ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សញ្ញា ៦ យ៉ាងដែលបញ្ជាក់ថា អ្នកកំពុងតែមានបញ្ហាតំរងនោម

    BY Khmernote Media February 14, 2019
    សញ្ញា ៦ យ៉ាងដែលបញ្ជាក់ថា អ្នកកំពុងតែមានបញ្ហាតំរងនោម

    នៅពេលតំរងនោមរបស់លោកអ្នកចុះខ្សោយឬមានបញ្ហា វានឹងអាចបង្កឲ្យរាងកាយលោកអ្នកមានបញ្ហាផ្សេងៗជាច្រើនទៀតដូចជា បញ្ហាសំពាធឈាម ជំងឺទឹកនោមផ្អែម ឬខូចក្រលៀនព្យាបាលលែងបានទាល់តែប្តូរចេញតែម្តង។ ដើម្បីទប់ស្កាត់បញ្ហាធ្ងន់ធ្ងរ ទាំងនេះ លោកអ្នកត្រូវចេះតាមដានពីសុខភាពក្រលានឲ្យបានជាប្រចាំ ដើម្បីងាយស្រួលរកដំណោះស្រាយនៅពេលដែលក្រលាន ទើបមានបញ្ហាតិចតួច។ ខាងក្រោមនេះជាសញ្ញាបឋមដែលអនុញ្ញាតឲ្យលោកអ្នកដឹងថា ក្រលានរបស់លោកអ្នកកំពុងតែផ្ដើមមាន បញ្ហាហើយ៖

    ១. ស្បែករបស់លោកអ្នកចាប់ផ្តើមស្ងួត​ និងមានរមាស់តិចៗ

    ២. អស់កម្លាំង ហើយបញ្ញាស្មារតីក៏ចុះខ្សោយដែរ ព្រោះក្នុងរាងកាយមានជាតិពុលច្រើន

    ៣. រាងកាយរបស់លោកអ្នកមានពណ៌ស្លេកស្លាំងខុសធម្មតា

    ៤. មានបញ្ហាដំណេកដូចជាមិនសូវងងុយគេង ឬគេងមិនស្កប់ជាដើម

    ៥. លោកអ្នកមានទំនោរចង់បត់ជើងតូចញឹកញាប់ជាងធម្មតា

    ៦. ជើង និងកជើងរបស់លោកអ្នកហើ​មដោយគ្មានប៉ះទង្គិតជាមួយអ្វីទាល់តែសោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ healthdigezt

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay