundesliga ក្នុងលទ្ធផលរហូតដល់ទៅ

    February 14, 2019
  • PR

    បន្ទាប់ពីមានការផ្ទុះរូបភាពស្វែងរកអ្នកជំនាញថតរូបភាពពេលយប់ ដែលបានបង្ហោះដោយតារាសម្តែងដ៏មានប្រជាប្រិយភាព និង តារានិយមលេងបណ្តាញសង្គមហ្វេកបុកដ៏ល្បីៗ ដូចជា លោក កែវ សុខផេង កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា លោក ឈឹមសក្កដា កញ្ញា ហ៊ិនច័ន្ទនីរត្ន័ លោក ជាសុវណ្ណារឹទ្ធ អ្នកនាង សុខសុម៉ាវតី អ្នកនាង នាងសុវ៉ាតនា ហៅ DJ Nana លោក ហៃប៉ាវហុង កញ្ញា ស៊ីនយូប៊ីន និង កញ្ញ សាឡាត់ស្រីឡាងជាដើម កាលពីប៉ុន្មានថ្ងៃមុនរួចមក ដោយនៅ Status ដែលពួកគាត់បានសរសេរថា “

    February 14, 2019
  • អន្តរជាតិ

    ស្រ្តីជាអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ម្នាក់ បានសម្តែងនូវការខកចិត្តយ៉ា​ងខ្លាំងនៅក្នុងយប់នៃថ្ងៃផ្សំដំណេករបស់ខ្លួន បន្ទាប់ពីនាងបានរកឃើញថា ប្រដាប់ភេ​ទប្តីរបស់នាងមានទំហំតូចខ្លាំង ដែលខុសប្លែកពីទំហំធម្មជាតិរបស់មនុស្សប្រុសទូទៅ។ តាមរយៈបណ្តាសង្គមរបស់នាងបានឲ្យដឹងថា ស្ត្រីរូបនេះមានអាយុ ២៧ ឆ្នាំ និងមិនត្រូវបានគេបញ្ចេញឈ្មោះនោះទេ។ សាររបស់នាងបានរៀបរាប់ថា នាងបានស្គាល់ប្តីរបស់នាងជាងមួយឆ្នាំមុនពេលឈានដល់ថ្ងៃរៀបការ ហើយក្នុងរយៈពេលស្គាល់គ្នានេះ នាងតែងបង្កើតឱកាសចង់រួមភេទជាមួយនឹងប្តីនាងជាញឹកញាប់ តែប្តីរបស់នាងតែងព្យាយាមគេចវេសរហូត។ ឥរិយាបថនេះបានធ្វើឲ្យស្រ្តីជាប្រពន្ធគិតថា ប្តីរបស់នាងជាមនុស្សដែលមិនចង់ធ្វើផ្តេសផ្ដាសមុនពេលរៀបការ នឹងទុករង់ចាំឱកាសពិសេសក្នុងក្រោយពេលរៀបការរួច។ យ៉ាងណាក្តី​ក្នុងយប់ផ្សំដំណេកស្រាប់តែស្រ្តីជាប្រពន្ធខកចិត្ត និងភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញលិង្គរបស់ ប្តីនាងមានទំហំតូចខុសប្រក្រតី មានប្រវែងប្រមាណជា ៣,១ សង់ទីម៉ែត្រតែប៉ុណ្ណោះ។ ចុងក្រោយនាងបានសួរទៅកាន់មិត្តក្នុង Facebook ​​​​​​​​​​របស់នាងថា តើនាងគួរយ៉ាងដូចម្តេចបន្តទៀតជាមួយនឹងប្តីនាង ត្រូវរស់នៅជាមួយគ្នាបន្ត ឬបញ្ចប់? អត្ថបទ៖ភក្តី

    February 14, 2019
  • PR

    ធនាគារ ABA ដែលជាសមាជិកពេញសិទ្ធិនៃសម្ពន្ធធនាគារជាតិកាណាដា ថ្ងៃនេះសូមប្រកាសបើកដំណើរជាផ្លូវការ នូវ មជ្ឈមណ្ឌលសេវាធនាគារអាជីវកម្ម ជាលើកដំបូងរបស់ខ្លួន ដើម្បីផ្តល់សេវាធនាគារដែលមានគុណភាពជូនដល់ វិស័យសហគ្រាសធុនតូចនិងមធ្យម ក្រុមហ៊ុនធំៗ ក៏ដូចជាក្រុមហ៊ុនសាជីវកម្មពហុជាតិ និងអាជីវកម្មក្នុងស្រុកដែលកំពុងប្រតិបត្តិការយ៉ាងលេចធ្លោនៅកម្ពុជា។ ដោយមានទីតាំងស្ថិតនៅជាន់ទីមួយនៃអគារការិយាល័យកណ្តាលរបស់ខ្លួនដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីហនុដ៏មមាញឹកក្នុងទីក្រុងភ្នំពេញ មជ្ឈមណ្ឌលសេវាធនាគារអាជីវកម្ម ត្រូវបានរចនាឡើងដោយផ្តោតលើការផ្តល់ភាពងាយស្រួល និងភាពឯកជនដល់អតិថិជនដែលជាម្ចាស់អាជីវកម្ម នៅពេលដែលពួកគាត់អញ្ជើញមកដល់មជ្ឈមណ្ឌលផ្ទាល់។ មជ្ឈមណ្ឌលក៏មានផ្តល់កន្លែងចំណតរថយន្ត កន្លែងរង់ចាំ បញ្ជរបម្រើអតិថិជន ក៏ដូចជាបន្ទប់ឯកជនសម្រាប់ផ្តល់ប្រឹក្សាមួយទល់នឹងមួយជាមួយបុគ្គលិកដែលមានជំនាញធ្វើការផ្ទាល់លើផ្នែកអាជីវកម្មផងដែរ។ “យើងខ្ញុំមានមោទនភាព និងភាពរីករាយយ៉ាងខ្លាំងក្នុងការដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលសេវាធនាគារអាជីវកម្មនេះ ព្រោះវាជាកន្លែងដែលម្ចាស់អាជីវកម្មអាចអាស្រ័យពឹងពាក់បានក្នុងការបំពេញតម្រូវការផ្នែកធនាគារដល់ពួកគាត់។ យើងខ្ញុំជឿជាក់ថា វត្តមានរបស់មជ្ឈមណ្ឌលនឹងឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការផ្នែកទីផ្សារនៅកម្ពុជា និង ជួយបង្កើនប្រសិទ្ធភាពផ្នែកបម្រើអតិថិជនរបស់យើងឲ្យបានកាន់តែប្រសើរ” លោក ឈន ម៉ង់ឌី ប្រធាននាយកដ្ឋានសេវាធនាគារអាជីវកម្ម បានមានប្រសាសន៍ក្នុងឱកាសបើកដំណើរការជាផ្លូវការនេះ។ លោកក៏បានបន្ថែមទៀតថា

    February 13, 2019