- Khmernote Media
- PR
សម្រាប់ដើមឆ្នាំ 2019 នេះក្រុមហ៊ុនស្មាតហ្វូន vivo ត្រៀមបញ្ចេញសមាជិកថ្មីរបស់ខ្លួន ចូលក្នុងទីផ្សារប្រទេសកម្ពុជាមួយស៊េរីទៀតហើយ។ ជាសមាជិកនៃត្រកូល V គឺម៉ូឌែល vivo V15|V15Pro វាជាស្មាតហ្វូនលំដាប់បង្គួរមួយ ដែលនឹងមកបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះផងដែរ។កាលពីអំឡុងឆ្នាំ 2018 សង្កេតឃើញថា ស្មាតហ្វូននីមួយៗមានការប្រកួតប្រជែងគ្នាខ្លាំងទៅលើទីផ្សារស្មាតហ្វូន ដែលបង្ហាញចេញជាមួយនឹងផ្ទៃអេក្រង់លាតឆក និងកាមេរ៉ាបែបតំណក់ទឹកជាដើម។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៌សម្រាប់ដើមឆ្នាំ 2019 នេះចំពោះស្មាតហ្វូនដែលមានអេក្រង់ឆក វាប្រហែលមិនមែនជាគោលដៅដែលគួរឲ្យចាប់អារម្មណ៌ទៀតឡើយ។ ហើយអ្វីដែលក្រុមហ៊ុន vivo ត្រៀមនឹងបង្ហាញសម្រាប់ម៉ូឌែលស៊េរីថ្មីនោះគឺ V15|V15Pro វាជាស្មាតហ្វូនដែលមានទៅដោយ អេក្រង់លាតសន្ធឹងUltra FullViewTM Display និងគ្មានឆកសូម្បីតែគែម ឬកាមេរ៉ាបែបតំណក់ទឹកទៀតឡើយ។ ចំពោះផ្នែកកាមេរ៉ាមុខ ជាកាមេរ៉ាបង្កប់ផុសឡើង
February 12, 2019 - អន្តរជាតិ
តៃវ៉ាន់៖ ស្រ្តីជនជាតិតៃវ៉ាន់ម្នាក់បានចែករំលែករឿងរ៉ាវដ៏ហួសចិត្តមួយជុំវិញបញ្ហាម្តាយឪពុកមិត្តប្រុសនាង ចេះតែសួរសំណួរប៉ះពាល់ដល់អារម្មណ៍នាង និងទាមទារហួសហេតុពេក រហូតដល់ធ្វើឲ្យទំនាក់ទំនងស្នេហារបស់នាងត្រូវបានបញ្ចាប់។ តារមយៈបណ្តាញសង្គមរបស់នាង ស្រ្តីជនជាតិតៃវ៉ាន់រូបនេះបានឲ្យដឹងថា នាងជាស្រីក្រមុំបរិសុទ្ធ មានការងារធ្វើច្បាស់លាស់ និងរស់នៅក្នុងគ្រួសារ ដែលមានជីវភាពសមរម្យមួយ ខណៈដែលមិត្តប្រុសរបស់នាងមិនទាន់មានការងារធ្វើឲ្យមានលំនឹងមួយនៅឡើយទេ និងកំពុងរស់នៅក្នុងគ្រួសារដែលមានជីវភាពក្រោមមធ្យមទៀតផង។ នាងបានបន្តថា ព្រោះតែសេចក្តីស្រលាញ់ នាងមិនប្រកាន់ពីចំណុចអវិជ្ជមានរបស់មិត្តប្រុសឡើយ និងយល់ព្រមរៀបការជាមួយគាត់ដោយទឹកចិត្ត។ មុនពេលរៀបការ មិត្តប្រុសរបស់នាងបាននាំនាងទៅជួបគ្រួសារគាត់ ហើយខណៈនោះម្តាយរបស់មិត្តបុ្រសនាងចេះតែសួរនាងដដែលៗថា តើនាងនៅបិរសុទ្ធឬអត់ ហើយនាងក៏បានឆ្លើយតបជាច្រើនសារវិញថា សុំកុំនិយាយពីរឿងនេះអី ព្រោះវាជារឿងផ្ទាល់ខ្លួនរបស់នាង ហើយនាងមានអារម្មណ៍អៀនខ្លាំងណាស់។ ក្រោយមកទៀតនាងក៏បាននាំឪពុកម្តាយរបស់នាងទៅជួបជាមួយគ្រួសារមិត្តប្រុសនាងម្តងទៀត ហើយក្នុងអំឡុងពេលជួបគ្នានោះម្តាយរបស់មិត្តប្រុសនៅតែបន្តសួរដដែលៗថា នាងនៅបរិសុទ្ធឬអត់ ? ហើយគាត់ចង់ឲ្យនាងទៅ មន្ទីរពេទ្យដើម្បីពិនិត្យរកភាពបរិសុទ្ធ និងជំងឺកាមរោគ។ លើសពីនេះទៅទៀតម្តាយខាងប្រុស បានសួរនាងថា
