Khmernote Media
  • កីឡា

    ក្លឹបកាំភ្លើងធំ Arsenal កំពុងមានចំណាប់អារម្មណ៍ក្នុងការខ្ចីជើងខ្សែបម្រើ James Rodriguez រយៈពេល 6 ខែពីក្លឹបអធិរាជសរ Real Madrid នេះយោងតាមការចុះផ្សាយរបស់សារពត៌មាន Daily Mail។ ខ្សែបម្រើវ័យ 27 ឆ្នាំរូបនេះបានមើលឃើញថាការបង្ហាញខ្លួនរបស់គាត់នៅក្នុងក្លឹប Bayern Munich បានធ្លាកចុះ ស្របពេលដែលក្លឹប Bayern Munich ជាអ្នកខ្ចីជើងគាត់ពីក្លឹបអធិរាជសរ Real Madrid ទៀតនោះ ធ្វើឲ្យខ្សែបម្រើរូបនេះមានបំណងចង់ចាកចេញពីក្លឹបទៅស្វែងរកទ្រនំថ្មីដែលអាចផ្ដល់លទ្ធភាពឲ្យ James បង្ហាញខ្លួនបានច្រើនលើទីលានប្រកួត។ ក្លឹបកាំភ្លើងធំ Arsenal កំពុងសម្លឹងក្នុងការចុះហត្ថលេខាខ្ចីជើងយកខ្សែបម្រើសញ្ជាតិកូឡុំប៊ីរូបនេះមកជួយក្លឹបនៅក្នុងពាក់កណ្ដាលរដូវកាលនេះ។ ក្លឹបកាំភ្លើងធំ Arsenal

    January 16, 2019
  • កីឡា

    ខ្សែប្រយុទ្ធ Harry Kane បានទទួលរងការឈឺចាប់ករជើងយ៉ាងខ្លាំងនៅក្នុងជំនួបរវាងក្លឹបមាន់ខ្នាយមាស Tottenham Hotspur ប៉ះជាមួយនឹងក្លឹបបិសាចក្រហម Manchester United ដោយបញ្ចប់លទ្ធផលម្ចាស់ផ្ទះ Spurs ចាញ់ Man Utd ដោយលទ្ធផល 0-1 ហើយអ្វីដែលជារឿងដ៏គួរសោកស្ដាយទៀតនោះគឺខ្សែប្រយុទ្ធ Harry Kane បានរងរបួសករជើង។ កាលពីម្សិលមិញនេះក្លឹបមាន់ Tottenham Hotspur បានបញ្ជាក់អំពីរបួសរបស់ខ្សែប្រយុទ្ធ Harry Kane អាចនឹងអូសបណ្លាយរយៈពេលយូរ ដោយខ្សែប្រយុទ្ធរូបនេះត្រូវបានរំពឹងទុកអាចនឹងអវត្តមានជាមួយនឹង Tottenham Hotspur យ៉ាងតិច 6 សប្ដាហ៍អាស្រ័យលើការព្យាបាល ហើយរូបគេអាចនឹងបង្ហាញខ្លួនជាមួយនឹងក្លឹបវិញនៅអំឡុងខែមីនាខាងមុខនេះ។

    January 16, 2019
  • អន្តរជាតិ

    ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ ដោយមានការចូលរួមសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះពិនិត្យទំនិញម្ហូបអាហារ នៅផ្សារថ្មីពោធិ៍សាត់ ដើម្បីស្រាវជ្រាវទប់ស្កាត់ ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមលើគំរូមួយចំនួន ដូចជា៖ ប្រហុក សាច់ក្រក ណែមត្រី សរសៃគុយទាវ តៅគួ នំបាញ់ឌុក លតឆា បង្អែមលត។ *

    January 16, 2019
  • Nissan Auto Tech

    ដូចដែលលោកអ្នកធ្លាប់បានដឹងរួចមកហើយ ក្រុមហ៊ុន Nissan ទើបតែបញ្ចេញរថយន្ត SUV 7 កៅអីម៉ូដែលថ្មីមួយ ដែលមានឈ្មោះថា Nissan TERRA។ Nissan TERRA នេះដែរត្រូវបាននាំចូលមកប្រទេសកម្ពុជា ដោយវាផលិតឡើងនៅក្នុងប្រទេសថៃ ហើយនឹងគ្រោងផលិតសម្រាប់ទីផ្សារ នៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេួយ៍ផ្សេងទៀតផងដែរ។ វាជារថយន្ត SUV 7 កៅអំចំតែម្តង ដែលត្រូវបានបំពាក់កៅអីជួរទី2 ដែលមានលក្ខណៈងាយស្រួលក្នុងការបត់ចុះឡើង ជាងរថយន្តដទៃ។ ការរចនាផ្នែកខាងមុខដោយបំពាក់ជាមួយភ្លើងដឺមី LED Daytime Running Light (DRL) មិនត្រឹមតែបង្ហាញពីអំណាច និងភាពស៊ីវីល័យ តែប៉ុណ្ណោះទេ វាក៏ផ្តល់នូវសុត្ថិភាពខ្ពស់ ចំពោះការធ្វើដំណើរ

    January 16, 2019
  • អន្តរជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតា និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃស្មើរគ្នា គឺក្នុងមួយលីត្រមានតម្លៃ ៣,៣០០រៀល ហើយតម្លៃនេះមានការកើនឡើងបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន ដែលប្រេងសាំងធម្មតា និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,២០០រៀលក្នុងមួយលីត្រ៕ អត្ថបទ៖ សេម

    January 16, 2019
  • បច្ចេកវិទ្យា

    រូបភាពមួបានលេចឡើងកាលពីចុងសប្ដាហ៍មុន ដោយគ្រប់គ្នាបានធ្វើការសន្តិដ្ឋានថាជា OnePlus 7 ដែលគេបានយកទៅដាក់ទន្ទឹមគ្នាជាមួយនឹង OnePlus 6T ។ ក្នុងរូបភាពបានបង្ហាញពីអេក្រង់របស់ OnePlus 7 មានទំហំធំ គែមស្ដើង និងគ្មានក្បាលឆកទៀតនោះទេ ។ សំនួរជាច្រើនក៏បានលើកឡើងថា បើសិនជា OnePlus 7 មានគែមស្ដើង ហើយគ្មានក្បាលឆក គ្មានប្រជ្រុយ តើអាចទេដែលវានឹងប្រើប្រាស់បច្ចេកវិទ្យាហូត ដើម្បីបើកកាមេរ៉ាមុខ ដូចជាមុខាងារស្កេនមុខ ដូចជា OPPO FIND X ដែរទេ ? តែយ៉ាងណានោះ គ្រប់គ្នាមិនទាន់ហ៊ានប្រាកដថា វាអាចនឹងហូតបានដូច

    January 16, 2019
  • អន្តរជាតិ

    មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថាករណីលួច បន្លំ ទ្រព្យសម្បត្តិតែងកើតមានជារឿយៗ ទោះបីជាក្រុមសមត្ថកិច្ចបានធ្វើការទប់ស្កាត់យ៉ាងដុតដៃដុតជើង តែហាក់នៅមានកម្រិតនៅឡើយ។ជាក់ស្តែងថ្មីនេះៗ មានករណីឃាត់ខ្លួនបុរសម្នាក់ពីបទបន្លំលួចទ្រព្យសម្បត្តិ ពីអ្នកជម្ងឺនៅឯមន្ទីរពេទ្យខេត្តកោះកុង។តាមប្រភពទំព័រ មន្ទីរពេទ្យខេត្តកោះកុង ដែលបានបង្ហោះលើបណ្តាញសង្គមឲ្យដឹងថា ជនសង្ស័យមួយរូបនេះ ជាមួយក្រុមបក្សពួកផ្សេងទៀត តែងធ្វើសកម្មភាពលួចទ្រពសម្បត្តិអ្នកជម្ងឺដែលកំពុងសម្រាកពេទ្យនៅពេលយប់ ដោយបន្លំខ្លួនធ្វើជាអ្នកកំដរអ្នកជម្ងឺ។ តែយ៉ាងណាមិញជនខិលខូចរូបនេះ ត្រូវបានក្រុមសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកោះកុងបានធ្វើការឃាត់ខ្លួន នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១០:០០នាទីព្រឹក ដោយជនសង្ស័យរូបនេះត្រូវបានគេស្គាល់ឈ្មោះថា ហង្ស ចន្ទកក្កដា (ហៅដែន) ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លេងភ្លេង មានទីលំនៅផ្ទះជួល ស្ថិតក្នុងភូមិ ១

    January 16, 2019
  • អន្តរជាតិ

    គូស្នេហ៍ដែលរស់នៅឆ្លងទ្វីបពីរផ្សេងគ្នាមួយគូ បានសម្រេចរៀបការជាមួយគ្នាក្រោយពេលពួកគេបានស្គាល់គ្នាតាមរយៈការលេងហ្គេមតាមអ៊ីនធឺណិតជាមួយគ្នាមួយរយៈមក។ ស្រ្តីជាភរិយាមានឈ្មោះថា​ Samra អាយុ ២៣ ឆ្នាំ ជាជនជាតិហ្វីលីពីនកាន់សាសនាមូស្លីម ហើយនាងបានទៅធ្វើការងារនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ ចំណែកឯកូនកំលោះវិញមានឈ្មោះថា Triston Wallin អាយុ ២១ ឆ្នាំ ជាជនជាតិអាមេរិក ​និងរស់នៅក្នុងសហរដ្ឋអាមេរិកផ្ទាល់តែម្តង។ នៅក្នុងឆ្នាំ ២០១៧ ពួកគេបានលេងហ្គេម RPG (role-playing game) ជាមួយគ្នា ហើយលោក Triston Wallin ក៏បានជួយឲ្យលុយ និងកាក់សម្រាប់លេងក្នុងហ្គេមទៅកាន់នាង Samra ជាញឹកញាប់ រហូតបានស្គាល់គ្នាជិតស្និត ហើយក្រោយមកក៏ស្រលាញ់គ្នា និងសម្រេចរៀបការជាមួយគ្នាតែម្តង។

