Nissan Auto Tech

Nissan Urvan មានម៉ាស៊ីនទំហំ 2.5 L ប្រអប់លេខ 5វគ្គ ងាយស្រួលបើកបរ ហើយស៊ីប្រេងតិច

BY
Khmernote Media
February 13, 2019

នៅពេលដែលអ្នកទិញរថយន្តថ្មីមកប្រើប្រាស់ អ្វីដែលគេមើលនោះគឺលក្ខណៈពិសេសរបស់វា ដូចជាកំលាំងសេះ (HP) និងកំលាំងបង្វិលជុំអតិបរិមារបស់វា ព្រោះថារថយន្តដែល មានម៉ាស៊ីនធំ មិនប្រាកដថាមានកំលាំងខ្លាំងនោះទេ។

កម្លាំងសេះ គឺជាការវាស់វែងកម្រិតនៃកំលាំងម៉ាស៊ីនដែលអាចធ្វើការបាន ឧទាហរណ៏ ប្រសិនបើអ្នកជិះរថយន្តណាមួយដែលមានកំលាំងសេះកាន់តែធំ នោះប្រតិកម្មនៃម៉ាស៊ីនវាកាន់តែលឿនផងដែរ។

ចំពោះកម្លាំងបង្វិលជុំ វិញវាគឺជា ល្បឿននៃរង្វិលជុំនៃម៉ាស៊ីនរថយន្ត ដែលធ្វើអោយម៉ាស៊ីនកាន់តែមានសន្ទុះខ្លាំងឡើង។ ឡានដែលមានកម្លាំងបង្វិលជុំខ្ពស់នឹងមានដំណើរការកាន់តែស៊ីគ្នាដោយមិនគិតថាឡានដឹកទំនិញធុនធ្ងន់ផ្ទុកឬអត់នោះទេ។

ជាមួយនឹងម៉ាស៊ីនម៉ាស៊ូតទំហំ 2.5 លីត្រ VGS Turbo ជាមួយនឹងម៉ាស៊ីន Intercooler អ្នកបើកបររថយន្ត Nissan Urvan ថ្មីនេះអាចពឹងផ្អែកលើម៉ាស៊ីនដ៏ខ្លាំងក្លាដែលអាច អោយអ្នកមានភាពស្រួលក្នុងការបើកបរ ជាមួយការដឹក និងផ្ទុកមនុស្សបានយ៉ាងងាយនិង មានប្រសិទ្ធភាព។ វាត្រូវបានបំពាក់ប្រអប់លេខដៃ 5 វគ្គ ដែលផ្តល់ភាពងាយស្រួលក្នុងការបញ្ចូលលេខ មានភាពរលូន និងមានប្រសិទ្ធភាពខ្ពស់ក្នុងការសំចៃប្រេង។

អតិថិជននិងសាធារណជនដែលចាប់អារម្មណ៏ អាចធ្វើការចូលរួមទស្សនារថយន្ត Nissan Urvan បាននៅតាមបណ្តាមជ្ឍមណ្ឌលតាំងរថយន្ត Nissan ទាំងអស់ ហើយរថយន្តមួយនេះ មាន 3ពណ៌សម្រាប់ជ្រើសរើស ដូចជា ពណ៌ប្រផេះក្រម៉ៅ , ពណ៌ទឹកប្រាក់ភ្លឺ និងពណ៌សក្បុស។ ចំពោះរថយន្តប្រភេទនេះដែរ វាបានរចនាជាមួយនឹងតួខ្លួនវែង ធំទូលាយ និងដំបូលខ្ពស់ ងាយស្រួលបំផុតក្នុងការធ្វើដំណើរ និងបំពេញការងារផ្សេងៗ។

សំរាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័រ Nissa Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan/

Share This Post: