Khmernote Media
  • រថយន្ត

    កាលពីពាក់កណ្តាលឆ្នាំ២០១៨ កន្លងទៅ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បានមានប្រសាសន៍ឲ្យដឹងថា ​ក្រសួង​បានធ្វើការរៀបចំ​អនុក្រឹត្យ​ថ្មី​មួយ ដើម្បី​លក់​ស្លាក​លេខ​ពិសេស​ ដែល​មាន​តម្លៃ​ខ្ពស់ និង​អាច​ដោះ​ទុកបាននៅ​ពេល​លក់​យានយន្ត ដើម្បី​បង្ក​ការ​ងាយស្រួល​ក្នុង​ការ​រក្សា​លេខ​ល្អៗ ហើយអាច​ផ្ទេរ​បន្ត​ទៅ​កូន​ចៅ​បានផងដែរ។ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ម្សិលមិញ ក្រសួងបានធ្វើការបញ្ជាក់ផងដែរថា ប្រព័ន្ធចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន កំពុងត្រូវបានអភិវឌ្ឍ ខណៈដែលអនុក្រឹត្យ ស្តីពី ការចេញផ្លាកលេខសម្គាល់យានជំនិះ កំពុងត្រូវបានកែសម្រួល ដើម្បីអោយឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងបង្កើនចំណូលរដ្ឋ។ គួរបញ្ជាក់ផងដែរថា ស្លាកលេខពិសេសផ្ទាល់ខ្លួននេះ អាចដាក់បានទាំងលេខ និងអក្សរ ប៉ុន្តែមិនលើសពី៨ខ្ទង់ឡើយ៕ អត្ថបទ៖

    January 30, 2019
  • បច្ចេកវិទ្យា

    ខណៈពេលដែលក្រុមហ៊ុនផលិតស្មាតហ្វូនកំពូលៗកំពុងប្រជែងគ្នាចង់បង្ហាញស្មាតហ្វូន 5G របស់ខ្លួនទៅក្នុងទីផ្សារ និងស្របពេលដែលការតភ្ជាប់បណ្តាញ 5G នឹងត្រូវបានដំណើរការយ៉ាងទូលំទូលាយឆាប់ៗនេះ ក្រុមហ៊ុន LG គឺកំពុងតែចាប់ផ្ដើមសិក្សាអំពីបច្ចេកវិទ្យា 6G រួចបាត់ទៅហើយ។ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់កូរ៉េខាងត្បូង LG បានប្រកាសថា ខ្លួនបានសហការជាមួយវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាន់ខ្ពស់របស់កូរ៉េដើម្បីដាក់មជ្ឈមណ្ឌលស្រាវជ្រាវប្រព័ន្ធ 6G នៅក្នុងសង្កាត Yuseong នៃក្រុង Daejeon ប្រទេសកូរ៉េខាងត្បូង។ យ៉ាងណាក៏ដោយវាមិនមានន័យថា ក្រុមហ៊ុនកំពុងតែធ្វើការលើស្មាតហ្វូនដែលអាចគាំទ្រការតភ្ជាប់ប្រព័ន្ធ 6G នោះទេ។ លោក Park II-pyeong ប្រធានផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន LG Electronics បាននិយាយថា ជាមួយនឹងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ

    January 30, 2019
  • Nissan Auto Tech

    រាល់ប្រភេទឡាន Nissan TERRA ទាំងអស់ លោកអ្នកអាចធ្វើការជ្រើស់រេីសបានច្រើនព៌ណមានដូចជា ត្នោតដី ប្រផេះ មាស ក្រហម ខ្មៅ ខៀវចាស់ ទឹកប្រាក់ នឹងព៌ណសកាំមៃ។ អតិថិជន ដែលចាប់អារម្មណ៍ចំពោះរថយន្ត Nissan TERRA អាចអញ្ជើញមកទស្សនារូបរាងខាងក្រៅ និងខាងក្នុងរថយន្ត របស់វានៅក្រុមហ៊ុន រថយន្តរបស់ក្រុមហ៊ុន NISSAN  ផ្ទាល់បាន។ ដូចដែលលោកអ្នកបានដឹងខ្លះៗហើយថារថយន្ត Nissan TERRA ជារថយន្ត SUV 7 កៅអីពេញ ដែលបានរចនាឡើងដោយប្រណិតភាពនិងផាសុខភាពបំផុតសម្រាប់អ្នកប្រើប្រាស់ ជាពិសេសអ្នកដែលមានតម្រូវការរថយន្តខ្ពស់ អាចបើកបរបានគ្រប់កាលៈទេសៈផ្លូវ មិនថាផ្លូវកៅស៊ូ

    January 29, 2019
  • កីឡា

    ក្លឹបតោខៀវ Chelsea កំពុងរៀបចំផែនការសម្រាប់រដូវកាលក្ដៅខាងមុខនេះ ដោយត្រៀមបញ្ជូនភ្នាក់ងារទៅចចារជាមួយនឹងខ្សែបម្រើ Ivan Rakitic ដើម្បីអូសទាញខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះមកកាន់ទឹកដី Stamford Bridge។ ក្រោយពេលក្លឹបអ្នកមានបុណ្យ Barcelona បានចុះហត្ថលេខាទិញខ្សែបម្រើវ័យក្មេង Frenkie de Jong ពីក្លឹប Ajax នៅក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ ខ្សែបម្រើ Ivan Rakitic ត្រូវបានគេជឿថាអាចនឹងពិបាកប្រជែងយកដំណែងជម្រើសដំបូងនៅរបស់ Barcelona នៅក្នុងរដូវកាលក្រោយ ខណៈដែលខ្សែបម្រើ de Jong នឹងមកកាន់ Barcelona នៅក្នុងពេលបញ្ចប់រដូវកាលនេះ។ ក្លឹបតោខៀវ Chelsea សង្ឃឹមថានឹងអាចបញ្ចុះបញ្ចូល Rakitic

    January 29, 2019
  • អន្តរជាតិ

    ថ្មីៗនេះផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គម​ ក្រោយពីវីដេអូ នារីធ្វើការទទួលសំបុត្រឡានត្រូវបាន ភ្ញៀវស្តីបន្ទោសឲ្យខ្លាំងៗរហូតដល់ថ្នាក់យំ តែនាងនៅតែបន្តបំពេញតួនាទី ដោយបង្ខំចិត្តញញឹមទៅកាន់ភ្ញៀវដូចគ្មានរឿងអ្វី។ ករណីនេះផ្តើមចេញពីនារីធ្វើការនៅច្រកឡានចេញនៅផ្សារទំនើបមួយដែលនៅឯខេត្ត Guizhou ប្រទេសចិន បានត្រូវភ្ញៀវស្តីបន្ទោសខ្លាំងៗ ក្រោយពីនាងបានបើករនាងការពារឲ្យរថយន្តរបស់គេចេញយឺតយ៉ាវ។ ដើមហេតុព្រោះតែនារីម្នាក់នេះបានជួយសម្រួលដល់ឡានមួយដែលខូច ត្រូវចំណាយពេលយូរ ទើបធ្វើឲ្យឡានខាងក្រោយត្រូវរង់ចាំ ប៉ុន្តែភ្ញៀវទាំងនោះមិនបានចាប់អារម្មណ៍ ក៏ស្តីបន្ទោសឲ្យនាងខ្លាំងៗ រហូតដល់រូបនាងលួចយំយ៉ាងស្ងាត់ៗ តែនៅតែបន្តបំពេញតួនាទីរបស់នាងបានយ៉ាងល្អជាមួយស្នាមញញឹម។ ចង់ដឹងកាន់តែច្បាស់ចូរមើលវីដេអូខាងក្រោមនេះ! ប្រភព៖ SCMP អត្ថបទ៖ មេសា

    January 29, 2019
  • PR

    ​មាស​ សុខសោភាអតីតតារាស្រីក្នុងផលិតកម្ម​ សាន់ដេ​​ហើយបានផ្លាស់ទ្រនំមកផលិតកម្មទីក្រុង​ភាពយន្ត​​ (TOWN)​ ហាក់មិនសូវបង្ហាញខ្លួននៅជាមួយតារាចម្រៀងក្នុងផលិតកម្ម​ សាន់ដេ​​នោះទេ ដោយឡែក​តាមរយៈ​គេហទំព័រ Facebook page របស់មាស​ សុខសោភាបានបង្ហាញរូបភាព​កម្មវីធី OLATTE Meet & Greet ដោយមានតារាពីររូបចូលរួម នោះគឺ កញ្ញាមាស សុខសោភា និង លោក ខាន់ ជេម ​ដែលនិងធ្វើឡើងនៅ ថ្ងៃទី ៣០ ខែ​មករា​ ឆ្នាំ ២០១៩ វេលាម៉ោង ៣ រសៀលតទៅ នៅបរិវេន​នៃ នៅសាកលវិទ្យាល័យ​ភ្នំពេញអន្តរជាតិ

    January 29, 2019
  • អន្តរជាតិ

    យោងតាមសារព័ត៌មាន BBC បានរាយការណ៍ថា ជំងឺកញ្ច្រិលកំពុងតែរាតត្បាតយ៉ាងខ្លាំងនៅក្នុងរដ្ឋ Washington  សហរដ្ឋអាមេរិក។ កញ្ច្រិលជាប្រភេទជំងឺដែលកើតឡើងចំពោះតែកុមារតូច​ ហើយវាមានរោគសញ្ញាដូចជា៖ ១.ក្តៅខ្លួនខ្លាំង ២.ក្អកស្ងួត ៣.ហៀរសំបោរ ៤.ឈឺបំពងក ៥.រលាកភ្នែក ៦.មានកន្ទួលរមាស់ ឬពងបែកនៅលើស្បែកយ៉ាងច្រើន។ ក្នុងករណីដែលកុមារមានជំងឺប្រភេទនេះហើយ តែម្តាយឪពុកមិនចាប់អារម្មណ៍ ឬបញ្ចូនទៅមន្ទីរពេទ្យឲ្យបានទាន់ពេលវេលានោះ វាអាចធ្វើឲ្យកុមារមានបញ្ហាសុខភាពធ្ងន់ធ្ងរ ឬដល់ស្លាប់ទៀតផង។ សម្រាប់នៅក្នុងរដ្ឋ Washington វិញ មកទល់នឹងពេលនេះត្រូវបានគេរាយការណ៍ថា មានករណីកុមារកើតជំងឺកញ្ច្រិលនេះចំនួន ៣៥ ករណីមកហើយ តែកុមារទាំង ៣៥ នាក់នោះ ត្រូវបានគេជួយសង្រ្គោះបានទាន់ពេលវេលា ហើយគេរំពឹងថាជំងឺនេះនឹងបន្តកើតមានជាច្រើនករណីទៀត។ អាជ្ញាធររដ្ឋ Washington បានជូនដំណឹងឲ្យម្តាយឪពុកគ្រប់រូបត្រូវចេះតាមដានសុខភាពកូនតូចដោយយកចិត្តទុកដាក់ ហើយបើមានរោគសញ្ញាដូចខាងលើនេះត្រូវបញ្ជូនមកមន្ទីរពេទជាបន្ទាន់៕

