Khmernote Media
  • កីឡា

    ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបមេឃខៀវ Manchester United កីឡាករ Sergio Aguero បានជំរុញឲ្យប៉ូលីសបន្ដការស្វែងរកកីឡាករ Emiliano Sala ដែលបាត់ខ្លួនជាមួយនឹងយន្ដហោះឯកជនរបស់គេ ក្រោយពេលប៉ូលីសបានប្រកាសបញ្ឈប់ការស្វែងរក Sala កាលពីម្សិលមិញនេះ។ កាលពីម្សិលមិញនេះប៉ូលីសបានបញ្ចប់ការស្វែងរកយន្ដហោះដែលដឹកខ្សែប្រយុទ្ធ Emiliano Sala ចេញពីទីក្រុង Nantes ប្រទេសបារាំងមកកាន់ទីក្រុង Cardiff របស់ប្រទេសវេលស៍បន្ទាប់ពីការស្វែងរកយន្ដហោះឯកជនរបស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីននៅតែគ្មានទទួលបានសញ្ញាអ្វីសោះ។ ខ្សែប្រយុទ្ធ Emiliano Sala បានបាត់ខ្លួនជាមួយយន្ដហោះឯកជនតូចមួយកាលពីថ្ងៃច័ន្ទកន្លងទៅ បន្ទាប់ពីរូបគេបានចេញពីទីក្រុង Nantes មកកាន់ទីក្រុង Cardiff ដើម្បីត្រៀមបង្ហាញខ្លួននៅក្នុងក្លឹបថ្មីរបស់គេ។ កាលពីម្សិលមិញនេះខ្សែប្រយុទ្ធ Sergio Aguero ដែលជាមិត្តរួមជាតិរបស់ Sala បានជំរុញឲ្យប៉ូលីសបន្ដការស្វែងរក Emiliano Sala

    January 25, 2019
  • អន្តរជាតិ

    ថៃ៖ អ្នកដែលមិនស្រលាញ់សត្វឆ្កែប្រហែលជាពិបាកយល់អារម្មណ៍មួយនេះណាស់នៅពេលដែលពួកគេបានឮថា ម្ចាស់ឆ្កែម្នាក់បានរៀបចំពិធីជប់លៀងយ៉ាងអធិកអធម ដើម្បីស្វាគមន៍សត្វឆ្កែរបស់គាត់ត្របល់មកផ្ទះវិញ។ បើតាមសារព័ត៌មាន COCONUTS បានចុះផ្សាយថា លោក Boonsong Meethao ដែលជនជាតិថៃ និងជាម្ចាស់ចំណតរថយន្តសម្រាប់ជួលម្នាក់ បានរៀបចំពិធីជប់លៀងដោយមានការញ៉ាំអាហារប៊ូហ្វេ និងបានអញ្ជើញភ្ញៀវដែលជាអ្នកស្រលាញ់សត្វឆ្កែជាច្រើននាក់មកចូលរួម ដើម្បីអបអរសត្វឆ្កែរបស់គាត់ត្រលប់មកផ្ទះវិញក្រោយពីសត្វឆ្កែមួយក្បាលនោះបានបាត់ខ្លួនពីផ្ទះចំនួន ៥ ថ្ងៃ។ ម្ចាស់ឆ្កែរូបនេះបានប្រាប់ឲ្យដឹងថា គាត់ស្រលាញ់ឆ្កែរបស់គាត់ណាស់តាំងពីគាត់បានយកវាមកចិញ្ចឹមរយៈពេលឆ្នាំមកនេះ។ គាត់បានបន្តថា ឆ្កែរបស់គាត់ដែលមានឈ្មោះថា Look Moo បានបាត់ខ្លួនពីផ្ទះរយៈពេល ៥ ថ្ងៃដោយមិនដឹងមូលហេតុ ហើយស្រាប់តែ​៥ ថ្ងៃក្រោយមកវាក៏បានត្រលប់មកផ្ទះវិញ ដែលធ្វើឲ្យគាត់សប្បាយចិត្តយ៉ាងខ្លាំង។ ហើយដើម្បីអបអរការវិលត្រលប់មកវិញនេះ គាត់ក៏សម្រេចរៀបចំពិធីជប់លាងមួយក្នុងថ្ងៃទី ២៦ ខែ មករា

