- Khmernote Media
- អន្តរជាតិ
ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលក្រោយមាននារិវ័យក្មេងម្នាក់បានលង់ស្នេហ៍ជាមួយនឹងតុក្កតា zombie រហូតបានរៀបការជាមួយគ្នា។ នាង Felicity Kadlec មានអាយុ ២១ឆ្នាំ រស់នៅក្នុងរដ្ឋ Massachusetts សហរដ្ឋអាមេរិក បានសម្រេចចិត្តរៀបការជាមួយនឹង តុក្កតា zombie ឈ្មោះ Kelly អាយុ៣៧ឆ្នាំ កាលពីខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ ដែលពិធីរៀបការរបស់នាងធ្វើឡើងនៅ Tiverton កោះ Rhode ដែលចំណាយទឹកប្រាក់ជិត៥០០ដុល្លារអាមេរិក ដោយមានការចូលរួម ក្រុមគ្រួសារមិត្តភក្តិរបស់នាងចំនួន៤នាក់ និង តុក្កតា zombie ជាច្រើនទៀត។ មិនត្រឹមតែប៉ុណ្ណោះនាងបានសាក់ឈ្មោះតុក្កតា zombie នៅលើដៃរបស់នាងនិងបានបង្ហោះរូបភាពទាំងនោះនៅលើបណ្តាញសង្គម។ នាង Felicity បានឲ្យដឹងថា នាងទទួលបានតុក្កតា zombieនេះ
February 12, 2019 - អន្តរជាតិ
ថៃ៖ ការសិក្សាមួយបានរកឃើញថា ចំនួនអ្នកដែលគ្មានផ្ទះសម្បែង និងចំនួនអ្នករកស៊ីផ្លូវភេទនៅក្នុងទីក្រុងបាងកកបានកើនឡើង ប្រមាណជា ១០ % បើធៀបទៅនឹងឆ្នាំចាស់។ ការសិក្សានេះបានធ្វើឡើងដោយវិទ្យាស្ថាន Issarachon Foundation ហើយបើតាមទិន្នន័យក្នុងការសិក្សានេះបានបង្ហាញថា នៅក្នុងឆ្នាំ ២០១៧ នៅក្នុងទីក្រុងបាងកកមានអ្នកអត់ជំរកចំនួន ៣,៦៣០ នាក់ និងនៅក្នុងឆ្នាំ ២០១៨ កើនដល់ចំនួន ៣,៩៩៣ នាក់ ហើយក្នុងនោះមានជនគ្មានជំរកជាមនុស្សប្រុសចំនួន ១,៥៦៩ នាក់។ ការសិក្សាក៏បានបញ្ជាក់ដែរក្នុងចំណោមជនគ្មានជំរកទាំងនោះពួកគេបានរស់នៅក្នុង តំបន់ផ្សេងៗគ្នាមានដូចជា តំបន់ Phra Nakhon ៦៨៧, តំបន់ Bang Sue ៣០២
February 12, 2019 - កីឡា
ថ្មីៗ នេះកីឡាករខ្សែបំរើរបស់ក្រុមកំភ្លើងធំ Arsenal Aaron Ramsey ពេលនេះឈានដល់ការចែកផ្លូវជាមួយនឹងក្លឹបហើយ។ ក្នុងពេលនោះដែរ មានក្លឹបធំៗ ជាច្រើននៅក្នុងអឺរ៉ុបបានតាមប្រមាញ ដើម្បីនាំយកកីឡាកររូបនេះទៅចូលរួមក្លឹបរបស់ពួកគេ នៅក្នុងនោះដែរយើងឃើញមាន ក្លឹបយក្សនៅអេស៉្បាញ Real Madrid, Bayern Munich, Paris St-Germain និង ក្លឹប Inter Milanរបស់អុីតាលី។ ប៉ុន្តែចុងក្រោយអ្នកដែលធ្វើបានសម្រេចនោះគឹ ក្លឹបយក្សអុីតាលី Juventus ឯណោះវិញ ដែលបានយកឈ្នះ នឹងចុះកុងត្រាជាមួយកីឡារដែលមានអាយុ ២៨ឆ្នាំ រូបនេះជាមួយនឹងប្រាក់អាទិត្យរហូតដល់ទៅ ៤០មុឺនផោន ក្នុងមួយអាទិត្យ ប្រមាណជាជាង ៥០មុឺនដុល្លារសហរដ្ឋអាមេរិច៕
February 12, 2019 - Nissan Auto Tech
