Khmernote Media
  • អន្តរជាតិ

    ថៃ៖ ក្រុងបាងកកបានសម្រេចប្រើប្រាស់យន្តហោះ Drone ចំនួន ៦ គ្រឿងដើម្បីបាញ់ទឹកនៅតំបន់ ដែលមានផ្សែង និងខ្យល់កខ្វក់។ បើតាមនាយឧត្តមសេនី Aswin Kwanmuang បានប្រាប់អ្នកសារព័ត៌មានថា យន្តហោះ Drone នេះត្រូវបានសាលាក្រុងបាងកកខ្ចីពីក្លឹបកសិកម្មនៅក្នុងខេត្ត Nakhon Ratchasima និងខេត្ត Chaiyaphum ដែលក្លឹប​នេះមានយន្តហោះ Drone រហូតដល់ទៅ ៥០ ឯណោះសម្រាប់ប្រើប្រាស់ក្នុងការងារកសិកម្ម។ យន្តហោះ Drone ត្រូវបានគេភ្ជាប់ជាមួយនឹងទឹកពី ៥-១០ លីត្រ ហើយយន្តហោះមួយគ្រឿងអាចធ្វើការហោះហើរ និងបាញ់ទឹកបានក្នុងរយៈពេល​ពី ១៥-២០ នាទី និងត្រូវបានគេប្រើប្រាស់នៅតំបន់ ៦ ផ្សេងគ្នាផងដែរ។ សាលាក្រុងបាងកកបានបញ្ជាក់ថា

    February 1, 2019
  • PR

    ឆ្នាំថ្មីហេង ហេង ពីសាមសុង ……..“ជ្រូកមាស លាភចូល” ជិតផុតប្រូម៉ូសិនហើយនៅសល់តែ5ទៀតប៉ុណ្ណោះ! ចឹងទៅយកអាំងប៉ាវទាំងអស់គ្នាណា…….. ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានមកដល់ហើយ! សម្រាប់អតិថិជនដែលមិនទាន់ទទួលអាំងប៉ាវ “ជ្រូកមាស លាភចូល” ពីសាមសុង សូមប្រញាប់រួសរាន់ឡើង! អាំងប៉ាវលាភសំណាងសម្រាប់ឆ្នាំថ្មី ចាប់ពី $20 រហូតដល់ទៅ $300 នឹងបញ្ចប់នៅត្រឹមថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះហើយ។ រាល់ការជាវផលិតផលគ្រឿងអេឡិចត្រូនិចសាមសុងណាមួយក្នុងឱកាសអបអរឆ្នាំថ្មី “ជ្រូកមាស លាភចូល” ដូចជា៖ទូរទស្សន៍ ទូរទឹកកក ឬម៉ាស៊ីនបោកសម្លៀកបំពាក់ម៉ូឌែលណាមួយក៏បានដែលក្រុមហ៊ុនបានធ្វើការកំណត់នោះ អតិថិជននឹងទទួលបានអាំងប៉ាវលាភសំណាងហេងហេង ឆ្នាំថ្មីភ្លាមៗ ហើយ សម្រាប់ការជាវទូរទស្សន៍នឹងទទួលបានជើងចាប់ជញ្ជាំងឥតគិតថ្លៃថែមទៀត។

    February 1, 2019
  • អន្តរជាតិ

    បន្ទាប់ពីសាលារាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំ​ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ​ និងការប្រេីប្រាស់ចិញ្ចេីមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ​មកនៅល្ងាចថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០១៩នេះ ចាប់ពីម៉ោង០៣,០០នាទី​ ដល់ម៉ោង០៥,០០នាទី​ ដោយអនុវត្តន៍តាមគោលការណ៍របស់​ លោក​ សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ លោក​ យស យុទ្ធី​ អភិបាលរងខណ្ឌ​ លោក ទៀង​ ច័ន្ទសារ អធិការនគរបាលខណ្ឌ និង លោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ បានបន្តដឹកនាំកម្លាំងចុះអនុវត្តន៍រៀបចំសន្តិសុខ

    February 1, 2019
  • អន្តរជាតិ

    ថៃ៖ និស្សិតជនជាតិថៃម្នាក់បានធ្លាក់ពីលើអគារជាន់ទី ៤ នៃសណ្ឋាគារ Bangkok ស្លាប់ ខណៈដែលរូបគេព្យាយាមដើរស្វែងរកសេវាទូរស័ព្ទនៅរានហាលនៃបន្ទប់សណ្ឋាគារ។ ជនរងគ្រោះមានឈ្មោះថា Pattanadech Homhuan អាយុ ២១ ឆ្នាំ ជានិស្សិតឆ្នាំទី ៣ នៃសាកលវិទ្យាល័យ Rajamangala University of Technology Lanna ស្ថិតនៅខេត្តឈៀងម៉ៃ ភាគខាងជើងប្រទេសថៃ។ តាមការស៊ើបអង្កេតរបស់ក្រុមប៉ូលិសបានឲ្យដឹងថា ជនរងគ្រោះបានធ្វើដំណើរមកទីក្រុងបាងកក ដើម្បីចូលរួមប្រកួតការលេងហ្គេម “Arena of Valor” ដ៏ធំមួយគឺកម្មវិធី RoV Pro League Season 3 ។

    February 1, 2019
  • អន្តរជាតិ

    ខេត្តព្រះសីហនុ៖ ទំនិញខ្ទឹមស នាំចូលពីក្រៅប្រទេសប្រមាណ ២៥តោន ដែលត្រូវបានមន្រ្តីកាំកុងត្រូល សាខាខេត្តព្រះសីហនុ រកឃើញមានផ្ទុកសារធាតុគីមីហាមឃាត់ ប្រភេទថ្នាំពុលកសិកម្ម Disulfoton សម្រាប់ការពារសត្វល្អិតបំផ្លាញដំណាំ និងគ្រាប់ធញ្ញជាតិ ត្រូវបានមន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល រៀបចំពិធីដុតកំទេចចោល នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅទីលានចាក់សំរាមខេត្តព្រះសីហនុ ស្ថិតក្នុងភូមិអូរកំបុត ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម យន្ត មីន

    January 31, 2019
  • កីឡា

    ក្រោយពេលខ្សែប្រយុទ្ធ Neymar បានប្រកាសថានឹងអវត្តមានជាមួយនឹងក្លឹប PSG ដល់ទៅ 10 សប្ដាហ៍ដោយសារតែរបួសករជើងធ្ងន់ធ្ងរនោះ ពេលនេះក្លឹបយក្សរបស់បារាំងមួយនេះកំពុងតែតាមប្រមាញ់ខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីលម្នាក់ដើម្បីយកមកជំនួស Neymar ដែលកំពុងសម្រាកព្យាបាលរបួស។ យោងតាមការចុះផ្សាយរបស់សារពត៌មាន Daily Mail បានឲ្យដឹងថា៖ ខ្សែប្រយុទ្ធ Willian របស់ក្លឹបតោខៀវ Chelsea ក្លាយជាគោលដៅដ៏សំខាន់មួយសម្រាប់ក្លឹប PSG នៅក្នុងពេលវេលាចុងក្រោយនៃទីផ្សារដោះដូរកីឡាករខែមករានេះ។ ក្លឹប PSG កំពុងប្រឹងប្រែងប្រជែងដណ្ដើម Willian ដើម្បីបញ្ចប់កិច្ចព្រមព្រៀងមុនពេលទីផ្សារដោះដូរកីឡាករបិទទ្វារ ដោយក្លឹបតោខៀវ Chelsea បានដាក់តម្លៃខ្លួនខ្សែបម្រើស្លាប Willian នៅក្នុងតម្លៃផ្ទេរ 40លានផោន។ កុងត្រារបស់កីឡាករ Willian ជាមួយនឹងក្លឹបតោខៀវ

    January 31, 2019
  • កីឡា

    ក្លឹបអធិរាជសរ Real Madrid កំពុងរៀបចំសំណើរឯកសារត្រៀមដេញថ្លៃខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Marcus Rashford នៅក្នុងតម្លៃផ្ទេរ 100លានផោន នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ ក្លឹបបិសាចក្រហម Manchester United កំពុងបញ្ចុះបញ្ចូល Rashford ហើយសង្ឃឹមថា Rashford នឹងបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបនៅក្នុងពេលបញ្ចប់រដូវកាលនេះ ដើម្បីចងជើងខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះកុំឲ្យចាកចេញពីក្លឹប។ ប៉ុន្ដែកាលពីពេលថ្មីៗនេះក្លឹបអធិរាជសរ Real Madrid បានទាក់ទងជាមួយនឹង Rashford ហើយនឹងបានបញ្ចុះបញ្ចូល Rashford ឲ្យចាកចេញពីក្លឹបបិសាចក្រហម Manchester United ងាកមកចូលរួមជាមួយនឹងពួកគេ ដោយក្លឹបយក្សរបស់អេស្ប៉ាញមួយនេះបានសន្យានឹង Rashford ថានឹងព្យាយាមជំរុញឲ្យខ្សែប្រយុទ្ធរូបនេះក្លាយជាកំពូលខ្សែប្រយុទ្ធលេខ

    January 31, 2019
  • អន្តរជាតិ

    ម៉ាឡេស៊ីត្រូវបានគេរកឃើញថា ជាប្រទេសមួយក្នុងចំណោមប​ណ្តាប្រទេសធំៗជាច្រើនក្នុងពិភពលោក ដែលមានកាកសំណល់ប្លាស្ទិកច្រើនបំផុត នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន WORLDOFBUZZ។ បើយោងតាមស្ថិតិបានបង្ហាញថា ម៉ាឡេស៊ីជាប្រទេសលំដាប់ទី ៨ នៅលើពិភពលោកដែលមានកាកសំណល់ប្លាស្ទិកច្រើន បំផុតខណៈលេខ ១ គឺប្រទេសចិន។ បើយោងតាមរបាយការណ៍របស់វិទ្យាស្ថាន Greenpeace Malaysia បានបង្ហាញថា ជាមធ្យមក្នុងមួយឆ្នាំម៉ាឡេស៊ីបានធ្វើការនាំចូលផលិតផលប្លាស្ទិកប្រមាណជាកន្លះលានតោនពីប្រទេសចំនួន ១៩ នៅលើពិភពលោក ហើយប្រទេសមួយនេះបានធ្វើការកែច្នៃកាកសំណល់បា្លស្ទិកតិចតួចបំផុតប្រមាណជា ២% ប៉ុណ្ណោះ នៃចំនួនកាកសំណល់ប្លាស្ទិចសរុប និងសល់ប៉ុន្មានទៀតគឺដុតចោល និងបោះចោលនៅកន្លែងចាក់សំរាមជាដើម។ បើតាមសារព័ត៌មានដដែលនេះបានឲ្យដឹងដែរថា រដ្ឋាភិបាលម៉ាឡេស៊ីបានកំពុងតែអនុវត្តច្បាប់ប្រឆាំងនឹងការបង្កើតកាកសំណល់ប្លាស្ទិកក្នុងប្រទេសខ្លួនយ៉ាងតឹងរឹង ដើម្បីឆ្លើយតបនឹង​បញ្ហាមួយនេះ។ ខាងក្រោមនេះជាប្រទេសចំនួន ១២ នៅលើពិភពលោក ដែលមានកាកសំណល់បា្លស្ទិកច្រើនបំផុត៖ អត្ថបទ៖ភក្តី ប្រភព៖worldofbuzz

    January 31, 2019
  • រថយន្ត

    រថយន្ត Tesla’s Model 3 គឺជាប្រភេទរថយន្តដើរដោយថាមពលអគ្គិសនីដ៏ទំនើបឈានមុខគេ និងទទួលបានគាំទ្រយ៉ាងខ្លាំងនៅក្នុងតំបន់អឺរ៉ុប និងប្រទេសចិន។ ដោយសារតែភាពពេញនិយមនៃរថយន្តប្រភេទនេះ ទើបក្រុមហ៊ុនផលិតរថយន្តជាច្រើននៅជុំវិញពិភពលោកព្យាយាមផលិតរថយន្តដើរដោយថាមពលអគ្គិសនីដែរ ដើម្បីមកក្រកួតប្រជែងជាមួយនឹងរថយន្ត Tesla’s Model 3។ បើយោងតាម BUSINESSINSIDER បានចុះផ្សាយថា នៅក្នុង ២០១៩ នេះ នឹងមានរថយន្ត ១០ ប្រភេទផ្សេងទៀតធ្វើការប្រកួតប្រជែងដណ្ដើមទីផ្សារជាមួយនឹងរថយន្ត Tesla’s Model 3 ហើយរថយន្តទាំងនោះរួមមាន៖ ១. រថយន្ត Nissan Leaf e+ របស់ក្រុមហ៊ុនជប៉ុន ២. រថយន្ត

    January 31, 2019
  • អន្តរជាតិ

    ចិន៖ បុរស២នាក់ ម្នាក់ស្លៀកពាក់ជាតួអង្គស្តេចស្វាស៊ុនអ៊ូខុង និងម្នាក់ទៀតជាជ្រូកប៉ាជេ ដែលជាអ្នកឈរចាំអបអរជាមួយនឹងភ្ញៀវទេសចរណ៍តាមដងផ្លូវនោះ ត្រូវបានប៉ូលិសចាប់ខ្លួនបន្ទាប់ពីគេបានរកឃើញថា ពួកគេបានព្រួតគ្នាវាយក្រុមភ្ញៀវទេសចរណ៍។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Yunnan  ក្រុង Dali ភាគខាងជើងប្រទេសចិន។​ វីដេអូនៃហេតុការណ៍នេះត្រូវបានគេចែករំលែកពេញក្នុងបណ្តាញសង្គមចិន ជាមួយនឹងការរិះគន់យ៉ាងខ្លាំង ចំពោះសកម្មភាពហិង្សានេះ។ គេនៅមិនដឹងពីមូលហេតុពិតដែលជំរុញឲ្យមានអំពើហិង្សានេះនៅឡើងទេ តែបុរសដែលត្រូវបានគេចាប់ខ្លួនទាំងពីរនាក់ខាងលើនេះបានអះអាងថា ក្រុមភ្ញៀវទេសចរណ៍ជាអ្នកបង្កហេតុមុនទើបពួកគេនាំវាយតបទៅវិញ។ ទោះបីជាយ៉ាងណាក៏ដោយ ទាំងស្ដេចស្វាស៊ុនអ៊ូខុង និងជ្រូកប៉ាជេ ទាំងពីរនាក់នេះ ត្រូវបានគេជួលមកធ្វើការងារនេះ ដើម្បីផ្តល់ភាពទាក់ទាញ និងសប្បាយរីករាយដល់ភ្ញៀវទេសចរណ៍ មិនគួរពួកគេមកឈ្លោះវាយតប់គ្នាជាមួយភ្ញៀវទេសចរណ៍ដូចនេះទេ គឺវាខុសនឹងលក្ខខ័ណ្ឌការងារតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ shanghai

    January 31, 2019