ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ទៅលោតសម្លាប់ខ្លួនម្នាក់ឯងមិនអស់ចិត្ត ចាប់ទាញក្មេងស្រីមិនស្គាល់គ្នាម្នាក់បោះពីលើអគារជាន់ទី៣មកជាមួយទៀត

    BY Khmernote Media January 31, 2019
    បុរសម្នាក់ទៅលោតសម្លាប់ខ្លួនម្នាក់ឯងមិនអស់ចិត្ត ចាប់ទាញក្មេងស្រីមិនស្គាល់គ្នាម្នាក់បោះពីលើអគារជាន់ទី៣មកជាមួយទៀត

    ចិន៖ ហេតុការណ៍មិនគួរឲ្យនឹកស្មានដល់មួយគឺករណីបុរសម្នាក់បានចាប់បោះក្មេងស្រីម្នាក់ពីជាន់ទី ៣ នៃអគារផ្សាទំនើប និងក្រោយមកលោតមកតាមដែរនោះ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមចិន។ ​ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៦ ខែមករា នៅក្នុងផ្សារទំនើបមួយកន្លែងក្នុងខេត្ត Foshan ក្រុង Guangdong ភាគខាងជើងប្រទេសចិន។ ក្រោយកើតហេតុជនរងគ្រោះទាំង ២​ នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ​ដោយពួកគេអាចនៅរស់មានជីវិតទាំង ២ នាក់ តែរងរបួសធ្ងន់ធ្ងរដូចគ្នា។

    ក្រោយការស៊ើបអង្កេតគេបានរកឃើញថា បុរសជាអ្នកបង្កហេតុមានឈ្មោះ Li អាយុ ៣៦ ឆ្នាំ ហើយគាត់នឹងក្មេងស្រីរងគ្រោះនោះជាមនុស្សមិនស្គាល់គ្នាទាល់តែសោះ។ គេបានរកឃើញទៀតថាលោក Li កំពុងមានវិបត្តិផ្នែកហិរញ្ញាវត្ថុយ៉ាងខ្លាំង ហើយគាត់មានគោលបំណងធ្វើអត្តឃាតដោយលោតពីលើអគារនេះតែម្តង។ យ៉ាងណាក្តី ពេលគាត់ដើរទៅដល់កន្លែងត្រូវលោត គាត់បានប្រទះឃើញក្មេងស្រីម្នាក់ដែរទើបនឹងដើរចេញមកក្នុងបន្ទប់ទឹក គាត់ក៏ស្ទុះទៅចាប់នាងទម្លាក់នាងមកក្រោមជាមួយគាត់តែម្តង៕

    https://youtu.be/wif0m36rAGI

    អត្ថបទ៖ ភក្តី

    ប្រភព៖ shanghai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay