ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្តែងណាស់លោកអើយ! យន្តហោះមួយគ្រឿងហោះក្រឡាប់ជាច្រើនសារ ហើយធ្លាក់ចុះមកដីផ្ទុះយ៉ាងសន្ធោសន្ធៅ (មានវីដេអូ)

    BY Khmernote Media January 18, 2019
    ស្តែងណាស់លោកអើយ! យន្តហោះមួយគ្រឿងហោះក្រឡាប់ជាច្រើនសារ ហើយធ្លាក់ចុះមកដីផ្ទុះយ៉ាងសន្ធោសន្ធៅ (មានវីដេអូ)

    អង់គ្លេស៖ យ៉ាងហោចណាស់មានមនុស្ស ១១ នាក់បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្តមួយ ហើយហេតុការណ៍នេះបានធ្វើឲ្យមនុស្សជាច្រើនមានការតក់ស្លុតជាខ្លាំង ព្រោះពួកគេបានត្រឹមតែឈរមើលយន្តហោះនេះធ្លាក់ និងផ្ទុះយ៉ាងអាណោចអាធម័ តែមិនអាចជួយអ្វីបានទាល់តែសោះ។ យន្តហោះដែលកើតមានគ្រោះថ្នាក់នេះជាប្រភេទយន្តហោះខ្នាតតូច ហើយវាត្រូវបានគេធ្វើប្រើប្រាស់សម្រាប់បង្ហាញការហោះហើរទៅកាន់ទស្សនិកជនប៉ុណ្ណោះ មិនមែនជាយន្តហោះសម្រាប់ដឹកអ្នកដំណើរ ឬហោះហើរជាផ្លូវការនោះទេ។

    កន្លែងដែលរៀបចំពិធីបង្ហាញនូវការហោះហើរនេះគឺស្ថិតនៅក្នុងក្រុង Shoreham  តំបន់ West Sussex ភាគខាងត្រូវប្រទេសអង់គ្លេស។ បើតាមតំណាងអ្នករៀបចំកម្មវិធីនេះបានបញ្ជាក់ថា ការបង្ហាញនូវការហោះហើរនេះគឺត្រូវរៀបចំឡើងក្នុងគោលបំណងឲ្យទស្សនិកជនបានឃើញពីទិដ្ឋភាពយន្តហោះចម្បាំង Hawker Hunter ដែលគេប្រើប្រាស់ក្នុងសង្គ្រាមកាលពីអំឡុងឆ្នាំ ១៩៥០។  យ៉ាងណាក្តី ពេលលយន្តហោះនេះហោះឡើងវាបានក្រឡាប់ជាច្រើនសារ និងចុងក្រោយធ្លាក់មកដីវិញ ហើយក៏បានផ្ទុះ និងបានសម្លាប់មនុស្សសរុប ១១ នាក់។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖

    អត្ថបទ​៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay