Nissan Altima 2019 ជាប់លេខ 3 ជារថយន្ត Sedan លក់ដាច់ជាងគេលើលោក
Nissan Altima ម៉ូដែលឆ្នាំ 2019 គឺជាការរចនារូបរាងថ្មីដាច់ស្រឡះពីមុន ក្រោយពេលបង្ហាញកេរ្តិ៍ឈ្មោះតាំងពីឆ្នាំ 1992 រួចមក។ រថយន្តប្រភេទ Sedan លក្ខណៈគ្រួសារមួយនេះត្រូវបានគេបង្ហើបអោយដឹងថា វាជាប់ចំណាត់ថ្នាក់លេខ 3 ជារថយន្តដែលលក់ដាច់ជាងគេផងដែរ។ Altima 2019 ត្រូវផលិតឡើងយ៉ាងល្អឥតខ្ចោះជាមួយនឹងកំលាំងម៉ាស៊ីន VC-Turbo ដែលវាផ្តល់នូវសន្ទុះខ្លាំងក្លា ហើយជួយសន្សំសំចៃសាំងថែមទៀតផង។

រថយន្តខ្នាតតូចបែបគ្រួសារមួយនេះដែរ រត់ដោយកំលាំងកង់ទាំងបួនប្រភេទ All Wheel Drive ជាជំនួយមួយធ្វើអោយរថយន្តធ្ងន់ រក្សាលំនឹងបានល្អ ជាមួយកំលាំងម៉ាស៊ីន 2.0L turbocharged ប្រភេទស៊ីឡាំង 4 ដែលមានកំលាំងរហូតដល់ 248 សេះឯណោះ ដែលវាខុសពីម៉ូដែលឆ្នាំ 2018 បំពាក់ម៉ាស៊ីនប្រភេទ V6 ស៊ីឡាំង 6 កំលាំងម៉ាស៊ីន 3.5L តែមានកំលាំងតែ 188 សេះតែប៉ុណ្ណោះ។

ផ្នែកប្រព័ន្ធសុវត្ថិភាពវិញ Nissan Altima ទទួលបានការវាយតំលៃកំរិតសុវត្ថិភាពដល់ទៅផ្កាយ5 ពីស្ថាប័នជាតិគ្រប់គ្រងសុវត្ថិភាពលើដងផ្លូវ ហើយវាក៏ទទួលបានចំណាត់ថ្នាក់ផ្កាយ5 ដូចគ្នាពីស្ថាប័នដដែល ក្នុងការចាត់ថ្នាក់សុវត្ថិភាព គ្រោះថ្នាក់ពេលរថយន្តប៉ះទង្គិចផ្នែកខាងមុខ និងផ្នែកខាងក្រោយ និងចុងក្រោយបានចំណាត់ថ្នាក់ផ្កាយ4 នៃសុវត្ថិភាពគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ចំណែកឯតំលៃរបស់វាវិញគឺចាប់ពី $24,645 រហូតដល់ប្រភេទ VC-T Limited Edition ដែលមានតំលៃ $36,645 (តំលៃទីផ្សារសហរដ្ឋអាមេរិក)៕










