- Khmernote Media
- កីឡា
អ្នកគាំទ្ររបស់ក្លឹបបិសាចក្រហម Manchester United អាចនឹងប្រឈមមុខនឹងការដាក់ពិន័យរបស់ UEFA ក្រោយពេលគាំទ្ររបស់ក្លឹបយក្សអង់គ្លេសមួយនេះបានគប់ដបស្រាមកលើខ្សែបម្រើស្លាប Angel Di Maria ក្រោយពេលខ្សៃបម្រើសញ្ជាតិអាហ្សង់ទីនរូបនេះបញ្ជូនបាល់ឲ្យ Mbappe សុតបញ្ចូលទីនៅក្នុងនាទីទី 60។ នៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League វគ្គ 16 ក្រុមចុងក្រោយដែល PSG យកឈ្នះម្ចាស់ផ្ទះ Manchester United ដោយលទ្ធផល 0-2 នេះខ្សែបម្រើស្លាប Angel Di Maria បានត្រលប់មកកាន់ទឹកដី Old Trafford សារជាថ្មីក្រោយពេលចាកចេញពីទឹកដីអង់គ្លេសអស់រយៈពេល
February 13, 2019 - អន្តរជាតិ
នៅពេលរាងកាយរបស់លោកមានបញ្ហាសុខភាពណាមួយ វានឹងបង្កឲ្យផ្នែកមួយចំនួននៃរាងកាយរបស់យើងខុសប្រក្រតីផងដែរ។ ព្រោះហេតុផលនេះហើយយើងអាចសម្គាល់បានថា យើងកើតមានបញ្ហាសុខភាពមួយចំនួន តាមរយៈភាពមិនប្រក្រតី ឬអាចជាកាសាកល្បងធ្វើការពិនិត្យងាយៗដូចខាងក្រោមនេះ៖ ១.ធ្វើតេស្តរកជំងឺបេះដូង និងសួត៖ យកម្រាមដៃចង្អុលដាក់ចូលគ្នា (ដូចក្នុងរូបភាពខាងក្រោម) ហើយប្រសិនបើរកឃើញថា មានចន្លោះនៅមុខក្រចកនៃម្រាមដៃចង្អុលទាំងពីរនោះ បង្ហាញថាយើងមានសុខភាពល្អ។ ផ្ទុយទៅវិញបើវាគ្មានប្រលោះទាល់តែសោះវាអាចបង្ហាញថា យើងមានបញ្ហាបេះដូង និងសួតជាដើម។ ២.ធ្វើតេស្តរកជំងឺសរសៃឈាមខួរក្បាល និងជំងឺភ្លេចភ្លាំង៖ ឈរលើកជង្គង់ម្ខាងឡើងលើ(ដូចក្នុងរូបភាពខាងក្រោម) ហើយប្រសិនបើយើងអាចឈរដូចនេះបាន ២០ នាទី ឬច្រើនជាងនេះ វាមានន័យថាយើងមានខុសភាពល្អ ឬមានហានិភ័យនៃការកើតមានបញ្ហាសរសៃឈាមខួរក្បាល និងជំងឺភ្លេចភ្លាំងតិចតួចប៉ុណ្ណោះ។ ៣.ធ្វើតេស្តរកជំងឺស្លេកស្លាំង៖ ពិនិត្យមើលផ្ទៃខាងក្នុងនៃត្របកភ្នែកបើវាមានពណ៌ផ្កាឈូកមានន័យថា យើងមានសុខភាពល្អ តែបើវាមានពណ៌ផ្កាឈូកស្លេក វាអាចជាសញ្ញាបង្ហាញថា យើងមានជំងឺស្លេកស្លាំង។ ៤.ធ្វើតេស្តរកបញ្ហាអតុល្យភាពអ័រម៉ូនក្នុងរាងកាយ៖ យកដៃចាប់បូតសក់ខ្លួនឯងតែកុំប្រើកម្លាំងខ្លាំងពេក។
February 13, 2019 - អន្តរជាតិ
និស្សិតស្រីជនជាតិចិនម្នាក់ត្រូវបានប៉ូលិសហ្វិលីពិនចាប់ខ្លួន និងប្រឈមនឹងការនិរទេសចេញពីប្រទេសហ្វីលីពិន បន្ទាប់ពីនាងបានគប់កែវ សង់ខ្យាទៅកាន់ប៉ូលិសហ្វីលីពិនម្នាក់។ និស្សិតជនជាតិរូបនេះមានឈ្មោះថា Zhang Jiale អាយុ ២៣ ឆ្នាំ និងជានិស្សិតឆ្នាំទីមួយ នៃវិទ្យាស្ថាន SoFA Design Institute ក្នុងទីក្រុង Makati នៃប្រទេសហ្វីលីពិន។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងស្ថានីយ៍រថភ្លើងក្រោមដីមួយកន្លែង ខណៈដែលនិស្សិតស្រីរូបនេះព្យាយាមយកកែវសង់ខ្យារបស់នាងចូលទៅញ៉ាំក្នុងរថភ្លើង។ បើតាមប៉ូលិសប្រចាំការនៅក្នុងស្ថានីយ៍ រថភ្លើងក្រោមដីបានឲ្យដឹងថា រូបគាត់បានប្រាប់ទៅនិស្សិតស្រីជនជាតិចិននេះថា សូមញុាំសង់ខ្យាឲ្យអស់សិនទៅចាំចូលទៅក្នុងរថភ្លើង តែនាងមិនព្រមធ្វើតាមនោះទេ ហើយនៅតែព្យាយាមដើរចូលទៀត។ ចុងក្រោយ នាងក៏បានគប់កែវនោះចំទ្រូងរបស់ប៉ូលិសហើយក៏ត្រូវបានប៉ូលិសបានធ្វើការឃាត់នាងតែម្តង។ ភ្លាមៗក្រោយការបង្កហេតុ នាងត្រូវបានប៉ូលិសចាប់ខ្លួន ពីបទបំពានលើប៉ូលិស ហើយនាងថែមទាំងប្រឈមនឹងការនិរទេសចេញពីប្រទេស ហ្វីលីពិនទៀតផង៕ អត្ថបទ៖ភក្តី ប្រភព៖shanghai
February 13, 2019 - កីឡា
មួយរយៈចុងក្រោយនេះ គេឃើញថាក្រុមតោខៀវ Chelsea ដែលដឹកនាំដោយគ្រូបង្វឹកលោក Maurizio Sarri ហាក់បីដូចជាបង្ហាញទំរង់លេងមិនសូវបានល្អសោះ ដោយប្រកួតចុងក្រោយបានបរាជ័យលើក្រុម Manchester City ក្នុងលទ្ធផលរហូតដល់ទៅ៦ទល់នឹង០ និងក្រុមដែលមានចំណាត់ថ្នាក់ពាក់កណ្តាលតារា AFC Bournemouth ក្នុងលទ្ធផលរហូតដល់ទៅ៤ ទល់នឹង០។ ពេលនេះក្រុមតោខៀវ Chelsea ចង់ឲ្យអតីតគ្រូបង្វឹកក្រុមយក្សមកពីអេស៉្បាញ Real Madrid លោក Zinedine Zindane មកជំនួសតំណែងជាគ្រូបង្វឹករបស់លោក Maurizio Sarri វិញ។ ពេលបច្ចុប្បន្ននេះ លោក Sarri កំពុងតែបង្កើនសម្ពាធដល់ក្រុមយ៉ាងខ្លាំងនៅក្នុងទឹកដី Stamford Bridge
February 13, 2019 - Nissan Auto Tech
នៅពេលដែលអ្នកទិញរថយន្តថ្មី អ្នកប្រាកដជាចង់បញ្ជាក់អោយច្បាស់ថា រថយន្តរបស់អ្នកអាចបញ្ចប់ការងារបានយ៉ាងរលូន ទោះបីជាការធ្វើដំណើរក្នុងផ្លូវដ៏វែងឆ្ងាយ រឺការផ្ទុកទំងន់ធ្ងន់ផ្សេងៗ។ ហើយថ្ងៃនេះយើងខ្ញុំនឹងណែនាំរថយន្តប្រភេទដឹកទំនិញ និងដឹកជញ្ជូនមនុស្សមួយដែលវាជាកូនសោរក្នុងការដោះស្រាយបញ្ហាផ្សេងៗរបស់លោកអ្នកបាន នោះគឺ Nissan Urvan ហើយវាជារថយន្ត 15 កៅអីដែលធ្វើការនាំចូលផ្ទាល់ពីប្រទេសជប៉ុន