- Khmernote Media
- Nissan Auto Tech
ក្រុមហ៊ុន Tan Chong Motor (Cambodia) Pty. Ltd. ដែលជាក្រុមហ៊ុនលក់ និងចែកចាយផ្តាច់មុខរថយន្ត Nissan និងជាតំណាងចែកចាយរបស់ក្រុមហ៊ុន Tan Chong Motor Holdings Berhad (Malaysia) នឹងធ្វើការរៀបចំដាក់បង្ហាញរថយន្ត Nissan របស់ខ្លួននៅតាមទីតាំងផ្សេងៗគ្នាដូចជា ទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង នៅក្នុងថ្ងៃចុងសប្តាហ៍ នៃខែកុម្ភៈ នេះ។ ចំពោះការដាក់តាំងបង្ហាញនេះដែរ សាធារណៈជន និងអតិថិជនរបស់ Nissan ទាំងអស់អាចធ្វើការចូលរួមទស្សនា ជាមួយនឹងការផ្តល់នូវព្រឹក្សាយោបល់ផ្សេងៗពីអ្នកជំនាញ និងទីព្រឹក្សាផ្នែកលក់របស់ក្រុមហ៊ុនផ្ទាល់តែម្តង ជាមួយនឹងកម្មវិធីប្រូម៉ូសិនពិសេសៗថែមទៀតផង
February 4, 2019 - កីឡា
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថាកីឡាបាល់ទាត់នៅប្រទេសកម្ពុជារបស់យើង មានសម្ទុះរីកចំរើនយ៉ាងខ្លាំងគួរអោយកត់សំគាល់ ជាពិសេសគឺក្រុមជម្រើសជាតិរបស់ប្រទេសកម្ពុជាផ្ទាល់តែម្តង ឧទាហរណ៍ជាក់ស្តែងដូចជាចំនួននៃការចូលរួមរបស់អ្នកចូលគាំទ្រ និងទស្សនានៅពហុកីឡាដ្ឋានជាតិអូឡាំពិចនៅពេលដែលមានការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ ឬក៏ប្រកួតពាននៅក្នុងតំបន់ក្តី។ លើសពីនេះទៅទៀតមិនថាការដោះដូរកីឡាករ នៅក្នុងលីគកម្ពុជា ឬ ការផ្ទេរទៅលេងនៅលីគក្រៅប្រទេសនោះទេ គឺរមែងតែងតែកើតឡើងជាបន្តបន្ទាប់ ។ ជាក់ស្តែង នាពេលថ្មីៗនេះ កីឡាករកម្ពុជាមួយរូបទៀតហើយ ដែលបានផ្ទេរពីក្លឹបបឹងកេត ទៅលេងនៅអោយក្លឹបកំពូលរបស់ប្រទេសម៉ាឡេស៊ី PKNs ហើយអ្នកទាំងអស់គ្នាប្រហែលជាស្គាល់ច្បាស់ណាស់ ដែលគាត់គឺជា កីឡាករជម្រើសជាតិមួយរូបដែលទទួលបានការគាំទ្រពីសំណាក់អ្នកនិយមលេង និងមើលកីឡាបាល់ទាត់ គាត់នោះគឺ ចាន់ វឌ្ឍនាកា។ លើសពីនេះទៅទៀត កីឡាករវ័យក្មេងរូបនេះទើបនិងបង្ហាញខ្លួនជាលើកដំបូងអោយក្លឹបនាពេលថ្មីៗនេះ ដែលប៉ះជាមួយនិងក្រុម Terengganu FC ដែលជាក្លិបរបស់មិត្តរួមជំរើសជាតិ ធារី ចន្ថាប៊ីន កំពុងតែប្រកបអាជីពនៅក្នុងប្រទេសម៉ាឡេស៊ីដូចគ្នា
February 3, 2019 - កីឡា
ក្លឹបអធិរាជសរ Real Madrid កំពុងសម្លឹងមើលក្នុងការដាក់សំណើរបញ្ជូនខ្សែប្រយុទ្ធ Karim Benzema រួមជាមួយនឹងទឹកប្រាក់ 120លានអឺរ៉ូ ដើម្បីជាថ្នូរក្នុងការសុំដោះដូរខ្សែប្រយុទ្ធ Neymar ពីក្លឹប PSG នេះយោងតាមការបញ្ជាក់របស់សារពត៌មាន Don Balon។ ប្រធានក្លឹបអធិរាជសរ Real Madrid លោក Florentino Perez តែងតែស្រមៃចង់ឃើញខ្សែប្រយុទ្ធ Neymar មកចូលរួមជាមួយនឹង Real Madrid ហើយលោក Perez នឹងស្វារគមន៍ជានិច្ចប្រសិនបើ Neymar ចង់ចូលរួមជាមួយនឹង Real Madrid ខណៈដែលមួយរយៈចុងក្រោយនេះសារពត៌មានជាច្រើនបានចុះផ្សាយថាន Neymar
