- Khmernote Media
- កីឡា
លោក Unai Emery នៅតែមានតួនាទីទុកឲ្យខ្សែបម្រើ Mesut Ozil ដដែលនៅក្នុងក្លឹបកាំភ្លើងធំ Arsenal ទោះបីជាខ្សែបម្រើសញ្ជាតិអាឡឺម៉ង់រូបនេះមិនបានបង្ហាញខ្លួននៅក្នុងជំនួបយកឈ្នះ Chelsea ដោយលទ្ធផល 2-0 ក៏ដោយ។ ខ្សែបម្រើសញ្ជាតិអាឡឺម៉ងរូបនេះមិនបានបង្ហាញខ្លួនឲ្យក្លឹបកាំភ្លើងធំ Arsenal នៅឡើយទេក្នុងឆ្នាំ 2019 នេះហើយកំពុងមានពាក្យចចាមអារាមជាច្រើនថា Ozil កំពុងស្វែងរកផ្លូវក្នុងការចាកចេញពី Arsenal នៅក្នុងពេលបញ្ចប់រដូវកាលនេះ។ ចាប់តាំងពីថ្ងៃទី 11 ខែវិច្ឆិកា ក្នុងជំនួបជាមួយនឹង Wolverhampton Wanderers ដែលបញ្ចប់ទៅដោយលទ្ធផល 1-1 រហូតមកដល់ពេលនេះ ក្រោមការដឹកនាំរបស់លោក Unai Emery ខ្សែបម្រើ
January 21, 2019 - កីឡា
លោក Gareth Southgate បដិសេធមិនព្រមទទួលយកការងារជាធ្វើគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United ដោយលោកនៅតែបន្ដជ្រើសរើសធ្វើជាគ្រូបង្វឹករបស់ក្រុមជម្រើសអង់គ្លេសដដែរ។ គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសដែលដឹកនាំអង់គ្លេសឡើងទៅកាន់វគ្គ 4 ក្រុមចុងក្រោយពានរង្វាន់ FIFA World Cup នៅរុស្សីនោះបានទទួចថា លោកចូលចិត្តតួនាទីបច្ចុប្បន្នជាង ព្រោះលោកគិតថាអង់គ្លេសនៅមិនទាន់រីកចម្រើននៅឡើយ ស្របពេលដែលលោក Gareth Southgate ត្រូវបានគេរំពឹងទុកថារូបលោកនឹងទទួលបានការងារជាគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United នៅក្នុងពេលបញ្ចប់រដូវកាលនេះ។ ប៉ុន្ដែលោក Southgate បានបដិសេធមិនផ្លាស់ប្ដូរការងាររបស់គាត់ឡើយ ទោះបីជាក្លឹបបិសាចក្រហម Manchester United បានទាក់ទងរូបលោកឲ្យជំនួសដំណែងលោក Jose Mourinho ក៏ដោយ។ លោក Gareth
January 21, 2019 - PR
ការទទួលទានអាហារស្រស់ៗគឺពិតជាមានអត្ថប្រយោជន៍ខ្លាំងមែនទែនដល់សុខភាព ប៉ុន្តែជាមួយនឹងការរស់នៅដ៏មមាញឹកដូចសព្វថ្ងៃនេះ វាជារឿងមួយដែលពិបាក។ ដូច្នេះហើយ លោកអ្នកមិនអាចត្រូវទៅផ្សារ ដើម្បីទិញគ្រឿងទេស បន្លែ ផ្លែឈើ និងត្រីសាច់ស្រស់ៗជារៀងរាល់ថ្ងៃនោះទេ។ បើចឹង មានតែជ្រើសរើសទូទឹកកកណាដែលមាន ភាពឆ្លាតវៃ និង មានការសន្សំសំចៃខ្ពស់ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់យើងឲ្យកាន់តែប្រសើរឡើង។ ថ្ងៃនេះ យើងសូមណែនាំប្រិយមិត្តឱ្យបានស្គាល់នូវទូទឹកកកស៊េរីថ្មីមួយប្រភេទដែលមានបំពាក់នូវបច្ចេកវិទ្យាថ្មីបំផុតគឺ Twin Cooling Plus™ មានសមត្ថភាពធ្វើឱ្យបន្លែ ត្រីសាច់ រក្សានូវភាពស្រស់បានកាន់តែយូររហូតដល់ ៧០% ។ ហើយបច្ចេកវិទ្យានេះដែលមានបំពាក់នូវលើទូទឹកកកសាមសុង ស៊េរីថ្មីម៉ូដែល RT5000, RT6000 និង RT7000 ។ ជាការពិតណាស់ បច្ចេកវិទ្យា
January 21, 2019 - Nissan Auto Tech
Nissan TERRA គឺជារថយន្តស៊េរីទំនើបចុងក្រោយគេបង្អស់ ដែលទើបនឹងដាក់បង្ហាញជាផ្លូវការដោយក្រុមហ៊ុន Tan Chong Motor Cambodia ហើយរថយន្តម៉ូដែលនេះផងដែរ បានផ្តល់បទពិសោធន៍ដល់អ្នកបើកបរទាំងអស់នូវផាសុខភាព និងភាពថ្លៃថ្នូរ។ ជាមួយនឹងបច្ចេកវិទ្យាកូនសោរឆ្លាតវ័យ (i-Key) របស់ Nissan បានធ្វើឲ្យអ្នកបើកបរកាន់តែមានភាពងាយស្រួល ក្នុងការចាក់សោរ ឬដោះសោររថយន្ត ក៏ដូចជាការបញ្ឆេះ ឬពន្លត់ម៉ាស៊ីន ដោយមានភាពឆាប់រហ័ស។ មួយវិញទៀត Nissan TERRA ក៏បានបំពាក់នូវបច្ចេកវិទ្យា Advance Drive-Assist Display (ADAD) ដែលបង្ហាញនូវព័ត៌មានសំខាន់ៗជាច្រើននៅក្នុងកុងទ័ររថយន្តដូចជាព័ត៌មាន off-road, tachometer, សីតុណ្ហភាពខាងក្រៅរថយន្ត, កំរិតសាំងក្នុងរថយន្ត និងព័ត៌មានជាច្រើនទៀត ចំណែកឯអ្នកដំណើរខាងមុខអាចទទួលយកភាពស្រស់ស្រាយជាមួយនឹងម៉ាស៊ីនត្រជាក់ ដែលអាចផ្លាស់ប្តូរសីតុណ្ហភាពរវាងអ្នកបើកបរ
January 21, 2019 - បច្ចេកវិទ្យា
ចិន៖ ទីក្រុង Chongqing ប្រទេសចិន កំពុងតែធ្វើការសាកល្បងនូវចំណតសម្រាប់ចតរថយន្តដ៏ទំនើបមួយ ដែលអាចជួយសន្សំសំចៃទីកន្លែងចតបានច្រើនបំផុត។ ចំណតទំនើបនេះអនុញ្ញាតឲ្យអ្នកបើកបរគ្រប់រូប អាចបើករថយន្តដាក់លើបន្ទះដែក ដែលគេបានរៀបចំទុកមួយ ហើយបន្ទះដែកនោះអាចងើបឡើង និងខិតមកមួយចំហៀង ហើយវិធីនេះគឺអាចជួយឲ្យគេចំណេញកន្លែងសម្រាប់ចតរថយន្តបានយ៉ាងច្រើន។ យ៉ាងណាក្តី ចំណតថ្មីនេះកំពុងតែស្ថិតនៅក្នុងការសាកល្បងសិន មិនទាន់សម្រេចឲ្យប្រើប្រាស់ជាផ្លូវការឡើយទេ ហើយក្នុងករណីដែលវាគ្មានផលប៉ះពាល់អ្វីនោះទេ ចំណតនេះនឹងត្រូវបានគេដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និងបង្កើតជាច្រើនកន្លែងបន្ថែមទៀតពេញប្រទេសចិនក្នុងពេលដ៏ខ្លីខាងមុខនេះ។ លោកអ្នកអាចទស្សនាចំណតទំនើបនេះ ដូចក្នុងវីដេអូខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ shanghaiist
January 21, 2019 - អន្តរជាតិ