រថយន្ត Nissan Urvan ជំនាន់ទី5 ដែលត្រូវបានចែកចាយដោយក្រុមហ៊ុន Tan Chong Motor កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ ដោយសារតែរូបរាងថ្មី ក៏ដូចជាលក្ខណៈសម្បត្តិពិសេសៗមួយចំនួន។ ម្ចាស់សហគ្រាស និងក្រុមហ៊ុនជាច្រើនបានចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះរថយន្តប្រភេទដឹកជញ្ជូនអ្នកដំណើរ មួយនេះដែលវាបានផ្តល់នូវ ការរចនាថ្មីបែបស៊ីវីល័យ សាកសមជាមួយការងារពាណិជ្ជកម្ម និងអាជីវកម្ម ដែលលើសពីការប្រើប្រាស់បែបកំសាន្ត។ Nissan Urvan មានប្រវត្តិតាំងពីឆ្នាំ 1973 ដោយវាត្រូវបានគេស្គាល់ថាជារថយន្តដែលមានភាពទូលាយផ្នែកខាងក្នុង និងមានសុវត្ថិភាពខ្ពស់ក្នុងការបើកបរ ហើយវាក៏ជារថយន្តដែលទទួលបានភាពជោគជ័យខ្ពស់ ដែលត្រូវបានដាក់លក់នៅក្នុង 140 ប្រទេស នៅលើពិភពលោក។ ចំពោះម៉ូដែលថ្មីមួយនេះវិញ វាត្រូវបានដុសខាត់មុខមាត់ថ្មីអោយកាន់តែប្រសើរជាងមុន ជាមួយនឹងផ្នែកខាងក្រៅរួមមានដូចជា
February 12, 2019 - អន្តរជាតិ
អាជ្ញាធរស្រុកប្រាសាទបាគង សម្រេចបញ្ឈប់ការដាក់លក់ក្រឡាននៅតាមចិញ្ចើមផ្លូវជាតិលេខ៦ ដើម្បីការពារគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុ លោក សយ សីហា មេឃុំត្រពាំងធំ ក្នុងស្រុកប្រាសាទបាគង បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ថា អាជ្ញាធរស្រុកប្រាសាទបាគង បានសម្រេចឲ្យបងប្អូនប្រជាពលរដ្ឋជាអ្នកលក់ក្រឡាន ដែលមកពីឃុំខ្ចាស់ ក្នុងស្រុកសូទ្រនិគម បញ្ឈប់ការតាំងលក់ក្រឡានរបស់ពួកគាត់ នៅតាមចិញ្ចើមផ្លូវជាតិលេខ៦ ក្នុងទឹកដីឃុំត្រពាំងធំ ជាបន្តទៀត ដោយហេតុថា ការតាំងលក់នេះវាងាយបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍។ លោក សយ សីហា មានប្រសាសន៍ទៀតថា កន្លងមក ប្រជាពលរដ្ឋមកពីភូមិខ្ចាស់ បានដាក់លក់ក្រឡានរបស់ពួកគាត់ជាប់នឹងចិញ្ចើមផ្លូវ ហើយនៅពេលដែលមានអ្នកទិញគាត់បានចតយានយន្តនៅលើដងផ្លូវ ធ្វើឲ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍ទៅមក និង បានបង្កជាគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ រហូតមានអ្នកខ្លះបាត់បង់ជីវិតក៏មាន
February 12, 2019 - អន្តរជាតិ
ថៃ៖ ស្ត្រីមានផ្ទៃពោះ ៦ ខែម្នាក់ត្រូវបានគេរាយការណ៍ថា បានរលូតកូន បន្ទាប់ពីគាត់បានទៅរកសេវាម៉ាស្សាមួយកន្លែងក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ។ ស្ត្រីជាជនរងគ្រោះមានឈ្មោះថា Wirawan Ketkesi និងមានអាយុ ២៥ ឆ្នាំ ហើយគាត់ជាមនុស្សម្នាក់ដែលចូលចិត្តសេវាម៉ាស្សាជាខ្លាំង។ នៅក្នុងថ្ងៃកើតហេតុស្ត្រីជនរងគ្រោះបានទៅរកសេវាកម្មម៉ាស្សាដូចសព្វដង