ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខឹងប្តីហាមមិនឲ្យលេង Facebook ប្រពន្ធរត់ទៅចងកសម្លាប់ខ្លួនបាត់

    BY Khmernote Media February 14, 2019
    ខឹងប្តីហាមមិនឲ្យលេង Facebook ប្រពន្ធរត់ទៅចងកសម្លាប់ខ្លួនបាត់

    ឥណ្ឌូនេស៊ី៖ ស្ត្រីជាអ្នកញៀននឹងការលេង Facebook ម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួន បន្ទាប់ពីនាងខឹងនឹងប្តីរបស់នាង ដែលបានហាមឃាត់នាងមិនឲ្យលេង Facebook។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Penajam ភាគខាងត្បូងប្រទេសឥណ្ឌូនេស៊ី។ ស្ត្រីជាជនរងគ្រោះមានឈ្មោះថា Arniati អាយុ ២២ ឆ្នាំ មានមុខរបរជាមេផ្ទះ។ រាល់ថ្ងៃនាងតែងតែចំណាយពេលជាច្រើន ដើម្បីប្រើប្រាស់ Facebook និងបណ្តាញសង្គមផ្សេងទៀតតាមរយៈទូរស័ព្ទដៃរបស់នាង។​

    ដោយមើលឃើញសកម្មភាពនេះហាក់ជ្រុលហួសហេតុពេក បុរសជាប្តីបានដាស់តឿនជារឿយៗឲ្យនាងកាត់បន្ថយពេលប្រើប្រាស់ទូរស័ព្ទដៃ និងអ៊ីនធឺណិតខ្លះ ព្រោះវាជារឿងអត់ប្រយោជន៍ និងខ្ជះខ្ជាយពេលវេលា។ យ៉ាងណាក្តី ស្រ្តីជាជនរងគ្រោះនៅតែបន្តសកម្មភាពរបស់ខ្លួន ដោយមិនស្តាប់តាមការដាស់តឿនរបស់ប្តីឡើយ។ ក្រោយមកបុរសជាប្តីក៏សម្រេចហាមមិនអោយនាងប្រើប្រាស់ Facebook ទាំងស្រុងតែម្តង ដោយបានផ្តាច់អ៊ីនធឺណិតនៅផ្ទះចោលទៀតផង។ សកម្មភាពនេះបានធ្វើឲ្យស្រ្តីរងគ្រោះខឹងនឹងប្តីជាខ្លាំង ហើយក៏សម្រេចចិត្តចងកសម្លាប់ខ្លួនតែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay