Khmernote Media
  • អន្តរជាតិ

    ចិន៖ ហេតុការណ៍មិនគួរឲ្យនឹកស្មានដល់មួយគឺករណីបុរសម្នាក់បានចាប់បោះក្មេងស្រីម្នាក់ពីជាន់ទី ៣ នៃអគារផ្សាទំនើប និងក្រោយមកលោតមកតាមដែរនោះ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមចិន។ ​ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៦ ខែមករា នៅក្នុងផ្សារទំនើបមួយកន្លែងក្នុងខេត្ត Foshan ក្រុង Guangdong ភាគខាងជើងប្រទេសចិន។ ក្រោយកើតហេតុជនរងគ្រោះទាំង ២​ នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ​ដោយពួកគេអាចនៅរស់មានជីវិតទាំង ២ នាក់ តែរងរបួសធ្ងន់ធ្ងរដូចគ្នា។ ក្រោយការស៊ើបអង្កេតគេបានរកឃើញថា បុរសជាអ្នកបង្កហេតុមានឈ្មោះ Li អាយុ ៣៦ ឆ្នាំ ហើយគាត់នឹងក្មេងស្រីរងគ្រោះនោះជាមនុស្សមិនស្គាល់គ្នាទាល់តែសោះ។ គេបានរកឃើញទៀតថាលោក Li កំពុងមានវិបត្តិផ្នែកហិរញ្ញាវត្ថុយ៉ាងខ្លាំង ហើយគាត់មានគោលបំណងធ្វើអត្តឃាតដោយលោតពីលើអគារនេះតែម្តង។ យ៉ាងណាក្តី ពេលគាត់ដើរទៅដល់កន្លែងត្រូវលោត គាត់បានប្រទះឃើញក្មេងស្រីម្នាក់ដែរទើបនឹងដើរចេញមកក្នុងបន្ទប់ទឹក

    January 31, 2019
  • អន្តរជាតិ

    ជប៉ុន៖ បុរសជនជាតិជប៉ុនម្នាក់បានអះអាងថា គាត់ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងសត្វកន្លាតមួយក្បាលអស់រយៈពេលជាង ១ ឆ្នាំ ហើយក្រោយមកពេលសត្វកន្លាតនោះស្លាប់គាត់បានយកនាងទៅញ៉ាំទៀតផង។ បុរសដែលមានស្នេហាដ៏ចម្លែករូបនេះមានឈ្មោះថា Yuta Shinohara អាយុ ២៥ ឆ្នាំ ជាមនុស្សម្នាក់ដែលមានទម្លាប់ចូលចិត្តញ៉ាំសត្វល្អិតតាំងពីគាត់នៅក្មេងមកម្លះ។ បុរសដែលមានសង្សាជើង ៦ រូបនេះបានឲ្យដឹងថា នៅក្នុងឆ្នាំ ២០១៣ គាត់បានអានអត្ថបទសុខភាពមួយ ដែលអះអាងថា សត្វល្អិតពិតជាប្រូតេអ៊ីនខ្ពស់ណាស់សម្រាប់រាងកាយ ហើយចាប់តាំងពីពេលនោះមកគាត់តែងញ៉ាំសត្វល្អិតជាប្រចាំ មានទាំងការញ៉ាំសត្វល្អិតទាំងនោះសុទ្ធតែម្តង ឬពេលខ្លះគាត់យកសត្វល្អិតទៅបន្ថែមក្នុងមុខម្ហូបប្រចាំថ្ងៃរបស់គាត់ ហើយសត្វល្អិតនោះទៀតសោធគឺគាត់ញ៉ាំគ្រប់ទាំងអស់ រាប់ទាំងសត្វកន្លាតនៅក្នុងផ្ទះបាយផងដែរ។ ក្រៅតែពីមានទម្លាប់ចូលចិត្តញ៉ាំសត្វល្អិត គាត់ថែមទាំងមានចិត្តស្រលាញ់សត្វល្អិតទៀតផង។ ដោយមានចិត្តស្រលាញ់សត្វល្អិតនេះគាត់បានចាប់សត្វកន្លាតញីមួយក្បាលមកចិញ្ចឹម ដោយបានដាក់ឈ្មោះនាងថា Lisa និងចាត់ទុកកន្លាតមួយក្បាលនេះជាមិត្តស្រីរបស់គាត់ទៀតផង ដែលគិតរហូតមកទល់នឹងពេលនេះមានរយៈពេល ១ ឆ្នាំមកហើយ។

    January 31, 2019
  • សង្គម

    ខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន កាន់តែខិតជិតមកដល់ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីរក្សានូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ មានខ្លឹមសារដូចខាងក្រោម៖ ១. ហាមដាច់ខាត មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទះគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យនេះ មិនឱ្យលេងល្បែងគ្រប់ប្រភេទដែលមានលក្ខណៈស៉ីសង និងរាល់ការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាតត្រូវហាមឃាត់។ ២. នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរអង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សា សន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែនភ្លើងចង្ក្រាន ចរន្តអគ្គិសនី

    January 30, 2019
  • អន្តរជាតិ

    កាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ កន្លងទៅមានករណីអគ្គិភ័យមួយបានឆាបឆេះ បណ្តាលឲ្យបុរសម្នាក់ឆេះស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ដែលហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅតាមបណ្តោយផ្លូវ ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅមុខហាងកាហ្វេ Amazon។យោងតាមកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូដឹកសាំងយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុមានរថយន្តមួយគ្រឿងឆ្លងកាត់ ហើយម៉ូតូដឹកសាំងទំនងជាគេចរថយន្តនោះ រួចដួលជុលទៅបុករថយន្តម៉ាកឡិចស៊ីស ដែលចតនៅលើចិញ្ចឹមផ្លូវ បណ្តាលឲ្យកំពប់ហៀរសាំង ហើយឆាបឆេះទាំងម៉ូតូនិងមនុស្ស ព្រមទាំងរាលដាលដល់រថយន្តថែមទៀតផង។ ភ្លាមៗនោះគេឃើញក្រុមរថយន្តពន្លត់អគ្គិភ័យបានមកដល់កន្លែងកើតហេតុ បាញ់ពន្លត់ ប៉ុន្តែជាអកុសលបុរសជាអ្នកដឹកសាំងបានឆេះស្លាប់បាត់បង់ជីវិតទៅហើយ៕ អត្ថបទ៖ សេម

    January 30, 2019
  • កីឡា

    ក្លឹបសេះបង្កង់ Juventus និងក្លឹប Borussia Dortmund កំពុងប្រជែងគ្នាដាក់សំណើរសុំដេញថ្លៃខ្សែការពារ Andreas Christensen របស់ក្លឹបតោខៀវ Chelsea នេះយោងតាមការរាយការណ៍របស់សារពត៌មាន The Sun។ កាលពីរដូវកាលមុនខ្សែការពារ Christensen បានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណែងជាខ្សែការពាររបស់ក្លឹបតោខៀវ Chelsea ក្រោមការដឹកនាំរបស់លោក Antonio Conte ប៉ុន្ដែនៅក្នុងរដូវកាលថ្មីនេះខ្សែការពារ Andreas Christensen បានធ្លាក់ចេញពីការពេញចិត្តរបស់លោក Maurizio Sarri ដោយរូបគេបានត្រឹមអង្គុយកៅអីបម្រុងមើលមិត្តរួមក្រុមលេង ហើយនៅក្នុងរដូវកាលថ្មីនេះក្រោមការដឹកនាំរបស់លោក Maurizio Sarri ខ្សៃការពារ Christensen ទើបតែបង្ហាញខ្លួនបាន 1 ដងតែប៉ុណ្ណោះជាមួយនឹងក្លឹបតោខៀវ Chelsea ក្នុងការប្រកួតពានរង្វាន់លីគកំពូល Premier League។ កង្វះខាតនៃការលេងរបស់ខ្សែការពារសញ្ជាតិដាណឺម៉ាករូបនេះបានជំរុញឲ្យរូបគេចង់ចាកចេញពីក្លឹបដើម្បីស្វែងរកទ្រនំថ្មីដែលអាចផ្ដល់ការលេងពេញលេញឲ្យរូបគេឡើងវិញ

    January 30, 2019
  • កីឡា

    អ្នកចាត់ការណ៍របស់ក្លឹបតោខៀវ Chelsea លោក Maurizio Sarri បានប្រាប់ទៅកាន់កីឡាករ Callum Hudson-Odoi ថាគាត់គួរតែគោរពក្លឹបរបស់គេជានិច្ច ក្រោយពេលក្លឹបតោខៀវ Chelsea បានបដិសេធការផ្ទេររបស់ខ្សែប្រយុទ្ធវ័យ 18ឆ្នាំ រូបនេះ។ ខ្សែប្រយុទ្ធ Hudson-Odoi បានស្នើសុំទៅកាន់ក្លឹបតោខៀវ Chelsea ដើម្បីអនុញ្ញាតឲ្យរូបគេចាកចេញពីក្លឹបហើយទៅចូលរួមជាមួយនឹងក្លឹប Bayern Munich ដែលហ៊ានចំណាយលុយដ៏ច្រើនលើការដេញថ្លៃរូបគេនៅក្នុងខែមករានេះ។ ប៉ុន្ដែក្លឹបតោខៀវ Chelsea បានសម្រេចចិត្តបដិសេធសំណើរក្នុងការសុំចាកចេញរបស់ Hudson-Odoi ក្រោមគោលការណ៍ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបគេជាថ្នាលរបស់ Chelsea ដូច្នោះ Hudson-Odoi គួរតែគោរពតាមក្លឹបតោខៀវ Chelsea ដែលបានបណ្ដុះបណ្ដាលរូបគេឡើងឲ្យមានថ្ងៃនេះ។ បុត្រ ប្រភព៖ Goal

    January 30, 2019
  • អន្តរជាតិ

    កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០៧:៣០នាទីយប់ មានករណីចោរកម្មលួចចូលផ្ទះគាស់ទំលុះទំលាយយក សម្ភារៈមានតម្លៃ ព្រមទាំងប្រាក់ដុល្លាអាមេរិក មួយចំនួនធំ និងរថយន្តទំនើបម៉ាក លុចស៊ីស៥៧០ មួយគ្រឿង នៅចំណុចផ្ទះលេខ២៨ ផ្លូវD០១ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយពេលទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះសមត្ថកិច្ចអាវុធហត្ថខណ្ឌសែនសុខ រួមជាមួយ ការិយាល័យបទល្មើស ព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ អាវុធហត្ថខណ្ឌចំការមន និងអាវុធហត្ថខណ្ឌមានជ័យ បានសហការគ្នាបើកការ ស្រាវជ្រាវជាបន្តបន្ទាប់រហូតកំណត់មុខសញ្ញាបាន និងឃាត់ខ្លួន ជនសង្ស័យ ០២នាក់ ឈ្មោះ អាត រដ្ឋា និងឈ្មោះ ពូន សុខគន្ធ

