ភោជនីយដ្ឋានមួយច្រលំចាក់ខ្សែភាពយន្តអាសអាភាសឡើងមួយឆ្អែតចូលក្នុងអេក្រង់ផ្សាយពាណិជ្ជកម្មរបស់ខ្លួន
ចិន៖ ភោជនីយដ្ឋានមួយបានច្រលំចាក់ខ្សែភាពយន្តអាសអាភាសនៅក្នុងអេក្រង់ផ្សាយពាណិជ្ជកម្មរបស់ខ្លួន ដែលសកម្មភាពនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះមហាជនទូទៅ។ ភោជនីយដ្ឋានដែលមានកំហុសបច្ចេកទេសមួយនេះមានឈ្មោះថា Haidilao ស្ថិតនៅក្នុងខេត្ត Jiangsu ខេត្ត Liyang ភាគខាងត្បូងប្រទេសចិន។
តំណាងរបស់ភោជនីយដ្ឋានមួយនេះបានប្រាប់ឲ្យដឹងថា កំហុសមួយនេះកើតឡើងដោយការធ្វេសប្រហែសរបស់អ្នកកាន់ការងារខាងបច្ចេកទេស ដែលគាត់មានរឿងអាសអាភាសនៅក្នុងកុំទ្យូរទ័ររបស់គាត់ស្រាប់ ហើយមុនដំបូងគាត់បានចាក់ផ្សាយវីដេអូពាណិជ្ជកម្ម របស់ភោជនីដ្ឋានជាធម្មតា ហើយពេលចប់វីដេអូផ្សាយពាណិជ្ជកម្មនោះកុំព្យូទ័រក៏បន្តលេងវីដេអូអាសអាភាសនេះតែម្តង។ បន្ទាប់ពីរឿងអាសអាភាសនោះមានលេងអស់រយៈពេល ៩០ នាទីមក ទើបមានគេប្រទះឃើញ និងបានប្រាប់ឲ្យភោជនីយដ្ឋានបិទវីដេអូនេះវិញ។ ក្រោយកើតមានបញ្ហានេះ តំណាងរបស់ភោជនីយដ្ឋានបានចេញមុខសូមទោសសាធារណជន និងសន្យាមិនឲ្យមានរឿងនេះកើតឡើងម្តងទៀតនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ shanghai