ហើយវាពិតជាទទួលបានការពេញនិយមបំផុតសម្រាប់អ្នកធ្វើប្រតិបត្តិករផ្សេងៗ និងម្ចាស់អាជីវកម្ម។ ផ្នែកខាងក្នុងរបស់ Urvan ត្រូវបានគេរចនាឡើងជាមួយនឹងកៅអីចំនួន 5ជួរ ហើយអាចធ្វើការបត់ឡើងចុះបានយ៉ាងស្រួល ទៅតាមកាលៈទេសៈនិងទំហំផ្ទុកដែលលោកអ្នកត្រូវការ។ ជាចុងក្រោយនេះ រថយន្ត Urvan មិនត្រឹមតែជួយសន្សំសំចៃប្រេង ថែមទាំងជួយសន្សំសំចៃទៅលើការថែទាំថែមទៀតផង ព្រោះថាក្រុមហ៊ុន Tan Chong Motor បានផ្តល់នូវសេវាកម្មថែទាំដោយឥតគិតថ្លៃ ជូនដល់អតិថិជនរបស់រថយន្ត Urvan ទាំងអស់។
February 13, 2019 - សង្គម
ដោយសារតែពិនិត្យឃើញមានការផ្សព្វផ្សាយព័ត៌មានមិនពិតតាមបណ្តាញសង្គម ដែលប្រាសចាកពីខ្លឹមសារដើមនៃលិខិត និងសេចក្តីសម្រេចនៃការព្យួរជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)» ដែលបានធ្វើឲ្យសាធារណជនមានការភ័ន្តច្រឡំ ទើបកាលពីយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ម្សិលមិញនេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសមួយ ដើម្បីធ្វើការស្រាយបំភ្លឺ និងពន្យល់អំពីខ្លឹមសារ និងនីតិវិធីទាក់ទងសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ប្រកាសអំពីដំណើរការនីតិវិធីឈានទៅពិនិត្យលទ្ធភាពព្យួរជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)» ដែលមានខ្លឹមសារដូចខាងក្រោម៖ អត្ថបទ៖ សេម
February 13, 2019 - កីឡា
កាលពីយប់មិញនេះ មានការប្រកួតធំមួយក្នុងពានធំរបស់អឺរ៉ុបរវាងក្រុមបិសាចក្រហម Manchester United និងក្រុមជើងឯកបារាំងParis St-Germain ក្នុងទឹកដី Old trafford ។ ក្រុមបិសាចក្រហមមិនដែលស្គាល់ពាក្យថា ចាញ់ក្នុងការប្រកួត ១១ដង ឈ្នះ ១០ ស្មើ១ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Ole Gunnar Solskjaer ហើយពួកគេបានសង្ឃឹមថានឹងអាចយកឈ្នះ PSG នៅក្នុងទឹកដីរបស់ខ្លួន ដើម្បីឡើងទៅវគ្គបន្តនៅក្នុងពានដ៏ធំមួយនេះ។ ប៉ុន្តែផ្ទុយទៅវិញ ពួកគេបានបរាជ័យជាលើកដំបូងនៅក្នុងទឹកដី Old Trafford ក្រោមលទ្ធផល ២ទល់នឹង០ ខណៈដែលកីឡាករខ្សែបំរើប្រយុទ្ធទទួលបានកាតក្រហមនៅចុងម៉ោង។ ដូចនេះ ក្រុម Manchester
February 13, 2019 - PR
រាជធានីភ្នំពេញ៖ នរណាហ្វេនកាហ្វេខ្លះ?? នេះនែ៎…! បើកថ្មីទៀតហើយ ដោយយល់ឃើញថាបច្ចុប្បន្នមានអ្នកនិយម និងចូលចិត្តញ្ញ៉ាំកាហ្វេច្រើន ទើប2Anniversary Coffee សម្រេចចេញជារូបរាង ដើម្បីបំពេញសេចក្តីត្រូវការរបស់អស់លោកអ្នក។ 2Anniversary Coffee ជាហាងកាហ្វេដែលមានបរិយាកាសគួរឲ្យចាប់អារម្មណ៍ ទាំងរចនាបថនៃការតុបតែងប្លែកនិងទាក់ទាញផងដែរ។ ហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺ ជាទីកន្លែងដែលមានផាសុខភាពសម្រាប់យុវវ័យ និងសិស្សានុសិស្ស អាចជួបជុំគ្នាពិភាក្សាកិច្ចការសាលា ព្រមទាំងកិច្ចការងារផ្សេងៗដោយគ្មានការរំខានផងដែរ។ គួរបញ្ជាក់ផងដែរថា 2Anniversary Coffee នឹងចាប់ផ្តើមបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ឆាប់ៗខាងមុខនេះហើយ។ អូ ហើយកុំភ្លេចមកសាកល្បងរសជាតិថ្មី បរិយាកាសថ្មីនៅ2Anniversary Coffeeណា៎ ព្រោះនឹងមានប្រូមូសិនពិសេសសម្រាប់អតិថិជនរហូតទៅដល់១០ថ្ងៃពីថ្ងៃទី១៤ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩
February 12, 2019 - រថយន្ត
ក្រុមហ៊ុន Land Rover បានដាក់បង្អួតនូវរថយន្ត Range Rover Evoque ជំនាន់ក្រោយរបស់ខ្លួនជាលើកដំបូងនៅក្នុងពិព័រណ៍រថយន្ដ ក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក។ Range Rover Evoque ជំនាន់ថ្មីនេះត្រូវបានគេឱ្យដឹងថា នឹងចេញលក់នៅនិទាឃរដូវ និងមានតម្លៃចាប់ពី ៤២,៦៥០ដុល្លារអាមេរិក (មិនរាប់បញ្ចូលថ្លៃឈ្នួល និងថ្លៃដឹកជញ្ជូន)។Evoque ក៏ត្រូវបានគេឱ្យដឹងថាមាន ៥ជម្រើស គឺ S, SE, R-Dynamic S, R-Dynamic SE and R-Dynamic HSE ហើយក្រុមហ៊ុនក៏នឹងដាក់លក់នូវ Evoque First
February 12, 2019 - បច្ចេកវិទ្យា
សម្រាប់ប្រិយមិត្តអ្នកគាំទ្រទូរស័ព្ទ Huawei ប្រាកដជាកំពុងរង់ចាំយ៉ាងទន្ទះសារនូវទូរស័ព្ទ Huawei សេរីថ្មីគឺ Huawei P30 និង P30 Pro។ មុនការចេញលក់ជាផ្លូវការរបស់ទូរស័ព្ទ Huawei ទាំងពីរម៉ូឌែលនេះ គេហទំព័រ Phonearena បានចុះផ្សាយថា ពីរូបរាងយ៉ាងច្បាស់ក្រឡែតរបស់ Huawei P30 ដែលនឹងមានអេក្រង់ទំហំ ៦,១ អ៊ីញ មានកាមេរ៉ាក្រោយចំនួន ៣ គ្រាន់ មាន RAM 6GB និង អង្គចងចាំ 256 GB។ ចំណែកឯ Huawei P30 Pro វិញមានអេក្រង់ធំជាងរហូតដល់ ៦,៥
February 12, 2019









