ចិនចេញលក់ទឹកខ្ទិះដូងកំប៉ុង ដោយឃោសនាថាវាអាចជួយពង្រីកដើមទ្រូងស្រ្តីរីកធំ និងស្រស់ស្អាតបានយ៉ាងមានប្រសិទ្ធភាព..(មានវីដេអូ)
ថ្មីៗនេះ ផលិតផលទឹកខ្ទិះដូងកំប៉ុងត្រូវបានគេផ្សព្វផ្សាយលក់យ៉ាងព្រោងព្រាតនៅក្នុងប្រទេសចិន ដោយបានឃោសនាថា ការញ៉ាំវាជាប្រចាំ នឹងជួយធ្វើឲ្យដើមទ្រូងរបស់មនុស្សស្រីរីកធំ និងស្រស់ស្អាត។ ភេសជ្ជៈកំប៉ុងថ្មីនេះហាក់ដូចជាទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អតិថិជនជាមនុស្សស្រី ដែលវីដេអូនៃការផ្សាយពាណិជ្ជកម្មនេះត្រូវបានគេ ចែករំលែកតៗគ្នាយ៉ាងច្រើននៅក្នុងបណ្តាញសង្គមនៅប្រទេសចិន។
តាមរយៈវីដេអូផ្សាយពាណិជ្ជកម្មបានបង្ហាញថា ភេសជ្ជៈនេះត្រូវបានគេចម្រាញ់ចេញពីសាច់ដូង ហើយវាមានគុណប្រយោជន៍សំរាប់សុខភាពជាច្រើន និងជាពិសេសគឺជួយពង្រីកដើមទ្រូងរបស់មនុស្សស្រ្តីតែម្តង រហូតដល់មានពាក្យស្លោកនៅក្នុងការផ្សាយពាណិជ្ជកម្មបាននិយាយថា “ខ្ញុំញ៉ាំវាពីតូចរហូតដល់ធំ (សំដៅលើទំហំដើមទ្រូង)” ទៀងផង។ យ៉ាងណាក្តី បើយោងតាមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តហាក់ដូចជាមិនបានដឹងច្បាស់ទេថា ទឹកខ្ទិះដូង ឬភេសជ្ជៈចម្រាញ់ចេញពីសាច់ដូងនេះ ពិតជាអាចមានគុណប្រយោជន៍ជួយឲ្យដើមទ្រូងស្រ្តីរីកធំបានមែន ឬអត់នោះទេ។ រហូតមកទល់នឹងពេលនេះអាជ្ញាធរចិន គ្រោងនឹងចុះទៅដល់ក្រុមហ៊ុនផលិតភេសជ្ជៈប្រភេទនេះដើម្បីសិក្សាឲ្យបានច្បាស់ថា ផលិតផលខាងលើនេះពិតជាអាច ជួយពង្រីកដើមទ្រូងស្រ្តីបានមែន ឬគ្រាន់តែជាការកុហកអតិថិជន៕
អត្ថបទ៖ភក្តី
ប្រភព៖shanghai