    January 30, 2019
  • បច្ចេកវិទ្យា

    ប្រាក់ចំណូល និងប្រាក់ចំណេញរបស់ក្រុមហ៊ុន Apple  ត្រូវបានគេរាយការណ៍ថា​បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សចុងក្រោយនេះ។ បើយោងតាមរបាយការណ៍លក់ដែលបានធ្វើឡើងត្រឹមខែធ្នូឆ្នាំ ២០១៨ កន្លងទៅនេះបានបង្ហាញថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន បានធ្លាក់មកសល់ត្រឹម ៨៤,៣ ពាន់លានដុល្លារ ឬស្មើនឹងការធ្លាក់ចុះ ៤,៥ % បើធៀបទៅនឹងប្រាក់ចំណូលកាលពីឆ្នាំមុនៗ។ ជាងនេះទៅទៀតបើពិនិត្យលើប្រាក់ចំណេញវិញក៏បានការធ្លាក់ចុះដែរ ព្រោះកន្លងមក Apple ធ្លាប់ទទួលបានប្រាក់ចំនេញជាង ២០ ពាន់លានដុល្លារ តែលើកនេះគឺមានត្រឹម ១៩,៩៧ ពាន់លានដុល្លារប៉ុណ្ណោះ។ បើយោងតាមលោក Tim Cook ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុមហ៊ុន Apple បានបញ្ជាក់ថា ការធ្លាក់ចុះគឺបណ្តាលមកពីការលក់នៅក្នុងប្រទេសចិនមានការធ្លាក់ចុះ ២៦ % ហើយការលក់នៅក្នុងតំបន់ផ្សេងៗទៀតគឺយឺតជាងមុន បើធៀបទៅនឹងឆ្នាំមុនៗផលិតផលរបស់ក្រុមហ៊ុន Apple សុទ្ធតែមានអ្នកឈរតម្រង់ជួរទិញ

    January 30, 2019
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ធូរេនដ៏កម្រត្រូវបានគេដាក់លក់ក្នុងតម្លៃជិត ១ ពាន់ដុល្លារ​នៅក្នុងផ្សារទំនើបមួយកន្លែងក្នុងប្រទេសឥណ្ឌូនេស៊ី។ ធូរេនដែលមានតម្លៃខ្ពស់នេះគឺជាធូរេនប្រភេទ J-Queen ហើយវាត្រូវបានគេដាក់លក់ក្នុងតម្លៃ ១៤ លាន Rupiah (៩៩៣ ដុល្លារអាមេរិក)។ បើតាមម្ចាស់ចំការធូរេនបានប្រាប់ឲ្យដឹងថា ធូរេនេះជាប្រភេទធូរេនកម្រ ដែលមានទំហំធំ និងឆ្ងាញ់ជាងធូរេនធម្មតា ហើយធូរេនប្រភេទនេះមួយដើមអាចមានផ្លែច្រើនបំផុត ២០ផ្លែប៉ុណ្ណោះ ហើយក្នុងរយៈពេល ៣ ឆ្នាំ​ទើបវាមានផ្លែម្តង។ ការដាំដុះ និងថែរក្សាដើមធូរេនប្រភេទនេះក៏ពិបាកដែរ ព្រោះវាត្រូវការរើសប្រភេទដី និងត្រូវការទឹកច្រើនណាស់។ សម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមឥណ្ឌូនេស៊ីជាច្រើនបានបញ្ចេញមតិថា ធូរេននេះមានតម្លៃអាចទិញម៉ូតូមួយគ្រឿងបាន ហើយពួកគេគ្មានលិទ្ធភាពទិញវាយកមកញ៉ាំនោះទេ ដូចនេះពួកគេសុំត្រឹមតែថតរូបជាមួយនឹងធូរេននេះ និងបង្ហោះលេងតាម Facebook ប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ straitstimes

    January 30, 2019
  • អន្តរជាតិ

    រាជធានីភ្នំពេញ៖ នាថ្ងៃអង្គារ ៩រោច ខែបុស្ស ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩ វេលាម៉ោង០៩ និង០០នាទីយប់​ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌជ្រោយចង្វារបានដេីរល្បាត​ បានប្រទះឃេីញជនបង្ក​ ០៣រូប ដែលរួមមាន​៖ ជនទី១​-ឈ្មោះ ហុឹន​ សុភ័ក្ត្រ​ ភេទប្រុស​ អាយុ​ ៣១ឆ្នាំ ជនទី២​-ឈ្មោះ ខាត់​ សុវត្ថិ​ ភេទប្រុស​ អាយុ​ ១៨ឆ្នាំ​ និង ជនទី៣-ឈ្មោះ Tan wan Kit ភេទប្រុស​

    January 30, 2019