Khmernote Media
  • PR

    ក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុនសាមសុងទទួលបានជោគជ័យផ្ទួនៗ សម្រាប់ផលិតផលស្មាតហ្វូន ទាំងថ្នាក់កណ្តាល និង ថ្នាក់ខ្ពស់លំដាប់។ ហើយសម្រាប់ប្រទេសកម្ពុជាយើងវិញ ក្រោយពីទទួលបានជោគជ័យយ៉ាងខ្លាំងទៅលើស្មាតហ្វូនត្រកូល A-Series ក្រុមហ៊ុន សាមសុង នៅតែបន្តផ្តល់ជូនតម្លៃល្អៗជាទីគាប់ចិត្តសម្រាប់ ត្រកូល A គឺ Galaxy A9 ជាមួយនឹងបទពិសោធន៍ថ្មីនៃកំណែប្រែដ៏អស្ចារ្យទៅលើកាមេរ៉ា អមជាមួយនឹងសមត្ថភាពដ៏វិសេសវិសាលបំផុតដល់អតិថិជនទាំងអស់របស់ខ្លួន។ Galaxy A9 គឺជាស្មាតហ្វូនស៊េរីថ្មីដែលមានកាមេរ៉ាក្រោយ ៤ គ្រាប់ដំបូងបំផុតនៅក្នុងពិភពលោកដែលអាចថតជិត ឆ្ងាយ ក្នុងទីងងឹត ប្លង់ទូលាយបានរូបភាពស្រស់ស្អាតកប់ និងពេញចិត្តស្តូកតែម្តង។ បើនិយាយអំពីតម្លៃរបស់ស្មាតហ្វូន Galaxy A9 នេះគឺឡូយអស់ទាស់តែម្តង ចំណាយត្រឹមតែ

    January 23, 2019
  • កីឡា

    កាលពីម្សិលមិញនេះខ្សែប្រយុទ្ធតម្លៃខ្លួនថ្លៃបំផុតរបស់ក្លឹប Cardiff City កីឡាករ Emiliano Sala ដែលបានបាត់ខ្លួនលើយន្ដហោះឯកជនក្នុងពេលធ្វើដំណើរពីប្រទេសបារាំងមកកាន់ប្រទេសវេលស៍នោះ បានផ្ញើសារដ៏រន្ធត់មួយមកកាន់មិត្តភកិ្តរបស់គេមុនពេលយន្ដហោះឯកជនរបស់គេបានបាត់ពីរ៉ាដា។ ខ្សែប្រយុទ្ធ Emiliano Sala របស់ក្លឹប Cardiff City ដែលទើបតែផ្ទេរពីក្លឹប Nantes របស់បារាំងកាលពីពាក់កណ្ដាលខែមករានេះ បានជួបឧបទ្ទេវហេតុបាត់ខ្លួនជាមួយនឹងយន្ដហោះឯកជនរបស់គេក្នុងពេលធ្វើដំណើរមកកាន់ទីក្រុង Cardiff ប្រទេសវេលស៍ដើម្បីបង្ហាញខ្លួនឲ្យក្លឹប Cardiff City។ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះត្រូវបានក្លឹប Cardiff City ទិញពីក្លឹប Nantes ក្នុងតម្លៃផ្ទេរ 15លានផោន ហើយខ្សែប្រយុទ្ធ Sala គឺជាកីឡាករដំបូងក្នុងប្រវតិ្តសាស្រ្ដក្លឹប Cardiff City ដែលមានតម្លៃខ្លួនថ្លៃជាងគេ។ មុនពេលយន្ដហោះរបស់

    January 23, 2019
  • Nissan Auto Tech

    Nissan Altima ម៉ូដែលឆ្នាំ 2019 គឺជាការរចនារូបរាងថ្មីដាច់ស្រឡះពីមុន ក្រោយពេលបង្ហាញកេរ្តិ៍ឈ្មោះតាំងពីឆ្នាំ 1992 រួចមក។ រថយន្តប្រភេទ Sedan លក្ខណៈគ្រួសារមួយនេះត្រូវបានគេបង្ហើបអោយដឹងថា វាជាប់ចំណាត់ថ្នាក់លេខ 3 ជារថយន្តដែលលក់ដាច់ជាងគេផងដែរ។ Altima 2019 ត្រូវផលិតឡើងយ៉ាងល្អឥតខ្ចោះជាមួយនឹងកំលាំងម៉ាស៊ីន VC-Turbo ដែលវាផ្តល់នូវសន្ទុះខ្លាំងក្លា ហើយជួយសន្សំសំចៃសាំងថែមទៀតផង។ រថយន្តខ្នាតតូចបែបគ្រួសារមួយនេះដែរ រត់ដោយកំលាំងកង់ទាំងបួនប្រភេទ All Wheel Drive ជាជំនួយមួយធ្វើអោយរថយន្តធ្ងន់ រក្សាលំនឹងបានល្អ ជាមួយកំលាំងម៉ាស៊ីន 2.0L turbocharged ប្រភេទស៊ីឡាំង 4 ដែលមានកំលាំងរហូតដល់ 248

    January 23, 2019
  • អន្តរជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការបញ្ជាក់ពីអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា កាលពីថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដោយមានការសហការពី នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទីតាំងកែច្នៃ ស្ករត្នោត ពីស្ករស មួយកន្លែង នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងសកម្មភាពនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញ សមាសធាតុផ្សំរួមមាន៖ ១. ស្ករត្នោត ១០ គីឡូក្រាម ២. ស្ករសរ ៥០

    January 23, 2019
  • PR

    កាលពីដើមខែ មករា ក្រុមហ៊ុនផលិតផលស្មាតហ្វូន vivo បានធ្វើការប្រកាសចេញលក់ទៅលើស្មាត ហ្វូនរបស់ខ្លួនពីរម៉ូឌែល នៃត្រកូល Yស៊េរី vivo Y91 & Y91i ដែលជាស្មាតហ្វូនកម្រិតថវិការមួយដែលកំពុងតែដំណើរការដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជាផងដែរ។ ហើយអ្វីដែលពិសេសនោះបើតាមការសង្កេតមើលទៅលើម៉ូឌែល vivo Y91i ឃើញថាមានសន្ទុះនៃការគាំទ្រច្រើន និងមានអត្រានៃការលក់ដាច់ខ្លាំង។ ចំពោះម៉ូឌែល vivo Y91iនេះ បច្ចុប្បន្នបើនិយាយចំពោះអង្គផ្ទុកទិន្នន័យមានបរិមាណត្រឹមតែ 16GB តែប៉ុណ្ណោះ។ សម្រាប់អ្នកដែលចូលចិត្តថតរូប Download បទចម្រៀង នឹងទៅលើការលេងហ្គេមផ្សេងៗ ប្រហែលជាមិនគ្រប់គ្រាន់ទេសម្រាប់អង្គផ្ទុកទិន្នន័យប៉ុណ្ណឹងនោះ។ ប៉ុន្តែដើម្បីបំពេញទៅនិងតម្រូវការរបស់អតិថិជន ក្រុមហ៊ុន vivo នឹងនាំយកចំពោះស្មាតហ្វូន vivo

    January 23, 2019
  • PR

    រយៈពេលមួយឆ្នាំនៃវត្តមានរបស់ស្មាតហ្វូនជាច្រើននៅក្នុងឆ្នាំ 2018 យើងឃើញថា ស្មាតហ្វូនជាច្រើន មានសមត្ថភាពក្នុងការថតរូបភាពគួរឱ្យភ្ញាក់ផ្អើល ការប្រើប្រាស់ថាមពលថ្មបានយូរ និងបន្ទះឈីបដំណើរការលឿនជាងល្បឿននៃពន្លឺថែមទៀត។ ប៉ុន្តែរឿងមួយដែលមិនមានការប្រែប្រួលនោះ គឺការប្រើប្រាស់ Notch។ Notch ដែលស្ថិតនៅផ្នែកខាងលើនៃអេក្រង់របស់ស្មាតហ្វូនគឺមានភ្ជាប់ជាមួយនឹងសេនស័រ Sensors ជាច្រើនដូចជារន្ធស្រូបសំឡេង និងកាមេរ៉ា Selfies ដែលហាក់ដូចជាមិនអាចដកចេញពី Notch បាននោះទេ។ ក្រុមហ៊ុនស្មាតហ្វូនជាច្រើនក៏ព្យាយាមកាត់បន្ថយទៅលើទំហំនៃគែមព័ទ្ធអេក្រង់របស់ស្មាតហ្វូន និងការធ្វើអោយ Notch នៅលើអេក្រង់នេះកាន់តែមានទំហំតូចប្រៀបបីដូចជាចំណុចតូចមួយដើម្បីឱ្យវាក្លាយជាអេក្រង់ពេញគែម ប៉ុន្តែវត្តមាននៃ Notch គឺនៅតែមាន។ នៅក្នុងឆ្នាំ 2018 គឺជាឆ្នាំដែលមានការនិយមប្រើប្រាស់ “Notch” រហូតដល់ក្រុមហ៊ុនបច្ចេកវិទ្យាមួយគឺក្រុមហ៊ុន vivo ធ្វើការបំបែកនិន្នាការមួយនេះ ហើយបញ្ចេញនូវស្មាតហ្វូនដែលមានអេក្រង់លាតស្មើពេញគែមតែម្តង។

    January 23, 2019
  • អន្តរជាតិ

    ចិន៖ បុណ្យចូលឆ្នាំប្រពៃណីចិននឹងឈានចូលមកដល់ក្នុងពេលដ៏ឆាប់ខាងមុខនេះ ហើយក្រុមហ៊ុនចិនជាច្រើនបានត្រៀមខ្លួនរួចរាល់ ដើម្បីផ្តល់កាដូពិសេសទៅកាន់បុគ្គលិកខ្លួនក្នុងឱកាសដ៏ពិសេសនេះ។ តួយ៉ាងក្រុមហ៊ុនលក់ដែកថែបមួយក្នុងក្រុង Jiangxi  ខេត្ត Nanchang ប្រទេសចិនបានយកប្រាក់សុទ្ធចំនួន ៣០០ លានយន់​ (៤៤ លានដុល្លារអាមេរិក) មករៀបជាភ្នំមួយដាក់តាំងនៅមុខក្រុមហ៊ុន ដែលលុយទាំងនេះត្រូវបានគេប្រាប់ថា ជាប្រាក់រង្វាន់សម្រាប់បុគ្គលិកក្នុងឱកាសចូលឆ្នាំថ្មីនេះ។ តាមតំណាងរបស់ក្រុមហ៊ុនបានបញ្ជាក់ថា បុគ្គលិកសរុបនៅក្នុងក្រុមហ៊ុនមានចំនួន ៥,០០០ នាក់ ហើយពួកគេត្រូវបានផ្តល់ប្រាក់រង្វាន់តាមអតីតភាព និងសមិទ្ធផលការងាររបស់ពួកគេ ដែលជាមធ្យមពួកគេនឹងទទួលបានប្រាក់រង្វាន់ចំនួន ៦០,០០០ យន់ (៨,៨០០ ដុល្លារអាមេរិក)។ ការដាក់តាំងភ្នំលុយនៅមុខក្រុមហ៊ុនដូចនេះ ក៏ត្រូវបានគេមើលឃើញថា ជាការទាក់ទាញការចាប់អារម្មណ៍ឲ្យគេបានស្គាល់ក្រុមហ៊ុនេះកាន់តែច្រើនជាងមុនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ shanghai

    January 23, 2019
  • អន្តរជាតិ

    ថៃ៖ បញ្ហាផ្សែង និងខ្យល់កខ្វក់នៅក្នុងទីក្រុងបាងកក នៅតែជាប្រធានបទក្តៅសម្រាប់រដ្ឋាភិបាលថៃ ព្រោះបញ្ហានៅតែបន្តកើតមាន បើទោះជារដ្ឋាភិបាលបានព្យាយាមប្រើប្រាស់វិធីលុបបំបាត់វាជាច្រើនរួចមកហើយ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌ មាន BANGKOKPOST បានឲ្យដឹងថា រដ្ឋាភិបាលថៃគ្រោងនឹងអនុវត្តវិធីថ្មីមួយទៀតគឺប្រើប្រាស់ Drone ហោះទៅលើអាកាស ដើម្បីបាញ់ទឹកទម្លាក់ចុះក្រោយវិញ ហើយគេជឿថាវិធីនេះនឹងអាចជួយលុបបំបាត់ផ្សែងបានមួយផ្នែកធំ។ យ៉ាងណាក្តី វិធីនេះកំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយទេ ដោយរដ្ឋាភិបាលបានអនុញ្ញាតក្រុមអ្នកជំនាញយកយន្តហោះ Drone ចំនួន​ ១២ គ្រឿងទៅរៀបចំបំពាក់ជាមួយនឹងឧបករណ៍ផ្សេងៗ និងសាកល្បងហោះហើរនៅកន្លែងហ្វឹកហាត់។ បើតាមលោកនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha បានឲ្យដឹងថា យន្តហោះ Drone នឹងហោះទៅអាកាសក្នុងកម្ពស់ ២៥ ម៉ែត្រ ​ហើយយន្តហោះមួយអាចធ្វើការបាញ់ទឹកទម្លាក់មកក្រោមវិញរយៈពេលពី ៣០ ទៅ

    January 23, 2019
  • កីឡា

    ខ្សែការពារ Hector Bellerin នឹងអវត្តមានជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal រហូតដល់បញ្ចប់រដូវកាលនេះ បន្ទាប់ពីខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះបានរបួសជង្គង់ធ្ងន់ធ្ងរក្នុងជំនួប Arsenal យកឈ្នះក្លឹបតោខៀវ Chelsea កាលពីថ្ងៃសៅរ៍កន្លងទៅ។ កាលពីថ្ងៃសៅរ៍កន្លងទៅក្លឹបកាំភ្លើងធំ Arsenal បានផ្ដួលគូរប្រជែងប្រចាំទីក្រុង London របស់គេគឺក្លឹបតោខៀវ Chelsea ដោយលទ្ធផល 2-0 ដែលសុតបញ្ចូលទីដោយកីឡាករ Lacazette និង Laurent Koscielny ប៉ុន្ដែអ្វីដែលជារឿងអកុសលនោះគឺ Arsenal នឹងត្រូវបាត់បង់ខ្សែការពារស្លាបស្ដាំ Hector Bellerin ពេញមួយរដូវកាលដោយសារតែខ្សែការពាររូបនេះរងរបួសជង្គង់ធ្ងន់ធ្ងរ ដែលជាហេតុត្រូវសម្រាកព្យាបាលរបួសរយៈពេលយូរនិងមិនអាចលេងបាល់រហូតដល់បញ្ចប់រដូវកាលនេះ។ យោងតាមសម្ដីរបស់គ្រូពេទ្យបានបញ្ជាក់អំពីស្ថានភាពរបួសរបស់ Bellerin បានឲ្យដឹងថា៖ ខ្សែការពារវ័យ 23

    January 22, 2019
  • PR

    ត្រឹមតែរយៈពេល១សប្ដាហ៍ប៉ុណ្ណោះ អតិថិជនបានសម្រុកទិញដីឡូតិ៍របស់ក្រុមហ៊ុន CUS LAND អស់ជាង១៣០ឡូតិ៍ទៅហើយ បន្ទាប់ពីយល់ឃើញថា ពួកគាត់អាចទទួលបាននូវផលចំណេញចំពោះគម្រោងមួយនេះនាពេលអនាគតដ៏ឆាប់។ ឆ្លើយតបចំពោះការគាំទ្រ ក្រុមហ៊ុនខាងលើ បានប្រកាសការផ្ដល់ជូនពិសេសដល់អតិថិជនរបស់ខ្លួនជាបន្តទៀត។ បើតាមលោកជំទាវ ស ឃុនដារ៉ា ម្ចាស់គម្រោងបានអោយដឹងថា ក្នុងឳកាសផ្ដល់ជូនពិសេសនេះ គឺនឹងមានការបញ្ចុះតម្លៃរហូតដល់១៥០០ដុល្លារក្នុង១ឡូដ៍ និងបានកំណត់សម្រាប់១០០ឡូដ៍បន្ទាប់ ដែលមានរយៈពេល៩ថ្ងៃចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៧ខែមករា ខាងមុខនេះ។ នេះជាឳកាសល្អមួយសម្រាប់ពលរដ្ឋដែលមានបំណងស្វែងរកដីឡូដ៍ដែលមានតម្លៃសមរម្យ និងមានទីតាំងល្អនៅរាជធានីភ្នំពេញ ស្របជាមួយទស្សនៈវិស័យរបស់ក្រុមហ៊ុន ជួយសម្រួលដល់អ្នកមានចំណូលទាប ឬមធ្យម អោយទទួលបានផ្ទះរស់នៅសមរម្យ។ បើតាមម្ចាស់គម្រោងខាងលើ អតិថិជនមានត្រឹមតែ ១៥០០ដុល្លារ នឹងអាចបង់រំលស់ប្រចាំខែត្រឹមតែ ១៣០ដុល្លារឡើងទៅនឹងទទួលបានដីឡូតិ៍ដ៏ល្អក្នុងទីក្រុង។ លក្ខណៈពិសេសនៃគម្រោង គឺមានហេដ្ឋារចនាសម្ព័ន្ធរួចជាស្រេចដូចជា៖ ផ្លូវបេតុង,

    January 22, 2019