February 12, 2019 - អន្តរជាតិ
ទីបំផុតទៅទីក្រុងហាណូយប្រទេសវៀតណាម ត្រូវបានគេជ្រើសរើសជាទីកន្លែងសម្រាប់រៀបចំកិច្ចប្រជុំជាលើកទី ២ រវាងលោកប្រធានាធិបតីអាមេរិក ដូណល់ ត្រាំ ជាមួយនឹងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៧-២៨ ខែកុម្ភៈ ខាងមុខនេះ។ ដំបូងឡើយមានទីតាំងចំនួនន០៣ ដែលស្ថិតនៅក្នុងការពិចារណាសម្រាប់រៀបចំកិច្ចប្រជុំនេះមានដូចជា ទីក្រុងបាងកក ប្រទេសថៃ រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក និងទីក្រុងហាណូយ ប្រទេសវៀតណាម។ នៅពេលទីក្រុងហាណូយបានក្លាយទៅជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ មានមតិជា ច្រើនបានលើកឡើងថា តើហេតុអ្វីបានជាគេជ្រើសរើសយកទីក្រុងហាណូយ តែមិនមែនជាទីក្រុងបាងកក ខណៈដែលទីតាំងទាំងពីរនេះស្ថិតនៅក្នុងលក្ខខណ្ឌដូចគ្នាជាច្រើន ដូចជាល្វែងម៉ោង ជាសមាជិកអាស៊ាន ជាប្រធានឆ្លាស់វេនអាស៊ាន ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានទំនាក់ទំនងល្អក្នុងកិច្ចការអន្តរជាតិ និងមានបទពិសោធណ៍រៀបចំកិច្ចប្រជុំធំៗដូចគ្នា។ សម្រាប់ក្រុមអ្នកវិភាគបានលើកឡើងថា
February 12, 2019 - អន្តរជាតិ
កាលពីថ្ងៃចន្ទ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយនឹងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យផលិតផលទំនិញម្ហូបអាហារ នៅផ្សារវាលយន្ត ខេត្តស្វាយរៀង។ មន្ត្រីជំនាញបានដកហូតគំរូមួយចំនួនដូចជា បន្លែ ស្ករត្នោត ម្ទេសឆា សាច់ក្រក ងៀតបបែល ត្រីងៀត ប្រហុក និងស្ពៃជ្រក់ ដើម្បីធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាព។ ជាលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់មួយចំនួន ក្នុង ងៀតបបែល ចំនួន ៥.៥០ គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់ Borax
February 12, 2019 - PR
ហាងការ៉េម ស្វិន សិន បានដាក់លក់ការ៉េមថ្មីញុំាជាមួយផ្លែស្រ្ដរប៊ែរីស្រស់ ដើម្បីបំពេញតម្រូវការដល់អតិថិជនក្នុងរដូវកាលស្រ្តប៊ែរីនេះ។ កញ្ញា បូផា ជាអតិថិជនជាប្រចាំរបស់ ហាង ការ៉េម ស្វិនសិន បានឲ្យដឹងថា “ហាងការ៉េម ស្វិន សិន តែងតែមានការ៉េមថ្មីជានិច្ចសម្រាប់អតិថិជន ដូចជាការ៉េមបែបផ្លែស្រ្ដរប៊ែរីស្រស់ មានរសជាតិឆ្ងាញ់ និងប្លែកមាត់តែម្ដង។ “ខ្ងុំតែងតែទទួលបាននៅរសជាតិ និងការ៉េមថ្មីៗជាច្រើនដែលហាងការ៉េមដទៃគ្មាន ដូចជាការ៉េមខ្ទះក្ដៅ និងប៊ីងសូជាដើម”។ កញ្ញា បូផា បានបន្ថែម។ បើតាមប្រសាស៍របស់អ្នកនាង ថា សុខាវត្តី ប្រធានស្តីទីគ្រប់គ្រងប្រចាំហាងការ៉េម ស្វិន សិន កម្ពុជា បានឲ្យដឹងថា
February 12, 2019 - PR
ភ្នំពេញ៖ លោកអ្នកកំពុងតែជួបបញ្ហាក្នុងការបោកសម្អាតសម្លៀកបំពាក់ក៏ដូចជា មិនដឹងថាត្រូវស្វែងរកម៉ាស៊ីនបោកសម្លៀកបំពាក់ណាដែលល្អបំផុត និងអាចផ្តល់ជូនលោកអ្នកនូវផាសុកភាព ព្រមទាំងសន្សំសំចៃទាំងពេលវេលា និងថវិកាមែនទេ? ឈប់បារម្ភទៀតទៅ! អ្វីដែលលោកអ្នកកំពុងស្វែងរក និងត្រូវការបំផុតគឺនៅទីនេះ! យើងសូមណែនាំម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ស៊េរីថ្មី បោកសម្អាតសម្លៀកបំពាក់បានស្អាតបំផុតដោយជួយថែរក្សាសម្លៀកបំពាក់របស់អ្នកបានយ៉ាងល្អ។ ជាពិសេសផ្តល់ជូនផាសុកភាព ជួយសន្សំសំចៃខ្ពស់បំផុតជាមួយនឹងបច្ចេកវិទ្យា Inverter ដែលជួយសន្សំសំចៃអគ្គិសនី និងមានភាពធន់ប្រើប្រាស់បានយូរ។ អ្វីដែលពិសេសបំផុតសម្រាប់ម៉ូឌែល AddWashTM នេះគឺត្រូវបានរចនាឡើងជាមួយនឹងទ្វារខាងមុខដោយផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងភ្ជាប់មកជាមួយនឹងទ្វារតូចមួយទៀតដែលវាមានមុខងារក្នុងការបន្ថែមសម្លៀកបំពាក់ដែលលោកអ្នកភ្លេចដាក់ចូល ឬចង់បោកសម្អាតបន្ថែមនៅពេលម៉ាស៊ីនកំពុងបោកដោយមិនធ្វើឱ្យម៉ាស៊ីនផ្អាកដំណើរការនៅពេលលោកអ្នកបើកទ្វារ ឬគម្របដើម្បីបន្ថែមចំនួនសម្លៀកបំពាក់។ គួររំឭកផងដែរថា ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ស៊េរីថ្មី AddWashTM ទទួលបានវិញ្ញាបនបត្របញ្ជាក់ពី ENERGY STAR® ដែលផ្តល់ជូនការសន្សំសំចៃអគ្គិសនីខ្ពស់បំផុត។សាមសុង ស៊េរីថ្មី
February 12, 2019 - កីឡា
គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer បានផ្លាស់ប្ដូរបរិយាកាសដែលកំពុងតែមានភាពធុញថប់មករកសុភាពធម្មតាវិញក្រោយពេលគ្រូបង្វឹករូបនេះចូលមកជំនួសដំណែងលោក Jose Mourinho បានរយៈពេល 8 សប្ដាហ៍។ លោក Ole Gunnar Solskjaer បានចូលកាន់ដំណែងជាគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United កាលពីថ្ងៃទី 20 ខែឆ្នូរ កន្លងទៅដោយគ្រូបង្វឹកសញ្ជាតិន័រវេសរូបនេះបានផ្លាស់ប្ដូរពីបរិយាកាសដែលកំពុងតែក្ដៅកគុកមកជាធម្មតាវិញ ហើយធ្វើឲ្យអ្នកគាំទ្រជាច្រើនបានត្រលប់មករកភាពរីករាយវិញក្រោយពេលលោក Solskjaer ចូលមកកាន់ដំណែងបណ្ដោះអាសន្នជំនួសលោក Mourinho។ លោក Ole Gunnar Solskjaer បានកែប្រែអត្តចរិកដែលនិយាយគ្នាមិនស្ដាប់កាលពីជំនាន់លោក Jose
February 12, 2019 - កីឡា
ក្នុងរាត្រីនេះការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champion League បានត្រលប់មកវិញហើយ ក្រោយពេលសម្រាកអស់រយៈពេល 2 ខែ។ ការប្រកួតពានរង្វាន់ UEFA Champion League ក្នុងរាត្រីពាក់កណ្ដាលអាធ្រាត្រនេះគឺឈានដល់វគ្គ 16 ក្រុមចុងក្រោយហើយ ដែលក្នុងរាត្រីនេះគឺមានពីរគូរដែលត្រូវប្រកួត។ ការប្រកួតពានរង្វាន់ UEFA Champion League វគ្គ 16 ក្រុមចុងក្រោយនេះគឺធ្វើឡើង 2 ជើងដូចសព្វដង ដោយក្នុងវគ្គទី 1 ធ្វើនៅក្នុងខែកុម្ភៈ និងជើងទី 2 ធ្វើឡើងនៅក្នុងខែមីនា។ ជំនួបក្នុងរាត្រីនេះសុទ្ធតែជាគូរខ្លាំងៗ ហើយការប្រកួតទាំងពីរគូរនេះនឹងចាប់ផ្ដើមនៅក្នុងម៉ោងដំណើរគ្នាគឺនៅវេលាម៉ោង 3:00
February 12, 2019 - រថយន្ត
ភាពជាដៃគូយ៉ាងពិសេសជាមួយអ្នកច្នៃម៉ូដ John Elliott បានធ្វើឱ្យ Lexus UX កាន់តែមានភាពទាក់ទាញសម្រាប់យុវវ័យ។ ថ្វីបើ Elliott មិនមែនយីហោល្បីខ្លាំងយ៉ាងណាក៏ដោយ ក៏លោក John Elliott ធ្លាប់ជាអ្នករចនាទៅលើម៉ូដែលស្បែកជើង John Elliott x Nike Air Force 1 (AF1) ដែលមានតម្លៃ ១៥០ដុល្លារអាមេរិក និង Suicoke Motor sandal ដែលមានតម្លៃ ១៩៨ដុល្លារអាមេរិក។ ចំពោះភាពជាដៃគូរបស់លោកជាមួយ Lexus UX គឺលោកនឹងរចនាសំបកកង់រថយន្ត
February 12, 2019 - PR
ទិវានៃក្តីស្រលាញ់ ឬ Valentine day គឺជាទិវាបុណ្យមួយសម្រាប់បង្ហាញក្តីស្រលាញ់ទៅឲ្យគ្នាទៅវិញទៅមក របស់បណ្តាប្រទេសលោកខាងលិច និង អឺរ៉ុប ហើយដោយសារតែប្រទេសកម្ពុជាយើងជាប្រទេសកំពុងអភិវឌ្ឃន៍ដូច្នេះការហូរចូលវប្បធម៌បរទេស ជារឿងដែលចៀសមិនផុតនោះទេ ប៉ុន្តែមិនមានន័យថាយើងខ្ញុំគាំទ្រឲ្យចំលងវប្បធម៌បរទេសទាំងស្រុងនោះដែរ នៅពេលយើងម្នាក់ៗស្គាល់នូវវប្បធម៌ ប្រពៃណីខ្លួនឯងយ៉ាងច្បាស់ប្រាកដនោះ។ ទិវានៃក្តីស្រលាញ់ មិនមែនធ្វើឡើងសម្រាប់តែស្រទាប់យុវវ័យប៉ុណ្ណោះទេ ប៉ុន្តែមនុស្សគ្រប់រូបអាចធ្វើវាបានគ្រប់ៗគ្នា ហើយលោកអ្នកក៏អាចបង្វែរទិវានៃក្តីស្រលាញ់របស់លោកអ្នកនៅថ្ងៃទី១៤កុម្ភៈ ខាងមុខនេះទៅជាទិវាមួយដែលពោរពេញដោយក្តីស្រលាញ់ចំពោះមនុស្សជាទីស្រលាញ់របស់លោកអ្នកដូចជាឪពុកម្តាយ គូស្វាមីភរិយា បងប្អូនប្រុសស្រីរបស់លោកអ្នក និង គូស្នេហ៍ដ៏យល់ចិត្តបំផុតរបស់លោកអ្នកថែមទៀតផង តាមរយៈការជូនថវិការដល់អ្នកមានគុណទាំងទ្វេ នាំពួកគាត់ហូបអាហាឆ្ងាញ់ៗ ទិញសំលៀកបំពាក់ថ្មីៗជូនពួកគាត់ជាដើម។ សតវត្សទី២១ហើយ អ្នកណាក៏ស្គាល់ទូរស័ព្ទដែរ និង ចង់បានទូរស័ព្ទទំនើបប្រើដែរ ដូច្នេះលោកអ្នកសាកល្បងជូនកាដូទូរស័ព្ទថ្មីស្រឡាងមួយគ្រឿងទៅឲ្យពួកគាត់មើល៍ ថាតើពូកគាត់ពេញចិត្តអត់? ថាមិនត្រូវពួកគាត់អាចពេញចិត្ត និង សប្បាយចិត្តជាងកាដូផ្សេងៗក៏អាចថាបាន
February 12, 2019









