ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃនឹងរៀបចំការបោះឆ្នោតបង្កើតរដ្ឋាភិបាលថ្មីនៅចុងខែមិនា ខាងមុខនេះ

    BY Khmernote Media January 24, 2019
    ថៃនឹងរៀបចំការបោះឆ្នោតបង្កើតរដ្ឋាភិបាលថ្មីនៅចុងខែមិនា ខាងមុខនេះ

    ថៃ៖ ថៃបានសម្រេចរៀបចំការបោះឆ្នោតបង្កើតរដ្ឋាភិបាលថ្មីនៅក្នុងថ្ងៃទី២៤ ខែ មិនា នេះបើយោងតាមការបញ្ជាក់របស់គណៈកម្មការរៀបចំការបោះឆ្នោតថៃ ដែលបានចុះផ្សាយក្នុងសារព័ត៌មាន bangkokpost ។ បើយោងតាមលោក Itthiporn Boonprakong ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតបានឲ្យដឹងថា សមាជិកក្នុងគណៈកម្មការទាំងអស់បានប្រជុំ និងពិភាក្សាគ្នាយ៉ាងល្អិតល្អន់មុននឹងសម្រេចកំណត់កាលបរិច្ឆេទខាងលើនេះ និងបានជូនដំណឹងនេះទៅកាន់គ្រប់សារព័ត៌មាន និងស្ថាប័នដែលពាក់ព័ន្ធផងដែរ។

    លោកបានបន្តថា សម្រាប់អ្នកនៅក្រៅប្រទេសអាចមកធ្វើការចុះឈ្មោះចាប់ពីថ្ងៃទី ៤ ដល់ ១៦ និងសម្រាប់ការបោះឆ្នោតនៅក្នុងថ្ងៃទី ១៧ ខែ មិនា។ សម្រាប់បេក្ខភាពឈរឈ្មោះវិញអាចធ្វើការចុះឈ្មោះចាប់ទីថ្ងៃទី ៤ ដល់ ៨ កុម្ភៈ ហើយឈ្មោះរបស់ពួកគេនឹងប្រកាសជាផ្លូវការនៅថ្ងៃទី ១៥ ខែកុម្ភៈ។ ខុទ្ទការល័យរបស់នាយករដ្ឋមន្ត្រីថៃបានបញ្ជាក់យ៉ាងច្បាស់ថា សមាជិកគណៈរដ្ឋមន្រី្តណា ដែលមិនបានជាប់ឆ្នោត នឹងត្រូវបានគេកំណត់ពេលឲ្យធ្វើការចុះចេញពីដំណែងក្នុងពេលវេលាជាក់លាក់រួមគ្នាមួយដោយគ្មានលក្ខខ័ណ្ឌតវ៉ានោះឡើយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post:
    MPO4D jitutoto mpo4d Mpoplay