ខ្មែរណូត

ស្វែងរក

  • សង្គម

    ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីអំពាវនាវដល់បងប្អូនយុវជន យុវនារី ទាក់ទងនឹងថ្ងៃនៃក្តីស្រលាញ់១៤ កុម្ភៈ

    BY Khmernote Media February 11, 2019
    ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីអំពាវនាវដល់បងប្អូនយុវជន យុវនារី ទាក់ទងនឹងថ្ងៃនៃក្តីស្រលាញ់១៤ កុម្ភៈ

    ក្នុងឱកាសទិវានៃក្តីស្រលាញ់ ១៤ កុម្ភៈ ដែលឈានមកដល់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីអំពាវនាវ ដល់បងប្អូនយុវជន យុវនារីទាំងអស់ ចូរកុំប្រើប្រាស់ទិវានេះក្នុងផ្លូវខុស។ ដោយទិវានៃក្តីស្រលាញ់នេះ គឺប្រើប្រាស់ឡើងដើម្បីបង្ហាញពីសេចក្តីស្រលាញ់ចំពោះមនុស្សជាទីស្រលាញ់ មិនថាមិត្តភក្តិ គ្រួសារ ឪពុកម្តាយបងប្អូននោះទេ សុទ្ធតែអាចទិញផ្កា ឬកាដូជូនពួកគាត់ទាំងអស់។

    បញ្ជាក់ថា ទិវានៃក្តីស្រលាញ់ មិនមែនជាទិវាបុណ្យសង្សារនេះទេ សូមបងប្អូនទាំងអស់ ជាពិសេសយុវជន យុវនារី កុំយល់ច្រឡំ សូមអ្នកទាំងអស់គ្នាធ្វើការថែរក្សាទំនៀមទំលាប់ វប្បធម៌ ប្រពៃណី ដែលយើងបានថែជាយូរលង់ណាស់មកហើយឲ្យបានគង់វង្ស «ការរក្សាការពារ វប្បធម៌ ប្រពៃណីដ៏ល្អថ្លៃថ្លារបស់ជាតិជាកាតព្វកិច្ចនៃយើងទាំងអស់គ្នា»៕ អត្ថបទ៖ មេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay