Khmernote Media
  • កីឡា

    ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជាកីឡាករ ចាន់ វឌ្ឍនាការ បានផ្ទេរទៅកាន់ក្លឹប PKNS របស់លីគកំពូលម៉ាឡេ។ ស៊ីជាផ្លូវការហើយ បន្ទាប់ពីក្លឹបរបស់លីគកំពូលម៉ាឡេស៊ីមួយនេះបានព្យាយាមចចារជាមួយនឹងក្លឹបបឹងកេតក្នុងការផ្ទេរ វឌ្ឍនាការ អស់រយៈពេល 1 ខែរួចមក។ កំពូលខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាការ បានផ្ទេរទៅកាន់លីគកំពូលម៉ាឡេស៊ីជាលើកទី 2 ជាមួយនឹងក្លឹប PKNS បន្ទាប់ពីលើកទី 1 របស់ វឌ្ឍនាការ បានផ្ទេរទៅកាន់ក្លឹប Pahang FA កាលពីឆ្នាំ 2018 កន្លងទៅប៉ុន្ដែអាជីពរបស់គេនៅក្នុងក្លឹប Pahang FA ត្រូវបរាជ័យដោយសារតែការបង្ហាញទំរង់លេងមិនល្អទើបធ្វើឲ្យក្លឹប Pahang FA

    January 15, 2019
  • កីឡា

    យោងតាមការចុះផ្សាយរបស់សារពត៌មាន The Telegraph បានឲ្យដឹងថា៖ ក្លឹបតោខៀវ Chelsea បានកំណត់តម្លៃខ្លួនខ្សែបម្រើប្រយុទ្ធ Eden Hazard នៅក្នុងតម្លៃផ្ទេរ 100លានផោន ទើបអាចនាំ Hazard ចាកចេញពីទឹកដី Stamford Bridge បាន។ ខ្សែបម្រើឆ្នើមសញ្ជាតិប៊ែលហ្សិករូបនេះនៅសល់កុងត្រាតែ 6 ខែទៀតប៉ុណ្ណោះជាមួយនឹងក្លឹបតោខៀវ Chelsea។ ហើយក្នុងមួយរយៈចុងក្រោយនេះ Hazard ត្រូវបានគេរាយការណ៍ថាកំពុងមានទំនាក់ទំនងដ៏ល្អជាមួយនឹងក្លឹបអធិរាជសរ Real Madrid។ ក្នុងពេលនេះក្លឹបតោខៀវ Chelsea និងក្លឹបអធិរាជសរ Real Madrid កំពុងស្វែងរកដំណោះស្រាយចំពោះអនាគតរបស់ Hazard ស្របពេលដែល

    January 15, 2019
  • PR

    ក្រុមហ៊ុនសាមសុងនៅតែមានមោទនភាពចំពោះ Galaxy J4+ ដែលជាស្មាតហ្វូនថ្នាក់កណ្តាលស៊េរីថ្មីនៃត្រកូល J ព្រោះតាំងពីមានវត្តមានក្នុងទីផ្សារប្រទេសកម្ពុជា រហូតមកដល់បច្ចុប្បន្ន គឺនៅតែមានការគ្រាំទ្រមិនដាច់ពីសំណាក់អតិថិជន ដែលភាគច្រើនសុទ្ធសឹងជាយុវវ័យ នេះបើយោងតាមពត៌មានពីក្រុមហ៊ុន។ មូលហេតុដែល Galaxy J4+ អាចទាក់ទាញចិត្តអ្នកប្រើប្រាស់បានយូរយ៉ាងនេះ ក៏ព្រោះតែមានអេក្រង់ពេញតួ ស៊ីវីល័យ ស័ក្តិសមសម្រាប់យុវវ័យសម័យទំនើប។ រីឯសមត្ថភាពម៉ាស៊ីនវិញ គឺកប់និយាយលេងចេញម៉ង់ អេមហួស ដូចជាមិនសាកសមទៅនិងតម្លៃសោះ! កម្លាំងថាមពលថ្មកាន់តែខ្លាំង អស់កង្វល់នឹងបញ្ហាឆាប់អស់ថ្ម ធ្វើឲ្យការលេងហ្គេមរបស់អ្នកគឺកាន់តែរលូន និងរស់រវើកជានិច្ច ព្រោះ J4+ បានបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 425 (Quad-Core 1.4GHz)។ ហើយសម្រាប់អ្នកដែលចូលចិត្តសែលហ្វី

    January 15, 2019
  • PR

    មិនថាអ្នកជាកូនអ្នកទីក្រុង ឬជាកូនកសិកររស់នៅជនបទនោះឡើយ ដើម្បីជោគជ័យជាមួយការសិក្សា អ្នកត្រូវតែមានសេចក្តីអំណត់ ពុះពារ និងខិតខំតស៊ូឧស្សាហ៍ព្យាយាមចំពោះការរៀនសូត្រ ព្រោះថាឧបសគ្គនៃការសិក្សាតែងកើតមាន ផ្សេងៗគ្នាទៅតាមបុគ្គល និងស្ថានភាពនៃការរស់នៅ។ នេះជាវីដេអូដែលបង្ហាញពីជីវិតពិត និងរឿងរ៉ាវពិតពីការសិក្សារបស់ក្មេងប្រុសម្នាក់ឈ្មោះ កាណាន់ ដែលបានរៀបរាប់ពីឧបសគ្គនៃការសិក្សារបស់គាត់។ https://www.facebook.com/1910676549185874/posts/2195094007410792/

    January 15, 2019
  • សង្គម

    កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ រថភ្លើង​ស៊េរីទំនើប​របស់​ក្រុម​ហ៊ុន​ រ៉ូយ៉ាល់​ រេលវេ​ (Royal Railways) របស់​អ្នក​ឧកញ៉ា​ គិត​ ម៉េង​ បាន​ដឹកពីប្រទេសម៉ិកស៊ិក មកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុហើយ។ រថភ្លើង Tramway ស៊េរីទំនើបចំនួន៣គ្រឿង ត្រូវបានក្រុមហ៊ុន Royal Railway Cambodia ធ្វើការបញ្ជាទិញពីប្រទេសម៉ិកស៊ិក ដើម្បីសម្រាប់ដឹកអ្នកដំណើរពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រោះថា រថភ្លើងទាំង៣គ្រឿងនេះ មានភាពទំនើបជាងរថភ្លើង ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន ដោយរត់បានល្បឿនលឿនពោលចំណាយពេលត្រឹមតែ ២៥នាទីប៉ុណ្ណោះ ពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ យោងតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា រថភ្លើងថ្មី

    January 15, 2019
  • អន្តរជាតិ

    ថៃ៖ កាលពីថ្មីៗនេះ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយនៅប្រទេសថៃ ដោយមានការផ្ទុះធុងហ្គាសរថយន្តតាក់ស៊ីមួយគ្រឿង បានបណ្តាលឲ្យមនុស្ស១នាក់រងរបួសធ្ងន់ និង២នាក់របួសស្រាល។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ២ និង៣០នាទីរសៀល នៅឯម្តុំបាងណាសង ដោយរថយន្តតាក់ស៊ីពណ៌លឿង ដែលមានស្លាកលេខ ทว 8142 ក្រុងថេបមហានគរ បានផ្ទុះពេលបញ្ចូលហ្គាសចូលរថយន្ត បានបណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាលចំនួន៣នាក់ ម្នាក់ត្រូវបានគេស្គាល់ថាឈ្មោះនាយ វិឆ័យ បួដក ជាតៃកុងឡាន រងរបួសធ្ងន់ខ្លាំង​តែជាសំណាងដែលគាត់មិនបាននៅអង្គុយក្នុងរថយន្ត ចំណែក២នាក់ទៀតរងរបួសស្រាល ដោយគេដឹងថាជាបុគ្គលិកហ្គារាសសាំង។ បញ្ជាក់ផងដែរថា អ្នករងរបួសចំនួន២នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗតែម្តង៕ ប្រភព៖ Thairath អត្ថបទ៖ មេសា

    January 15, 2019
  • អន្តរជាតិ

    ថៃ៖ រដ្ឋាភិបាលថៃកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមាននៃការបំពុលបរិយាកាស ដែលបណ្តាលមកពីធូលីដី ដែលបានបក់បោកមកលើទីក្រុងបាងកក និងតំបន់ជុំវិញចាប់តាំងពីចុងឆ្នាំមុនមក។ អាជ្ញាធរគ្រោងនឹងដាក់ពង្រាយយន្ដហោះ២គ្រឿង ដែលមានបច្ចេកវិទ្យាផលិតភ្លៀងសិប្បនិម្មិត ដើម្បីព្យាយាមបង្កើតភ្លៀងនៅភាគខាងកើតក្រុងបាងកកនៅល្ងាចថ្ងៃអង្គារនេះ ដើម្បីសំអាតខ្យល់អាកាសនៅក្នុងសង្កាត់ដែលរងគ្រោះបំផុត ព្រមទាំងប្រើប្រាស់កាណុងបាញ់ទឹកពិសេសទៅក្នុហលំហអាកាស ដើម្បីទាញទំលាក់សារធាតុកខ្វក់ទាំងនេះមកដី។ យោងទៅតាមនាយកដ្ឋានគ្រប់គ្រងការបំពុល (PCD) តំបន់ជាច្រើននៃទីក្រុងបាងកក និងតំបន់ជុំវិញនោះកំពុងទទួលរងនូវបរិមាណសំណល់អុកស៊ីសែន PM2.5 ដែលលើសពីដែនកំណត់សុវត្ថិភាពរបស់ថៃចំនួន ៥០មីក្រូក្រាម ក្នុងមួយម៉ែត្រគូប (μg / m³) ។ កម្រិត PM2.5 ក្នុងទីក្រុងមានចន្លោះពី ៧០ ទៅ ១០០ μg / m³ ដែលវាជាកម្រិតប្រកាសអាសន្ន។

    January 15, 2019
  • រថយន្ត

    ស្តេចឡានរបស់អាឡឺម្មង់ របស់ក្រុមហ៊ុន Mercedes មួយនេះអាចនឹងមានតែមួយប៉ុណ្ណោះនៅប្រទេសប៉ែកអាស៊ីយើង ហើយវាមានតែមួយគ្រឿងប៉ុណ្ណោះនៅស្រុកខ្មែរ ដោយរថយន្តប្រណិតមួយនេះជាមានឈ្មោះថា Mercedes S63 AMG 2018 Brabus Edition។ បើតាមការអោយដឹងពីម្ចាស់ឡានផ្ទាល់រថយន្តមួយគ្រឿងនេះ ជាប្រភេទ Special Edition ខុសពី Brabus ដទៃដោយគាត់បានធ្វើការ Customize ដោយខ្លួនឯងផ្ទាល់ពីប្រទេសអារ៉ាប់ ហើយគេអោយឈ្មោះវាថា Ghost Project។ Mercedes S63 AMG 2018 Brabus Edition មួយគ្រឿងនេះមានលក្ខណៈពិសេស 3 គឺ: ទី

    January 15, 2019
  • បច្ចេកវិទ្យា

    ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ប្រទេសកូរ៉េ នឹងធ្វើការដាក់បង្ហាញនូវស្មាតហ្វូនកំពូលរបស់ខ្លួន Galaxy S10 ជាផ្លូវការនៅថ្ងៃទី ២០ ខែកុម្ភៈ ខាងមុខនេះ។ តែវាមិនមែនមានត្រឹមតែ Galaxy S10 តែមួយ ប៉ុណ្ណោះទេ គឺនឹងមានការបង្ហាញស្មាតហ្វូនថ្មីស្រឡាងមួយទៀត ដែលមានសមត្ថភាពអាចបត់បាន ហើយវាត្រូវបានគេរំពឹងថានឹងមានឈ្មោះ Galaxy ត្រកូល F ។ ជាមួយនឹងការព័ត៌មាននេះផងដែរគឺបានចេញមកពីផ្ទាំងប៉ាណូ២ របស់ក្រុមហ៊ុន Samsung នៅក្នុងទីលាន de la Concorde ទីក្រុង Paris កាលពីពេលថ្មីៗនេះ។ ផ្ទាំងប៉ាណូទី ១ សរសេរជាភាសាកូរ៉េថា “អនាគតនឹងត្រូវលាតត្រដាង” និងផ្ទាំងប៉ាណូទី២បានសរសេរថា

    January 15, 2019
  • អន្តរជាតិ

    ចិន៖ បុរសជនជាតិកាណាដាម្នាក់ត្រូវបានតុលាការចិនកាត់ទោសប្រហារជីវិត ជុំវិញករណីរត់ពន្ធគ្រឿងញៀនខុសច្បាប់ចូលក្នុងប្រទេសចិន។ ជនជាប់ចោទមានឈ្មោះថា  Robert Lloyd Schellenberg  អាយុ ៣៦ ឆ្នាំ គាត់ត្រូវបានតុលាការចោទប្រកាន់ថា បាននាំយកគ្រឿងញៀនទម្ងន់ ២២២ គីឡូក្រាមចូលក្នុងប្រទេសចិន។ បើតាមមេធារីរបស់លោក Schellenberg​ បានឲ្យដឹងថា កូនក្តីរបស់គាត់គឺជាអ្នកទេសចរណ៍ធម្មតា ហើយអ្នកដែលពាក់ព័ន្ធនឹងគ្រឿងញៀននោះគឺជាអ្នកបកប្រែរបស់គាត់ទៅវិញទេ។ មេធារីដដែលនេះបានបញ្ជាក់ថា តុលាការចិនហាក់ធ្វើការកាត់ក្តីដោយលម្អៀងទៅលើកូនក្តីរបស់គាត់។ ការពិតលោក Schellenberg ត្រូវបានគេចាប់ខ្លួនតាំងពីឆ្នាំ ២០១៤ មកម្លះ ហើយដំបូងឡើយគាត់ត្រូវតុលាការចិនផ្តន្ទាទោសឲ្យជាប់គុក ១៥ ឆ្នាំ និងសងប្រាក់ ២២,០០០​ ដុល្លារ។ យ៉ាងណាក្តី ពេលថ្មីៗនេះតុលាការបានសម្រេចបន្ថែមទោសដោយកាត់ទោសប្រហារជីវិត

    January 15, 2019