    January 29, 2019
  • អន្តរជាតិ

    ជាតិពុលនៅក្នុងថ្លើម​ ក្រលៀន និងតម្រងនោមគឺជាសញ្ញាដំបូង ដែលបង្ហាញថា អ្នកកំពុងតែមានបញ្ហាសុខភាព ហើយប្រសិនបើអ្នកមិនដោះស្រាយបញ្ហាសុខភាពនេះនៅដំណាក់កាលដំបូងទេ យូរៗទៅវានឹងជំរុញឲ្យអ្នកជំងឺធ្ងន់ធ្ងរជាមិនខាន។​ ខាងក្រោមនេះជាវិធីធម្មជាតិមួយចំនួន ដែលអ្នកអាចប្រើប្រាស់ ដើម្បីលាងសម្អាតជាតិពុលនៅក្នុងថ្លើម ក្រលៀន និងតម្រងនោមបានដោយមានប្រសិនភាពខ្ពស់បំផុត៖ ១.កាត់បន្ថយការទទួលទានកាហ្វេ ភេសជ្ជៈកំប៉ុង អាហារដែលមានជាតិប្រៃខ្លាំង និងអាហារដែលមានប្រូតេអ៊ីនខ្លាំង។ ២.បង្កើតទម្លាប់ញ៉ាំទឹកតែ តែបៃតង តែខ្ញី ឬទឹកសុទ្ធធម្មតាឲ្យបានច្រើន និងញ៉ាំផ្លែឈើឲ្យបានច្រើនក្នុងមួយថ្ងៃៗ។ ៣.ប្រសិនបើរាងកាយរបស់អ្នកខ្វះវីតាមីនណាមួយ ហើយអ្នកត្រូវការបំពេញជាបន្ទាន់នោះ អ្នកអាចសាកល្បងញ៉ាំវីតាមីនគ្រាប់ និងម្សៅបាន តែត្រូវពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញឲ្យបានច្បាស់លាស់ជាមុនសិន។ រាយកាយខ្វះវីតាមីនក៏ជាមូលហេតុដែលបង្កើតឲ្យមានជាតិពុលក្នុងកាយដែរ។ ៤.ព្យាយាមរកពេលសម្រាកលំហែរខ្លះ កុំគិតតែធ្វើការងារគ្មានពេលសម្រាកឲ្យសោះ។ ៥.ព្យាយាមធ្វើលំហាត់ប្រាណឲ្យបានជាប្រចាំ ជាពិសេសនៅពេលព្រឹក និងពេលល្ងាច។ ៦.ព្យាយាមញ៉ាំអាហារសុខភាព ឬតមអាហារឲ្យបានច្រើនតាមតែអាចធ្វើទៅបាន

    January 29, 2019
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ មានព័ត៌មានបែកធ្លាយមួយចេញពីអ្នកតំណាងក្រុមហ៊ុន Samsung ម្នាក់ ដែលមានផលិតផលគំរូ Galaxy S10 នៅក្នុងដៃបានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា S10 នឹងមានចំនួន០៣ទំហំ ហើយបានបញ្ជាក់ទៀតថាម៉ូដែល 5,8 នឹងមិនត្រូវបានគេហៅថា ” Lite ” នោះទេ។ ផ្ទុយទៅវិញវានឹងគ្រាន់តែជា S10 ដែលតូចជាងគេហើយនឹងមាន បន្ទះឈីប និងអង្គចងចាំដូចគ្នា ប៉ុន្តែសម្រាប់ Galaxy S10+ គឺមានទំហំ RAM 12GB និងអង្គផ្ទុកទិន្នន័យរហូតដល់ទៅ 1TB ឯណោះ។ S10+ នឹងមានអេក្រង់ 6.4

    January 29, 2019
  • កីឡា

    ខ្សែប្រយុទ្ធ Timo Werner កំពុងងាករកផ្លូវចាកចេញពីក្លឹប RB Leipzig ដោយមិនខ្វល់ពីអ្នកគាំទ្រ ខណៈដែលខ្សែប្រយុទ្ធរូបនេះកំពុងត្រូវបានក្លឹបហង្សក្រហម Liverpool, Bayern Munich និងក្លឹប Borussia Dortmund ចាប់អារម្មណ៍ខ្សែប្រយុទ្ធសញ្ជាតិអាឡឺម៉ង់រូបនេះ។ ក្លឹប Bayern Munich បានបង្ហាញការចាប់អារម្មណ៍លើខ្សែប្រយុទ្ធ Timo Werner អស់រយៈពេលជាយូរមកហើយ ក៏ធ្លាប់មានបំណងចង់យក Werner មកកាន់ទឹកដី Allianz Arena ផងដែរ។ ខ្សែប្រយុទ្ធ Timo Werner ធ្លាប់និយាយថារូបគេចង់បន្ដលេងនៅក្នុងប្រទេសអាឡឺម៉ង់ មិនទាន់ចង់ទៅលេងនៅក្រៅប្រទេសទេ។ ចំណែកឯក្លឹប Dortmund ចង់ផ្ដល់ដំណែងដ៏សមរម្យមួយសម្រាប់ខ្សែប្រយុទ្ធ

    January 29, 2019