ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នេះគឺជាប្រភេទអាហារ ដែលយើងគួរញ៉ាំឲ្យស្របទៅនឹងប្រភេទឈាមរបស់យើងម្នាក់ៗ

    BY Khmernote Media January 18, 2019
    នេះគឺជាប្រភេទអាហារ ដែលយើងគួរញ៉ាំឲ្យស្របទៅនឹងប្រភេទឈាមរបស់យើងម្នាក់ៗ

    ឈាមរបស់យើងត្រូវបានគេបែងចែកជា ៤ ប្រភេទ ហើយជាទូទៅមនុស្ស ដែលស្ថិតនៅក្នុងក្រុមឈាមណាក៏អាចញ៉ាំអាហារ គ្រប់បែបយ៉ាងតាមដែលពួកចូលចិត្តបានដែរ។ យ៉ាងណាក្តី បើយោងតាមសិក្សាមួយបានរកឃើញថា ដើម្បីទទួលបានគុណប្រយោជន៍សម្រាប់សុខភាពរាងកាយល្អបំផុតនោះ យើងគួរញ៉ាំប្រភេទអាហារមួយចំនួនឲ្យត្រូវជាមួយនឹងប្រភេទឈាមរបស់យើងឲ្យបានច្រើន ឬញ៉ាំឲ្យបានញឹកញាប់ ដែលប្រភេទអាហារទាំងនោះរួមមាន៖

    ១.ក្រុមឈាម A៖ អ្នកដែលស្ថិតនៅក្នុងក្រុមឈាមប្រភេទនេះ គួរតែជាអ្នកតមអាហារ ហើយញ៉ាំបន្ថែ​ ផ្លែឈើ និងគ្រាប់ធញ្ញជាតិឲ្យបានច្រើន ព្រោះថាកម្រិតជាតិអាស៊ីតក្នុងក្រពះរបស់មនុស្សដែលស្ថិតក្នុងក្រុមឈាមនេះគឺមានតិច ដែលមិនងាយស្រួលក្នុងការកិនរំលាយសាច់ និងខ្លាញ់នោះទេ។

    ២.ក្រុមឈាម B៖អ្នកស្ថិតនៅក្នុងក្រុមឈាមនេះអាចញ៉ាំអាហារបានគ្រប់ប្រភេទ តែអាហារដូចជាពោត ស្រូវសាលី ដំឡូង សណ្តែកនឹងធ្វើឲ្យពួកគេឆាប់ឡើងទង្ងន់ អស់កម្លាំង និងធ្វើឲ្យជាតិស្ករក្នុងឈាមឆាប់ថយចុះ។

    ៣.ក្រុមឈាម AB៖ អ្នកដែលស្ថិតនៅក្នុងឈាមប្រភេទនេះគឺស្រដៀងគ្នាទៅអ្នកស្ថិតនៅក្នុងក្រុមឈាម A ដែរ តែពួកគេគួរញ៉ាំអាហារដូចជា គ្រឿងសមុទ្រ ស៊ុត និងបន្លែបៃតង។

    ៤.ក្រុមឈាម O៖ អ្នកស្ថិតក្នុងក្រុមឈាមនេះមានប្រព័ន្ធរំលាយអាហារល្អ ហើយពួកគេអាចញ៉ាំអាហារបានច្រើនប្រភេទដូចជា សាច់ ត្រី បន្ថែ ផ្លែឈើ តែអាហារដូចជា គ្រាប់ធញ្ញជាតិ សណ្តែក និងដំឡូង និងធ្វើឲ្យកម្រិតជាតិខ្លាញ់ពួកគេឡើងលឿន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay