Khmernote Media
  • កីឡា

    ក្លឹបតោខៀវ Chelsea រំពឹងទុកថាពួកគេអាចនឹងទិញផ្ដាច់កុងត្រាខ្សែប្រយុទ្ធ Gonzalo Higuain ពីក្លឹបសេះបង្កង់ Juventus នៅក្នុងពេលបញ្ចប់រដូវកាលនេះក្នុងតម្លៃថោកជាងតម្លៃព្រមព្រៀងក្នុងតម្លៃផ្ទេរ 36លានអឺរ៉ូ។ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Gonzalo Higuain បានចាកចេញពីក្លឹប AC Milan មកចូលរួមជាមួយនឹងក្លឹងតោខៀវ Chelsea នៅក្នុងទីផ្សារដោះដូរកីឡាករខែមករាកន្លងទៅក្នុងលក្ខខ័ណ្ឌខ្ចីជើងពីក្លឹបម្ចាស់ដើមសេះបង្កង់ Juventus រយៈពេលពាក់កណ្ដាលរដូវកាល។ ហើយក្លឹបសេះបង្កង់ Juventus បានដាក់លក្ខខ័ណ្ឌជាមួយនឹងក្លឹបតោខៀវ​ Chelsea ដោយផ្ដល់ជម្រើសឲ្យ Chelsea ទិញផ្ដាច់ Higuain ពី Juventus ក្នុងតម្លៃផ្ទេរ 36លានអឺរ៉ូ។ ប៉ុន្ដែក្លឹបតោខៀវ Chelsea បានរំពឹងទុកថាពួកគេអាចនឹងចចារតម្លៃខ្លួនរបស់

    February 15, 2019
  • PR

    ភ្នំពេញ៖ តើលោកអ្នកកំពុងធុញទ្រាន់ជាមួយនឹងក្លិនឆ្អាប ឬក្លិនមិនល្អនៅក្នុងទូទឹកករបស់អ្នកមែនទេ? ឈប់បារម្ភទៀតទៅ! ជាមួយទូទឹកកកសាមសុងទា្វរពីរ ម៉ូឌែល Twin Cooling Plus ដែលមានភាពបត់បែន និងភាពងាយស្រួលបំផុត។ ខាងក្រោមនេះគឺជាហេតុផល និងចំណុចពិសេសដែលអាចធ្វើឱ្យអតិថិជនទាំងអស់មិនអាចដកចិត្តចេញពីទូទឹកកកស៊េរីថ្មីមួយនេះបាន។ មានជម្រើសនៃថាមពលត្រជាក់ និងថាមពលបង្កក ៖ លោកអ្នកគ្រាន់តែចុចទៅលើប៊ូតុងមួយ ទូទឹកកកនេះនឹងអាចចែកចាយខ្យល់ត្រជាក់ឲ្យកកលឿន ឬត្រជាក់ល្មម។ ថាមពលត្រជាក់លឿនធ្វើឱ្យអាហារ និងភេសជ្ជៈត្រជាក់សម្រាប់ញ្ញាតិមិត្ត ឬភ្ញៀវដែលមកលេងផ្ទះរបស់លោកអ្នកដោយមិនបានប្រាប់មុនខណៈពេលដែលថាមពលបង្កកនេះអាចផលិតទឹកកកបានទាន់ចិត្តយ៉ាងអស្ចារ្យ។ មានមុខងារបំលែងដ៏វៃឆ្លាត ៖ លក្ខណៈដ៏ពិសេសជាងគេរបស់ទូទឹកកកនេះគឺអ្នកអាចបំលែងកន្លែងកកឱ្យទៅជាត្រជាក់ធម្មតាដោយគ្រាន់តែចុចទៅលើប៊ូតុងមួយប៉ុណ្ណោះ។ ចំណុចនេះមានភាពងាយស្រួលនៅពេលដែលអ្នកត្រូវការកន្លែងបន្ថែមដើម្បីដាក់អាហារឱ្យបានច្រើននៅក្នុងឱកាសពិសេសណាមួយ។ វាបំពាក់ដោយមុខងារប្រាំយ៉ាងដែលអ្នកអាចជ្រើសរើសបានតាមតម្រូវការរបស់លោកអ្នក។ ស៊ីថាមពលតិចបំផុត ៖ ជាមួយនឹងបច្ចេកវិទ្យា Digital Inverter ជួយសម្រួលល្បឿនដោយស្វ័យប្រវត្តិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃភាពត្រជាក់។