    January 25, 2019
  • កីឡា

    ខ្សែការពារ Diego Godin របស់ក្លឹប Atletico Madrid ​បានលួចទៅធ្វើតេស្ដសុខភាពដោយសំងាត់នៅក្នុងក្លឹប Inter Milan ហើយត្រៀមនឹងចុះហត្ថលេខាផ្ទេរទៅកាន់ក្លឹបយក្សរបស់អុីតាលីមួយនេះនៅក្នុងរដូវក្ដៅខាងមុខនេះ។ យោងតាមការចុះផ្សាយរបស់សារពត៌មាន Sky Sport Italy បានឲ្យដឹងថា៖ ខ្សែការពារ Diego Godin បានសម្រេចចិត្តចាកចេញពីក្លឹប Atletico Madrid នៅក្នុងរដូវក្ដៅខាងមុខនេះ ដោយ Godin បានធ្វើដំណើរមកកាន់ប្រទេសអុីតាលីដើម្បីពិភាក្សាការផ្ទេរជាមួយនឹងក្លឹប Inter Milan ហើយថែមទាំងពិនិត្យសុខភាពរួចរាល់ជាមួយនឹងក្លឹប Inter Milan ទៀតផង។ កុងត្រារបស់ខ្សែការពារសញ្ជាតិអ៊ុអ៊ុយរូហ្គាយរូបនេះជាមួយនឹងក្លឹប Atletico Madrid

    January 25, 2019
  • PR

    តើលោកអ្នកកំពុងតែស្វែងរកម៉ាស៊ីនបោកគក់សម្លៀកបំពាក់ដែលមានគុណភាពល្អធ្វើការបោកបានស្អាត សន្សំសំចៃអគ្គីសនីខ្ពស់ ចំណាយពេលវេលាតិច ថែមទាំងមានបច្ចេកវិទ្យាទំនើបទៀតមែនទេ? ដើម្បីងាយស្រួលដល់លោកអ្នកក្នុងការជ្រើសរើសម៉ាស៊ីនបោកគក់ដែលល្អ ហើយគ្មានការខកបំណងនៅថ្ងៃក្រោយ យើងសូមធ្វើការណែនាំម៉ាស៊ីនបោកគក់ស៊េរីទំនើបចំនួន ៣ ម៉ូឌែលពី សាមសុង ដែលផ្តល់ជូនលោកអ្នកនូវការបោកគក់បានយ៉ាងស្អាតអស្ចារ្យ ផ្តល់នូវផាសុកភាព មានភាពសន្សំសំចៃទាំងពេលវេលា និងថវិកា ដោយសារតែមានបច្ចេកវិទ្យា Inverter ជួយសន្សំសំចៃអគ្គីសនីបានខ្ពស់បំផុត និងប្រើប្រាស់ធន់ថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ បើលោកអ្នកជាវឥឡូវនេះ នឹងមានប្រម៉ូសិនទិញបានអាំងប៉ាវត្រលប់មកវិញភ្លាមៗពីសាមសុងក្នុងឱកាសអបអរសារទរចូលឆ្នាំចិនឆ្នាំថ្មីខាងមុខ។ តើម៉ាស៊ីនបោកគក់ទាំងបីម៉ូឌែលនោះ មានលក្ខណៈសម្បត្តិដូចម្ដេចទៅ? សូមមើលការរៀបរាប់ខាងក្រោម៖ 1/ ម៉ាស៊ីនបោកគក់ Samsung AddWash Samsung AddWash™ ជាម៉ាស៊ីនបោកទំនើបស៊េរីថ្មីមានទ្វារខាងមុខផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងភ្ជាប់មកជាមួយទ្វាតូចមួយដែលបំពាក់បន្ថែម ហើយវាមានតួនាទីជួយសម្រួលក្នុងការបន្ថែមខោអាវដែលលោកអ្នកភ្លេចនៅពេលដែលម៉ាស៊ីនកំពុងដំណើរការ។ Samsung

    January 25, 2019
  • អន្តរជាតិ

    មនុស្សជាច្រើនតែងតែចាប់ផ្ដើមអ្វីមួយ ហើយក៏សម្រេចបោះបង់វាទៅវិញ ដោយសារបញ្ហាមួយចំនួនដែលអាចកើតមានឡើងកំឡុងពេលដែលពួកគេព្យាយាមសម្រេចវាឱ្យបាន។ ប៉ុន្តែអ្នកគួរតែដឹងថា ភាពជោគជ័យមិនអាចកើតបានដោយងាយស្រួលនោះទេ ទោះបីជាបុគ្គលមួយចំនួនអាចប្រើពេលយូរ ឬឆាប់ យ៉ាងណាក៏ដោយ។ យ៉ាងណាមិញខាងក្រោមនេះគឺជាចំណុចសំខាន់ៗទាំង ២០ ដែលអាចដាស់អារម្មណ៍របស់អ្នកមិនឱ្យបោះបង់ក្តីស្រមៃដោយងាយស្រួលពេក៖ ១. វត្តមានរបស់អ្នក គឺសំខាន់ជានិច្ចសម្រាប់អ្នក ២. ទឹកមុខសត្រូវរបស់អ្នកពេលដែលអ្នកទទួលជោគជ័យ គឺពិតជាមានន័យមិនអាចកាត់ថ្លៃបាន ៣. ទៅថ្ងៃមុខអ្នកនឹងខ្មាសខ្លួនឯង ប្រសិនបើអ្នកឈប់ក្នុងពេលនេះ ៤. ពេលវេលាមិនរង់ចាំអ្នកនោះទេ អីចឹងហើយអ្នកគួរតែចេះចាយវាឱ្យមានតម្លៃ ៥. ​បុគ្គលជាច្រើន ទីកន្លែង និងអ្វីគ្រប់យ៉ាង គឺត្រូវការការខំប្រឹងប្រែងរបស់អ្នក ៦. បើត្រឹមតែគិតថា វាត្រឹមត្រូវគឺមិនគ្រប់គ្រាន់ទេ អ្នកត្រូវតែបង្ហាញវាឡើងជាសំអាង! ៧. អ្នកកាន់តែប្រឹងប្រែង

    January 25, 2019
  • អន្តរជាតិ

    ជប៉ុននឹងធ្វើការហាមឃាត់មិនឲ្យមានលក់ទស្សនាវត្តីអាសអាភាសនៅតាមផ្សារទំនើបនានាចាប់ពីខែសីហាខាងមុខនេះ ខណៈជប៉ុននឹងក្លាយជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាសំខាន់ៗបី ដែលនឹងចាប់ផ្តើមពីខែកញ្ញា ឆ្នាំ ២០១៩ រហូតដល់ឆ្នាំ ២០២០។ ព្រឹត្តិការណ៍កីឡាសំខាន់ៗចំនួន ៣ នោះរួមមាន៖ ១.ព្រឹត្តិការណ៍កីឡា The 2019 Rugby World Cup ចាប់ពីថ្ងៃទី ២០ ខែកញ្ញា ដល់ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ២.ព្រឹត្តិការណ៍កីឡា 2020 Summer Olympics ចាប់ពីថ្ងៃទី ២៤ ខែកក្កដា ដល់ថ្ងៃទី ៩ ខែ

    January 25, 2019
  • អន្តរជាតិ

    បន្ទាប់ពីសាលារាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំ​ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ​ និងការប្រេីប្រាស់ចិញ្ចេីមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ​មក នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា​ ឆ្នាំ២០១៩នេះ ចាប់ពីម៉ោង០៧ និង០០នាទី​ ដល់ម៉ោង៥ និង០០នាទី​ អាជ្ញាធរនៅក្នុងខណ្ឌដូនពេញ បានចាប់ផ្តើមចុះអនុវត្តន៍រៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ជុំវិញអតីតទីលានប្រជាធិបតេយ្យ (ផ្លូវលេខ១០៦-១០៨) មហាវិថីព្រះមុនីវង្ស មហាវិថីព្រះសីហនុ ផ្លូវសុធារស តីរវិថីសុីសុវត្ថិ ផ្លូវប៉ាស្ទរ័ ផ្លូវត្រសក់ផ្អែម ផ្លូវលេខ១៩ ផ្លូវលេខ១១០​ ផ្លូវលេខ១១៨​ ផ្លូវលេខ១៣០ ផ្លូវលេខ១៣៦ ផ្លូវលេខ១៤៤​

    January 25, 2019
  • PR

    ដើម្បីស្វាគមន៍ការបើកទំព័រដើមឆ្នាំ ២០១៩ ក្រុមហ៊ុន អិន.ស៊ី.អិច ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិដំឡើង និង ចែកចាយផ្តាច់មុខម៉ូតូម៉ាក HONDA ព្រមទាំងជាក្រុមហ៊ុនឈានមុខគេផ្នែកទោចក្រយានយន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានដាក់លក់ម៉ូតូម៉ាក Honda WAVE100 ស៊េរីថ្មីជាផ្លូវការចាប់ពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ ដើម្បីបំពេញសេចក្តីទន្ទឹមរង់ចាំរបស់អតិថិជនទូទាំងប្រទេស ។ កាន់តែពិសេសជាមួយម៉ូតូ Honda WAVE100 ស៊េរីថ្មី រូបរាងដ៏ប្រទាក់ភ្នែក រួមបញ្ចូលថាមពលប្រកបដោយភាពស្វាហាប់ នាំទៅកាន់ភាពជោគជ័យ ! គុណតម្លៃ Lucky Stone បានរចនាទៅលើ Honda WAVE100 ថ្មី

    January 25, 2019
  • PR

    Volvo Cars គឺជាម៉ាករថយន្តដ៏ល្បីល្បាញមួយនៅក្នុងពិភពលោក។ ក្រុមហ៊ុនផលិតរថយន្តប្រណីតរបស់ស៊ុយអ៊ែតដែលជាក្រុមហ៊ុនឈានមុខគេលើបច្ចេកវិទ្យាយានយន្តមានមោទនភាពក្នុងការប្រកាសសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញរថយន្តក្នុងប្រទេសកម្ពុជា នាថ្ងៃទី ៨ ខែ កុម្ភះ ឆ្នាំ ២០១៩ ឆាប់ៗនេះ។ ជាមួយគ្នានេះផងដែរវត្តមានរបស់អគារតាំងបង្ហាញរថយន្ត Volvo មានទីតាំងនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ ។ Volvo Cars បាននាំចូលនិងចែកចាយដោយ ក្រុមហ៊ុន HGB Group Co., Ltd ដែលក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់នូវរថយន្ត និង សេវាកម្មផ្នែករថយន្ត រួមទាំងបទពិសោធន៏ដ៏ល្អបំផុតសម្រាប់អតិថិជនរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រថយន្ត Volvo ម៉ូដែល XC60 ជារថយន្តដែលមានសុវត្ថិភាពបំផុតដែលមិនធ្លាប់មានពីមុនមកហើយជាម៉ូដែលលក់ដាច់បំផុតនៅទូទាំងពិភពលោកព្រមទាំងបានទទួលពានរង្វាន់ “រថយន្តពិភពលោកប្រចាំឆ្នាំ

    January 25, 2019
  • អន្តរជាតិ

    យោងតាមអ្នកឯកទេសផ្នែកចិត្តវិទ្យាបានអះអាងថា ការយល់សប្តិរឿងអ្វីមួយនោះគឺជាឥទ្ធិពលនៃអារម្មណ៍ដែលលោកអ្នកបាន កើតមានជាក់ស្តែងមុនពេលដែលលោកអ្នកចូលគេង។ ខាងក្រោមនេះជាការយល់សប្តិចំនួន ១០ ដែលគេជឿងថាបានកើតឡើង ដោយសារតែឥទ្ធិពលនៃអារម្មណ៍ពិតមួយចំនួនដូចខាងក្រោមនេះ៖ ១.យល់សប្តិឃើញរអិលដួល៖ អាចបណ្តាលមកពីលោកអ្នកមានអារម្មណ៍ថាបាត់បង់ការគ្រប់គ្រង់ទៅលើការងារ ទំនាក់ទំនង ហិរញ្ញវត្ថុ និងសុខភាពជាដើម។ ២.យល់សប្តិឃើញបាក់ធ្មេញ រងរបួស ឬស្លាប់៖ អាចបណ្តាលមកពីអារម្មណ៍អស់សង្ឃឹម និងទល់គំនិតក្នុងការដោះស្រាយរឿងអ្វីមួយ។ ៣.យល់សប្តិឃើញប្រលងធ្លាក់ ឬបរាជ័យអ្វីមួយ៖ ដោយសារលោកអ្នកមានអារម្មណ៍ភ័យព្រួយខ្លាំងពេក និងគ្មានទំនុកចិត្តចំពោះការប្រលង ឬកិច្ចការណាមួយដែលលោកអ្នកទើបតែបានធ្វើរួច។ ៤.យល់សប្តិឃើញស្លៀកពាក់មិនសមរម្យ ឬភ្លេចស្លៀកពាក់អ្វីមួយ៖ កើតឡើងដោយអារម្មណ៍ខ្មាស់អៀន ឬភ័យខ្លាចគេដឹងពី ចំណុចខ្សោយ ឬអវិជ្ជមានណាមួយ។ ៥.យល់សប្តិឃើញគេបៀតបៀន ឬធ្វើទុក្ខបុកម្នេញ៖ លោកអ្នកមានអារម្មណ៍មិនពេញចិត្តចំពោះស្ថានភាពដែលលោកអ្នកកំពុងតែមាន ឬនឹងកើតមានក្នុងពេលដ៏ឆាប់ខាងមុខ។ ៦.យល់សប្តិឃើញមានគ្រោះមហន្តរាយ៖ លោកអ្នកមានបញ្ហាផ្ទាល់ខ្លួនច្រើនហើយមិនដឹងទៅរកអ្នកណាឲ្យជួយដោះស្រាយ។

    January 25, 2019