- Khmernote Media
- PR
ជ្រូកមាស លាភចូល ចែកអាំប៉ាវលាភសំណាងពីសាមសុងភ្លាមៗក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខាងមុខនេះ ដោយរាល់ការជាវផលិតផលគ្រឿងអេឡិចត្រូនិចសាមសុងណាមួយដូចជា៖ទូរទស្សន៍ ទូរទឹកកក ឬម៉ាស៊ីនបោកសម្លៀកបំពាក់ម៉ូឌែលណាមួយក៏បាន ដែលក្រុមហ៊ុនបានធ្វើការកំណាត់ ចាប់ពី ថ្ងៃទី ១៨ ខែមករា រហូតដល់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០១៩ នឹងទទួលបានអាំងប៉ាវលាភសំណាងសម្រាប់ឆ្នាំថ្មី ចាប់ពី $20 រហូតដល់ទៅ $300 ភ្លាមៗ ជាពិសេសនោះក៏មានការភ្ជាប់មកជាមួយនូវជើងចាប់ជញ្ជាំងដោយឥតគិតថ្លៃផងដែរសម្រាប់ទូរទស្សន៍។ ឆ្នាំថ្មី ហេងចូលហេង ទាំងអស់គ្នាណា!!! បញ្ជាក់រាល់ផលិតផលទាំងអស់ដែលមានក្នុងការកម្មវិធីនេះ គឺសុទ្ធតែជាផលិតផលស៊េរីថ្មី និងទំនើបហើយកំពុងតែមានការពេញនិយមប្រើប្រាស់ខ្លាំងនៅលើទីផ្សារ។ សូមអញ្ជើញរួសរាន់ មកទទួលយកអាំងប៉ាវលាភសំណាងនេះភ្លាមទៅ! នៅគ្រប់ហាងលក់ផលិតផលសាមសុង ឬតំណាងដេប៉ូចែកចាយរបស់ក្រុមហ៊ុនទូទាំងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានលម្អិត
January 18, 2019 - អន្តរជាតិស្តែងណាស់លោកអើយ! យន្តហោះមួយគ្រឿងហោះក្រឡាប់ជាច្រើនសារ ហើយធ្លាក់ចុះមកដីផ្ទុះយ៉ាងសន្ធោសន្ធៅ (មានវីដេអូ)
អង់គ្លេស៖ យ៉ាងហោចណាស់មានមនុស្ស ១១ នាក់បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្តមួយ ហើយហេតុការណ៍នេះបានធ្វើឲ្យមនុស្សជាច្រើនមានការតក់ស្លុតជាខ្លាំង ព្រោះពួកគេបានត្រឹមតែឈរមើលយន្តហោះនេះធ្លាក់ និងផ្ទុះយ៉ាងអាណោចអាធម័ តែមិនអាចជួយអ្វីបានទាល់តែសោះ។ យន្តហោះដែលកើតមានគ្រោះថ្នាក់នេះជាប្រភេទយន្តហោះខ្នាតតូច ហើយវាត្រូវបានគេធ្វើប្រើប្រាស់សម្រាប់បង្ហាញការហោះហើរទៅកាន់ទស្សនិកជនប៉ុណ្ណោះ មិនមែនជាយន្តហោះសម្រាប់ដឹកអ្នកដំណើរ ឬហោះហើរជាផ្លូវការនោះទេ។ កន្លែងដែលរៀបចំពិធីបង្ហាញនូវការហោះហើរនេះគឺស្ថិតនៅក្នុងក្រុង Shoreham តំបន់ West Sussex ភាគខាងត្រូវប្រទេសអង់គ្លេស។ បើតាមតំណាងអ្នករៀបចំកម្មវិធីនេះបានបញ្ជាក់ថា ការបង្ហាញនូវការហោះហើរនេះគឺត្រូវរៀបចំឡើងក្នុងគោលបំណងឲ្យទស្សនិកជនបានឃើញពីទិដ្ឋភាពយន្តហោះចម្បាំង Hawker Hunter ដែលគេប្រើប្រាស់ក្នុងសង្គ្រាមកាលពីអំឡុងឆ្នាំ ១៩៥០។ យ៉ាងណាក្តី ពេលលយន្តហោះនេះហោះឡើងវាបានក្រឡាប់ជាច្រើនសារ និងចុងក្រោយធ្លាក់មកដីវិញ ហើយក៏បានផ្ទុះ និងបានសម្លាប់មនុស្សសរុប ១១ នាក់។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖ អត្ថបទ៖ ភក្តី
January 18, 2019 - កីឡា
កីឡាករនិងបុគ្គលិករបស់ក្លឹបបិសាចក្រហម Manchester United ចង់ឲ្យក្លឹបបិសាចក្រហម Manchester United តែងតាំងគ្រូបង្វឹកលោក Ole Gunnar Solskjaer ជាគ្រូបង្វឹកអចិន្រ្តៃយ៍របស់ក្លឹប បន្ទាប់ពីគ្រូបង្វឹករូបនេះបង្ហាញទំរង់ដឹកនាំដ៏ល្អហើយពុំទាន់ស្គាល់ពាក្យថាចាញ់។ គិតមកដល់ពេលនេះលោក Ole Gunnar Solskjaer ដឹកនាំក្លឹបបិសាចក្រហម Manchester United បានចំនួន 6 ប្រកួតដោយមិនទាន់ស្គាល់ពាក្យថាចាញ់ ជាពិសេសកីឡាកររបស់ក្លឹបយក្សអង់គ្លេសមួយនេះពេញចិត្តការដឹកនាំរបស់លោក Solskjaer មែនទែនហើយបានស្នើសុំឲ្យក្លឹបបិសាចក្រហម Manchester United តែងតាំងគ្រូបង្វឹកន័រវ៉េរូបនេះជាគ្រូបង្វឹកអចិន្រ្តៃយ៍របស់ក្លឹប។ លោក Ole Gunnar Solskjaer ត្រូវបានក្លឹបបិសាចក្រហម Manchester United តែងតាំងជាគ្រូបង្វឹកបណ្ដោះអាសន្ន បន្ទាប់ពីក្លឹបយក្សរបស់ទីក្រុង Manchester
January 18, 2019 - អន្តរជាតិ
ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានបង្ហាញការតក់ស្លុត និងស្រងាកចិត្ត ក្រោយពីមានករណីក្រុមហ៊ុនផលិតយករូបទង់ជាតិកម្ពុជា និងប្រាសាទរបស់ខ្មែរ ទៅធ្វើគម្របចានបង្គន់ ដាក់លក់ពេញវេបសាយ Amazon។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន អគ្គរាជទូតកម្ពុជាប្រចាំនៅអាមេរិក លោក ជុំ សុន្ទរី ផ្ញើទៅកាន់ក្រុមហ៊ុន Amazon កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន ឯកឧត្តម ឯកអគ្គរាជទូត ជុំ សុន្ទរី បានថ្លែងថា៖ «-រូបភាពនៃប្រាសាទអង្គរដោយរួមមាន អង្គរវត្ត តាព្រហ្ម បាយ័ន ឬបឹងមាលា ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក តាំងពីឆ្នាំ១៩៩២ និងទទួលបានអត្ថប្រយោជន៍ពីអង្គការអភិរក្សអន្តរជាតិ (UNESCO) ចាប់តាំងពីឆ្នាំ២០១៧
January 18, 2019 - អន្តរជាតិ
លោកមហាសេដ្ឋី Bill Gates បច្ចុប្បន្នមានអាយុ ៦៣ ឆ្នាំ ជាប្រធានក្រុមហ៊ុន Microsoft និងជាអ្នកទ្រព្យសម្បត្តិច្រើនបំផុតក្នុងពិភពលោកលំដាប់ទី ២ នោះ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគេបានប្រទះឃើញគាត់ទៅឈរតម្រង់ជួរទិញនំបុ័ងហាំប៊ឺហ្គឺតម្លៃត្រឹម ៣,៤ ដុល្លារ សម្រាប់ញ៉ាំខ្លួនឯង។ មហាសេដ្ឋីដែលមានទ្រព្យសម្បត្តិសរុប ៩៥,៥ ពាន់លានដុល្លាររូបនេះ ត្រូវគេលួចថតរូបគាត់បាន ខណៈដែលគាត់កំពុងឈរតម្រង់ជួរនៅមុខហាងលក់នំបុ័ងហាំប៊ឺហ្គឺ Dick’s Drive-In ក្នុងសំលៀកបំពាក់អាវយឺតដៃវែង ខោជើងវែង និងស្បែកជើងប៉ាត់តាដូចមនុស្សធម្មតាទូទៅដែរ។ បើតាមវិក័យប័ត្របានបង្ហាញថា គាត់បានទិញនំបុ័ងហាំប៊ឺហ្គឺមួយដុំតម្លៃ ៣,៤០ ដុល្លារ ដំឡូងចៀនតម្លៃ ១,៩០ ដុល្លារ និងទឹកក្រូចកូកាកូឡាតម្លៃ ២,៣៨