    February 15, 2019
  • អន្តរជាតិ

    ថ្មីៗនេះ ផលិតផលទឹកខ្ទិះដូងកំប៉ុងត្រូវបានគេផ្សព្វផ្សាយលក់យ៉ាងព្រោងព្រាតនៅក្នុងប្រទេសចិន ដោយបានឃោសនាថា ការញ៉ាំវាជាប្រចាំ នឹងជួយធ្វើឲ្យដើមទ្រូងរបស់មនុស្សស្រីរីកធំ និងស្រស់ស្អាត។ ភេសជ្ជៈកំប៉ុងថ្មីនេះហាក់ដូចជាទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អតិថិជនជាមនុស្សស្រី ដែលវីដេអូនៃការផ្សាយពាណិជ្ជកម្មនេះត្រូវបានគេ ចែករំលែកតៗគ្នាយ៉ាងច្រើននៅក្នុងបណ្តាញសង្គមនៅប្រទេសចិន។ តាមរយៈវីដេអូផ្សាយពាណិជ្ជកម្មបានបង្ហាញថា ភេសជ្ជៈនេះត្រូវបានគេចម្រាញ់ចេញពីសាច់ដូង ហើយវាមានគុណប្រយោជន៍សំរាប់សុខភាពជាច្រើន និងជាពិសេសគឺជួយពង្រីកដើមទ្រូងរបស់មនុស្សស្រ្តីតែម្តង រហូតដល់មានពាក្យស្លោកនៅក្នុងការផ្សាយពាណិជ្ជកម្មបាននិយាយថា​ “ខ្ញុំញ៉ាំវាពីតូចរហូតដល់ធំ (សំដៅលើទំហំដើមទ្រូង)” ទៀងផង។ យ៉ាងណាក្តី  បើយោងតាមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តហាក់ដូចជាមិនបានដឹងច្បាស់ទេថា ទឹកខ្ទិះដូង ឬភេសជ្ជៈចម្រាញ់ចេញពីសាច់ដូងនេះ ពិតជាអាចមានគុណប្រយោជន៍ជួយឲ្យដើមទ្រូងស្រ្តីរីកធំបានមែន​ ឬអត់នោះទេ។  រហូតមកទល់នឹងពេលនេះអាជ្ញាធរចិន គ្រោងនឹងចុះទៅដល់ក្រុមហ៊ុនផលិតភេសជ្ជៈប្រភេទនេះដើម្បីសិក្សាឲ្យបានច្បាស់ថា ផលិតផលខាងលើនេះពិតជាអាច ជួយពង្រីកដើមទ្រូងស្រ្តីបានមែន ឬគ្រាន់តែជាការកុហកអតិថិជន៕ អត្ថបទ៖ភក្តី ប្រភព៖shanghai

    February 15, 2019
  • អន្តរជាតិ

    ថៃ៖​ ប្រសិនបើអ្នកធ្វើដំណើរទៅប្រទេសថៃសូមចងចាំថា ពួកគេមានច្បាប់ថ្មីស្តីពីការជក់បារីតាំងពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ មកម្ល៉េះ។ ការផាកពិន័យជាប្រាក់គឺ ៥,០០០បាត (ប្រហែល ១៦០ដុល្លារអាមេរិក) សម្រាប់ពិរុទ្ធជន! ដូច្នេះអ្នកដែលជក់បារីសូមប្រុងប្រយ័ត្ន និងជក់បារីឱ្យមានសណ្តាប់ធ្នាប់។ កន្លែងដែលត្រូវហាមឃាត់មានដូចជា៖ គ្រឹះស្ថានជួល ខុនដូរ ហាងស្រា (Pubs) ខារ៉ាអូខេ អាគារសាសនា អគារភោជនីយដ្ឋាន ហាងបោកគក់ កន្លែងចតឡាន រោងកុន កន្លែងស្ប៉ា កន្លែងធ្វើសរសៃបែបថៃ បរិវេណមន្ទីរពេទ្យ&គ្លីនិក អាងហែលទឹក សាលារៀន សួនច្បារ ទីផ្សារ ចំណតឡានក្រុង -ល-។ យោងទៅតាមសារពត៌មាន

    February 15, 2019
  • កីឡា

    បន្ទាប់ពីមានការប្រកួតក្នុងពាន Champion league ២ថ្ងៃជាប់គ្នាហើយ កាលពីយប់មិញនេះដល់តួនាទីរបស់ក្រុមដែលត្រូវលេងនៅក្នុងពានធំលំដាប់ទីពីររបស់អឺរ៉ុបវិញម្តង ដែលកាលពីយប់មិញនេះ យើងឃើញមានរហូតដល់ទៅ ១៥គូឯណោះ ហើយវាគឺជាការប្រកួតវគ្គ ៣២ក្រុមចុងក្រោយរបស់ពាន Europa League ។ អ្វីដែលគួរអោយចាប់អារម្មណ៍នេាះគឺ ក្រុមកាំភ្លើងធំ Arsenal បានប៉ះជាមួយ ក្រុម Bate Borisov របស់ប្រទេសប៊ែឡារូស។ យើងដឹងហើយថា ក្រុម Arsenal គឺជាក្រុមដែលខ្លាំងនៅក្នុងបាល់ទាត់ប្រទេសអង់គ្លេស ប៉ុន្តែកាលពីយប់មិញនេះពួកគេបានបរាជ័យនៅក្រៅទឹកដីក្នុងលទ្ធផល១ ទល់នឹង០។ មួយគ្រាប់ដ៏មានន័យរបស់ក្រុម Bate នោះគឺជាការស៊ុតបាល់ហ្វ្រីឃីតពីចំងាយ របស់កីឡាករ Stanislav Dragun នៅចុងតង់ទី

    February 15, 2019
  • អន្តរជាតិ

    បុរសម្នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីសត្វឆ្កែជាទីស្រាលាញ់របស់គាត់បានលោតមកស្វាគមន៍គាត់ពីលើផ្ទះ និងបានធ្វើឲ្យឆ្អឹងករបស់គាត់បានបាក់។ បុរសជាជនរងគ្រោះមានឈ្មោះថា Li អាយុ ៦៧ ឆ្នាំ ហើយកន្លងមកបុរសជាជនរងគ្រោះជាមួយយនឹងសត្វឆ្កែចិញ្ចឹមរបស់គាត់គឺមានភាពស្និតស្នាលជាមួយគ្នាខ្លាំងណាស់ ហើយគាត់តែងប្រឡែងលេងជាមួយសត្វឆ្កែនោះជាប្រចាំ។ យ៉ាងណាក្តីមុនពេលកើតហេតុបុរសជាជនរងគ្រោះបានទៅលេងផ្ទះសាច់ញាតិរបស់គាត់មួយរយៈដោយទុកឲ្យសត្វឆ្កែចិញ្ចឹមរបស់គាត់រស់នៅជាមួយនឹងកូនៗរបស់គាត់។ ការបែកគ្នាមួយរយៈនេះបានធ្វើឲ្យសត្វឆ្កែនឹកបុរសរងគ្រោះជាខ្លាំង ហើយក្នុងថ្ងៃកើតហេតុនោះគ្រាន់តែបុរសរងគ្រោះមកដល់ផ្ទះភ្លាមស្រាប់តែសត្វឆ្កែ ដែលមានទម្ងន់ប្រមាណជា ៣០ គីឡូក្រាមនោះ បានមកលោតមកពីលើផ្ទះជាន់ទី ២ ដើម្បីស្វាគមន៍ការវិលត្រលប់មកវិញរបស់ម្ចាស់ ហើយហេតុការណ៍នេះក៏បានធ្វើអោយបុរសរងគ្រោះ​ត្រូវបាក់ឆ្អឹងក និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ shanghai

    February 15, 2019
  • អន្តរជាតិ

    យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា ផ្នែកវះកាត់កុមារ និងកែលំអរ និងផ្នែកទន្តវទនសាស្ត្រ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយក្រុមគ្រូពេទ្យឯកទេសវះកាត់មុខមាត់ មកពីប្រទេសអាឡឺម៉ង់ នឹងផ្តល់ជូន ការពិនិត្យ និងព្យាបាលជម្ងឺ ដូចជា ដុំពកមុខមាត់ វះកាត់ឆ្អឹងថ្គាម ដុំក្រពេញទឹកមាត់ វះកាត់ច្រមុះ និងប្រអប់ឆ្អឹងច្រមុះ វះកាត់សរសៃឈាមតូចៗ វះកាត់បាក់ឆ្អឹងមុខ ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩។ ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋមានអាការៈដូចខាងលើ កុំភ្លេចមកពិនិត្យ និងព្យាបាល៕ អត្ថបទ៖ សេម

