Khmernote Media
  • អន្តរជាតិ

    អូស្ត្រាលី៖ សីតុណ្ហភាពនៅភាគខាងត្បូងប្រទេសអូស្ត្រាលីបានឡើងដល់ ៤៩អង្សាសេ ក្នុងថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា នេះ ខណៈពលរដ្ឋអូស្ត្រាលីទទួលស្រាបៀរដោយឥតគិតពីសណ្ឋាគារមួយកន្លែង។ ការិយាល័យឧតុនិយមបានរាយការណ៍ថា ភាគខាងត្បូងនៃក្រុង Adelaide មានសីតុណ្ហភាព ៤៩.១ អង្សាសេ ខណៈនៅក្នុងទីក្រុងមានសីតុណ្ហភាព ៤៦.៦ អង្សាសេ ដែលវាជាកំណត់ត្រាដ៏ខ្ពស់បំផុតចាប់តាំងពី ឆ្នាំ១៩៣៩ ។ ទីក្រុងចំនួន ១៣ នៅទូទាំងប្រទេសអូស្ត្រាលីខាងត្បូងបានកំពុងបំបែកកំណត់ត្រាកម្ដៅសីតុណ្ហភាពចាស់របស់ខ្លួន ខណៈរដ្ឋមួយចំនួនបានព្យាករណ៍ថា សីតុណ្ហភាពអាចនឹងឡើងដល់ ៥០អង្សាសេ។ យ៉ាងណាមិញនៅសណ្ឋាគារ Red Lion មានការផ្តល់ស្រាបៀរដោយឥតគិតថ្លៃដល់អតិថិជនរបស់ពួកគេ ខណៈដែលសីតុណ្ហភាពនៅតែខ្ពស់ជាង ៤៥អង្សាសេ ដែលធ្វើឱ្យការធ្វើដំណើរតាមរថយន្តត្រូវបានកាត់បន្ថយ។ ក្នុងរយៈពេល

    January 25, 2019
  • កីឡា

    ខ្សែប្រយុទ្ធ Neymar បានដើរចេញពីទីលានប្រកួតទាំងទឹកភ្នែកនៅក្នុងនាទីទី 60 កាលពីម្សិលមិញ បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះបានរងការទង្គិចករជើងយ៉ាងធ្ងន់ធ្ងរក្នុងជំនួបរវាងក្លឹប Strasbourg ក្នុងការប្រកួតពានរង្វាន់ France Cup កាលពីម្សិលមិញនេះ។ ការរងរបួសករជើងរបស់ខ្សែប្រយុទ្ធ Neymar អាចនឹងធ្វើឲ្យកីឡាកររូបនេះអវត្តមានជាមួយនឹងក្លឹប PSG នៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League ពេលប៉ះជាមួយនឹងក្លឹបបិសាចក្រហម Manchester United នៅថ្ងៃទី 12 កុម្ភៈខាងមុខនេះ។ គ្រូបង្វឹករបស់ក្លឹប PSG លោក Tuchel បាននិយាយថា៖ ពេលនេះ Neymar កំពុងព្រួយបារម្ភអំពីរបួសរបស់គេ ព្រោះរបួសលើកនេះគឺជារបួសកជើងដដែល ហើយនៅកន្លែងចាស់ទៀត។ ពេលនេះ

    January 24, 2019
  • PR

    ថ្មីៗក្រុមហ៊ុន តាំង ផេងប៉ោ Co., Ltd ដែលជាក្រុមហ៊ុនចែកចាយផ្លូវការនូវថ្នាំលាប Dulux (ឌូឡាក់)បានរកឃើញនូវម្ចាស់រង្វាន់ធំទាំងបីដែលឈ្នះម៉ូតូហុងដាស៊េរីថ្មី ២០១៩ ដែលបានចាប់ឆ្នោតផ្យាយផ្ទាល់តាមរយះទូរទស្សន៍ ហង្សមាស HDTV នៅថ្ងៃពុធកន្លងទៅនេះ។ អ្នកឈ្នះទី១បានទៅលើ លីម ផេង នៅរាជធានីភ្នំពេញ អ្នកឈ្នះទី២ បានទៅលើ សៀន សេងវ៉ា នៅខេត្តព្រៃវែង នឹងអ្នកឈ្នះទី៣ បានទៅលើឈ្មោះ ពឹង ស៊ូអេង នៅខេត្តបាត់ដំបង។ ថ្នាំលាប Dulux (ឌូឡាក់) ជាផលិតផលដែលមានគុណភាពខ្ពស់ពី AkzoNobel (អាកហ្សូណូប៊ែល) ដែល

    January 24, 2019
  • កីឡា

    ក្លឹបអ្នកមានបុណ្យ Barcelona បានចុះហត្ថលេខាទិញខ្សែបម្រើ Frenkie de Jong ពីក្លឹប Ajax ជោគជ័យហើយកាលពីម្សិលមិញក្នុងតម្លៃផ្ទេរ 85លានអឺរ៉ូ ជាមួយនឹងកុងត្រារយៈពេល 5 ឆ្នាំ។ ក្នុងមួយរយៈចុងក្រោយនេះខ្សែបម្រើវ័យ 21 ឆ្នាំរូបនេះត្រូវបានក្លឹបធំៗជាច្រើននៅក្នុងអឺរ៉ុបទាក់ទងក្នុងនោះមាន Manchester City, PSG, Juventus និង Barcelona ជាដើម។ ប៉ុន្ដែចុងក្រោយខ្សែបម្រើ Frenkie de Jong បានសម្រេចផ្ទេរមកកាន់ក្លឹបអ្នកមានបុណ្យ Barcelona ដោយសារតែ Barcelona គឺជាក្លឹបក្នុងក្ដីស្រមៃរបស់គេតាំងពិកុមារភាព។ ខ្សែបម្រើ Frenkie de

    January 24, 2019
  • PR

    រាជធានីភ្នំពេញ,ថ្ងៃទី ២៣ មករា ឆ្នាំ ២០១៩ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានសហការ និងអនុញ្ញាតអោយនិស្សិតឆ្នាំទី៤ នៃមហាវិទ្យាល័យ សំណងស៊ីវិល និងស្ថាបត្យកម្ម នៃ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ចំនួន ៣0 នាក់ ចុះធ្វើទស្សនកិច្ចសិក្សានៅរោងចក្រកែច្នៃដែករបស់ក្រុមហ៊ុន នៅថ្ងៃទី ២៣ មករា ឆ្នាំ ២០១៩ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ និងពង្រឹងវិស័យអប់រំនៅកម្ពុជា ។ ទស្សនកិច្ចសិក្សានេះ ជាការផ្តល់ឱកាសដ៏សំខាន់ដល់សិស្សនិសិត្សដែលត្រៀមបញ្ចប់ការសិក្សាធ្វើការស្វែងយល់ដោយផ្ទាល់នូវស្ថានភាព និងបរិយាកាសការងារជាក់ស្តែងក្នុងក្រុមហ៊ុន

    January 24, 2019
  • អន្តរជាតិ

    រាជធានីភ្នំពេញ៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលាម៉ោងជិត១០ព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ មានករណីអគ្គិភ័យមួយបានឆាបឆេះ បណ្តាលឲ្យបុរសម្នាក់ឆេះស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅតាមបណ្តោយផ្លូវ ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅមុខហាងកាហ្វេ Amazon។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូដឹកសាំង លុះមកដល់ចំណុចកើតហេតុម៉ូតូក៏បានជ្រុលទៅបុកនឹងរថយន្តម៉ាកឡិចស៊ីស ដែលចតនៅលើចិញ្ចឹមផ្លូវ បណ្តាលឲ្យកំពប់ហៀរសាំង ហើយឆាបឆេះទាំងម៉ូតូនិងមនុស្ស ព្រមទាំងរាលដាលដល់រថយន្តថែមទៀតផង។ ភ្លាមៗនោះគេឃើញក្រុមរថយន្តពន្លត់អគ្គិភ័យបានមកដល់កន្លែងកើតហេតុ បាញ់ពន្លត់ ប៉ុន្តែជាអកុសលបុរសជាអ្នកដឹកសាំងបានឆេះស្លាប់បាត់បង់ជីវិតទៅហើយ៕ អត្ថបទ៖ សេម រូបភាព៖​ Kou Samedy គូ សាមម៉ឺឌី