February 2, 2019 - កីឡា
ក្រុមជម្រើសជាតិកាតាបានសាងប្រវតិ្តសាស្រ្ដថ្មីជូនជាតិរបស់ខ្លួនមុនពេលធ្វើជាម្ចាស់ផ្ទះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 ដោយគ្រងជាម្ចាស់ជើងឯកពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup កាលពីម្សិលមិញក្រោយយកឈ្នះក្រុមជម្រើសជាតិជប៉ុនដោយលទ្ធផល 3-1។ ការឈ្នះពានរង្វាន់ AFC Asian Cup ដែលធ្វើឡើងនៅក្នុងប្រទេសអារ៉ាប់រួមនេះគឺបានបើកទំព័រប្រវតិ្តសាស្រ្ដថ្មីសម្រាប់ប្រទេសកាតាដែលបានចារឈ្មោះចូលក្នុងសៀវភៅប្រវតិ្តសាស្រ្ដរបស់សហព័ន្ធបាល់ទាត់កាតាក្លាយជាម្ចាសពានរង្វាន់ AFC Asian Cup ជាលើកដំបូង ក្រោយបំបាក់ម្ចាស់ពានរង្វាន់ទ្វីបអាស៊ី 4 សម័យកាលក្រុមជម្រើសជាតិជប៉ុនដោយលទ្ធផល 3-1 នៅក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីម្សិលមិញ។ នេះគឺជាសមទ្ធិផលថ្មីសម្រាប់ប្រទេសកាតាដែលបានក្លាយជាម្ចាស់ពានរង្វាន់ AFC Asian Cup ជាលើកដំបូង មុនប្រទេសមហាអំណាចប្រេងមួយនេះធ្វើជាម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup
February 2, 2019 - អន្តរជាតិ
អង់គ្លេស៖ យោងតាមសារព័ត៌មានអេឡិចត្រូនិច Daily Mail របស់អង់គ្លេសបានចុះផ្សាយថា ប្រជាជន Briton (ប្រជាជនដែលមានដើមកំណើតស្កុតឡេនតែបានទៅរស់នៅក្នុងប្រទេសអង់គ្លេស) ជាច្រើននាក់ ដែលបានទៅរកសេវាកម្មវះកាត់ប្តូរសិរីរាង្គក្នុងរាងកាយនៅក្នុងទីផ្សារងងឹតនៅក្រៅប្រទេសនោះ តែងជួបបញ្ហាធ្ងន់ធ្ងរ ឬស្លាប់តែម្តងពេលត្រលប់មកវិញ។ របាយការណ៍នេះត្រូវបានរកឃើញដោយវិទ្យាស្ថាន NHS (National Health Service) របស់អង់គ្លេស ដែលជាវិទ្យាស្ថានធ្វើការសិក្សា និងស្រាវជ្រាវលើសេវាសុខភាពសាធារណៈដ៏គួរឲ្យទុកចិត្តមួយ។ ទិន្នន័យក្នុងរបាយការណ៍នេះក៏បានបង្ហាញថា ជនជាតិ Briton មួយចំនួនធំ ដែលបានទៅធ្វើការផ្លាស់ប្តូរក្រលៀននៅបរទេសក្នុងទីផ្សារងងឹត ដោយគ្មានការអនុញ្ញាតច្បាប់នោះ ពេលត្របល់មកផ្ទះវិញអ្នកខ្លះបានឆ្លងនូវជំងឺអេដស៍ ហើយអ្នកខ្លះក៏បានឈឺស្លាប់ ព្រោះការវះកាត់មិនស្របតាមបទដ្ឋានវេជ្ជសាស្រ្តត្រឹមត្រូវ។ សូមបញ្ជាក់ដែរថា បច្ចុប្បន្ននេះមានប្រជាជនអង់គ្លេសរួមទាំងប្រជាជន Briton ផងដែរ ប្រមាណជា
February 2, 2019 - PR
បច្ចុប្បន្ននេះការលេងហ្គេមក្នុងទូរស័ព្ទដៃ តាមរយៈអនឡាញ កំពុងតែទទួលបានគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ នៅពេលដែលពួកគេទំនេរពីការងារ ឬ ពីការសិក្សា។ ជាក់ស្តែងហ្កេម PUBG គឺជាប្រភេទហ្គេមដែលអាចលេងបានគ្នាច្រើន អាចសន្ទនាគ្នាបាន អាចបង្កើតក្រុម អាចបង្កើតឈ្មោះក្រៅជាដើម។ នៅពេលដែលពួកគេលេងហ្គេមម្តងៗ ពួកគេតែងតែផ្តោតអារម្មណ៍ និង ជក់ចិត្តទៅលើ ហ្គេមទាំងនោះ ព្រោះថាឈុតឆាក និង រូបភាពនៅក្នុងហ្គេមទាំងនោះ មានភាពទាក់ទាញបែប 3D មានការប្រយុទ្ធគ្នាដោយកំាភ្លើងសិប្បនិម្មិត ការរួបរួមសាមគ្គីគ្នា កំចាត់ខ្មាំងសត្រូវ ហើយពួកគេតែងតែហៅគ្នាទៅវិញ ទៅមកថា “Bro Bro” ឬ “Sis Sis “ ដែលជាភាសាមួយកំពុងពេញនិយមនៅក្នុងប្រទេសកម្ពុជា។
February 2, 2019 - អន្តរជាតិ
ភ្នំពេញ៖ បើតាមប្រភពព័ត៌មានមួយបានអោយដឹងថាមាន រថយន្ត Mazda ស្លាកលេខ ខ.ម បោះពួយយ៉ាងលឿនជ្រុលបុករះសំយ៉ាបមុខផ្ទះប្រជាពលរដ្ឋបាក់ខ្ទេចអស់ប្រវែងជាង២០ម៉ែត្ររួចបេីករថយន្តទុកក្នុងបុរីសំងំយ៉ាងសង្ហា តែសំណាងល្អមិនបណ្ដាលឲ្យមាននរណាម្នាក់រងគ្រោះថ្នាក់នោះទេ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងជាង១១យប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅផ្លូវបេតុងចំណុចផ្សារភូមិសិរីយា ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ក្រុងភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក Mazda BT50 ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 01 2-8499 បេីកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនដូចហោះដោយធ្វើដំណើរតាមផ្លូវបេតុងក្នុងទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបានរេចង្កូតទៅស្ដាំជ្រុលទៅបុករះបង្គោលសំយ៉ាបមុខផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យបាក់ខ្ទេចអស់ប្រវែងជាង២០ម៉ែត្ររងការខូចខាតយ៉ាងដំណំ។ ភ្លាមៗនោះដែររថយន្តបង្កខាងលើមិនបានឈប់ដោះស្រាយនោះទេថែមទាំងបេីករត់គេចចូលទៅក្នុងបុរីមួយកន្លែងសំងំយ៉ាងសង្ហាតែម្ដង។ ក្រោយពេលកេីតហេតុក៏មានខាងតំណាងរថយន្តបង្ករបានចុះមកធ្វើការចរចាគ្នាជាមួយនឹងម្ចាស់ផ្ទះ ដែលរងការខូចខាតដោយសុំធ្វើសំយ៉ាបផ្ទះថ្មីឲ្យវិញ ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្តង៕ ប្រភព៖ Toch Kolap
February 2, 2019 - Nissan Auto Tech
ក្រោយពីការបង្ហាញនូវមុខងារពិសេសៗជាច្រើនរបស់រថយន្តទើបនឹងចេញថ្មី Nissan TERRA 2019 ប៉ុន្មានអត្ថបទមុនរួចមក ឥលូវយើងនឹងនាំអ្នកទាំងអស់គ្នាអោយស្គាល់ពីបច្ចេកវិទ្យាដ៏មានអត្ថប្រយោជន៍មួយចំនួនផ្សេងទៀត របស់រថយន្តមួយនេះដោយវាគឺមុខងារ បើកទ្វាក្រោយដោយស្វ័យប្រវត្តិ មុខងារផ្តល់ដំណឹងរាល់ពេលផ្លាស់ប្តូរគន្លងផ្លូវ និងមុខងារកាមេរ៉ា 360 ដឺក្រេ។ ដោយពឹងផ្អែកលើគោលការណ៍សំខាន់របស់ Nissan ដែលផ្តល់នូវសុវត្ថិភាព និងផាសុខភាពដល់អតិថិជនក៏ដូចជាអ្នកប្រើប្រាស់រថយន្ត Nissan ផ្ទាល់តែម្តងនោះ ក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់ជប៉ុនមួយនេះ បានព្យាយាមស្វែងរកនូវបច្ចេកវិទ្យាថ្មីៗដើម្បីធ្វើយ៉ាងណាអោយអតិថិជន មានអារម្មណ៍ជឿជាក់ក្នុងពេលបើកបរ គ្រប់ស្ថានភាពផ្លូវ ហើយបច្ចេកវិទ្យាទាំងនោះត្រូវបាន Nissan អោយឈ្មោះថា Nissan Intelligent Mobility។ បច្ចេកវិទ្យា 3 ខាងលើនេះមានអត្ថប្រយោជន៍ដូចជា៖ 1. បច្ចេកវិទ្យាបើកទ្វាក្រោយដោយស្វ័យប្រវត្តិ ដែល
February 1, 2019 - អន្តរជាតិ
ថៃ៖ ទីក្រុងបាងកកត្រូវបានវាយប្រហារដោយផ្សែងអ័ព្ទពុល ដែលធ្វើឱ្យប្រជាជនមួយចំនួនក្អក និងកណ្តាស់។ បញ្ហាបំពុលបរិស្ថានរបស់ទីក្រុងមានស្ថានភាពបែបនេះ ដែលសូម្បីតែសត្វចិញ្ចឹមក៏ទទួលរងជំងឺដែលបណ្តាលមកពីផ្សែងអ័ព្ទផងដែរ។ អ័ព្ទពុលដែលគេស្គាល់ថាជា PM2.5 ដ៏គ្រោះថ្នាក់បានឆ្លងចូលទៅក្នុងសួតរបស់អ្នកក្រុងបាងកក និងបានគ្របដណ្តប់ពេញរាជធានីរបស់ថៃ រយៈពេលពីរសប្ដាហ៍មកហើយ។ ក្រុមអ្នកជំនាញបានព្រមានថា រយៈពេលយូរនៃការបំពុលដែលបណ្តាលមកពីយានយន្ត គម្រោងសាងសង់ ការដុតដំណាំ និងផ្សែងពុលផ្សេងៗ អាចនឹងធ្វើឱ្យមានការចំណាយប្រាក់រាប់សិបលានដុល្លារអាមេរិក។ ដូចដែលបានឃើញក្នុងរូបភាពខាងក្រោម អ្នកក្រុងបាងកកខ្លះកណ្ដាស់មានឈាម ក្អកធ្លាក់ឈាម ភ្នែកក្រហម និងសូម្បីតែសត្វក៏ធ្លាក់ខ្លួនឈឺដែរ ដូច្នេះអ្នកនៅក្នុងទីក្រុងបាងកកត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងត្រូវតែពាក់ម៉ាសប្រភេទ N95 ពេលដែលចេញក្រៅ៕ អត្ថបទ៖ លីដា ប្រភព៖ dailymail
February 1, 2019 - កីឡា អន្តរជាតិ
នាពេលបច្ចុប្បន្ននេះ យើងឃើញថាកីឡាបាល់ទាត់ជាកីឡាដែលមានការគាំទ្រគ្រប់មជ្ឃដ្ឋានទាំងអស់នៅលើសកលលោក។ ភាគច្រើនយើងសង្កេតឃើញថា នៅបែកអឺរ៉ុប កីឡាបាលទាត់គឺមានភាពល្បីល្បាញខ្លាំងមែនទែន និងមានការប្រកួតប្រជែងច្រើន ដែលតំរូវអោយកីឡាករទាំងអស់ត្រូវមានសមត្ថភាពខ្លាំង ទាំងទេពកោសស្យ និងកាយសម្បទារឹងមាំ។ ដោយឡែក ថ្វីត្បិតតែកីឡាករអាស៊ីភាគច្រើន មិនអាចមានសមត្ថថភាពគ្រប់គ្រាន់ ដើម្បីទៅចូលរួមលេងនៅក្លឹបកំពូលៗរបស់ប្រទេសនៅប៉ែកអឺរ៉ុបក្តី ប៉ុន្តែយើងឃើញមានកីឡាករអាស៊ីមួយចំនួនក៏មានសមត្ថភាពដើម្បីលេងនៅក្នុងក្លឹបធំៗនៅលើពិភពលោកយើងដែរ ដូចជា កីឡាករ Jing Sun Park(អតីតកីឡាករ Manchester United), Keisuke Honda, Heung-min Son ជាដើម។ តួយ៉ាង បើតាមប្រភពពត៌មានកីឡារអន្តរជាតិ BBC បានអោយដឹងថាកីឡាករអាស៊ីលំដាប់ពិភពលោក លោក Shinji Kagawa ដែលជាអតីតខ្សែបំរើរបស់ក្លឹបបាល់ទាត់ Manchester
February 1, 2019









