សណ្ឋាគារមួយនៅអូស្ត្រាលីចែកស្រាបៀរឲ្យភ្ញៀវផឹកហ្វ្រី ដោយសារសីតុណ្ហភាពក្ដៅខ្លាំងពេលរហូតដល់ជិត ៥០អង្សាសេ
អូស្ត្រាលី៖ សីតុណ្ហភាពនៅភាគខាងត្បូងប្រទេសអូស្ត្រាលីបានឡើងដល់ ៤៩អង្សាសេ ក្នុងថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា នេះ ខណៈពលរដ្ឋអូស្ត្រាលីទទួលស្រាបៀរដោយឥតគិតពីសណ្ឋាគារមួយកន្លែង។ ការិយាល័យឧតុនិយមបានរាយការណ៍ថា ភាគខាងត្បូងនៃក្រុង Adelaide មានសីតុណ្ហភាព ៤៩.១ អង្សាសេ ខណៈនៅក្នុងទីក្រុងមានសីតុណ្ហភាព ៤៦.៦ អង្សាសេ ដែលវាជាកំណត់ត្រាដ៏ខ្ពស់បំផុតចាប់តាំងពី ឆ្នាំ១៩៣៩ ។ ទីក្រុងចំនួន ១៣ នៅទូទាំងប្រទេសអូស្ត្រាលីខាងត្បូងបានកំពុងបំបែកកំណត់ត្រាកម្ដៅសីតុណ្ហភាពចាស់របស់ខ្លួន ខណៈរដ្ឋមួយចំនួនបានព្យាករណ៍ថា សីតុណ្ហភាពអាចនឹងឡើងដល់ ៥០អង្សាសេ។
យ៉ាងណាមិញនៅសណ្ឋាគារ Red Lion មានការផ្តល់ស្រាបៀរដោយឥតគិតថ្លៃដល់អតិថិជនរបស់ពួកគេ ខណៈដែលសីតុណ្ហភាពនៅតែខ្ពស់ជាង ៤៥អង្សាសេ ដែលធ្វើឱ្យការធ្វើដំណើរតាមរថយន្តត្រូវបានកាត់បន្ថយ។ ក្នុងរយៈពេល ២៤ម៉ោង នេះ មានជនរងគ្រោះដោយសារកម្ដៅនេះ ៤៤នាក់ រួចមកហើយ ខណៈសេវាសង្គ្រោះបន្ទាន់កំពុងស្ថិតក្នុងការប្រុងប្រយ័ត្ន ដោយរដ្ឋទាំង ១៣ ដែលកំពុងមានសីតុណ្ហភាពឡើងខ្ពស់ គឺស្ថិតនៅក្រោមការគំរាមកំហែងពីអគ្គីភ័យដែលអាចកើតមានគ្រប់ពេលដោយសារតែភាពក្ដៅនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ straitstimes