ឆ្កែស្រលាញ់ម្ចាស់ពេកលោតពីលើផ្ទះមកស្វាគមន៍ម្ចាស់ ធ្វើឲ្យម្ចាស់បាក់កស្ទើរស្លាប់
បុរសម្នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីសត្វឆ្កែជាទីស្រាលាញ់របស់គាត់បានលោតមកស្វាគមន៍គាត់ពីលើផ្ទះ និងបានធ្វើឲ្យឆ្អឹងករបស់គាត់បានបាក់។ បុរសជាជនរងគ្រោះមានឈ្មោះថា Li អាយុ ៦៧ ឆ្នាំ ហើយកន្លងមកបុរសជាជនរងគ្រោះជាមួយយនឹងសត្វឆ្កែចិញ្ចឹមរបស់គាត់គឺមានភាពស្និតស្នាលជាមួយគ្នាខ្លាំងណាស់ ហើយគាត់តែងប្រឡែងលេងជាមួយសត្វឆ្កែនោះជាប្រចាំ។ យ៉ាងណាក្តីមុនពេលកើតហេតុបុរសជាជនរងគ្រោះបានទៅលេងផ្ទះសាច់ញាតិរបស់គាត់មួយរយៈដោយទុកឲ្យសត្វឆ្កែចិញ្ចឹមរបស់គាត់រស់នៅជាមួយនឹងកូនៗរបស់គាត់។
ការបែកគ្នាមួយរយៈនេះបានធ្វើឲ្យសត្វឆ្កែនឹកបុរសរងគ្រោះជាខ្លាំង ហើយក្នុងថ្ងៃកើតហេតុនោះគ្រាន់តែបុរសរងគ្រោះមកដល់ផ្ទះភ្លាមស្រាប់តែសត្វឆ្កែ ដែលមានទម្ងន់ប្រមាណជា ៣០ គីឡូក្រាមនោះ បានមកលោតមកពីលើផ្ទះជាន់ទី ២ ដើម្បីស្វាគមន៍ការវិលត្រលប់មកវិញរបស់ម្ចាស់ ហើយហេតុការណ៍នេះក៏បានធ្វើអោយបុរសរងគ្រោះត្រូវបាក់ឆ្អឹងក និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យតែម្តង៕
អត្ថបទ៖ ភក្តី
ប្រភព៖ shanghai