- Khmernote Media
- អន្តរជាតិ
ស្រុកព្រៃនប់-(ដំណឹងបឋម) កាលពីវេលាម៉ោងប្រមាណជាង១១ថ្ងៃត្រង់ ថ្ងៃ១១ ខែកុម្ភៈ ឆ្នានំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថភ្លើង បានបុកប៉ះជាមួយរថយន្តបែនដឹកដី នៅឃុំទឹកថ្លា ស្រុកព្រៃនប់ កន្លែងថ្នល់រថភ្លើងឆ្លងកាត់ផ្លូវជាតិលេខ៣ ។ អធិការនគរបាលស្រុកព្រៃនប់ថ្លែងថា ហេតុការណ៍នេះមិនមានមនុស្សរងគ្រោះថ្នាក់ទេ ប៉ុន្តែរថភ្លើងបានផ្អៀងធ្លាក់ពីផ្លូវដែក ហើយទាំងរថយន្តនិងរថភ្លើងរងការខូចខាតផ្នែកខ្លះដូចគ្នា។ ករណីនេះសមត្ថកិច្ចកំពុងដោះស្រាយតាមនិតិវិធីច្បាប់៕
February 11, 2019 - រថយន្ត
សម្រាប់មនុស្សធម្មតារកតែលុយទិញរថយន្ត Rolls-Royce មួយគ្រឿងប្រើមិនបានផង តែសម្រាប់បុរសជាអ្នកមានម្នាក់នេះវិញ ទិញរថយន្ត Rolls-Royce ម្តង ៦ គ្រឿងយកមកប្រើ ដែលរថយន្តទាំង ៦ គ្រឿងនោះមានពណ៌ផ្សេងៗគ្នា គឺគាត់ទុកប្រើឲ្យស៊ីនឹងពណ៌កន្សែងរុំក្បាលរបស់គាត់។ បុរសរូបនេះមានឈ្មោះថា Singhreuben ជានាយកប្រតិបត្តិក្រុមហ៊ុន alldayPA និង Isher Capital ហើយគាត់ត្រូវបានគេស្គាល់ថា ជាសេដ្ឋីដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់។ តាមរយៈសារព័ត៌មានបរទេសបានចុះផ្សាយថា គាត់បានបញ្ជាទិញរថយន្ត Rolls-Royce ចំនួន ៦ គ្រឿង ក្នុងនោះជាប្រភេទ Cullinan ដែលមានតម្លៃ ៣២៥,០០០ ដុល្លារចំនួន ៣ គ្រឿង
February 11, 2019 - Nissan Auto Tech
ក្រុមហ៊ុន Tan Chong Motor (Cambodia) Pty.Ltd. (“TCMC”) ដែលជាក្រុមហ៊ុនលក់ និង ចែកចាយផ្តាច់មុខ រថយន្ត Nissan និង ជាសាខាក្រុមហ៊ុន Tan Chong Motor Holdings Berhad (ម៉ាឡេស៊ី) បានចែកចាយរថយន្ត Nissan អស់រយៈពេលជាង 7 ឆ្នាំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក្រុមហ៊ុន TCMC បានមើលឃើញពីការរំលោភបំពានលើម៉ាកសញ្ញា Tan Chong និង Nissan ដែលបាននាំចូលផ្តាច់មុខ ក៏ដូចជាការ
February 11, 2019 - សង្គម
ក្នុងឱកាសទិវានៃក្តីស្រលាញ់ ១៤ កុម្ភៈ ដែលឈានមកដល់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីអំពាវនាវ ដល់បងប្អូនយុវជន យុវនារីទាំងអស់ ចូរកុំប្រើប្រាស់ទិវានេះក្នុងផ្លូវខុស។ ដោយទិវានៃក្តីស្រលាញ់នេះ គឺប្រើប្រាស់ឡើងដើម្បីបង្ហាញពីសេចក្តីស្រលាញ់ចំពោះមនុស្សជាទីស្រលាញ់ មិនថាមិត្តភក្តិ គ្រួសារ ឪពុកម្តាយបងប្អូននោះទេ សុទ្ធតែអាចទិញផ្កា ឬកាដូជូនពួកគាត់ទាំងអស់។ បញ្ជាក់ថា ទិវានៃក្តីស្រលាញ់ មិនមែនជាទិវាបុណ្យសង្សារនេះទេ សូមបងប្អូនទាំងអស់ ជាពិសេសយុវជន យុវនារី កុំយល់ច្រឡំ សូមអ្នកទាំងអស់គ្នាធ្វើការថែរក្សាទំនៀមទំលាប់ វប្បធម៌ ប្រពៃណី ដែលយើងបានថែជាយូរលង់ណាស់មកហើយឲ្យបានគង់វង្ស «ការរក្សាការពារ វប្បធម៌ ប្រពៃណីដ៏ល្អថ្លៃថ្លារបស់ជាតិជាកាតព្វកិច្ចនៃយើងទាំងអស់គ្នា»៕ អត្ថបទ៖ មេសា
February 11, 2019 - PR
សង្រ្គាមទីផ្សារទូរស័ព្ទដៃកំពុងមានការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ដើម្បីទាក់ទាញអតិថិជនរបស់ពួកគេទាំងគុណភាព និង តម្លៃ។ តាមការសង្កេតជាទូទៅបានឲ្យដឹងថា មនុស្សដែលមានវ័យពី១៥ឆ្នាំ ឡើងដល់៤៥ឆ្នាំ សុទ្ធតែមានទូរស័ព្ទស្មាតហ្វូនប្រើប្រាស់ទាំងអស់ ដោយអ្នកខ្លះមានទូរស័ព្ទផ្ទាល់ខ្លួន១គ្រឿង ហើយអ្នកខ្លះទៀតមាន២គ្រឿង ៣គ្រឿងក៏មាន ដើម្បីបំពេញកិច្ចការងារប្រចាំថ្ងៃ និង តម្រូវការជាចាំបាច់របស់ពួកគេ ។ ដោយសង្កេតឃើញកត្តាទាំងអស់នេះ ទើបជម្រុញឲ្យក្រុមហ៊ុនទូរស័ព្ទល្បីៗទាំងអស់ ខិតខំប្រឹងប្រែងរកអ្វីដែលថ្មីសម្រាប់ផលិតម៉ូឌែលទូរស័ព្ទជំនាន់ក្រោយៗរបស់ពួកគេឲ្យកាន់តែល្អ និង ទាក់ទាញ។ អ្វីដែលផលិតករទូរស័ព្ទ និង ម្ចាស់ក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូនតែងតែគិតគូរនោះ ការរចនារូបរាងខាងក្រៅដែលមានភាពទាក់ទាញ និងគុណភាពផ្នែកខាងក្នុងដែលទាន់សម័យប្រកបដោយបច្ចេកវិទ្យាទំនើប និង តម្លៃសមរម្យអាចទទូលយកបានក្នុងទីផ្សារទូរស័ព្ទ ។ មានក្រុមហ៊ុនស្មាតហ្វូនចំនួន៥ ដែលកំពុងមានភាពលេចធ្លោខ្លាំងក្នុងទីផ្សារទូរស័ព្ទ មិនថានៅក្នុងប្រទេសកម្ពុជា ឬ បណ្តាប្រទេសនៅលើសកលលោកនោះទេ ដែលក្នុងនោះមានស្មាតហ្វូន
February 11, 2019 - កីឡា
ក្លឹបបិសាចក្រហម Manchester United គ្រោងនឹងតែងតាំងលោក Ole Gunnar Solskjaer ជាអ្នកចាត់ការអចិន្រ្តៃយ៍របស់ក្លឹបបន្ទាប់ពីគ្រូបង្វឹករូបនេះបានបញ្ចប់អាជីពជាអ្នកចាត់ការបណ្ដោះអាសន្ន។ ក្រោយពេលលោក Ole Gunnar Solskjaer ចូលមកកាន់តំណែងជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្លឹបបិសាចក្រហម Manchester United បន្ទាប់ពីលោក Jose Mourinho ត្រូវបានបណ្ដេញចេញរួចមក ក្នុង 11 ប្រកួតដែលលោក Ole Gunnar Solskjaer ដឹកនាំក្លឹបបិសាចក្រហម Manchester United គឺមិនទាន់ស្គាល់ពាក្យថាចាញ់ម្ដងទេ ដោយក្នុង 11 ប្រកួតនេះគឺឈ្នះ 10 ប្រកួតនិងស្មើ
February 11, 2019 - កីឡា
បន្ទាប់ពីក្រុម Manchester United បានបណ្តេញចេញ Jose mourinho ហើយអោយអតីតកីឡាកររបស់ក្លឹប Manchester United គឺលោក Ole Gunnar Solskjaer មកកាន់ជាគ្រូបង្វឹកបណ្តោះអាសន្នមក ពេលនេះក្រុមរបស់លោកមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ។ ហើយនៅពេលនេះ ក្រុមបិសាចក្រហម Manchester United បានរំកិលខ្លួនទៅលេខ៤ នៃក្របខ័ណ្ឌ English Premier Leage ហើយ ដែលនៅតាមពីក្រោយក្រុមកំពូលតារាង Manchester City ១៤ពិន្ទុ ។ កាលពីថ្ងៃសៅរ៍អាទិត្យមុននេះ ការបង្ហាញខ្លួនរបស់កូនក្រុមលោក Solskjaer បានធ្វើការយ៉ាងល្អ
February 11, 2019 - អន្តរជាតិ
កម្មវិធីទូរស័ព្ទសម្រាប់តាមដានប្រពន្ធត្រូវបានគេដាក់អោយដំណើរការនៅក្នុង Apple និង Google Stores ជាផ្លូវការ ដែលកម្មវិធីនេះត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់ជាពិសេសនៅក្នុងប្រទេសអារ៉ាប៊ីសារអូឌីត។ កម្មវិធីមួយមានឈ្មោះថា Absher មានមុខងារអាចអនុញ្ញាតឲ្យប្តីដឹងបានថា ប្រពន្ធរបស់ខ្លួននៅទៅណា ឬទៅដល់ទៅណា តាមរយៈការឆែកមើលទិន្នន័យ តាមទូរស័ព្ទដៃ។ គ្រាន់តែដាក់ឲ្យដំណើរការភ្លាម កម្មវិធីមួយនេះត្រូវបានគេទាញយកអស់ជាង ១ លានដង ខណៈដែលវាជាកម្មវិធីដែលគេអាចទាញយកបានដោយមិនគិតថ្លៃ។ សម្រាប់មហាជនទូទៅបានបញ្ចេញមតិថា ក្រុមហ៊ុន Apple និង Google បានជួយគាំទ្រសកម្មភាពរំលោភបំពានលើសិទ្ធរបស់ស្ត្រី។ យ៉ាងណាក្តី បើយោងតាមច្បាប់របស់របស់អារ៉ាប៊ីសារអូឌីត សកម្មភាពតាមដានប្រពន្ធដូចនេះមិនមែជារឿងខុសច្បាប់ឡើយ ពោលគឺបុរសជា ប្តីមានសិទ្ធស្របច្បាប់ក្នុងការតាមដាន និងកំណត់ទីកន្លែងដែលមិនចង់ឲ្យប្រពន្ធរបស់ខ្លួនធ្វើដំណើរទៅដោយគ្មានការអនុញ្ញាត ដូចជាប្រលានយន្តហោះ ឬនៅតាមច្រកទ្វារព្រំដែនជាដើម ហើយកម្មវិធីខាងលើនេះត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការពី
February 11, 2019 - អន្តរជាតិ
ថៃ៖ គណៈកម្មាធិការបោះឆ្នោតថៃនៅថ្ងៃចន្ទនេះនឹងពិចារណាលើការតែងតាំងព្រះនាងម្ចាស់ ឧបុលរតនា រជ្ជកញ្ញា ជាបេក្ខភាពនាយករដ្ឋមន្ត្រីថៃសម្រាប់ការបោះឆ្នោតនៅខែមីនាខាងមុខ បន្ទាប់ពីព្រះមហាក្សត្រថៃដែលជាព្រះរាមរបស់ទ្រង់គឺ មហា វិជ្ជរ៉ាឡុងកន ទ្រង់មានព្រះបន្ទូលថា មិនសមរម្យ និងមិនស្របតាមរដ្ឋធម្មនុញ្ញ។ គណៈកម្មការនេះក៏នឹងពិចារណាផងដែរអំពីពាក្យបណ្តឹងមួយ ដែលកំពុងឈានទៅរកការហាមប្រាមលើគណបក្សដែលបានតែងតាំងព្រះនាងម្ចាស់ ឧបុលរតនា រជ្ជកញ្ញា ព្រះជន្ម ៦៧ សម្រាប់តួនាទីនេះ៕ អត្ថបទ៖ លីដា ប្រភព៖ channelnewsasia
February 11, 2019 - កីឡាយប់់មិញនេះ Manchester City លុត Chelsea រហូតដល់៦ ទល់នឹង ០ ហើយឡើងមកលើកំពូលតារាង English Premier League
កាលពីយប់ម្សិលមិញនេះ មាន ការប្រកួតធំមួយនៅក្របខ័ណ្ឌបាល់ទាត់លំដាប់លេខ១ នៅប្រទេសអង់គ្លេសរវាង ក្រុម Manchester City និង ក្រុម Chelsea ។ ពេលបច្ចុប្បន្ននេះក្រុម Machester city ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ១ លើក្រុមហង្សក្រហម Liverpool បន្ទាប់ពីបានយកឈ្នះ ក្រុម Chelsea ក្នុងលទ្ធផល៦ទល់នឹង០ ហើយចំណែកឯក្រុមតោខៀវ Chelsea វិញស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ៦ ដែលមានពិន្ទុស្មើក្រុមកំភ្លើងធំ Arsenal។ បន្ទាប់ពីការប្រកួតយប់មិញចប់ទៅ ធ្វើអោយមានការភ្ញាក់ផ្អើលដល់អ្នកគាំទ្រវិស័យបាល់ទាត់ជាខ្លាំង ព្រោះកំរបានឃើញក្រុមខ្លាំងសុីគ្នាបានច្រើនគ្រាប់ដូច្នេះទេ។ នៅក្នុងនោះដែរ តាមរយៈវែបសាយកីឡាមួយចំនួនបានធ្វើការវិភាគទៅលើទំរង់លេង និងមូលហេតុដែលធ្វើអោយក្លឹបធំមួយនេះចាញ់ច្រើនយ៉ាងនេះ៕
February 11, 2019









