ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រន្ធត់ខ្លាំងណាស់! ជិះម៉ូតូដឹកសាំងជ្រុលទៅបុករថយន្តចតស្ងៀម បណ្តាលឲ្យឆាបឆេះស្លាប់អ្នកដឹកភ្លាមៗនៅម្តុំ TK

    BY Khmernote Media January 24, 2019
    រន្ធត់ខ្លាំងណាស់! ជិះម៉ូតូដឹកសាំងជ្រុលទៅបុករថយន្តចតស្ងៀម បណ្តាលឲ្យឆាបឆេះស្លាប់អ្នកដឹកភ្លាមៗនៅម្តុំ TK

    រាជធានីភ្នំពេញ៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលាម៉ោងជិត១០ព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ មានករណីអគ្គិភ័យមួយបានឆាបឆេះ បណ្តាលឲ្យបុរសម្នាក់ឆេះស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅតាមបណ្តោយផ្លូវ ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅមុខហាងកាហ្វេ Amazon។

    យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូដឹកសាំង លុះមកដល់ចំណុចកើតហេតុម៉ូតូក៏បានជ្រុលទៅបុកនឹងរថយន្តម៉ាកឡិចស៊ីស ដែលចតនៅលើចិញ្ចឹមផ្លូវ បណ្តាលឲ្យកំពប់ហៀរសាំង ហើយឆាបឆេះទាំងម៉ូតូនិងមនុស្ស ព្រមទាំងរាលដាលដល់រថយន្តថែមទៀតផង។ ភ្លាមៗនោះគេឃើញក្រុមរថយន្តពន្លត់អគ្គិភ័យបានមកដល់កន្លែងកើតហេតុ បាញ់ពន្លត់ ប៉ុន្តែជាអកុសលបុរសជាអ្នកដឹកសាំងបានឆេះស្លាប់បាត់បង់ជីវិតទៅហើយ៕

    អត្ថបទ៖ សេម

    រូបភាព៖​ Kou Samedy គូ សាមម៉ឺឌី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay