Khmernote Media
  • Nissan Auto Tech

    នៅពេលដែលអ្នកទិញរថយន្តថ្មីមកប្រើប្រាស់ អ្វីដែលគេមើលនោះគឺលក្ខណៈពិសេសរបស់វា ដូចជាកំលាំងសេះ (HP) និងកំលាំងបង្វិលជុំអតិបរិមារបស់វា ព្រោះថារថយន្តដែល មានម៉ាស៊ីនធំ មិនប្រាកដថាមានកំលាំងខ្លាំងនោះទេ។ កម្លាំងសេះ គឺជាការវាស់វែងកម្រិតនៃកំលាំងម៉ាស៊ីនដែលអាចធ្វើការបាន ឧទាហរណ៏ ប្រសិនបើអ្នកជិះរថយន្តណាមួយដែលមានកំលាំងសេះកាន់តែធំ នោះប្រតិកម្មនៃម៉ាស៊ីនវាកាន់តែលឿនផងដែរ។ ចំពោះកម្លាំងបង្វិលជុំ វិញវាគឺជា ល្បឿននៃរង្វិលជុំនៃម៉ាស៊ីនរថយន្ត ដែលធ្វើអោយម៉ាស៊ីនកាន់តែមានសន្ទុះខ្លាំងឡើង។ ឡានដែលមានកម្លាំងបង្វិលជុំខ្ពស់នឹងមានដំណើរការកាន់តែស៊ីគ្នាដោយមិនគិតថាឡានដឹកទំនិញធុនធ្ងន់ផ្ទុកឬអត់នោះទេ។ ជាមួយនឹងម៉ាស៊ីនម៉ាស៊ូតទំហំ 2.5 លីត្រ VGS Turbo ជាមួយនឹងម៉ាស៊ីន Intercooler អ្នកបើកបររថយន្ត Nissan Urvan ថ្មីនេះអាចពឹងផ្អែកលើម៉ាស៊ីនដ៏ខ្លាំងក្លាដែលអាច អោយអ្នកមានភាពស្រួលក្នុងការបើកបរ ជាមួយការដឹក និងផ្ទុកមនុស្សបានយ៉ាងងាយនិង មានប្រសិទ្ធភាព។ វាត្រូវបានបំពាក់ប្រអប់លេខដៃ

    February 13, 2019
  • អន្តរជាតិ

    កាលពីថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលនៅឯប្រទេសចិននៅករណីក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ត្រូវឪពុកម្តាយបង្កើតលក់ដើម្បីប្រាក់ តែក៏បានត្រលប់មកជួបជុំជាមួយជីតារបស់ខ្លួនវិញដែលធ្វើឲ្យមហាជនជាច្រើនរំជួលចិត្ត។ រឿងរ៉ាវនេះកើតឡើងនៅឯភាគខាងត្បូងខេត្ត Fujian ប្រទេសចិន ដោយក្មេងប្រុសរូបនោះត្រូវបានលក់កាលពីឆ្នាំមុន នៅក្នុងតម្លៃ១២ម៉ឺនយ័ន ដែលស្មើប្រហែលនឹង ១ម៉ឺន ៧ពាន់ដុល្លារ នេះបើតាមសម្តីរបស់ប៉ូលីសដែលបានរាយការប្រាប់សារពត៌មាន SCMP។ មន្ត្រីប៉ូលីសនៅឯខេត្ត Jinjiang ដែលបានរកឃើញកុមាររូបនេះ បានប្រគល់គេជូនទៅជីតាបង្កើតរបស់គេ ដែលជាអ្នកដាក់ពាក្យបណ្តឹងតាមរកចៅប្រុសដែលត្រូវលក់ដោយកូនប្រុស និងកូនប្រសាររបស់គាត់។ លោកតារូបនោះបានប្រាប់អ្នកពត៌មានថា «ក្មេងប្រុសរូបនេះត្រូវបានគាត់ចិញ្ចឹមតាំងពីអាយុ៨ខែមកម្ល៉េះ! តែមានពេលមួយនោះកូនប្រុស និងកូនប្រសាររបស់គាត់បានមកលេង និងយកគេទៅចិញ្ចឹមបាត់ដោយអះអាងថាឪពុកម្តាយមានសិទ្ធិចិញ្ចឹមកូន ដោយពួកគេនឹងយកកូនមកលេងពួកគាត់យូរៗម្តង។ តែក្រោយមកគាត់មិនដែលបានជួបចៅប្រុសរបស់គាត់ឡើយ ដោយគាត់បានដឹងថាចៅប្រុសរបស់គាត់ត្រូវបានឪពុកម្តាយចិត្តតិរិច្ឆានរូបនេះលក់ទៅឲ្យគេបាត់ នៅពេលដែលកូនប្រុសរបស់គាត់ត្រូវប៉ូលីសចាប់ឃុំខ្លួននៅឯខែឆ្នូ ដោយសារតែប្រើប្រាស់គ្រឿងញៀន។ ក្រោយមកទៀតលោកតារូបនោះក៏បានប្តឹងប៉ូលីសដើម្បីតាមរក ដោយប៉ូលីសបានធ្វើការតាមដាន រហូតបានជួបឪពុកម្តាយចិញ្ចឹមដែលទិញក្មេងនោះទៅ និងបានធ្វើតេស DNA

    February 13, 2019
  • អន្តរជាតិ

    ខេត្ត​ត្បូងឃ្មុំ​:​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់​ បាន​រត់​ចេញពីផ្ទះ​ក្រោយ​ពី​ទទួល​រង​ការ​ស្តីបន្ទោស​ពី​ក្រុម​គ្រួសារ​ពាក់ព័ន្ធ​និង​បញ្ហា​រៀនសូត្រ​។​ ប្រភព​ពី​ម្តាយ​ក្មេង​ស្រី​បាន​រត់​ចេញពីផ្ទះ​គឺ​វេលា​យប់​ម៉ោង​១១​ជិត​ពាក់កណ្តាល​អា​ធ្រា​ត​ថ្ងៃ​ទី​១២​ កុម្ភៈ​ឆ្នាំ​២០១៩​នេះ​។​ ក្មេង​ស្រី​ខាងលើ​ មានឈ្មោះ​ទន់​ មុន្នី​រចនា​ អាយុ​ ១៥​ឆ្នាំ​មាន​ទីលំនៅ​ជាមួយ​ឪពុក​ម្តាយ​ស្ថិត​ក្នុងភូមិ​ធ្លក​ សង្កាត់​សួង​ ក្រុង​សួង​ខេត្ត​ត្បូងឃ្មុំ​។​ ​ ​ប្រភព​ពី​ម្តាយ​ក្មេង​ស្រី​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ក្មេង​ស្រី​ខាងលើ​បាន​អង្គុយ​ញាំ​បាយ​ជាមួយ​គាត់​ ហើយ​គាត់​សួរ​ទៅ​កូនស្រី​ថា​ ទៅ​រៀន​រាល់ថ្ងៃ​មិន​ដែល​ឃើញ​សៀវភៅ​តាមដាន​ការ​សិក្សា​អ​ញ្ចឹ​ង​ ?​កូនស្រី​ឆ្លើយ​ថា​គ្រូ​ធ្វើ​បាត់​សៀវភៅ​នោះ​ហើយ​ ហើយ​កូនស្រី​ក៏​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​ រហូត​ដល់​ម៉ោង​ប្រហែល​១១​យប់​ ឪពុក​បានលឺ​សំឡេង​អូស​កៅអី​ ប៉ុន្តែ​មិន​បាន​ចាប់អារម្មណ៍​ចេញ​មក​មើល​ទេ​ ។​លុះដល់​ម៉ោង​០៦.៣០​នាទី​ព្រឹក​ឪពុក​បាន​គោះ​ទ្វារ​បន្ទប់​ហៅ​កូនស្រី​តែ​ស្ងាត់ឈឹង​។​គាត់​ក៏​ឡើង​ទៅ​បើក​បង្អួច​ទើប​ដឹង​ថា​កូនស្រី​ចេញពីផ្ទះ​តាម​ទ្វារ​ក្រោយ​បាត់​ទៅ​ហើយ​ ដោយ​ទុក​សំបុត្រ​១​ច្បាប់​នៅ​ក្នុង​បន្ទប់​៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    February 13, 2019
  • Banner Test

    ដូច​ដែល​បាន​ដឹង​ហើយ​ថា​វីរុស​ COVID-19 អាច​រស់​នៅ​​លើ​វត្ថុ​ផ្សេងៗក្នុង​រយៈ​ពេល​យូរ​បាន។ មាន​មនុស្ស​មួយ​ចំនួន​បារម្ភ​ខ្លាច​មាន​វីរុស​ COVID-19 តោង​ជាប់​នៅ​លើ​សម្លៀក​បំពាក់​ដោយ​មិន​ដឹង​ខ្លួន​ពេល​ចេញ​ទៅ​ណា​មក​ណា ដូច​នេះ​អង្គការ​សុខភាពពិភពលោក​ (WHO) បាន​ណែនាំ​ពី​វិធី​កម្ចាត់​មេរោគ​លើ​សម្លៀក​បំពាក់ ឬកំណាត់​ផ្សេងៗ។ អង្គការសុខភាពពិភពលោក បាន​ឲ្យ​ដឹង​តាម​ការ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ថា មិន​ត្រូវ​យក​កំណាត់ ឬ​សម្លៀក​បំពាក់​កខ្វក់​តាម​ខ្លួន​ទេ។ ចំពោះ​កំណាត់ ឬ​សម្លៀក​បំពាក់​ណា​ដែល​កខ្វក់ ឬ​សង្ស័យ​ថា​មាន​ជាប់​វីរុស ​​COVID-19 ត្រូវ​បោកសម្អាតកំណាត់ទាំងនោះនឹងទឹក​ក្តៅ (៦០-៩០អង្សាសេ) ជាមួយ​សាប៊ូ​បោក​ខោ​អាវ។ អង្គការសុខភាពពិភពលោក បាន​បន្ថែម​ថា ប្រសិន​បើ​អាច គួរ​ថែម​ទឹក​អូសាវែល តាម​ការ​ណែ​នាំ​ដែល​មាន​នៅ​កញ្ចប់។ នៅ​ពេល​ដែល​សម្ងួត បើ​សម្ងួត​ជាមួយ​មាស៊ីន​សម្ងួត​សម្លៀក​បំពាក់ ត្រូវ​សម្ងួត​នៅ​ក្នុង​សីតុណ្ហភាព​ខ្ពស់ ឬ​ក៏​អាច​ហាល​​ឲ្យ​ចំ​កម្តៅ​ថ្ងៃ​ក៏​បាន។​​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ

    February 13, 2019
  • PR

    តាំងពីថ្ងៃទី១៩ខែ កុម្ភៈ ឆ្នាំ២០០៩ រហូតដល់ថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ២០១៩ : មិត្តហ្វូនបានធ្វើដំណើរជាមួយការចងចាំនឹងការខិតខំប្រឹងប្រែងហើយទទួលបានសមិទ្ធផលជាច្រើន។មិត្តហ្វូនបានផ្តល់សេវាកម្មចល័តជាផ្លូវការនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០៩ ក្រោយពីបានធ្វើការផ្សាយសាកល្បងអស់រយៈពេលជិតមួយឆ្នាំកន្លះ ដែលបានបង្កើតកំណត់ត្រាមួយដ៏អស្ចារ្យបំផុតនៅពេលនោះ ដោយសារតែមិត្តហ្វូន ផ្តល់សេវាកម្មដែលមានល្បឿនលឿនជាងដៃគូរប្រកួតប្រជែង១០ដងក្នុងប្រទេសកម្ពុជា ។ មិត្តហ្វូនបានស្តែងអោយឃើញនិងនាំយកការគ្របដណ្តប់សេវាកម្មដ៏ធំទូលាយបំផុត មានសញ្ញាច្បាស់ល្អ ហើយមានតំលៃសមរម្យដែលអាចទទួលយកបានសំរាប់ប្រជាជនកម្ពុជា។ ការរក្សាល្បឿនអោយលឿនដូចជារុកកែតអស់រយៈពេល១០ឆ្នាំ មិត្តហ្វូន បានពង្រីកប្រតិបត្តិការគ្របដណ្តប់ទូទាំង ២៥ខេត្តក្រុង ជាមួយនិងកំលាំងថាមពល 11 000BTS ហើយក៏បានផ្តល់នូវប្រព័ន្ធ 2G 3G 4G និង 4.5G នៅក្នុងប្រទេសកម្ពុជាទាំងមូល។ មិត្តហ្វូនជាប្រព័ន្ធទូរគមនាគមន៍តែមួយគត់ដែលបានផ្គត់ផ្គង់នូវសេវាកម្មសម្បូរបែបនៅក្នុងប្រទេសកម្ពុជា

    February 13, 2019
  • សង្គម

    ខេត្តសៀមរាប ៖​ នៅរសៀលថ្ងៃទី១២​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ តាមរយៈព្រមព្រៀងរវាង JICA និងមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្ត ឯកឧត្តម​ ទៀ​ សីហា​ អភិបាលខេត្តសៀមរាប​ បានអនុញ្ញាតអោយក្រុមហ៊ុន​ Omura Ceratec Co.,Ltd​ ជួួបពិភាក្សាការងារ​ និងអនុវត្តសាកល្បង (Pilot Project)​ ដេីម្បីធ្វេីបទបង្ហាញអំពីបច្ចេកវិទ្យាថ្មី​ សាងសង់កម្រាល​ និងចិញ្ចេីមផ្លូវដោយបេតុងជ្រាបទឹក​ តាមបណ្តោយចិញ្ចេីមផ្លូវ​ ២ធ្នូ​ ប្រវែង​ ៩៣ម៉ែត្រ​ ចាប់ពីចំណុច ផ្លូវប្រសព្វ​ Pub Street ទៅដល់ខាងមុខក្លោងទ្វារ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប

    February 13, 2019
  • បច្ចេកវិទ្យា

    ទូរស័ព្ទដៃម៉ាក Huawei ដែលជាផលិតផលរបស់ប្រទេសចិន ហាក់កំពុងតែមានឈ្មោះល្បីល្បាញ និងស្ទុះទៅប្រកួតប្រជែងជាមួយនឹងទូរស័ព្ទដៃម៉ាក Apple របស់អាមេរិកទៀតផង។ នៅក្នុងទីផ្សារពិភពលោកប្រហែលជាទីផ្សាររបស់ទូរស័ព្ទទាំង ២ ប្រភេទនេះ មានសន្ទុះប្រហាក់ប្រហែលគ្នា ឬលើសខ្វះគ្នាតិចតួចទៅតាមប្រទេស តែបើនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សារដ៏ធំមួយក្នុងពិភពលោកនោះ គេបានមើលឃើញថាទូរស័ព្ទ Huawei មានទីផ្សារខ្ពស់ជាងទូរស័ព្ទដៃម៉ាក Apple ខ្លាំងណាស់។ និន្នាការនេះត្រូវបាន គេលើកឡើងថា ទូរស័ព្ទ Huawei មានទីផ្សារខ្ពស់ក្នុងប្រទេសចិន ព្រោះតែស្មារតីជាតិនិយមរបស់ជនជាតិចិន ដែលចង់គាំទ្រផលិតផលផលិតក្នុងប្រទេសខ្លួនឯង។ យ៉ាងណាក្តី បើយោងតាមការស្ទង់មតិមួយ ដែលចុះផ្សាយក្នុងសារព័ត៌មានអេឡិចត្រូនិច THEVERGE អះអាងថា ទូរស័ព្ទ Huawei អាចប្រជែងឈ្នះទូរស័ព្ទដៃម៉ាក

    February 13, 2019
  • រថយន្ត

    ក្រុមហ៊ុនផលិតរថយន្ត Mazda របស់អាមេរិកទើបតែបានដាក់បង្ហាញរថយន្តសេរីថ្មីរបស់ខ្លួនគឺរថយន្ត Mazda 3 Sedan និង Mazda 3 Hatchback ស៊េរីឆ្នាំ ២០១៩ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជននៅជុំវិញពិភពលោក។ Mazda 3 ស៊េរីថ្មីនេះ ត្រូវបានកែប្រែរូបរាងទាំងខាងក្នុង និងខាងក្រៅ ខុសពីម៉ូដែលៗមុន ហើយ Mazda 3 ជំនាន់ថ្មីនេះកាន់តែស្រស់ស្អាត ទំនើបជាងមុខ និងមានសុវត្ថិភាពខ្ពស់ជាងមុន។ Mazda 3 ប្រភេទ Sedan ដាក់លក់នៅទីផ្សារអាមេរិកមានតម្លៃចន្លោះពី ២១,៨៩៥ ទៅ ២៤,៤៩៥ ដុល្លារអាមេរិក