January 18, 2019 - PR
រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ក្រុមហ៊ុនអាកាសចរណ៍ AirAsia ដែលជាក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាប់បំផុតនៅលើពិភពលោកអស់រយៈពេល១០ ឆ្នាំមកហើយបើយោងតាមក្រុមហ៊ុន Skytrax បានបន្តណែនាំជើងហោះហើរទៅកាន់ប្រទេសកម្ពុជា និងបានភ្ជាប់ប្រទេសនេះទៅកាន់១៣០ គោលដៅផ្សេងៗគ្នានៅទូទាំងអាស៊ីអាគ្នេយ៍ និងទ្វីបអាស៊ី ដោយអញ្ជើញប្រជាជនខ្មែរទាំងអស់ពង្រីកព្រំដែនធ្វើដំណើររបស់ខ្លួន។ បច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia ធ្វើការហោះហើរពីទីក្រុងចំនួន៣ ពីប្រទេសកម្ពុជា គឺពីរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ទៅកាន់គោលដៅចំនួន៦គោលដៅពី ក្រុងភ្នំពេញ – បាងកក (ដនមឿង),ក្រុង ភ្នំពេញ – កូឡា ឡាំពួរ, ពីខេត្តសៀមរាប – បាងកក
January 18, 2019 - អន្តរជាតិ
យោងតាមការបញ្ចាក់ឲ្យដឹងពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាល រដ្ឋបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានជួយឧបត្ថម្ភក្នុងការបំពាក់កាមេរ៉ាសុវត្តិភាពតាមដងផ្លូវសាធារណៈសំខាន់ៗ ដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ (ចំនួន ៥៩ភ្នែក) នៅតាមដងផ្លូវមហាវិថីនានាក្នុងខេត្តព្រះសីហនុ ដែលការបំពាក់កាមេរ៉ាសុវត្ថិភាពននេះនឹងកាន់តែបង្កអោយមានភាពងាយស្រួលដល់ស្នងការដ្ឋាននគរបាលខេត្តក្នុងការបំពេញភារកិច្ចការពារ សន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ឲ្យកាន់តែប្រសើរនិងមានប្រសិទ្ធិភាពខ្ពស់ថែមទៀត៕ ប្រភព៖ ឧត្តមសេនីយ៍ ទោ ជួន ណា រិន្ទ
January 18, 2019 - PR
ប្រិយមិត្តប្រហែលជាធ្លាប់បានដឹងរួចមកហើយថា ខ្សែស្រឡាយទូរសព្ទឆ្លាតវៃ OPPO ជំនាញខ្លាំងបំផុតខាងថតរូបសែលហ្វី និងថតពេលយប់ ដែលនេះជាលក្ខណៈពិសេសមួយ ទូរសព្ទម៉ាកល្បីៗដទៃទៀត អាចនឹងមានដូចឬសមត្ថភាពប្រហាក់ប្រហែលគ្នា។ ប៉ុន្តែមានលក្ខណៈពិសេសមួយដែល OPPO បានបញ្ចូលទៅម៉ូដែល F9 ដែលធ្វើម៉ាកល្បីៗដទៃទៀត ចង់ផ្ងារជើងត្រង់បច្ចេកវិទ្យាសាកថ្មលឿន VOOC Flash Charge សាក ៥ នាទី និយាយ ២ ម៉ោង។ គួរឲ្យរំលឹកផងដែរបច្ចេកវិទ្យាសាកថ្មលឿន VOOC Flash Chargeបានបំពាក់មកជាមួយត្រកូល F តាំងពី F1Plus និង F3 Plus។ F9
January 18, 2019 - អន្តរជាតិ
ចិន៖ ស្ត្រីម្នាក់ត្រូវបានគេរកឃើញថាមានគ្រួសក្នុងតម្រងនោមប្រមាណជា ២០០ គ្រាប់ បន្ទាប់ពីគាត់មានទម្លាប់មិនញ៉ាំអាហារពេលព្រឹក ញ៉ាំទឹកតិច និងញ៉ាំអាហារផ្ដេសផ្ដាសរាល់ថ្ងៃអស់រយៈពេលជាយូរមក។ ស្រ្តីជនរងគ្រោះមានអាយុ ៣៩ ឆ្នាំ រស់នៅក្នុងខេត្ត Guizhou ប្រទេសចិន។ បើយោងតាមរបាយការណ៍សុខភាពរបស់ជនរងគ្រោះរូបនេះបានបង្ហាញថា គាត់ផ្ដើមមានអការៈឈឺ ពោះ និងរាងកាយចុះខ្សោយអស់រយៈពេល ៦ ឆ្នាំ មកហើយ តែរាល់ពេលដែលគាត់មានអការៈដូចនេះ គាត់តែងទៅទិញថ្នាំយកមកលេបហើយក៏បានបាត់ឈឺមួយរយៈ និងក្រោយមកក៏កើតមានអាការៈដដែលនេះវិញ។ រហូតមកទល់នឹងពេលថ្មីៗនេះជនរងគ្រោះឈឺពោះយ៉ាងខ្លាំងទ្រាំលែងបាន និងត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ហើយគេក៏បានរកឃើញថា នៅក្នុងតម្រង់នោមរបស់គាត់មានគ្រួសប្រមាណជា ២០០ គ្រាប់ ដែលគ្រួសខ្លះមានទំហំអង្កត់ផ្ជិតរហូតដល់ទៅ ១ សង់ទីម៉ែត្រឯណោះ។ ក្រោយការសាកសួរអំពីទម្លាប់ប្រចាំថ្ងៃរបស់គាត់ គេអាចសន្និដ្ឋានបានថាបញ្ហានេះកើតឡើងដោយសារតែគាត់
January 18, 2019 - អន្តរជាតិ
ឈាមរបស់យើងត្រូវបានគេបែងចែកជា ៤ ប្រភេទ ហើយជាទូទៅមនុស្ស ដែលស្ថិតនៅក្នុងក្រុមឈាមណាក៏អាចញ៉ាំអាហារ គ្រប់បែបយ៉ាងតាមដែលពួកចូលចិត្តបានដែរ។ យ៉ាងណាក្តី បើយោងតាមសិក្សាមួយបានរកឃើញថា ដើម្បីទទួលបានគុណប្រយោជន៍សម្រាប់សុខភាពរាងកាយល្អបំផុតនោះ យើងគួរញ៉ាំប្រភេទអាហារមួយចំនួនឲ្យត្រូវជាមួយនឹងប្រភេទឈាមរបស់យើងឲ្យបានច្រើន ឬញ៉ាំឲ្យបានញឹកញាប់ ដែលប្រភេទអាហារទាំងនោះរួមមាន៖ ១.ក្រុមឈាម A៖ អ្នកដែលស្ថិតនៅក្នុងក្រុមឈាមប្រភេទនេះ គួរតែជាអ្នកតមអាហារ ហើយញ៉ាំបន្ថែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិឲ្យបានច្រើន ព្រោះថាកម្រិតជាតិអាស៊ីតក្នុងក្រពះរបស់មនុស្សដែលស្ថិតក្នុងក្រុមឈាមនេះគឺមានតិច ដែលមិនងាយស្រួលក្នុងការកិនរំលាយសាច់ និងខ្លាញ់នោះទេ។ ២.ក្រុមឈាម B៖អ្នកស្ថិតនៅក្នុងក្រុមឈាមនេះអាចញ៉ាំអាហារបានគ្រប់ប្រភេទ តែអាហារដូចជាពោត ស្រូវសាលី ដំឡូង សណ្តែកនឹងធ្វើឲ្យពួកគេឆាប់ឡើងទង្ងន់ អស់កម្លាំង និងធ្វើឲ្យជាតិស្ករក្នុងឈាមឆាប់ថយចុះ។ ៣.ក្រុមឈាម AB៖ អ្នកដែលស្ថិតនៅក្នុងឈាមប្រភេទនេះគឺស្រដៀងគ្នាទៅអ្នកស្ថិតនៅក្នុងក្រុមឈាម A
January 18, 2019