    January 24, 2019
  • អន្តរជាតិ

    ថៃ៖ កម្មករសំណង់ចំនួន៥ នាក់ស្លាប់ និង ៦ នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍បាក់ដែកស្ទូច ដែលគេប្រើសម្រាប់ស្ទូចកម្មករសំណង់ទៅធ្វើការងារនៅកន្លែងខ្ពស់ៗ។ ហេតុការណ៍នេះបានកើតឡើងក្នុងការដ្ឋានសាងសង់អគារខុនដូមួយកន្លែងក្នុងទីក្រុងបាងកកប្រទេសថៃ។ បើតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ក្រោយកើតមានគ្រោះថ្នាក់នេះកម្មករ ៥ នាក់បានស្លាប់ភ្លាមៗតែម្តង ដោយមានអ្នកខ្លះបានស្លាប់ដោយព្យួរសាកសពនៅលើអាកាសទៀតផង។ ដំបូងឡើយគេបានរកឃើញជនរងគ្រោះ ៥ នាក់​ប៉ុណ្ណោះ ហើយបន្តិចក្រោយមកទើបគេបានប្រទះឃើញជនរងគ្រោះម្នាក់ទៀតដែលត្រូវកប់ដោយបំណែកជណ្តើរ ហើយជនរងគ្រោះដែល គេបានរកឃើញក្រោយគេនោះគឺរងរបួសធ្ងន់ជាងគេ ដែលអាចប្រឈមនឹងការស្លាប់បាត់បង់ជីវិតទៀតផង។ លោក Opas Sripayak ប្រធានក្រុមហ៊ុនសាងសង់ខុនដូខាងលើបានឲ្យដឹងថា នេះជាគ្រោះថ្នាក់ដ៏កម្រមួយសម្រាប់ក្រុមហ៊ុនរបស់លោក ហើយក្រុមហ៊ុននឹងទូរទាត់ប្រាក់សំណង់គ្រប់ចំនួនទៅកាន់គ្រួសារកម្មករដែលបានស្លាប់ និងរបួស៕ អត្ថបទ៖ ភក្តី ប្រភព៖ nationmultimedia

    January 24, 2019
  • អន្តរជាតិ

    ថៃ៖ ថៃបានសម្រេចរៀបចំការបោះឆ្នោតបង្កើតរដ្ឋាភិបាលថ្មីនៅក្នុងថ្ងៃទី២៤ ខែ មិនា នេះបើយោងតាមការបញ្ជាក់របស់គណៈកម្មការរៀបចំការបោះឆ្នោតថៃ ដែលបានចុះផ្សាយក្នុងសារព័ត៌មាន bangkokpost ។ បើយោងតាមលោក Itthiporn Boonprakong ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតបានឲ្យដឹងថា សមាជិកក្នុងគណៈកម្មការទាំងអស់បានប្រជុំ និងពិភាក្សាគ្នាយ៉ាងល្អិតល្អន់មុននឹងសម្រេចកំណត់កាលបរិច្ឆេទខាងលើនេះ និងបានជូនដំណឹងនេះទៅកាន់គ្រប់សារព័ត៌មាន និងស្ថាប័នដែលពាក់ព័ន្ធផងដែរ។ លោកបានបន្តថា សម្រាប់អ្នកនៅក្រៅប្រទេសអាចមកធ្វើការចុះឈ្មោះចាប់ពីថ្ងៃទី ៤ ដល់ ១៦ និងសម្រាប់ការបោះឆ្នោតនៅក្នុងថ្ងៃទី ១៧ ខែ មិនា។ សម្រាប់បេក្ខភាពឈរឈ្មោះវិញអាចធ្វើការចុះឈ្មោះចាប់ទីថ្ងៃទី ៤ ដល់ ៨ កុម្ភៈ ហើយឈ្មោះរបស់ពួកគេនឹងប្រកាសជាផ្លូវការនៅថ្ងៃទី ១៥ ខែកុម្ភៈ។ ខុទ្ទការល័យរបស់នាយករដ្ឋមន្ត្រីថៃបានបញ្ជាក់យ៉ាងច្បាស់ថា

    January 24, 2019
  • អន្តរជាតិ

    ខេត្តក្រចេះ៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ បានចាប់រំលោភកូនស្រីខ្លួនឯងអាយុទើបតែ១៣ឆ្នាំបានសម្រេចជាង១០ដងទើបបែកការណ៍។ ជនសង្ស័យមានឈ្មោះ ឆេន សុភាព អាយុ៥៣ឆ្នាំ រស់នៅឃុំអូរគ្រៀង ស្រុកសំបូរ ត្រូវបាននគរបាលចាប់ខ្លួននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩។ ការចាប់ខ្លួនគឺបានធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ស្រ្តីជាម្តាយ ក្រោយពីនាងក្មេងស្រីរងគ្រោះបានសម្រេចទម្លាយរឿងនេះ។ ក្មេងស្រីរងគ្រោះបានប្តឹងមកនគរបាលថា ឪពុកនាងបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈមកលើរូបនាង តាំងពីអំឡុងខែតុលា ឆ្នាំ២០១៨ មកម្លេះ។ តែនាងមិនហ៊ានប្រាប់រឿងនេះអោយម្តាយឬនរណាផ្សេងអោយដឹងនោះទេ ដោយសារតែនាងខ្លាច និងពាក្យគំរាមពីជនជាឪពុក។ ក្មេងស្រីរងគ្រោះជាកូនស្រីពៅក្នុងចំណោមបងប្អូន៣នាក់ ស្រី២នាក់។ ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងសមត្ថកិច្ចបានចុះធ្វើការឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្តង និងកសាងសំណុំរឿងបញ្ចូលទៅតុលាការ ដើម្បីកាត់ទោសតាមផ្លូវច្បាប់៕ រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ

    January 24, 2019
  • កីឡា

    ខ្សែការពាររបស់ក្លឹបអធិរាជសរ Real Madrid កីឡាករ Marcelo បានបង្ហាញពីបំណងប្រាថ្នារបស់គាត់ក្នុងចាកចេញពីទឹកដី Santiago Bernabeu ដើម្បីផ្ទេរទៅកាន់ក្លឹបសេះបង្កង់ Juventos នៅក្នុងថ្ងៃមួយ។ ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះបានចំណាយពេលអស់រយៈពេល 13 ឆ្នាំជាមួយនឹងក្លឹបអធិរាជសរ Real Madrid ប៉ុន្ដែខ្សែការពាររូបនេះបានបំណងប្រាថ្នាចង់ចាកចេញពី Real Madrid ដើម្បីទៅរកការប្រកួតប្រជែងថ្មី ជាពិសេសខ្សែការពារ Marcelo ចង់ទៅជួបជុំជាមួយនឹង Ronaldo នៅឯក្លឹបសេះបង្កង់ Juventus។ ខ្សែការពារ Marcelo បានប្រាប់ទៅកាន់ក្លឹបអធិរាជសរ Real Madrid ថាឲ្យព្រមទទួលយកសំណើរណាមួយដែលកើតឡើងនៅក្នុងពេលខាងមុខពីក្លឹបនៅក្នុងលីគកំពូល Italai Serie A អំពីអនាគតរបស់គេ។

    January 23, 2019