ចិន៖ ភោជនីយដ្ឋានមួយបានច្រលំចាក់ខ្សែភាពយន្តអាសអាភាសនៅក្នុងអេក្រង់ផ្សាយពាណិជ្ជកម្មរបស់ខ្លួន ដែលសកម្មភាពនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះមហាជនទូទៅ។ ភោជនីយដ្ឋានដែលមានកំហុសបច្ចេកទេសមួយនេះមានឈ្មោះថា Haidilao ស្ថិតនៅក្នុងខេត្ត Jiangsu ខេត្ត Liyang ភាគខាងត្បូងប្រទេសចិន។ តំណាងរបស់ភោជនីយដ្ឋានមួយនេះបានប្រាប់ឲ្យដឹងថា កំហុសមួយនេះកើតឡើងដោយការធ្វេសប្រហែសរបស់អ្នកកាន់ការងារខាងបច្ចេកទេស ដែលគាត់មានរឿងអាសអាភាសនៅក្នុងកុំទ្យូរទ័ររបស់គាត់ស្រាប់ ហើយមុនដំបូងគាត់បានចាក់ផ្សាយវីដេអូពាណិជ្ជកម្ម របស់ភោជនីដ្ឋានជាធម្មតា ហើយពេលចប់វីដេអូផ្សាយពាណិជ្ជកម្មនោះកុំព្យូទ័រក៏បន្តលេងវីដេអូអាសអាភាសនេះតែម្តង។ បន្ទាប់ពីរឿងអាសអាភាសនោះមានលេងអស់រយៈពេល ៩០ នាទីមក ទើបមានគេប្រទះឃើញ និងបានប្រាប់ឲ្យភោជនីយដ្ឋានបិទវីដេអូនេះវិញ។ ក្រោយកើតមានបញ្ហានេះ តំណាងរបស់ភោជនីយដ្ឋានបានចេញមុខសូមទោសសាធារណជន និងសន្យាមិនឲ្យមានរឿងនេះកើតឡើងម្តងទៀតនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ shanghai
January 21, 2019 - បច្ចេកវិទ្យា
នៅខែកុម្ភៈ ឆាប់ៗខាងមុខនេះ កំពូលស្មាតហ្វូនរបស់ក្រុមហ៊ុនកូរ៉េ គឺ Galaxy S10 និង S10 Plus នឹងប្រកាសជាផ្លូវការហើយនៅថ្ងៃទី ២០ ខែកុម្ភៈ ២០១៩។ តែយ៉ាងណាមិញ រូបភាពបែកធ្លាយនៅតែមានការលេចចេញមកជាបន្តបន្ទាប់ ហើយលើកនេះផងដែរក៏មានរូបភាពផ្នែកខ្នងខាងក្រោយរបស់ Galaxy S10 និង S10 Plus នៅលើបណ្ដាញសង្គម Twitter ផងដែរ ។ តែអ្វីដែលយើងចាប់អារម្មណ៍នៅក្នុងរូបភាបបែកធ្លាយនេះ យើងឃើញមានស្មាតហ្វូនរហូតដល់ទៅបីម៉ូឌែលឯណោះ ដែលនៅលើគណនីដែលបានបង្ហោះរូបភាពនៅបានសរសេរថា Samsung Galaxy S10E , S10, S10+
January 21, 2019 - អន្តរជាតិ
ជប៉ុន៖ លោកតាដែលមានអាយុច្រើនជាងគេបំផុតបានស្លាប់បាត់បង់ជីវិតហើយ ខណៈដែលលោកតាមានអាយុរហូតដល់ទៅ ១១៣ ឆ្នាំ។ ម្ចាស់ឯកត្តកម្មពិភពលោកជាមនុស្សដែលអាយុវែងជាងគេរូបនេះមានឈ្មោះថា Masazo Nonaka ជាជនជាតិជប៉ុន ហើយកំណត់ត្រាជាមនុស្ស ដែលមានអាយុវែងជាងគេនេះគឺគាត់បានទទួលនៅក្នុងឆ្នាំ ២០១៨។ បើតាមអត្តសញ្ញាណប័ណ្ណរបស់គាត់លោកតាបានកើតនៅក្នុងថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ១៩០៥ ហើយបើគិតពីអាយុជាក់ស្តែងរបស់គាត់មកទល់នឹងថ្ងៃនេះគឺមានរយៈពេល ១១២ ឆ្នាំ និង ២៥៩ ថ្ងៃ។ បើយោងតាមកិច្ចសំភាសន៍ជាមួយនឹងទូរទស្សន៍ និងសារព័ត៌មានជាច្រើននាពេលកន្លងមក លោកតាធ្លាប់បានប្រាប់ថា លោកតាបានចំណាយពេលក្រោយចូលនិវត្តន៍ពីការងារដូចមនុស្សចាស់ដទៃដែរ គ្មានអ្វីពិសេសនោះទេ គឺគាត់តែងញ៉ាំបង្អែម នំ មើលទូរទស្សន៍ និងអានកាសែតជាដើម ហើយក៏មិនបានបញ្ជាក់ថាគាត់មានលក្ខណៈពិសេសអ្វីទើបអាចរស់បានយូរដូចនេះដែរ។
January 21, 2019 - អន្តរជាតិ
ភ្នំពេញ ៖ កម្លាំងជំនាញ (ក៨) និង (ក៣) មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបទីតាំងដែលផ្តល់ឲ្យជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុច ក្លឹបប្រូ ផ្ទះលេខ៧៥៧និង៧៥៨ ស្ថិតនៅក្រុម២៦ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ៥៨នាក់ (ស្រី២៤នាក់) មាន៥ជាតិសាសន៍។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅម៉ោង១២៖១៥នាទី ឈានចូលថ្ងៃទី១៩មករា ឆ្នាំ២០១៩ ជនសង្ស័យដែលឃាត់ខ្លួនមាន៥៨នាក់(ស្រី២៤) ជនជាតិចិន២៩នាក់ វៀតណាម២៣នាក់ ថៃ០២នាក់ ខ្មែរ០៣នាក់ និងកូរ៉េ០១នាក់។ សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយធ្វើតេស្តរួចរកឃើញថា ជនសង្ស័យ៥២នាក់មានជាប់សារធាតុញៀន
January 21, 2019 - អន្តរជាតិ
អេស្ប៉ាញ៖ ក្រុមការងារជួយសង្គ្រោះបន្ទាន់កំពុងតែដុតដៃដុតជើងស្វែងរកក្មេងតូចអាយុ ២ ឆ្នាំម្នាក់ ដែលកំពុងតែជាប់នៅក្នុងអណ្ដូងដ៏ជ្រៅមួយយ៉ាងអណោចអធមបំផុតតាំងពីថ្ងៃអាទិត្យសប្តាហ៍មុនមកម្ល៉េស។ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតនេះបានកើតឡើងនៅក្នុងក្រុង Totalan ភាគខាងត្បូងប្រទេសអេស្ប៉ាញ។ តាមក្រុមអ្នកសង្គ្រោះបានឲ្យដឹងថា អណ្តូងនេះមានជម្រៅប្រមាណជា ១០០ ម៉ែត្រ ហើយវាមិនមែនជាអណ្តូងសម្រាប់គេជីកយកទឹកប្រើប្រាស់នោះទេ តែវាផ្នែកមួយនៃផ្លូវរូងក្រោមដី ដែលគេកំពុងតែសាងសង់។ គេជឿថាក្មេងតូចដែលបានធ្លាក់នៅក្នុងអណ្តូងនេះនៅមានជីវិតនៅឡើយ ព្រោះក្នុងអណ្តូងគ្មានទឹកនោះទេ តែគេពិបាកនឹងជីកដីចូលទៅសង្គ្រោះក្មេងតូចនោះណាស់ ព្រោះគេខ្លាចមានការបាក់ដី និងថ្មទៅសង្កត់សម្លាប់ក្មេងតូចនោះ។ ពេលនេះក្រុមការងារកំពុងតែប្រើឧបករណ៍សម្រាប់ខួងដី និងក្រុមការងារជាច្រើននាក់ដើម្បីធានាថា ក្នុងរយៈពេលយ៉ាងយូរបំផុត ១៥ ម៉ោង គេនឹងអាចរកក្មេងតូចនេះឃើញ មុនពេលដែលរូបគេត្រូវអត់អាហារស្លាប់។ សូមបញ្ជាក់ដែលថា ករណីនេះបានក្លាយទៅជារឿង ដ៏គួរឲ្យសោកសៅមួយសម្រាប់គ្រួសារកុមាររងគ្រោះ ព្រោះកាលពីឆ្នាំ ២០១៧ កន្លងទៅនេះ បងប្រុសរបស់កុមាររងគ្រោះ
January 21, 2019









