វិធី ៩ យ៉ាងងាយៗ ដែលយើងអាចធ្វើតេស្តបញ្ហាសុខភាពក្នុងរាងកាយបានយ៉ាងល្អ
នៅពេលរាងកាយរបស់លោកមានបញ្ហាសុខភាពណាមួយ វានឹងបង្កឲ្យផ្នែកមួយចំនួននៃរាងកាយរបស់យើងខុសប្រក្រតីផងដែរ។ ព្រោះហេតុផលនេះហើយយើងអាចសម្គាល់បានថា យើងកើតមានបញ្ហាសុខភាពមួយចំនួន តាមរយៈភាពមិនប្រក្រតី ឬអាចជាកាសាកល្បងធ្វើការពិនិត្យងាយៗដូចខាងក្រោមនេះ៖
១.ធ្វើតេស្តរកជំងឺបេះដូង និងសួត៖ យកម្រាមដៃចង្អុលដាក់ចូលគ្នា (ដូចក្នុងរូបភាពខាងក្រោម) ហើយប្រសិនបើរកឃើញថា មានចន្លោះនៅមុខក្រចកនៃម្រាមដៃចង្អុលទាំងពីរនោះ បង្ហាញថាយើងមានសុខភាពល្អ។ ផ្ទុយទៅវិញបើវាគ្មានប្រលោះទាល់តែសោះវាអាចបង្ហាញថា យើងមានបញ្ហាបេះដូង និងសួតជាដើម។

២.ធ្វើតេស្តរកជំងឺសរសៃឈាមខួរក្បាល និងជំងឺភ្លេចភ្លាំង៖ ឈរលើកជង្គង់ម្ខាងឡើងលើ(ដូចក្នុងរូបភាពខាងក្រោម) ហើយប្រសិនបើយើងអាចឈរដូចនេះបាន ២០ នាទី ឬច្រើនជាងនេះ វាមានន័យថាយើងមានខុសភាពល្អ ឬមានហានិភ័យនៃការកើតមានបញ្ហាសរសៃឈាមខួរក្បាល និងជំងឺភ្លេចភ្លាំងតិចតួចប៉ុណ្ណោះ។
៣.ធ្វើតេស្តរកជំងឺស្លេកស្លាំង៖ ពិនិត្យមើលផ្ទៃខាងក្នុងនៃត្របកភ្នែកបើវាមានពណ៌ផ្កាឈូកមានន័យថា យើងមានសុខភាពល្អ តែបើវាមានពណ៌ផ្កាឈូកស្លេក វាអាចជាសញ្ញាបង្ហាញថា យើងមានជំងឺស្លេកស្លាំង។
៤.ធ្វើតេស្តរកបញ្ហាអតុល្យភាពអ័រម៉ូនក្នុងរាងកាយ៖ យកដៃចាប់បូតសក់ខ្លួនឯងតែកុំប្រើកម្លាំងខ្លាំងពេក។ ក្នុងករណីដែលមានសក់ជាប់មកតាមដៃច្រើននោះបញ្ជាក់ថា យើងមានបញ្ហានេះហើយ តែបើមានសក់ជាប់មកតាមដៃ ២-៣ សរសៃ ឬជ្រុះពេលយើងសិតសក់វាជារឿងធម្មតានោះទេ។
៥.ធ្វើតេស្តរកជំងឺមានប្រហោងក្នុងឆ្អឹងប្រអប់ដៃ៖ ដាក់ដៃរបស់យើងដូចក្នុងរូបខាងក្រោមខាង ហើយប្រសិនបើយើងអាចធ្វើបានរយៈពេល ២-៣ នាទី មានន័យថា យើងគ្មានបញ្ហានេះទេ។
៦.ធ្វើតេស្តរកជំងឺទឹកនោមផ្អែម៖ ឲ្យអ្នកណាម្នាក់យកចុងខ្មៅដៃ ឬជ័រលុបមកសង្កត់លើម្រាមមេជើងរបស់យើង បើយើងគ្មានអារម្មណ៍ថាមានអ្វីមកប៉ះលោកអ្នកនោះទេ វាមានន័យថាយើងមានបញ្ហាមួយនេះហើយ។
៧.ធ្វើតេស្តរកបញ្ហាសរសៃឈាម៖ គេងដាក់ជើងទៅទល់នឹងជញ្ជាំង (ចេញទម្រង់ ៤៥% ឬមើលក្នុងរូបខាងក្រោម) ហើយប្រសិនបើជើងរបស់យើងមានពណ៌ស្លេកស្លាំងខ្លាំង នោះវាមានន័យថាយើងមានបញ្ហាសរសៃឈាមហើយ។
៨.ធ្វើតេស្តរកបញ្ហាត្រចៀក៖ ចូលទៅក្នុងបន្ទប់ដែលស្ងាត់ លើកដៃដាក់ជិតត្រចៀកហើយញីម្រាមដៃចុះឡើងៗ បើយើងមិនបានឮសំឡេងនៃការញីដៃនោះទេ យើងប្រាកដជាមានបញ្ហាត្រចៀកហើយ។
៩.ធ្វើតេស្តរកបញ្ហាសរសៃឈាមបេះដូង៖ ព្យាយាមឡើងជណ្តើរឲ្យបាន ៨-១២ កាំ ហើយនិយាយទូរស័ព្ទ ឬអានសៀវភៅបណ្តើរ ហើយប្រសិនបើយើងមានបញ្ហាបេះដូងលោតខុសធម្មតា ឬ ពិបាកដកដង្ហើមខ្លាំង នោះវាមានន័យថាយើងមានបញ្ហាសរសៃឈាមបេះដូងហើយ៕
អត្ថបទ៖ ភក្តី
ប្រភព៖ brightside