    January 16, 2019
  • អន្តរជាតិ

    រដ្ឋាភិបាលថៃបានព្យាយាមប្រើគ្រប់វិធី ដើម្បីទប់ស្កាត់បញ្ហាផ្សេងៗ ដែលអាចកើតចេញពីផ្សែងអ័ព្ទ និងខ្យល់កខ្វក់កំពុងតែវាយប្រហារពេញទីក្រុងបាងកក ខណៈដែលអង្គការសុខភាពពិភពលោកបានឲ្យដឹងថា រាល់ឆ្នាំតួលេខ អ្នកស្លាប់ដោយសារផ្សែងពុលមានច្រើនជាងចំនួនអ្នកស្លាប់ដោយជំងឺអេដស៍ និងជំងឺគ្រុនចាញ់ទៅទៀត។ ដំណោះស្រាយដែលរដ្ឋាថៃបានធ្វើនោះរួមមាន លាងសម្អាតផ្លូវជាញឹកញាប់ បាញ់ទឹកពីលើអគារខ្ពស់ៗ បង្កើតភ្លៀងសិប្បនិម្មិត និងទប់ស្កាត់យានជំនិះ ដែលបញ្ចេញផ្សែងច្រើនមិនឲ្យធ្វើដំណើរជាដើម។ សូមបញ្ជាក់ថា ខ្យល់កខ្វក់ដែលកំពុងវាប្រហារក្រុងបាងកកនោះគឺមានកម្រិត PM ២,៥ (ខ្យល់ដែលមានផ្ទុកធូលីមានអង្កត់ផ្ជិត ២,៥ មីក្រូន) រួមជាមួយក្លិនអាក្រក់ ដែលអាចប៉ះពាល់សុខភាពរបស់មនុស្សយ៉ាងខ្លាំង។ តំបន់មួយចំនួនក្នុងទីក្រុងបាងកកគឺរងផលប៉ះពាល់ខ្លាំងដោយតំបន់ទាំងនោះអាចទទួលរងទាំងផលប៉ះពាល់ដល់ខុសភាព និងរាំងស្ទះការធ្វើដំណើរ ឬអាជីវកម្មផ្សេងៗ ខណៈតំបន់មួយចំនួនទៀតគ្រាន់តែទទួលរងផលប៉ះពាល់ដល់សុខភាពប៉ុណ្ណោះ។ សូមបញ្ជាក់ដែរថា បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបានបង្ហាញថា រាល់ឆ្នាំនៅជុំវិញពិភពលោកមានអ្នកស្លាប់ដោយសារផ្សែងពុល និងខ្យល់កខ្វក់ចំនួន ៦,៣ លាននាក់ ខណៈអ្នកស្លាប់ដោយជំងឺ

    January 16, 2019
  • អន្តរជាតិ

    ចិន៖ បុរសជនជាតិចិនម្នាក់បានលួចលាក់រៀបការជាមួយនឹងមនុស្សស្រី ៣នាក់ផ្សេងគ្នា​ ហើយទុកឲ្យពួកនាងនៅក្នុងរស់នៅក្នុង Apartment បីកន្លែងផ្សេងគ្នា ដែលមានចម្ងាយ ១ គីឡូម៉ែត្រពីគ្នា ដើម្បីងាយស្រួលគាត់ទៅរកអ្នកណាម្នាក់។ បុរសសម្បូរស្នេហ៍ រូបនេះមានឈ្មោះថា Zhang អាយុ ៣៦ ឆ្នាំ មានមុខរបរជាប្រធានក្រុមហ៊ុនអចលនទ្រព្យ ហើយការងារនេះតម្រូវឲ្យគាត់ត្រូវចុះទៅតាមខេត្តជាញឹកញាប់ ដើម្បីវាយតម្លៃអចលនទ្រព្យផ្សេងៗ។ នៅក្នុងឆ្នាំ ២០១៥ គាត់បានរៀបការជាមួយនឹងប្រពន្ធទី ១ ហើយក្រោយមកទៀតនៅឆ្នាំ ២០១៦ ពេលគាត់ទៅធ្វើការងារតាមខេត្ត គាត់បានលួចរៀបការជាមួយនឹងមនុស្សស្រី ២ នាក់ផ្សេងទៀត ដែលប្រពន្ធទាំង ៣ នាក់នេះ សុទ្ធតែរស់នៅក្នុងខេត្តផ្សេងគ្នាទាំងអស់។​ ក្រោយរៀបការរួច

    January 16, 2019