    February 13, 2019
  • អន្តរជាតិ

    លោកប្រធានាធិបតីហ្វីលីពិន Rodrigo Duterte បាននិយាយថា គាត់ចង់ប្តូរឈ្មោះប្រទេសហ្វីលីពីនចេញ ព្រោះថាឈ្មោះនេះគឺ គ្រាន់តែជាឈ្មោះដែលត្រូវបានគេដាក់បណ្តោះអាសន្នកាលពីជំនាន់ប្រទេសអេស៉្បាញដាក់អាណានិគមលើប្រទេសហ្វីលីពិនតែប៉ុណ្ណោះ ហើយក្រោយមកក៏ចេះតែជាប់ប្រើឈ្មោះនេះតែម្តងរហូតមកដល់សព្វថ្ងៃ។ ការថ្លែងដូចនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេល លោក Rodrigo Duterte អញ្ជើញទៅធ្វើចូលវេទិកាសាធារណៈមួយក្នុងខេត្ត Maguindanao កាលពីថ្ងៃចន្ទកន្លងទៅនេះ។ បន្ថែមពីនេះទៅទៀតលោក Rodrigo Duterte បាននិយាយច្បាស់ៗថា ឈ្មោះហ្វីលីពិននេះត្រូវបានហៅដំបូងដោយលោក Ferdinand Magellan ខណៈដែលគាត់បានមកដល់ប្រទេសនេះជាលើកដំបូង ហើយមូលហេតុដែលគាត់ហៅដូចនេះក៏ព្រោះថា មានលុយអេស្ប៉ាញដែលមានរូបស្តេច Philip (ស្តេចនៃប្រទេសអេស៉្បាញ) ត្រូវបានគេប្រើប្រាស់នៅក្នុងប្រទេសនេះ។ ក្រោយមកជនបរទេសក៏បានហៅប្រទេសនេះថា Philippines (ហ្វីលីពិន) និងជាប់ឈ្មោះនេះរហូតដល់សព្វថ្ងៃនេះតែម្តង។ បើតាមលោកប្រធានធិបតីរូបនេះបានបញ្ជាក់ថា ប្រទេសមួយនេះ

    February 13, 2019
  • កីឡា

    ខ្សែបម្រើ Philippe Coutinho អាចនឹងចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona ទៅកាន់ក្លឹបអ្នកមានបារាំង PSG នៅក្នុងពេលបញ្ចប់រដូវកាលនេះ ក្រោយពេលខ្សែបម្រើរូបនេះធ្លាក់ចេញពីការពេញចិត្តរបស់លោក Ernesto Valverde នេះបើយោងតាមការចុះផ្សាយរបស់សារពត៌មាន Le10Sport។ នៅក្នុងរដូវកាលនេះបន្ទាប់ពីការឡើងទំរង់លេងរបស់ខ្សែបម្រើស្លាប Dembele ធ្វើឲ្យខ្សែបម្រើ Philippe Coutinho ដែលលេងក្នុងដំណែងជាមួយនឹង Dembele នោះ បានធ្លាក់ចេញពីការពេញចិត្តរបស់លោក Ernesto Valverde ដែលជាហេតុធ្វើឲ្យខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះបានត្រឹមអង្គុយកៅអីបម្រុងក្នុងកំឡុងពេល Dembele មិនទាន់របួស។ ក្នុងពេលរយៈចុងក្រោយនេះ Coutinho ត្រូវបានលោក Valverde ដាក់ឲ្យជាប់ដំណែង 11 នាក់ឡើងវិញដើម្បីលេងជំនួសដំណែង

    February 13, 2019