    February 15, 2019
  • កីឡា

    ក្លឹបសេះបង្កង់ Juventus ត្រៀមខ្លួនរួចជាស្រេចក្នុងការដោះដូរកីឡាករដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅក្នុងពេលបញ្ចប់រដូវកាលនេះ ដោយក្លឹបយក្សរបស់អុីតាលីមួយនេះចង់យកខ្សែប្រយុទ្ធ Paulo Dybala ទៅដោះដូរជាមួយនឹងកីឡាករ Mohamed Salah របស់ក្លឹបហង្សក្រហម Liverpool។ យោងតាមការចុះផ្សាយរបស់សារពត៌មាន Tuttosport បានឲ្យដឹងថា៖ ក្លឹបសេះបង្កង់ Juventus កំពុងស្រក់ទឹកមាត់ចង់បានម្ចាស់ពានរង្វាន់ Player of the year កីឡាករ Mohamed Salah មកចូលរួមនៅក្នុងទឹកដី Allianz ដោយក្លឹបយក្សអុីតាលីមួយនេះសុខចិត្តយកខ្សែប្រយុទ្ធ Paulo Dybala រួមជាមួយនឹងទឹកប្រាក់បន្ថែមប្រមាណជាង 45លានផោន ពីលើទៀតដើម្បីសុំដោះដូរជាមួយនឹងក្លឹបហង្សក្រហម Liverpool។ ពេលនេះខ្សែប្រយុទ្ធ Mohamed

    February 14, 2019
  • កីឡា

    កាលពីរាត្រីយប់មិញនេះ ព្រឹត្តិការណ៍បាលទាត់ធំជាងគេប្រចាំទ្វីបអឺរ៉ុប Uefa Champion League នៅតែបន្ត បើទោះបីជាបានស្ងាត់មួយរយៈធំក៏ដោយ។ នៅវគ្គ ១៦ក្រុមចុងក្រោយ យើងឃើញថាមានក្រុមបាល់ទាត់ធំៗជាច្រើន ដែលសុទ្ធតែជាជើងឯកប្រចាំប្រទេស ដោយកាលពីយប់មិញនេះ មានពីរគូ ដែលគូទីមួយជាការប្រកួតរវាង Real Madrid មកពីអេស៉្បាញ និង AJax មកពីអាឡឺម៉ង់ និង មួយគូទៀតជាការប្រកួតរវាង Tottenham Hotspur មកពីអង់គ្លេស និង Borussia Dortmund មកពីអាឡឺម៉ង់ដូចគ្នា។ ក្នុងនោះដែរ ក្រុមអធិរាជស Real Madrid បានយកឈ្នះទាំងប្រផិតប្រផើយនៅក្រៅទឹកដី ជាមួយនឹងក្រុម

    February 14, 2019
  • រថយន្ត

    ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz គ្រោងបញ្ចេញរថយន្តសេរីថ្មីរបស់ខ្លួនគឺរថយន្ត Mercedes S-Class ស៊េរីឆ្នាំ ២០២០ ដែលបំពាក់ទៅដោយអេក្រង់ព័ត៌មាន Touchscreen ដ៏ធំ និងឆ្លាតវ័យបំផុតមួយ។ បើតាមសារព័ត៌មាន CARSCOOPS បានឲ្យដឹងថា អេក្រង់ព័ត៌មាន Touchscreen នៅក្នុងរថយន្តមួយនេះនឹងមានទំហំធំជាង អេក្រង់ iPad Pro ដែលមានទំហំ ១២,៩ អ៊ីញទៅទៀត ហើយវានឹងក្លាយជាអេក្រង់ព័ត៌មាន Touchscreen ក្នុងរថយន្តធំជាងគេបំផុតក្នុងពេលបច្ចុប្បន្នផងដែរ។ អេក្រង់ព័ត៌មាន Touchscreen នេះ អាចត្រូវបានគេប្រើប្រាស់ ដើម្បីគ្រប់គ្រងការបើកបរ តន្ត្រី ភ្លើងសញ្ញាគ្រោះថ្នាក់ និងមុខងារសំខាន់ៗរបស់រថយន្តជាច្រើនមុខទៀត។

    February 14, 2019