ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វិធីធម្មជាតិងាយៗសម្រាប់លាងសម្អាតជាតិពុលនៅក្នុងថ្លើម ក្រលៀន និងតម្រងនោម

    BY Khmernote Media January 29, 2019
    វិធីធម្មជាតិងាយៗសម្រាប់លាងសម្អាតជាតិពុលនៅក្នុងថ្លើម ក្រលៀន និងតម្រងនោម

    ជាតិពុលនៅក្នុងថ្លើម​ ក្រលៀន និងតម្រងនោមគឺជាសញ្ញាដំបូង ដែលបង្ហាញថា អ្នកកំពុងតែមានបញ្ហាសុខភាព ហើយប្រសិនបើអ្នកមិនដោះស្រាយបញ្ហាសុខភាពនេះនៅដំណាក់កាលដំបូងទេ យូរៗទៅវានឹងជំរុញឲ្យអ្នកជំងឺធ្ងន់ធ្ងរជាមិនខាន។​ ខាងក្រោមនេះជាវិធីធម្មជាតិមួយចំនួន ដែលអ្នកអាចប្រើប្រាស់ ដើម្បីលាងសម្អាតជាតិពុលនៅក្នុងថ្លើម ក្រលៀន និងតម្រងនោមបានដោយមានប្រសិនភាពខ្ពស់បំផុត៖

    ១.កាត់បន្ថយការទទួលទានកាហ្វេ ភេសជ្ជៈកំប៉ុង អាហារដែលមានជាតិប្រៃខ្លាំង និងអាហារដែលមានប្រូតេអ៊ីនខ្លាំង។

    ២.បង្កើតទម្លាប់ញ៉ាំទឹកតែ តែបៃតង តែខ្ញី ឬទឹកសុទ្ធធម្មតាឲ្យបានច្រើន និងញ៉ាំផ្លែឈើឲ្យបានច្រើនក្នុងមួយថ្ងៃៗ។

    ៣.ប្រសិនបើរាងកាយរបស់អ្នកខ្វះវីតាមីនណាមួយ ហើយអ្នកត្រូវការបំពេញជាបន្ទាន់នោះ អ្នកអាចសាកល្បងញ៉ាំវីតាមីនគ្រាប់ និងម្សៅបាន តែត្រូវពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញឲ្យបានច្បាស់លាស់ជាមុនសិន។ រាយកាយខ្វះវីតាមីនក៏ជាមូលហេតុដែលបង្កើតឲ្យមានជាតិពុលក្នុងកាយដែរ។

    ៤.ព្យាយាមរកពេលសម្រាកលំហែរខ្លះ កុំគិតតែធ្វើការងារគ្មានពេលសម្រាកឲ្យសោះ។

    ៥.ព្យាយាមធ្វើលំហាត់ប្រាណឲ្យបានជាប្រចាំ ជាពិសេសនៅពេលព្រឹក និងពេលល្ងាច។

    ៦.ព្យាយាមញ៉ាំអាហារសុខភាព ឬតមអាហារឲ្យបានច្រើនតាមតែអាចធ្វើទៅបាន ព្រោះចំណីអាហារមិនល្អជាកត្តាចម្បងដែលនាំ ឲ្យមានជាតិពុលក្នុងរាងកាយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay