- Khmernote Media
- អន្តរជាតិ
ឥណ្ឌូនេស៊ី៖ បុរសជាប្តីម្នាក់បានវាយធ្វើបាបប្រពន្ធឲ្យរងរបួសយ៉ាងដំណំ ព្រោះតែគាត់ខឹងប្រពន្ធមិនចេះស្លៀកពាក់ និងតុបតែងខ្លួនឲ្យបានស្អាតដូចស្រ្តីដទៃ។ បុរសជាប្តីមានឈ្មោះថា Akhmad Khumaidi អាយុ ៣១ ឆ្នាំ និងស្រ្តីជាប្រពន្ធមានឈ្មោះថា Ma អាយុ ២៣ ឆ្នាំ រស់នៅក្នុងតំបន់ Jawa Tengah ប្រទេសឥណ្ឌូនេស៊ី។ មុនពេលកើតហេតុប្តីប្រពន្ធមួយគូនេះត្រូវទៅចូលរួមក្នុងកម្មវិធីធំមួយ ដែលមានមិត្តភក្តិជាច្រើនត្រូវទៅចូលរួមដែរ។ ពេលទៅដល់កម្មវិធីបុរសជាប្តីសង្កេតឃើញថា ប្រពន្ធរបស់គាត់ហាក់តែងខ្លួន និងស្លៀកពាក់ខុសពីគេ ដែលវាធ្វើឲ្យគាត់មានអារម្មណ៍ខ្មាសមិត្តភក្តិជាខ្លាំង។ ពេលមកដល់ផ្ទះវិញ ស្រាប់តែបុរសជាប្តីបានវាយធ្វើបាបប្រពន្ធយ៉ាងធ្ងន់ធ្ងរតែម្តង ព្រោះតែខឹងនឹងស្រ្តីជាប្រពន្ធដែលមិនចេះស្លៀកពាក់ និងតុបតែងខ្លួនដូចស្រ្តីផ្សេងទៀត និងធ្វើឲ្យគាត់ត្រូវខ្មាសមិត្តភក្តិ។ ក្រោយកើតមានអំពើហឹង្សានេះស្ត្រីជាប្រពន្ធបានទៅប្តឹងប៉ូលិស និងបានបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេសម្រាប់នាងព្រោះកន្លងមកនាងធ្លាប់ត្រូវបានប្តីវាយជាញឹកញាប់ព្រោះហេតុផលដូចគ្នានេះ។ ពេលនេះបុរសជាប្តីត្រូវបានចាប់ខ្លួន
January 29, 2019 - អន្តរជាតិ
ក្រសួងទេសចរណ៍ថៃបានឱ្យដឹងក្នុងថ្ងៃចន្ទនេះថា កំណត់ត្រាភ្ញៀវទេសចរនៅក្នុងឆ្នាំ ២០១៨ គឺមានចំនួន ៣៨.២៧លាននាក់ ដែលវាកើនឡើងបាន ៧.៥% ធៀបនឹងឆ្នាំ ២០១៧។ ដោយការមកដល់នៃភ្ញៀវទេសចរចូលមកទស្សនាក្នុងប្រទេសថៃនៅក្នុងខែធ្នូ គឺមានចំនួន ៣.៨៥លាននាក់ ក្នុងឆ្នាំ ២០១៩ នេះ ក្រសួងរំពឹងថា អ្នកទេសចរនឹងកើនដល់ ៤១.១លាននាក់។ ពួកគេសង្ឃឹមថា ភ្ញៀវទេសចរទាំងនោះនឹងអាចចំណាយថវិកាចំនួន ២.២ទ្រីលានបាត (ប្រហែល ៧០ពាន់លានដុល្លារអាមេរិក) មកឱ្យថៃផងដែរ។ របាយការណ៍ដដែលក៏បាននិយាយថា ចំនួនភ្ញៀវទេសចរមកពីប្រទេសចិន ដែលជាប្រភពភ្ញៀវទេសចរដ៏ធំបំផុតរបស់ប្រទេសថៃ ត្រូវបានគេព្យាករថា នឹងកើនឡើងរហូត ១១% ពោលគឺ ១១.៦៩លាននាក់។ គួរឱ្យដឹងផងដែរថា វិស័យទេសចរណ៍ថៃគឺជាប្រភពចំណូលសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់ថៃ
January 29, 2019 - កីឡាManchester United និង Chelsea កំពុងរកពិធីទាក់ទង Eriksen ឲ្យចាកចេញពី Spurs នៅក្នុងពេលបញ្ចប់រដូវកាលនេះ
យោងតាមការចុះផ្សាយរបស់សារពត៌មាន Express បានឲ្យដឹងថា៖ ក្លឹបបិសាចក្រហម Manchester United និងក្លឹបតោខៀវ Chelsea កំពុងសម្លឹងមើលក្នុងការប្រជែងគ្នាដេញថ្លៃខ្សែបម្រើឆ្នើមរបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur កិឡាករ Christian Eriksen នៅក្នុងពេលបញ្ចប់រដូវកាលនេះ។ អតីតម្ចាស់ពានរង្វាន់លីគកំពូល Premier League ទាំងពីរក្រុមនេះសង្ឃឹមថាអាចនឹងទាក់ទងខ្សែបម្រើ Christian Eriksen ឲ្យចាកចេញពីក្លឹប Tottenham Hotspur ហើយងាកមកចូលរួមជាមួយនឹងពួកគេនៅក្នុងពេលបញ្ចប់រដូវកាលនេះ បន្ទាប់ពីក្លឹបអធិរាជសរ Real Madrid ដែលជាគោលដៅធំក្នុងការប្រជែងយក Eriksen នោះបានដកខ្លួនចេញពីការប្រជែងនេះហើយ។ ខ្សែបម្រើ Christian Eriksen គិតមកដល់ពាក់កណ្ដាលរដូវកាលនេះមិនទាន់បានចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបមាន់ខ្នាយមាស
January 28, 2019 - កីឡា
គ្រូបង្វឹករបស់ក្លឹបអ្នកមានបារាំង PSG លោក Thomas Tuchel កំពុងមានក្ដីបារម្ភយ៉ាងខ្លាំងចំពោះខ្សែប្រយុទ្ធ Neymar ក្រោយពេលខ្សែប្រយុទ្ធរូបនេះទទួលរងរបួសករជើងកាលពីសប្ដាហ៍មុនចំកន្លែងរបួសចាស់ ដែលបណ្ដាលឲ្យ Neymar អវត្តមាននៅក្នុងការប្រកួតកាលពីម្សិលមិញហើយរំពឹងទុកថា Neymar អាចនឹងអវត្តមាននៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League ជើងទី 1 ពេលប៉ះជាមួយនឹងក្លឹបបិសាចក្រហម Manchester United ទៀតផង។ ម្ចាស់ពានរង្វាន់ Ligue 1 មួយនេះបានប្រកាសថាខ្សែប្រយុទ្ធដែលមានតម្លៃខ្លួនថ្លៃបំផុតលើពិភពលោករបស់ខ្លួនកំពុងសម្រាកព្យាបាលរបួស។ Neymar កំពុងទទួលរងការឈឺចាប់ត្រង់កន្លែងរបួសចាស់យ៉ាងខ្លាំង ដែលរបួសករជើងរបស់ Neymar នេះទាមទាររយៈពេលយូរសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះក្នុងការព្យាបាល។ នៅក្នុងសន្និសីទកាសែតលោក Thomas Tuchel ដែលជាគ្រូបង្វឹករបស់ក្លឹប
January 28, 2019 - សង្គម
កាលពីពេលថ្មីនេះៗ សាលារាជធានីភ្នំពេញបានចេញសេចក្ដីណែនាំ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ និងការប្រេីប្រាស់ចិញ្ចេីមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ យើងសង្កេតឃើញថាក្រុមអាជ្ញាធរ និងសណ្តាប់ធ្នាប់សង្គមហាក់កំពុងដុតដៃដុតជើងអនុវត្តចំពោះករណីនេះជាបន្តបន្ទាប់រហូតមក ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែមករានេះ ខាងនគរបាលសង្កាត់ស្ទឺងមានជ័យក៏បានចុះអនុវត្តគោលការណ៌នេះផងដែរ។ ដោយយោងតាមប្រភពលោក ពេជ្រ កែវមុនី ដែលជាអភិបាលខណ្ឌមានជ័យ បានបង្ហោះនៅលើទំព័រផ្លូវការរបស់លោកឲ្យដឹងថា «កម្លាំងអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី៣ មានកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងប្រជាការពារសង្កាត់ ចុះរៀបចំសណ្ដាប់ធ្នាប់ នៅតាមបណ្ដោយផ្លូវវេងស្រេង (ចាប់ពីព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ) ផ្លូវ២១៧ និងនៅមុខផ្សារស្ទឹងមានជ័យចាស់ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩នេះ ដោយធ្វេីការចាប់ដកហូតសម្ភារៈមួយចំនួនដែលពួកគាត់ដាក់លើចិញ្ចើមផ្លូវយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ដេីម្បីរងចាំម្ចាស់មកធ្វេីការសន្យាណែនាំ មិនអោយដាក់តាំងលក់ទៀតទេ ។ អាជ្ញាធរយើងមិនចង់ប៉ះពាល់ ឬរំខានចំពោះផលរបរសំភារៈរបស់បងប្អូនឡើយ តែខ្ញុំគ្មានជម្រើស ម្ដងហេីយម្ដងទៀត គួរណាស់បងប្អូនមេត្តាយោគយល់
January 28, 2019 - អន្តរជាតិ
យោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹកបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមកា សម្ពាធខ្ពស់នៅលើប្រទេសចិន នឹងចាប់ផ្តើមថយឥទ្ធិពល ដែលលក្ខណៈបែបនេះនឹងបង្កឲ្យសីតុណ្ហភាពនៅព្រះរាជាណាចក្រកម្ពុជា មានកំណើនឡើងវិញ ក្នុងនោះមានដូចខាងក្រោម៖ អត្ថបទ៖ សេម
January 28, 2019 - អន្តរជាតិ
ជប៉ុន៖ នៅក្នុងប្រទេសជប៉ុនសម្រាប់អ្នកប្តូរភេទទាំងអស់ ដែលមានបំណងចង់ប្តូរភេទនៅក្នុងឯកសារផ្លូវការដូចជាអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនជាដើមនឹងតម្រូវឲ្យធ្វើការគ្រាវជាមុនសិន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nextshark។ ប្រភពដដែលនេះបានបន្តថា ការពិតទៅច្បាប់ ដែលបានចែងកំណត់ដូចខាងលើនេះត្រូវបានជប៉ុនបង្កើតជាយូរមកហើយតែមិនសូវមានការអនុវត្តនោះទេ ព្រោះជប៉ុនមិនសូវមានអ្នកចង់ប្តូរភេទនោះទេ ឬពេលខ្លះមានអ្នកប្តូរភេទដែរតែពួកគេប្តូរតែលើរាងកាយ និងចាំបាច់ត្រូវប្តូរភេទនៅក្នុងឯកសារផ្លូវការឡើយ។ យ៉ាងណាក្តី កាលពីពេលថ្មីៗនេះមានករណីបុរសជប៉ុនម្នាក់មានឈ្មោះថា Takakito Usui អាយុ ៤៥ ឆ្នាំ ដែលបានកែភេទជាស្រីអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ហើយនៅពេលនេះគាត់ចង់ធ្វើការផ្លាស់ប្តូរភេទនេះទាំងនៅក្នុងឯកសារផ្លូវការទៀតនោះ គឺគាត់ត្រូវតែទៅគ្រាវជាមុនសិន ទើបអាជ្ញាធរអាចធ្វើការផ្លាស់ប្តូរឲ្យគាត់បាន។ ករណីនេះបានក្លាយទៅជារឿងដ៏គួរឲ្យចាប់អារម្មណ៍ សម្រាប់សារព័ត៌មានជាច្រើននៅជុំវិញពិភពលោក ព្រោះវាជាករណីដាច់ដោយឡែកពីប្រទេសដទៃ។ បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា ច្បាប់នេះត្រូវបានបង្កើតឡើងក្នុងគោលបំណងការពារមិនឲ្យអ្នក ដែលបានប្តូរភេទហើយទៅបង្កកំណើតឲ្យកូនក្នុងភេទចាស់របស់ពួកគេទោះ ដូចជាបុរសដែលបានកែភេទជាស្រីហើយអីចឹងបើមិនឲ្យពួកគេគ្រាវទេ ពួកគេអាចទៅរួមភេទជាមួយនឹងមនុស្សស្រី និងធ្វើឲ្យមនុស្សស្រីនោះមានផ្ទៃពោះបាន៕ អត្ថបទ៖ ភក្តី
January 28, 2019 - PR
អត់ទាន់មានស្មាតហ្វូន Galax A7 ប្រើមែនទេ? ចឹងនៅឯអង់អីទៀត! ទាន់មានប្រម៉ូសិនពិសេស តោះទិញម្នាក់មួយទៅ! Galaxy A7 មានពណ៌ស្រស់ស្អាតខប់ៗ រូបរាងវិញ ពិតជាសក្តិសមសម្រាប់យុវវ័យសម័យទំនើបក្នុងសតវត្ស៍ទី ២១ នេះណាស់។ បើនិយាយពីសមត្ថភាព គឺសាហាវកប់! មានស្មាតហ្វូនមួយនេះនៅក្នុងដៃ ប្រៀបបាននឹងមានកាមេរ៉ាមួយចឹងដែរ ធ្វើឲ្យការថតរូបរបស់អ្នក ដូចជាអ្នកជំនាញ។ លោកអ្នកចង់លេងហ្គេមអីក៏បាន ចង់ថតរូបស្ទីលអីក៏បានគឺឡូយខប់ៗតែម្តង! ដើម្បីជាការតបស្នងសម្រាប់អតិថិជនក៏ដូចជាឱកាសអបអរពិធីចូលឆ្នាំប្រពៃណីចិនខាងមុខនេះ ក្រុមហ៊ុងសាមសុង ផ្តល់ជូននូវការបញ្ចុះតម្លៃយ៉ាងពិសេស $345 មកត្រឹមតែ $329 រួមជាមួយនឹងការថែមជូន Samsung Power Bank ទំហំ 10,000mAh
January 28, 2019 - អន្តរជាតិ
ថៃ៖ នាយកដ្ឋានកុងស៊ុលនៃក្រសួងការបរទេសថៃនឹងបង្កើតប្រព័ន្ធអេឡិចត្រូនិចដ៏ពិសេសមួយ ដើម្បីអនុញ្ញាតឲ្យប្រជាជនចិន ដែលចង់ទៅកំសាន្តនៅក្នុងប្រទេសថៃអាចស្នើសុំទិដ្ឋការតាមប្រ័ព្ធនអ៊ីនធឺណិត (e-visa) បានដោយមិនចាំបាច់ចំណាយពេលទៅដល់ស្ថានទូតនោះទេ។ ការផ្តល់ជូនពិសេសបានធ្វើឲ្យប្រទេសចិនក្លាយជាប្រទេសទី ១ នៅលើពិភពលោក ដែលអាចសុំទិដ្ឋាការទៅកាន់ប្រទេសថៃតាមប្រព័ន្ធអ៊ឺនធឺណិតដូចនេះ។ បើយោងតាមលោក Chatri Archjananun ប្រធាននាយកដ្ឋានកុងស៊ុលរបស់ថៃបានបញ្ជាក់ថា ការផ្តល់ជូនទិដ្ឋាការតាមប្រព័ន្ធអ៊ីនធឺណិតនេះ ឬតាមភាសាបច្ចេកទេសគេហៅថា e-Visa នឹងចាប់ផ្តើមនៅក្នុងថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៩ ហើយគេជឿថាប្រជាជនចិនទាំងអស់នឹងរីករាយជាមួយនឹងសេវាពិសេសនេះ ហើយនឹងនាំគ្នាមកកំសាន្តក្នុងប្រទេសថៃឲ្យបានច្រើនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ nationmultimedia
January 28, 2019 - បច្ចេកវិទ្យា
យោងតាមសារព័ត៌មាន DAILYMAIL បានចុះផ្សាយថា ក្រុមហ៊ុន Facebook គ្រោងនឹងធ្វើការច្របាច់បញ្ចូលគ្នារវាងកម្មវិធីចំនួនបីគឺ Instagram, Messenger និង WhatsApp ដើម្បីអនុញ្ញាតឲ្យអ្នកប្រើប្រាស់កម្មវិធីទាំងបីនេះអាចធ្វើការផ្ញើរសារឲ្យគ្នាទៅវិញទៅមកបាន។ យ៉ាងណាក្តី កម្មវិធីទាំងបីនេះនៅតែជាកម្មវិធីដាច់ដោយលែកពីគ្នាដដែល គ្រាន់តែនៅក្នុងកម្មវិធីនីមួយៗមានមុខងារពិសេសមួយបន្ថែមទៀតគឺអាចផ្ញើរសារ រូបភាព សារសំឡេង ឬព័ត៌មានផ្សេងឲ្យគ្នាទៅវិញទៅមកបាន។ ការច្របាច់បញ្ជូលគ្នារវាងកម្មវិធីទាំងបីនេះត្រូវការរយៈពេលយូរ អាចរហូតដល់ឆ្នាំ ២០២០ ទើបអាចប្រើប្រាស់បានជាផ្លូវការ។ ប្រសិនបើគម្រោងនេះទទួលបានជោគជ័យមែន អ្នកប្រើប្រាស់កម្មវិធីទាំងបីនេះ នឹងមានភាពងាយស្រួលក្នុងចែករំលែកសារផ្សេងៗរបស់ពួកទៅកាន់មិត្តភក្តិ ដែលប្រើកម្មវិធីផ្សេងគ្នា ដោយមិនចាំបាច់ចំណាយពេលទៅទាញយកកម្មវិធីផ្សេងមួយទៀត ឬបើកកម្មវិធីនោះដើម្បីផ្ញើរសារនោះទេ។ សូមបញ្ជាក់ថា កម្មវិធីទាំងបីខាងលើនេះសុទ្ធតែជាកម្មសិទ្ធរបស់ក្រុមហ៊ុន Facebook ដោយក្រុមហ៊ុន Facebook បានទិញយក Instagram
January 28, 2019









