- Khmernote Media
- កីឡា
អតីតអនុប្រធានក្លឹប Benfica លោក Rui Gomes da Silva បាននិយាយសរសើរអំពីខ្សែប្រយុទ្ធវ័យក្មេង Joao Felix ថារូបគេមានទេពកោសល្យល្អរួមជាមួយនឹងការសប្បាយជាមួយនឹងក្លឹបទៀតផងនោះបានធ្វើឲ្យខ្សែប្រយុទ្ធវ័យក្មេងរូបនេះក្លាយជាកីឡាករវ័យក្មេងដ៏ឆ្នើមរបស់ក្លឹប។ ក្នុងរដូវកាលថ្មីនេះខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិព័រទុយហ្គាល់កីឡាករ Joao Felix បានបង្ហាញទំរង់លេងដ៏ល្អឥតខ្ចោះធ្វើឲ្យទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររហូតធ្វើឲ្យខ្សែប្រយុទ្ធវ័យ 19 ឆ្នាំរូបនេះត្រូវបានគេព្យាករណ៍ទុកថានឹងក្លាយជាកីឡាករវ័យក្មេងដ៏ឆ្នើមរបស់ក្លឹប Benfica។ ខ្សែប្រយុទ្ធ Joao Felix គិតមកដល់ពេលនេះបានបង្ហាញខ្លួនឲ្យក្លឹប Benfica បានចំនួន 1000នាទី ដោយសុតបញ្ចូលទីបានចំនួន 8 គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសុតបញ្ចូលទីបាន 3 ដងគ្រប់ការប្រកួតទាំងអស់ដែល Felix បានលេងនៅក្នុងរដូវកាលនេះ។ ជាមហាកតិ្តយសសម្រាប់កីឡាករវ័យក្មេងរូបនេះនៅក្នុងជំនួប Lisbon Derby
February 9, 2019 - កីឡា
ក្លឹប PSG កំពុងសម្លឹងក្នុងការតាមប្រមាញ់ខ្សែបម្រើ N’Golo Kante សារជាថ្មីម្ដងទៀតនៅក្នុងពេលបញ្ចប់រដូវកាលនេះ នេះយោងតាមការចុះផ្សាយរបស់សារពត៌មាន Le10Sport។ ខ្សែបម្រើឆ្នើមរបស់ក្លឹបតោខៀវ Chelsea និងជាខ្សែបម្រើឆ្នើមរបស់ក្រុមជម្រើសជាតិបារាំងដែលជួយឲ្យបារាំងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup កាលពីឆ្នាំ 2018 កន្លងទៅនោះបានចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបតោខៀវ Chelsea កាលពីពេលថ្មីៗនេះ។ ទោះបីជាកុងត្រាថ្មីរបស់ Kante ទើបតែធ្វើឡើងក៏ដោយ ប៉ុន្ដែក្លឹបអ្នកមានបារាំង PSG នៅតែជឿជាក់ថាពួកគេនៅតែមានឱកាសនាំយក Kante ត្រលប់មកកាន់ទឹកដីបារាំងវិញបានដដែល។ PSG នឹងក្នាស់ក្នែងព្យាយាមតាមប្រមាញ់ខ្សែបម្រើសញ្ជាតិបារាំងនេះឲ្យបាននៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ នេះយោងតាមរាយការណ៍មួយបានឲ្យដឹងថា៖ មូលហេតុដែល PSG សម្រេចចិត្តតាមប្រមាញ់ Kante សារជាថ្មីនោះគឺដោយសារតែ
February 8, 2019 - បច្ចេកវិទ្យា
បន្ទាប់ពីជោគជ័យក្នុងការលក់ស្មាតហ្វូន ASUS Zenfone 5Z ដែលជាស្មាតហ្វូនមួយដែលមានកម្លាំងខ្លាំងនឹងតម្លៃសមរម្យកាលពីឆ្នាំ២០១៨រួចមក នៅក្នុងឆ្នាំ២០១៩ នេះត្រូវបានគេរំពឹងថា ASUS នឹងបញ្ចេញស្មាតហ្វូនរបស់ខ្លួនថ្មីមួយទៀតនោះគឺ ASUS Zenfone 6 ដែលវាត្រូវបានគេរំពឹងថានឹងត្រូវបានបំពាក់ជាមួយនឹង បន្ទះឈីបប្រភេទ Qualcomm Snapdragon 855 SoC នឹងបំពាក់ដោយ Camera ដល់ទៅ៣ គ្រាប់នៅផ្នែកខាងក្រោយ។ ទោះជាយ៉ាងណាយើងនៅមិនទាន់ប្រាកដថាស្មាតហ្វូនថ្មីដែល ASUS ត្រៀមសម្រាប់វាយលុកទីផ្សារនៅដើមឆ្នាំ២០១៩នេះនឹងបំពាក់នៅបច្ចេកវិទ្យាអ្វីខ្លះនោះទេ ហើយចម្ងល់ទាំងនេះទំនងនឹងត្រូវបានស្រាយបំភ្លឺនៅក្នុងព្រឹត្តិការណ៍ MWC ឆ្នាំ២០១៩ នៅពេលខាងមុខនេះ៕ ប្រភព៖ Techtoyreviews
February 8, 2019 - កីឡា
ក្រោយពីការបាត់ខ្លួនខ្សែប្រយុទ្ធតម្លៃខ្លួនថ្លៃបំផុតរបស់ក្លឹប Cardiff City កីឡាករ Emiliano Sala កាលពីថ្ងៃទី ២២ ខែមករា កន្លងទៅ យន្តហោះក៏ដូចជាសាកសពរបស់ Sala ត្រូវបានរកឃើញកាលពីម្សិលមិញនេះ ដែលធ្វើអោយមានការសោកស្តាយយ៉ាងខ្លាំងចំពោះកីឡាករដែលមានសមត្ថភាពរូបនេះ។ សាកសពរបស់ខ្សែប្រយុទ្ធ Emiliano Sala ត្រូវបានប៉ូលីសរកឃើញនៅក្នុងបំណែកយន្ដហោះដែលបានធ្លាក់ចូលក្នុងបាតសមុទ្រជាមួយនឹងអ្នកបើកបរយន្តហោះឈ្មោះ David Ibbotson ដែលទីតាំងនៃការធ្លាក់យន្ដហោះរបស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះគឺស្ថិតនៅក្រោមបាតសមុទ្រភាគខាងជើងនៃកោះ Guernsey។ ជាមួយគ្នានេះផងដែរ Sala ក៏ធ្លាប់បានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យធ្វើអោយពិភពលោកស្គាល់នឹងបានដឹងពីសមត្ថភាពដ៏អស្ចារ្យរបស់រូបគេ។ ខាងក្រោមនេះជាគ្រាប់បាល់ដ៏ល្អបំផុត ៥ គ្រាប់មុនគេលាចាកលោក កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ៖ ប្រភព៖ GOAL
February 8, 2019 - PR
ថ្មីៗនេះ ក្រុមហ៊ុន vivo បានបង្ហាញនូវអត្តសញ្ញាណថ្មីនៃម៉ាកសម្គាល់យីហោរបស់ខ្លួន ដែលបង្ហាញអំពីភាពច្នៃប្រឌិតរបស់ក្រុមហ៊ុន និងការអំពាវនាវទៅកាន់មនុស្សទាំងអស់ទូទាំងពិភពលោកផងដែរ។ សម្រាប់អត្តសញ្ញាណថ្មីនេះ គឺមានឡូហ្គោរបស់ក្រុមហ៊ុន ពណ៌តែមួយគត់របស់ម៉ាកយីហោ vivo និងទំហំភាសាចិន និងភាសាអង់គ្លេសផ្តាច់មុខតែម្តង។ លោក Spark Ni ដែលជាអនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន vivo បាននិយាយថា “ក្រុមហ៊ុន vivo មានការវិវត្តន៍ខ្លួនពីអ្នកតាមដានក្លាយខ្លួនទៅជាអ្នកដឹកនាំគេនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា និងរបៀបនៃការរស់នៅថែមទៀត។ តាមរយៈការបង្កើតនូវម៉ាកយីហោថ្មីនេះ យើងសង្ឃឹមថា ការផ្លាស់ប្តូរនូវការរចនារូបរាងថ្មីនេះទៅលើទីតាំងនៃម៉ាកយីហោថ្មីជាមួយនឹងបច្ចេកវិទ្យា និងភាពច្នៃប្រឌិតដើម្បីបង្ហាញអំពីចក្ខុវិស័យរបស់យើងជាមួយនឹងភាពអស្ចារ្យបំផុតជាមួយនឹងអ្នកប្រើប្រាស់វ័យក្មេងជាច្រើននៅជុំវិញពិភពលោកតាមរយៈរូបភាព និងភាពច្នៃប្រឌិតពីក្រុមហ៊ុន Vivo នេះ។ ឡូហ្គោថ្មីនេះ ត្រូវបានក្រុមហ៊ុន vivo សហការជាមួយនឹងអ្នករចនាម៉ូដជនជាតិដាណឺម៉ាកដ៏ល្បីល្បាញ គឺលោក
February 8, 2019 - អន្តរជាតិ
ចិន៖ ប្រទេសចិនដែលធ្លាប់ជាប្រទេសមានតម្រូវការទិញពេជ្រច្រើនជាងគេនោះ ពេលនេះត្រូវបានក្រុមអ្នកវិភាគមើលឃើញថា នឹងក្លាយជាអ្នកផ្គត់ផ្គង់ត្បូង និងពេជ្រ ដែលបង្កើតឡើងដោយមនុស្សនៅក្នុងទីផ្សារដ៏ធំមួយនៅលើពិភពលោក។ ខុសពីពេជ្រ ដែលកកើតតាមធម្មជាតិ ដោយត្រូវការពេលវេលាជាច្រើនឆ្នាំនោះ ពេជ្រដែលមនុស្សអាចបង្កើតបាននេះត្រូវការពេលវេលាត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។ បើយោងតាមការសិក្សាគេបានរកឃើញថា ចិនជាប្រទេសដែលមានក្រុមហ៊ុនរុករករ៉ែ និងត្បូងពេជ្រជាច្រើន ហើយចិនមានសមត្ថភាពអាចបង្កើតពេជ្រក្នុងបរិមាណ ១០ ពាន់លានការ៉ាត់ក្នុងមួយឆ្នាំ ជាច្រើនទសវត្សមកហើយ ដែលជាង ៥០% នៃបរិមាណពេជ្រទាំងនោះត្រូវបានគេយកទៅប្រើប្រាស់ ធ្វើជាគ្រឿងអលង្ការ និងក្រៅពីនោះត្រូវបានគេយកទៅប្រើប្រាស់ក្នុងវិស័យផ្សេងៗដូចជាវិស័យបច្ចេកវិទ្យាជាដើម។ រហូតមកទល់នឹងពេលនេះដោយសារបច្ចេកវិទ្យាកាន់តែជឿនលឿនចិនមានសមត្ថភាពអាចបង្កើតពេជ្រច្រើនជាងមុនទៅទៀត ដើម្បីផ្គត់ផ្គង់ទៅក្នុងទីផ្សារ។ បើយោងតាមអ្នកជំនាញបានអះអាងថា ទីផ្សារទិញលក់ពេជ្រ ដែលបង្កើតឡើងដោយមនុស្សរបស់ចិននឹងមានកើនឡើង ២២ % ក្នុងមួយឆ្នាំ (ចាប់ពីឆ្នាំនេះទៅ) ដែលគិតជាទឹកប្រាក់គឺកើនឡើងពី ១,៩ ពាន់លានដុល្លារទៅដល់
February 8, 2019 - កីឡា
សាកសពរបស់ខ្សែប្រយុទ្ធ Emiliano Sala ត្រូវបានប៉ូលីសរកឃើញនៅក្នុងបំណែកយន្ដហោះដែលបានធ្លាក់ចូលក្នុងបាតសមុទ្រជាមួយនឹងអ្នកបើកបរយន្តហោះឈ្មោះ David Ibbotson ដែលទីតាំងនៃការធ្លាក់យន្ដហោះរបស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះគឺស្ថិតនៅក្រោមបាតសមុទ្រភាគខាងជើងនៃកោះ Guernsey។ ការស្វែងរកឃើញបំណែកយន្ដហោះដែលដឹកខ្សែប្រយុទ្ធ Sala ចេញពីប្រទេសបារាំងឆ្ពោះទៅកាន់ទីក្រុង Cardiff ប្រទេសវេលស៍នោះគឺរកឃើញដោយក្រុមស៊ើបអង្កេត AAIB កាលពីថ្ងៃពុធកន្លងទៅ ដោយក្រុមនេះកើតឡើងពីការរៃអង្គាសតាមរយៈមូលនិធិមួយដែលមានកីឡាករជាច្រើនបានចូលរួមឧបត្ថម្ភក្នុងមូលនិធិមួយនេះ។ យន្ដហោះរបស់ខ្សែប្រយុទ្ធ Emiliano Sala ត្រូវបានក្រុមរុករក AAIB បញ្ជាក់កាលពីថ្ងៃពុធកន្លងទៅថាពិតជាបានធ្លាក់មែន ហើយបំណែកយន្ដហោះរួមជាមួយនឹងសាកសពរបស់ Sala និងអ្នកបើកយន្ដហោះ David ត្រូវបានរកឃើញនៅក្រោមបាតសមុទ្រស្ថិតនៅក្នុងកោះ Guernsey។ សាកសពរបស់ខ្សែប្រយុទ្ធ Emiliano Sala និងអ្នកបើកយន្ដហោះ David Ibbotson
February 8, 2019 - អន្តរជាតិ
សាលារៀនមួយបានចេញសេចក្តីប្រកាសជាផ្លូវការថា ប្រសិនបើសិស្សណាម្នាក់ឡើងទម្ងន់ខ្លួន ២ គីឡូក្រាម ក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីចិននេះ សាលានឹងធ្វើការពិន័យសិស្សនោះភ្លាម។ សាលាវិទ្យាល័យមួយ ក្នុងខេត្ត Zhejiang ភាគខាងត្បូងប្រទេចិន គឺជាសាលាមួយដែលយកចិត្តទុកដាក់ទៅលើសុខភាពសិស្សជាចម្បង។ តាមថ្នាក់ដឹកនាំរបស់សាលារៀនខាងលើនេះ បានបញ្ជាក់ថានៅក្នុងសាលារៀនរបស់គាត់មានសិស្សធាត់លើសទម្ងន់ជាច្រើន ដែលពួកគេទើបតែមានអាយុចន្លោះពី ១៣ ឬ ១៤ ឆ្នាំប៉ុណ្ណោះ។ លោកបានបន្តថា កុមារដែលនៅវ័យប៉ុណ្ណេះគឺជាវ័យមានទំនោរចង់ញ៉ាំអាហារច្រើនតាមចិត្ត ហើយពួកគេមិនបានខ្វល់អំពីបរិមាណអាហារដែលអាចធ្វើឲ្យគេធាត់លើសទម្ងន់នោះទេ។ ដូចនេះហើយទើបសាលាចេញសេចក្តីប្រកាសខាងលើ ដើម្បីទប់ស្កាត់ កុំអោយពួកគេធាត់លើសទម្ងន់ និងដាស់តឿនឲ្យសិស្សចេះប្រុងប្រយ័ត្នជុំវិញបញ្ហាសុខភាព។ សូមបញ្ជាក់ថា ចិនជាប្រទេសដែលមានតួរលេខកុមារធាត់លើសទម្ងន់ខ្ពស់បំផុតនៅលើពិភពលោកនៅនេះបើយោងតាមការសិក្សានៅក្នុងឆ្នាំ ២០១៧ ហើយគេរំពឹងថានៅក្នុងឆ្នាំ ២០៣០ តួលេខកុមារចិនដែលធាត់លើសទម្ងន់នឹងកើនដល់ ៥០ លាននាក់៕ អត្ថបទ៖ ភក្តី
February 8, 2019 - អន្តរជាតិ
ថៃ៖ ម្ចាស់ក្សត្រី ឧបុលរតនា រជ្ជកញ្ញា ដែលជាបុត្រីច្បងអតីតព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត នឹងឈរឈ្មោះធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីថៃសម្រាប់ការបោះឆ្នោតនាថ្ងៃ ទី២៤ ខែមីនា ខាងមុខ ដែលវាជារឿងនឹកស្មានមិនដល់នៅក្នុងប្រវត្តិសាស្ត្រនៃនយោបាយថៃ។ ការប្រកាសនេះបានធ្វើឡើងក្នុងថ្ងៃសុក្រនេះ ដោយគណបក្សសុវត្ថិភាពជាតិថៃ (Thai Raksa Chart Party) ជុំវិញពាក្យចចាមអារ៉ាមដែលម្ចាស់ក្សត្រីវ័យ ៦៧ឆ្នាំ រូបនេះនឹងចូលរួមនយោបាយ។ គណបក្សនេះដែរត្រូវបានគេឱ្យដឹងថា ជាអតីតគណបក្សរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងរស់គេចខ្លួននៅឯបរទេស៕ អត្ថបទ៖ លីដា ប្រភព៖ channelnewsasia
February 8, 2019 - PR
តើលោកអ្នកកំពុងស្វែងរកដីឡូត៍ដ៏ស័ក្តិសមសម្រាប់ការសាងសង់ផ្ទះរស់នៅ ឬធ្វើអាជីវកម្មមែនទេ? នៅទីនេះ ជាទីតាំងដ៏ល្អបំផុតសម្រាប់លោកអ្នក ដែលរៀបចំដោយក្រុមហ៊ុន N & Y Real Estate ផ្តល់ការពុះដីឡូត៍លក់ជាមួយឱកាសរឹតតែពិសេស និងចំណេញរហូតដល់ ១០០% ក្នុងរយៈពេលបង់រលង់តែម្តង។ ក្រុមហ៊ុន N & Y Real Estate ផ្តល់លក្ខណៈងាយស្រួលសម្រាប់អតិថិជនទាំងអស់ ក្នុងការទិញដីឡូត៍ដ៏ល្អជាទីតាំងងាយស្រួលក្នុងការរស់នៅ ឬប្រកបរបររកស៊ីជាដើម នោះក៏ ព្រោះតែក្រុមហ៊ុនមានផ្ទៃដីប្រមាណជិត៣០ហិតា ដែលបានពុះជាឡូត៍សម្រាប់លក់រហូតដល់៤គម្រោងឯណ្ណោះ ដោយមានប្រព័ន្ធទឹកភ្លើងរដ្ឋចូលដល់ទីតាំងដីតែម្តង ជាមួយប្រព័ន្ធលូរួចជាស្រេច មានរៀបចំផ្សារក្នុងគម្រោងទី២ មានផ្លូវបេតុង និងលក្ខណៈពិសេសផ្លូវខាងមុខដីឡូត៍គឺជាផ្លូវកៅស៊ូ៣០ម ដែលជាគម្រោងរបស់រដ្ឋផងដែរ។ ឥឡូវនេះគម្រោងទី១របស់ក្រុមហ៊ុន N
February 8, 2019