បន្ទាប់ពីគាត់ខានម៉ាស្សាអស់ជាច្រើនខែមក ហើយក្នុងការម៉ាស្សានោះទៀតសោធ គាត់បានប្រាក់អ្នកផ្តល់សេវាម៉ាស្សាឲ្យធ្វើតាមក្បួន និង ក្បាច់ដូចធម្មតា ដោយគាត់មិនបានគិតទេថាក្បាច់នៃការម៉ាស្សាមួយចំនួនអាចប៉ះពាល់ដល់ទារកនៅក្នុងផ្ទៃ។ ក្រោយទទួលបានសេវាម៉ាស្សារួច ស្រាប់តែស្ត្រីរងគ្រោះប្រកាច់ និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយពេលដែលទៅដល់មន្ទីរពេទ្យគេបានរកឃើញថា គាត់មានអាការៈប្រកាច់ ព្រោះតែបេះដូងលោតខុសប្រក្រតី ហើយវាក៏បានធ្វើឲ្យកូនក្នុងផ្ទៃរបស់គាត់បានស្លាប់បាត់ផងដែរ។ បើតាមលោក Khwanchai Visithanon ប្រធាននាយកដ្ឋានឱសថបុរាណថៃ និងការព្យាបាលជំនួសថ្នាំពេទ្យ បានប្រាប់ឲ្យដឹងថា
February 12, 2019 - PR
បច្ចុប្បន្ននេះគ្រួសារស្ទើរតែទាំងអស់សុទ្ធតែត្រូវការការរស់នៅប្រកបដោយផាសុកភាព និងមានភាពងាយស្រួល។ ដោយមើលឃើញនូវតម្រូវការដ៏ចាំបាច់បែបនេះ ទើបក្រុមហ៊ុន សាមសុង បានបង្ហាញ និងធ្វើការផ្តល់ជូននូវម៉ាស៊ីនត្រជាក់ ម៉ូឌែល AR10NYSHBWKNST និង AR13NYSHBWKNST របស់ខ្លួនដើម្បីបំពេញតាមសេចក្តីត្រូវការរបស់អតិថិជន។ គួរបញ្ជាក់ផងដែរថា ម៉ូឌែលស៊េរីថ្មីចុងក្រោយនេះគឺត្រូវបានផលិតឡើងដោយបំពាក់ជាមួយនឹងបច្ចេកវិទ្យាទំនើបៗដូចជា Digital 8-Pole, Virus Doctor និង R32 ជាមួយគ្នាតែម្តង។ បច្ចេកវិទ្យាទាំងអស់នេះគឺពិតជាមានសារៈសំខាន់បំផុតក្នុងការធ្វើឱ្យបែបផែននៃការរស់នៅរបស់លោកអ្នកប្រកបដោយសុខមាលភាព និងមានភាពងាយស្រួលបំផុត។ តើបច្ចេកវិទ្យាទំាងអស់នេះមានមុខងារអ្វីខ្លះ និងមានអត្ថប្រយោជន៍អស្ចារ្យប៉ុនណា? – Digital Inverter 8-Pole ៖ ជួយសន្សំសំចៃអគ្គិសនីរហូតដល់ 68% បើធៀបជាមួយនឹងម៉ាស៊ីនត្រជាក់ធម្មតា។ ហើយអ្វីដែលពិសេសសម្រាប់បច្ចេកវិទ្យាមួយនេះគឺមិនមានសម្លេងរំខាន
February 11, 2019 - បច្ចេកវិទ្យា
វិស្វករជនជាតិចិនម្នាក់ត្រូវបានប៉ូលិសអាមេរិកចាប់ខ្លួនដោយបានចោទប្រកាន់ថា គាត់មានបំណងលួចយកអាថ៌កំបាំងបច្ចេកវិទ្យារបស់ក្រុមហ៊ុ Apple។ វិស្វករចិនដែលត្រូវបានប៉ូលិសអាមេរិកចាប់ខ្លួនរូបនេះមានឈ្មោះថា Jizhong Chen ជាមនុស្សពូកែម្នាក់ ដែលបានទៅធ្វើការងារធំៗជាច្រើនក្នុងសហរដ្ឋមេរិកអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ បើតាមប៉ូលិសអាមេរិកបានឲ្យដឹងថា អាថ៌កំបាំងបច្ចេកវិទ្យា ដែលគាត់មានបំណងចង់លួចនោះគឺជាគម្រោងផលិតរថយន្តគ្មានមនុស្សបើក ដែលជាគម្រោងថ្មីរបស់ក្រុមហ៊ុន Apple។ លោក Jizhong Chen ត្រូវបានប៉ូលិសអាមេរិកចាប់ខ្លួន ខណៈដែលគាត់រៀបនឹងឡើងយន្តហោះត្រលប់មកប្រទេសចិនវិញ។ សម្រាប់អាមេរិកបានធ្វើកាចោទប្រកាន់ករណីនេះថា វាមិនមែនជាករណីបុគ្គលនោះទេ តែវាករណីប្រទេសចិនលួចបច្ចេកវិទ្យារបស់អាមេរិក។ ការចាប់ខ្លួនត្រូវធ្វើការឡើងដោយផ្អែកលើការស៊ើបអង្កេត លើឯកសារការងារ និងត្រួតពិនិត្យទិន្នន័យក្នុងម៉ាស៊ីនកុំព្យូរទ័ររបស់លោក Jizhong Chen យ៉ាងល្អិតល្អន់។ យ៉ាងណាក្តី ពេលនេះមេធាវីរបស់លោក Jizhong Chen បានធ្វើការធានាឲ្យគាត់បាននៅក្រៅឃុំហើយជាថ្នូរនឹងការតម្កល់ប្រាក់ ១០ ម៉ឺនដុល្លារ។
February 11, 2019 - PR
តើយើងជានរណា? Penta Global Limited, “Penta” គឺជាក្រុមហ៊ុនអភិវឌ្ឍអន្តរជាតិ ដែលមានទីតាំងនៅទីក្រុងហុងកុងដែលបានបើកដំណើរការដោយស្ថាបនិក៦រូបដែលមានបទពិសោធន៍ខ្ពស់ក្នុងវិស័យអចលនទ្រព្យនៅទីក្រុងហុងកុង សហរដ្ឋអាមេរិក ប្រទេសចិន ប្រទេសថៃ ប្រទេសម៉ាឡេស៊ី និងប្រទេសតៃវ៉ាន់។នៅក្នុងឆ្នាំថ្មីនេះPentaនឹងផ្តោតទៅលើប្រទេសដែលស្ថិតនៅក្នុងខ្សែក្រវ៉ាត់មួយផ្លូវមួយ ហើយប្រទេសកម្ពុជា គឺជាជំហានដំបូងនៅក្នុងគម្រោងរបស់ Penta។ Penta បានជ្រើសរើសប្រទេសកម្ពុជា ដើម្បីចាប់ផ្តើមអភិវឌ្ឍគោលនយោបាយ និងសេដ្ឋកិច្ច ការបើកទូលាយខាងលំហូរូបិយប័ណ្ណបរទេស និងតម្រូវការគេហដ្ឋានខ្ពស់សម្រាប់មនុស្សជំនាន់ក្រោយ។ ហេតុអ្វីបានជាជ្រើសរើសប្រទេសកម្ពុជា? Penta ជ្រើសរើសប្រទេសកម្ពុជាជាប្រទេសដំបូង ដើម្បីចាប់ផ្តើមគម្រោងរបស់ខ្លួន ដោយសារមូលហេតុមួយចំនួនដូចជា ទី១ ដោយសាររូបិយប័ណ្ណកម្ពុជាមិនមានហានិភ័យចំពោះ Penta នោះទេ ព្រោះប្រាក់រៀលរបស់កម្ពុជា និងប្រាក់ដុល្លារសហរដ្ឋអាមេរិក គឺសុទ្ធតែអាចប្រើប្រាស់ បានយ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។
February 11, 2019 - កីឡា
ក្លឹបមេឃខៀវ Manchester City កំពុងរៀបចំឯកសារដើម្បីដាក់ស្នើសុំដេញថ្លៃខ្សែបម្រើ Isco ពីក្លឹបអធិរាជសរ Real Madrid នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ យោងតាមការចុះផ្សាយរបស់សារពត៌មាន Don Balon បានឲ្យដឹងថា៖ ក្លឹបមេឃខៀវ Manchester City កំពុងសម្លឹងមើលក្នុងការផ្ទេរខ្សែបម្រើ Isco ពីអេស្ប៉ាញមកកាន់ទឹកដីអង់គ្លេស ដើម្បីយកខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះមកជំនួសដំណែងខ្សែបម្រើ David Silva ដែលខិតដល់ពេលចូលនិវិត្តន៍ ខណៈដែលខ្សែបម្រើ David Silva ពេលនេះមានអាយុ 33 ឆ្នាំទៅហើយ។ ខ្សែបម្រើ Isco កំពុងស្ថិតនៅក្នុងបញ្ជីឈ្មោះកីឡាករដែលលោក Pep Guardiola
February 11, 2019









